News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ការសម្ដែងទស្សនីយភាពល្ខោននិយាយ រឿងផ្កាស្រពោន បានបញ្ចប់ដោយរលូន និងទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនដែលបានចូលរួមទស្សនា។

    ការសម្ដែងទស្សនីយភាពល្ខោននិយាយ រឿងផ្កាស្រពោន បានបញ្ចប់ដោយរលូន និងទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនដែលបានចូលរួមទស្សនា។ #ល្ខោននិយាយរឿងផ្កាស្រពោន #កិច្ចថែរក្សាការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប

  • ពិធី«ឡើងមាឃ» ជាពិធីប្រពៃណីរបស់អ្នកស្រុកអង្គរ

    ពិធី«ឡើងមាឃ»ជាពិធី ឡើងអ្នកតា ដែលអ្នកស្រុកអង្គរតែងតែធ្វើនៅក្នុងខែមាឃ ជាពិសេស ថ្ងៃ៣កើត ខែមាឃ ទោះបីបច្ចុប្បន្ន ស្រុកទេសមានការរីកចម្រើនក៏ដោយ ក៏អ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណី និងទំនៀមទម្លាប់បែបបុរាណបានយ៉ាងខ្ជាប់ខ្ជួនដោយនាំគ្នាធ្វើពិធីឡើងមាឃឬឡើងអ្នកតានៅតាមខ្ទមអ្នកតា ឬសាលាឆាន់ក្នុងភូមិរបស់ពួកគេ។ ខែមាឃ ជាខែដែលប្រមូលផលស្រូវបានរួចរាល់ទាំងស្រុង ពោល គឺជាការបិទបញ្ចប់ វដ្ដស្រូវនៃឆ្នាំនោះ។ ជាទូទៅ ភូមិជាច្រើននៅតំបន់អង្គរ ដូចជា ភូមិរលួស និងភូមិដូននំ របស់ឃុំបាគង ភូមិគីរីមានន្ទ និងភូមិត្នោត របស់ឃុំអំពិលនៃស្រុកប្រាសាទបាគង ភូមិនគរក្រៅ ភូមិគោកត្នោត គោកបេង របស់សង្កាត់គោកចក ភូមិក្រវ៉ាន់ របស់សង្កាត់នគរធំ ភូមិក្រសាំងរលើង របស់សង្កាត់សៀមរាប ភូមិភ្នំក្រោម របស់សង្កាត់ចុងឃ្នៀស នៃក្រុងសៀមរាប ភូមិប្រដាក ភូមិថ្នល់ត្រង់ របស់ឃុំព្រះដាក់ ភូមិសាលាក្រវ៉ាន់ របស់ឃុំរំចេក ភូមិស្រែចង្ហូត របស់ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី ភូមិដូនឪ ភូមិតាប្រុក និងភូមិលាងដៃ របស់ឃុំលាងដៃ…

  • សារលិខិតជូនពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរពជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ

    សារលិខិតជូនពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរពជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

  • អាជ្ញាធរជាតិអប្សរាធ្វើពិធីបួងសួង តាមបែបសាសនា ក្រោយបញ្ចប់ការដ្ឋាននៅប្រាសាទគោកបល្ល័ង្ក

    នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា រួមជាមួយអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញនោះ ប្រារព្ធធ្វើពិធីបួងសួងសុំសេចក្តីសុខ បន្ទាប់ពីបានបញ្ចប់ការសម្អាតទីទួល កាប់ឆ្ការព្រៃ និងស្តារកសិន្ធុទឹក នៅប្រាសាទគោកបល្ល័ង្គ ដើម្បីអភិរក្សទីទួលបុរាណដ្ឋានមួយនេះ ចៀសវាងការបាត់បង់ ទុកជាកេរដំណែលដូនតាខ្មែរបានបន្សល់ទុក សម្រាប់កូនចៅគោរពបូជា។ ក្រោយការងារសម្អាត រៀបចំរួចរាល់នៅលើទីទួលនៃប្រាសាទគោកបល្ល័ង្កនេះ នឹងមិនក្លាយជាទីកន្លែងចោលសំរាម និងគំនរបាក់បែកផ្សេងៗដែលប្រជាពលរដ្ឋឈប់ប្រើប្រាស់ មកបោះចោលនៅទីនេះទៀតឡើយ។ សូមជម្រាបថា ប្រាសាទគោកបល្ល័ង្ក មានទីតាំងស្ថិតនៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប។ ក្រោយមានការរាយការណ៍ អំពីការរំលោភបំពាន ដោយចាក់ដីលុបទៅលើកសិន្ធុទឹកជាប់នឹងទួលនៃប្រាសាទ អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្អាតព្រៃជុំវិញទីតាំងបុរាណដ្ឋាន ដោយបានធ្វើកំណាយរៀបចំវត្ថុដែលនៅសេសសល់មួយចំនួនរក្សាទុកនៅទីតាំងដើម ដើម្បីកិច្ចការងារអភិរក្ស និងជាការគោរពបូជាពីសំណាក់ប្រជាពលរដ្ឋ៕ អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រូបភាព៖ លោក យី សុថា និងលោក ជា វណ្ណៈ

  • ស្ថាប័នក្រុមអភិរក្សប្រាសាទអង្គរនៃរដ្ឋាភិបាលចិន-កម្ពុជា (CCSA) បានប្រគល់វត្ថុបុរាណមកអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក

    នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ស្ថាប័នក្រុមអភិរក្សប្រាសាទអង្គរនៃរដ្ឋាភិបាលចិន-កម្ពុជា បានប្រគល់វត្ថុបុរាណចំនួន២៧៧ កេស ដែលរកឃើញក្នុងអំឡុងពេលស្រាវជ្រាវ និងជួសជុលប្រាសាទចៅសាយទេវតាពីឆ្នាំ១៩៩៨-១៩៩៩ និងក្នុងឆ្នាំ២០១២ និងប្រាសាទតាកែវពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥ មកអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក។ វត្ថុបុរាណទាំងនោះភាគច្រើនជាអំបែងភាជន៍ និងបំណែកចម្លាក់ពីថ្មភក់មួយចំនួន ដោយក្នុងនោះវត្ថុបរាណមកពីប្រាសាទចៅសាយទេវតាមានចំនួន៣៥កេស មានវត្ថុចំនួន២៩២។ ចំណែកវត្ថុមកពីប្រាសាទតាកែវមានចំនួន៩៥កេស មានវត្ថុចំនួន៨០៨។ ដោយឡែកវត្ថុបុរាណចំនួ១៤៧កេសទៀតមកពីប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ ប៉ុន្តែសុទ្ធតែជាអំបែងភាជន៍ដែលមានទំហំតូចៗ ដែលមិនអាចកំណត់រូបរាងបាន។ អត្ថបទ÷ នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ

  • អាជ្ញាធរជាតិព្រះវិហារ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

    អាជ្ញាធរជាតិព្រះវិហារ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ខ្លួន នៅសាលប្រជុំព្រះវិហារ រយៈពេលពីរថ្ងៃ គឺថ្ងៃព្រហស្បតិ៍-សុក្រ ៧-៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំពីរពាន់ម្ភៃបួន។ សន្និបាតនេះ ដឹកនាំដោយ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធនៅក្នុងរមណីយដ្ឋានទាំងពីរ មន្ទីរបរិស្ថានខេត្តព្រះវិហារ រដ្ឋបាលស្រុកជាំក្សាន្តនិងស្រុកគូលេន និងតំណាងក្រុមប្រឹក្សាឃុំស្រអែម ឃុំកន្ទួត និងឃុំស្រយ៉ង់ផងដែរ ដែលមានចំនួនសរុប១៣៥រូប។ ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅការងាឆ្នាំ២០២៤ របស់អាជ្ញាធរជាតិព្រះវិហារ ឯកឧត្តមអគ្គនាយក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក រួមទាំងពលករ ភ្នាក់ងារទេសចរណ៍ បរិស្ថានុរក្ស សន្តិសុខអភិរក្សទាំងអស់ ដែលអាចឈានដល់ការសម្រេចបាននូវលទ្ធផលការងារជាច្រើន ហើយបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រដល់ផែនការសកម្មភាព និងគោលនយោបាយរបស់ក្រសួងវប្បធម៌…