

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបដល់សាធារណជនជ្រាបថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ក្រសួងនឹងរៀបចំពិព័រណ៍រូបថតក្រោមប្រធានបទ “ក្រឡេកមើលអង្គរ ៣ទសវត្សរ៍កន្លង
ពិព័រណ៍ដ៏មានសារៈសំខាន់ខាងលើ នឹងរៀបចំរយៈពេល១៥ថ្ងៃ នៅសារមន្ទីរខ្លែងខ្មែរ ក្នុងបរិវេណនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ស្ថិតនៅលើបណ្តោយវិថីរដ្ឋសភាថ្មី (ខាងត្បូងរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ក្នុងរយៈពេលនេះ សូមអញ្ជើញសាធារណជនទាំងអស់ចូលទស្សនាស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌ខ្មែរកាលពីជាង៣០ឆ្នាំកន្លង ដោយសេរី៕ *ទីតាំង៖ https://maps.app.goo.gl/JMUmdTY9WnYCML1w8?g_st=it
-
សកម្មភាពសិល្បករសិល្បការិនី ក្នុងនិងក្រៅប្រព័ន្ធកំពុងហាត់សមយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមសម្ដែងក្នុងព្រឹត្តិការណ៍ “រាត្រីចងចាំ” លើកទី៤ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ នៅលើទឹកដីអង្គរនៃខេត្តសៀមរាប៕
ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សកម្មភាពសិល្បករសិល្បការិនី ក្នុងនិងក្រៅប្រព័ន្ធកំពុងហាត់សមយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមសម្ដែងក្នុងព្រឹត្តិការណ៍ “រាត្រីចងចាំ” លើកទី៤ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ នៅលើទឹកដីអង្គរនៃខេត្តសៀមរាប៕ ព្រឹត្តិការណ៍វប្បធម៌រាត្រីចងចាំ២០២៣ !
-
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានកោះហៅក្រុមតន្រ្តីកុសល់ប្រម៉ូតន្រ្តី មកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ពាក្យពេចន៍អសីលធម៌ ដែលប៉ះពាល់ប្រពៃណីវប្បធម៌ និងសីលធម៌សង្គម។
-
លិខិតរំលែកមរណទុក្ខគោរពជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ភៅ តឿន ទៀបាញ់ ព្រមទាំងក្រុមគ្រួសារ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានសេចក្តីរន្ធត់ក្តុកក្តួល និងក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់ មហាឧបាសិកា យិប ចាំកេសន ដែលបាន ទទួលមរណភាពនៅថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:២០នាទីរសៀល ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។
-
លិខិតរំលែកមរណទុក្ខគោរពជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ភៅ តឿន ទៀបាញ់ ព្រមទាំងក្រុមគ្រួសារ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានសេចក្តីរន្ធត់ក្តុកក្តួល និងក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់ មហាឧបាសិកា យិប ថាំ កេសន ដែលបាន ទទួលមរណភាពនៅថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:២០នាទីរសៀល ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។
-
សេចក្តីជូនដំណឹង ស្តីពីការចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្របង់ថ្លៃ នៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន(ឆ្នាំទី១)នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:(RUFA) សម្រាប់ឆ្នាំសិក្សាថ្មី២០២៣-២០២៤
សេចក្តីជូនដំណឹង …………………… ស្តីពីការចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្របង់ថ្លៃ នៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន(ឆ្នាំទី១)នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:(RUFA) សម្រាប់ឆ្នាំសិក្សាថ្មី២០២៣-២០២៤។ បញ្ជាក់: រាល់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ការិយាល័យសេវានិស្សិត តាមរយ:លេខទូរសព្ទ: ០៩៩ ៣២១ ២៩៩ ឬស្កេន QR Code តេឡេក្រាម ដូចមានភ្ជាប់ជូនខាងលើ៕



