

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
ការអនុគ្រោះលើកាតព្វកិច្ចបង់ពន្ធរបស់ផលិតករភាពយន្តក្នុងស្រុក ត្រូវបានពន្យារពេលរយៈពេល ០៥ឆ្នាំទៀត (២០២៤-២០២៨) ព្រមទាំងបានអនុញ្ញាតព្យួរទុកការអនុវត្តអាករពិសេសលើសេវាលំហែកំសាន្តជូនដល់សិល្បៈសៀកនាំក្រុមហ្វាពន្លឺខេត្តសៀមរាប
យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលេខ ៣៩៨០១អពដ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ និងផ្អែកតាមចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល សម្រេចផ្ដល់ការលើកទឹកចិត្តក្នុងការបន្តការអនុគ្រោះពន្ធសម្រាប់រយៈពេល ៥ ឆ្នាំ បន្ថែមទៀត (២០២៤-២០២៨) ជូនដល់ផលិតករភាពយន្តក្នុងស្រុក ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យសិល្បៈនិងការផលិតភាពយន្តខ្មែរ ដូចខាងក្រោម៖ ១. អនុញ្ញាតព្យួរទុកការអនុវត្តពន្ធកាត់ទុក១៥% លើសួយសារនៃទ្រព្យអរូបី (ការផ្ដល់សិទ្ធិបញ្ចាំងខ្សែភាពយន្តផលិតក្នុងស្រុក) ២. អនុញ្ញាតព្យួរទុកពន្ធលើប្រាក់ចំណូលជូនក្រុមហ៊ុនផលិតកម្មភាពយន្តខ្មែរ ៣. អនុញ្ញាតព្យួរទុកការអនុវត្តអាករពិសេសលើសេវាលំហែកំសាន្ត (១០%) ជូនដល់សិល្បៈសៀក នៃក្រុមហ្វាពន្លឺសិល្បៈខេត្តសៀមរាប (PHARE PERFORMING SOCIAL ENTERPRISE)។ ទន្ទឹមនឹងនេះ ផលិតករភាពយន្តក្នុងស្រុកនិងសៀក ត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ កត់ត្រានិងកាន់កាប់បញ្ជីកាគណនេយ្យ ដាក់លិខិតប្រកាសពន្ធប្រចាំខែនិងប្រចាំឆ្នាំ ព្រមទាំងបំពេញកាតព្វកិច្ចពន្ធដារផ្សេងទៀត ឱ្យបានត្រឹមត្រូវដូចក្រុមហ៊ុនអាជីវកម្មដទៃទៀតដែរ ដើម្បីជាការចូលរួមចំណែកពង្រឹងអនុលោមភាពសារពើពន្ធ និង វប្បធម៌ពន្ធដារនៅកម្ពុជា។
-
សេចក្ដីជូនដំណឹង របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: អំពីដំណើរការទទួលពាក្យចុះឈ្មោះចូលរៀនសម្រាប់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឡើងថ្នាក់ឆ្នាំទី២ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤
សេចក្ដីជូនដំណឹង របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: អំពីដំណើរការទទួលពាក្យចុះឈ្មោះចូលរៀនសម្រាប់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឡើងថ្នាក់ឆ្នាំទី២ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤។ និស្សិតត្រូវដោនឡូតយកពាក្យតាម តំណភ្ជាប់លីង ពាក្យសុំចុះឈ្មោះចូលរៀនសម្រាប់និស្សិតឆ្នាំទី២ https://drive.google.com/…/1l2XQllxr4YH2bV6Nl8g4…/view
-
បណ្តាប្រទេសសមាជិកអាស៊ានរួមទាំងកម្ពុជាប្រចាំនៅសាធារណរដ្ឋសិង្ហបុរី បានរួមគ្នារៀបចំព្រឹត្តិការណ៍ «ASEAN Gala Night 2023»
នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជា រួមជាមួយស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀតប្រចាំនៅសាធារណរដ្ឋសិង្ហបុរី បានរួមគ្នារៀបចំព្រឹត្តិការណ៍ «ASEAN Gala Night 2023» នៅសណ្ឋាគារ Orchard ដោយមានការបង្ហាញនូវផលិតផល វត្ថុវប្បធម៌ មុខម្ហូប និងបង្អែមជាតិ រួមនឹងការសម្តែងសិល្បៈរបស់ប្រទេសសមាជិកអាស៊ាននីមួយៗ ដើម្បីផ្សព្វផ្សាយពីភាពចម្រុះនិងសំបូរបែបនៃវប្បធម៌ក្នុងតំបន់។ ស្ថានទូតបាននាំយកអ្នកគុនល្បុក្កតោ៤នាក់ពីព្រះរាជាណាចក្រកម្ពុជាមកសម្តែងក្នុងព្រឹត្តិការណ៍នេះ។ នៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ ក៏ទទួលបានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីឯកឧត្តម Albert Chua អគ្គលេខាធិការក្រសួងការបរទេសសិង្ហបុរី រួមនឹងវត្តមានភ្ញៀវចូលរួមសរុបប្រមាណ៣៥០នាក់៕
-
លិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមអភិបាលនៃគណៈអភិបាល ខេត្តក្រចេះ ឯកឧត្តមស្នងការនគរបាលខេត្តក្រចេះ ព្រមទាំងសមត្ថកិច្ចនគរបាលពាក់ព័ន្ធ ដែលបានជ្រោមជ្រែងចាត់វិធានការគាំទ្រក្រុមសិល្បៈល្ខោនបាសាក់នាយប្រិមប្រិយស្រីម៉ៅ។
-
អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលស៊ុមទ្វារប្រាសាទបក្សីចាំក្រុង
ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានជួសជុល ពង្រឹងស៊ុមទ្វារបញ្ចោតទាំងបីដែលសាងសង់ពីថ្មភក់របស់ប្រាសាទបក្សីចាំក្រុង ដែលទទួលរងការខូចខាតពុកផុយដោយកត្តាផ្សេងៗ ក្នុងគោលបំណងថែរក្សាប្រាសាទបុរាណដ៏មានតម្លៃនេះឱ្យបានយូរអង្វែងបន្តទៀត។ បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា លោក ទុយ សីហច័ន្ទ មានប្រសាសន៍ថា ដោយសារតែអាយុកាល កម្ដៅថ្ងៃ សំណើម លាមកសត្វ និងស្លែ ធ្វើឱ្យស៊ុមទ្វារទាំងបីទិសរបស់ប្រាសាទបក្សីចាំក្រុង រួមមានទិសខាងជើង ទិសខាងត្បូង និងជាពិសេសទិសខាងលិច បានរងការខូចខាតយ៉ាងខ្លាំងផ្នែកជើងខាងក្រោម៕ អត្ថបទ: ឆាយ ផាន់នី រូបភាព: ភោគ ជា និង ជា វណ្ណៈ
-
គណ:ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន ដែលត្រូវជាមាតាក្មេករបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
នៅគេហដ្ឋានភូមិព្រែកស្វាយ(ឆ្មាបាត់) សង្កាត់ស្ទឹងសែន ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ——————————————— ខេត្តកោះកុង ៖ ល្ងាចថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ នេត្រ ភូម៉ារី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ សពមហាឧបាសិកា យិប ថាំកេសន ដែលត្រូវជាម្ដាយក្មេក សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ៨ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣…



