News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • សិក្ខាសាលាស្តីពី «តួនាទីនៃវិស័យវប្បធម៌ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស»ត្រូវបានប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «តួនាទីនៃវិស័យវប្បធម៌ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» ដោយមានការចូលរួមពីថ្នាក់ដឹកនាំតំណាងស្ថាប័ន អគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋាន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត សិល្បករ សិល្បការិនី លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សរុបប្រមាណ១៨០នាក់។ លោកជំទាវរដ្ឋលេខាធិការបានលើកឡើងថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះក្រសួងបានចូលរួមសហការយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ក្នុងគោលដៅកាត់បន្ថយនិងលុបបំបាត់នូវសកម្មភាពអមនុស្សធម៌ទាំងនេះចេញពីសង្គមកម្ពុជា។ កន្លងមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងបានរៀបចំសិក្ខាសាលា រៀបចំការជួបជុំគ្នា និងបានចូលរួមក្នុងសកម្មភាពផ្សេងៗដែលមានគោលដៅអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសកម្មភាពនិងហានិភ័យដែលកើតចេញពីសកម្មភាពនៃការជួញដូរមនុស្ស។ លោកជំទាវបានបញ្ជាក់ជាថ្មីថា មានតែការរួមកម្លាំងសហការគ្នា បង្កើតការឯកភាពគ្នា និងធ្វើការផ្សព្វ ផ្សាយតាមគ្រប់មធ្យោបាយប៉ុណ្ណោះ ទើបអាចយកឈ្នះលើបទល្មើសគួរឱ្យស្អប់ខ្ពើមនេះបាន ស្របពេលដែលអំពើជួញដូរមនុស្សត្រូវបានគេចាត់ទុកជាទាសភាពសម័យទំនើប…

  • ប្រទីបនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: បង្ហាញសម្រស់ គួរជាទីចាប់អារម្មណ៍

    ប្រទីបរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ទទួលបានការចាប់អារម្មណ៍ ក្រោយពីបានបង្ហាញសម្រស់ក្នុងយប់ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ សូមបញ្ជាក់ជូនថា ប្រទីបក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរចនាឡើងក្នុងទម្រង់សាជី មានកម្ពស់ ១៦ម៉ែត្រ និងបាតប្រវែង ៣៤ម៉ែត្រ តំណាងឱ្យលំនឹង និងភាពរឹងប៉ឹងនៃភ្នំព្រះសុមេរុ។ ប្រទីបនេះ ផ្គុំឡើងនូវរូបទាំងឡាយ ជានិម្មិតរូបសម្បត្តិវប្បធម៌ជាតិ ដែលជាស្នាដៃ និងបញ្ញាញាណដ៏កំពូលរបស់បុព្វបុរសខ្មែរនិងជាតម្លៃអមតៈនៃមនុស្សជាតិរបស់កម្ពុជា។ ផ្នែកខាងក្រោមប្រទីបលម្អដោយរូបកូរសមុទ្ទទឹកដោះរវាងអសុរ និងទេវតាស្វែងរកជីវិតអមតៈ តំណាងដោយល្បែងទាញព្រ័ត្រ ជាបេតិកភណ្ឌវប្បធម៌អរូបីចុះបញ្ជីឆ្នាំ២០១៥ នៅក្រុងវិនឌុក ប្រទេសណាមីប៊ី។ នៅចំកណ្តាលប្រទីបបង្ហាញរូបរាងប្រាសាទប្រាង្គពណ៌មាសនៃរមណីយដ្ឋានប្រាសាទកោះកេរចុះបញ្ជីបេតិកភណ្ឌពិភពលោកឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅកំពូលរំលេចដោយប្រាង្គបីនៃប្រាសាទអង្គរ ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២ ក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក។ នៅផ្នែកខាងស្តាំមានរូបប្រាសាទព្រះវិហារដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ ២០០៨ ក្រុងកេបិក ប្រទេសកាណាដា។របាំព្រះរាជទ្រព្យបេតិកភណ្ឌវប្បធម៌អរូបីចុះបញ្ជីនៅឆ្នាំ២០០៣ នៅក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី។ ល្ខោនខោលបេតិកភណ្ឌអរូបីចុះបញ្ជីឆ្នាំ២០១៨ នៅក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស។នៅផ្នែកខាងឆ្វេងមានរូបតោនៃប្រាសាទសំបូរព្រៃគុក បេតិកភណ្ឌពិភពលោក ដែលចុះបញ្ជី ឆ្នាំ២០១៧ នៅក្រុងក្រាកូវ ប្រទេសប៉ូឡូញ។…

  • អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

  • ប្រទីបរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ត្រៀមបង្អួតសម្រស់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

    ប្រទីបក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានត្រៀមជាស្រេចក្នុងការចូលរួមអបអរសាទរ​ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី ២៦​-​២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង ដែលក្នុងនោះមានប្រទីបចំនួន៣០ នឹងត្រូវបង្ហាញខ្លួនក្នុងព្រះរាជពិធីនេះ។ សូមជម្រាបជូនថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានគេតំណាលថា ជាពិធីបុណ្យរំលឹកគុណ ចំពោះកងទ័ពជើងទឹកកម្ពុជា។ ឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​របស់​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏មហោឡារិកដេីម្បីផ្តល់ក្តីរីករាយជូនប្រជាពលរដ្ឋកម្ពុជាក្រោមម្លប់នៃសន្តិភាព៕ ជយោ ! ព្រះរាជាណាចក្រកម្ពុជា កម្ពុជា ! ព្រះរាជាណាចក្រនៃវប្បធម៌ អរគុណសន្តិភាព សូមភ្ជាប់ជូននូវអត្ថបទអត្ថាធិប្បាយនៃប្រទីបក្រសួងវប្បធម៌និងវិចិត្រសិល្ប:

  • ទំនៀមទម្លាប់ពិធីដាល់អំបុកនៅស្រុកកោះធំ ក្រុងសំពៅពូន ខេត្តកណ្ដាល

    «ដាល់អំបុក» ឬអ្នកស្រុកខ្លះហៅថា «បុកអំបុក» គេច្រើនតែធ្វើនៅពេលច្រូតស្រូវដើមដៃ។ ហើយស្រូវដែលគេយកមកបុកច្រើនជាស្រូវដំណើបថ្មី ឬជួនកាលក៏មានស្រូវខ្សាយខ្លះដែរ។ ការដែលដាល់អំបុកគឺមិនមែនដើម្បីតែបានអំបុកទទួលទានម្យ៉ាងទេ បំណងមួយទៀតគឺថាដើម្បីនឹងយកអំបុកទៅប្រើក្នុងពិធី។ រីឯពិធីដែលអ្នកស្រុកធ្វើរួមគ្នានៅតាមវត្តហៅថា «អកអំបុកសំពះព្រះខែ» ។ ខាងក្រោមនេះជាកម្រងរូបភាពទំនៀមទម្លាប់ដាល់អំបុកដែលអ្នកភូមិ ពោធិ៍អណ្តែត ឃុំព្រែកស្តី ស្រុកកោះធំ ក្រុងសំពៅពូន ខេត្តកណ្ដាល តែងតែធ្វើជារៀងរាល់ឆ្នាំ។ អត្ថបទ: យសោធរ រូបថត: ញាំ-nham

  • អបអរសាទរ ប្រាសាទអង្គរវត្ត ក្លាយជាទីអច្ឆរិយ:ទីប្រាំបី របស់ពិភពលោក ដោយយកឈ្នះទីក្រុង Pompeii របស់ប្រទេសអ៉ីតាលី

    ថ្ងៃទី២៤ វិច្ឆិកា ២០២៣ #ហ៊ុនម៉ាណែត#Hunmanet#កម្ពុជា#Cambodia