

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
សេចក្តីជូនដំណឹង ស្តីពីការបិទចរាចរណ៍ឆ្លងកាត់ខ្លោងទ្វារពីប្រាសាទបាភួន ទៅប្រាសាទភិមានអាកាសជាបណ្តោះអាសន្ន
សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរានឹងបិទចរាចរណ៍ឆ្លងកាត់ខ្លោងទ្វារពីប្រាសាទបាភួន ទៅប្រាសាទភិមានអាកាសជាបណ្តោះ អាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់បញ្ចប់ការងាររួចរាល់ ដើម្បីអនុញ្ញាតឱ្យក្រុមការងារបច្ចេកទេសនៃ អាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័ន CCSA នៃប្រទេសចិនធ្វើការទល់ទ្រសង្គ្រោះបន្ទាន់ខ្លោងទ្វារនេះ ដែលបច្ចុប្បន្នស្ថិតក្នុងសភាពទ្រុឌទ្រោមខ្លាំង។
-
ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានដាំ និងចែកចាយកូនឈើសរុបជាង១៣ម៉ឺនដើម
នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ មានអាយុកាល២០ឆ្នាំហើយ បន្ទាប់ពីបង្កើតនៅឆ្នាំ២០០៤ ដែលកាលណោះមានឈ្មោះថា នាយកដ្ឋានទឹក និងព្រៃឈើ។ ២០ឆ្នាំនេះ នាយកដ្ឋាននេះបានដាំកូនឈើ និងចែកចាយដល់ពលរដ្ឋស្ទើរទូទាំងប្រទេសសរុបជាង២លានដើម។ ហើយនៅឆ្នាំ២០២៣កន្លងទៅ ការដាំក្នុងរមណីយដ្ឋានអង្គរ និងការចែកចាយសរុបជាង១៣ម៉ឺនដើម។ លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ បូករួមទាំងការចែកចាយទៅប្រជាពលរដ្ឋតាមបណ្ដា រាជធានី ខេត្តនានាសរុបជាង១៣ម៉ឺនដើម ក្នុងនោះដាំក្នុងឧទ្យានអង្គរជាង៣ម៉ឺនដើម។ លោកបន្ថែមថា សម្រាប់គម្រោងឆ្នាំថ្មីនេះ អាជ្ញាធរជាតិអប្សរាគម្រោងពង្រីកស្ថានីយ៨ហិកតា ដែលជាស្ថានីយបណ្ដុះកូនឈើប្រណីត ដូចជាធ្នង់ បេង ច្រេះជាដើម ព្រោះតម្រូវការប្រភេទឈើប្រណីតច្រើន និងបង្កើតស្ថានីយពីរកន្លែងបន្ថែមទៀត។ ជាមួយគ្នានេះ សាធារណជនដែលមានបំណងស្នើសុំកូនឈើយកទៅដាំ អាចមកស្នើសុំបានចន្លោះពីខែមិថុនា (ដើមរដូវវស្សា) រហូតដល់ពាក់កណ្ដាលខែ កញ្ញា គឺនៅចុងរដូវវស្សា។ សូមបញ្ជាក់ថា ស្ថានីយបណ្ដុះកូនឈើទាំង១០នៅក្នុងរមណីយដ្ឋានអង្គររួមមាន ស្ថានីយប្រាសាទតាកែវ ស្ថានីយ៨ហិកតា ស្ថានីយមណ្ឌល៣…
-
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីអនុញ្ញាតឱ្យមន្រ្តីរាជការដែលទើបបញ្ចប់ការបណ្ដុះបណ្ដាលវគ្គវិក្រឹតការនៅសាលាភូមិន្ទរដ្ឋបាលចូលជួបសម្ដែងការគួរសម
នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអនុញ្ញាតឱ្យមន្រ្តីរាជការ ៩រូប ដែលទើបបញ្ចប់ការបណ្ដុះបណ្ដាលវគ្គវិក្រឹតការនៅសាលាភូមិន្ទរដ្ឋបាលដែលការសិក្សាមានរយៈពេល០៩ខែ គឺចាប់ពីថ្ងៃ០១ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែធ្នូ ២០២៣ ដោយទទួលបានលទ្ធផលជោគជ័យ បានចូលជួបសម្ដែងការគួរសម និងរាយការណ៍អំពីការសិក្សារបស់ខ្លួន។ នាឱកាសនៃជំនួបសំណេះសំណាល និងសម្តែងការគួរសមនេះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំល្អជាច្រើន ជាពិសេសបទពិសោធក្នុងជីវិតការងាររបស់លោកជំទាវផ្ទាល់ និងបានណែនាំដល់មន្រ្តីរាជការដែលទើបបញ្ចប់ការបណ្ដុះបណ្ដាល នៅពេលត្រឡប់ចូលបំពេញការងារនៅតាមបណ្ដាអង្គភាពដើមរបស់ខ្លួនវិញ ត្រូវចូលរួមសហការ និងចែករំលែកនូវចំណេះដឹងដែលខ្លួនបានរៀនសូត្រថ្មីៗពីសាលា ទៅជួយរៀបចំ និងអភិវឌ្ឍអង្គភាពឱ្យមានការរីកចម្រើនកាន់តែល្អប្រសើរឡើង និងរួមគ្នាបន្តជួយស្ថាបនានូវរាល់កង្វះខាតការងាររបស់អង្គភាពកន្លងមក៕
-
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានអញ្ជើញសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ក្រុមការងារស្រាវជ្រាវ ចងក្រងឯកសារទម្រង់ល្ខោនបាសាក់ក្នុងទសវត្សឆ្នាំ១៩៦០ និងថ្នាក់ដឹកនាំសាលាមធ្យមវិចិត្រសិល្បៈ
ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញផ្តល់កិត្តិយសសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ក្រុមការងារស្រាវជ្រាវ ចងក្រងឯកសារទម្រង់ល្ខោនបាសាក់ក្នុងទសវត្សឆ្នាំ១៩៦០ និងថ្នាក់ដឹកនាំសាលាមធ្យមវិចិត្រសិល្បៈ។ ឆ្លៀតក្នុងខណៈនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានអញ្ជើញពិនិត្យមើលការរៀបបណ្ណាល័យ ការហាត់រៀនរបស់សិស្សានុសិស្សនៅសាលារបាំផ្នែកប្រពៃណី និងសាលាតូរ្យតន្ត្រីទាំងឧបករណ៍សម័យ និងបុរាណ ក៏ដូចជាកន្លែងស្នាក់នៅរបស់សិស្សានុសិស្ស ពិសេសសិស្សនារី នៅសាលាមធ្យមវិចិត្រសិល្បៈ។
-
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអបអរសាទរទីក្រុងបាត់ដំបងដែលត្រូវបានអង្គការយូណេស្កូចុះក្នុង “បណ្តាញទីក្រុងច្នៃប្រតិដ្ឋ” (UNESCO Creative Cities Network ឬហៅកាត់ថា UCCN) ផ្នែកម្ហូបអាហារ (Gastronomy)។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអបអរសាទរទីក្រុងបាត់ដំបងដែលត្រូវបានអង្គការយូណេស្កូចុះក្នុង “បណ្តាញទីក្រុងច្នៃប្រតិដ្ឋ” (UNESCO Creative Cities Network ឬហៅកាត់ថា UCCN) ផ្នែកម្ហូបអាហារ (Gastronomy) https://www.unesco.org/…/55-new-cities-join-unesco…
-
សេចក្តីជូនដំណឹងស្តីពី ការរៀបចំព្រឹត្តិការណ៍ រំលឹកគុណអង្គរ ឆ្នាំ២០២៣
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីចូលរួម អបអរសារទរខួប៣១ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី “រំលឹកគុណអង្គរ” នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពី ថ្ងៃទី០៧-១៦ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់ពិធីបើកព្រឹត្តការណ៍នេះនឹងប្រព្រឹត្តទៅនាពេលព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។



