

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
ប្រតិភូ(ប្រតិភូនៃរដ្ឋមន្រ្តី)ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សាស្ត្រាចារ្យ ហង្ស សុត អតីតអគ្គនាយកបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
នារសៀលថ្ងៃអង្គារ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្តសិល្បៈ បានដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្ត្រាចារ្យ ហង្ស សុត អតីតអគ្គនាយក បច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១១រោច ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ក្នុងជន្មាយុ៨២ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ ក្នុងនាម លោកជំទាវបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងនូវសមានទុក្ខចំពោះ មរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ ហង្ស សុត គឺជាការបាត់បង់ឳពុក ជីតា ជាទីគោរព ស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌និងតែងតែយកចិត្តទុកដាក់ បីបាច់…
-
ពិធីសែនព្រេនដើម្បីសម្អាតរុក្ខជាតិនៅក្នុងកសិន្ធុខាងត្បូងប្រាសាទរួម
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំប្រារឰពិធីសែនព្រេន សុំសេចក្តីសុខសេចក្ដីចម្រើនក្នុងការកាត់សម្អាតរុក្ខជាតិចេញពីក្នុងកសិន្ធុខាងត្បូងប្រាសាទរួមក្នុងបរិវេណប្រាសាទធំដើម្បីលើកម្ពស់សោភណ្ឌភាព និងទេសភាពវប្បធម៌ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។
-
ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាដែលជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ បញ្ចប់ជាស្ថាពរ។
ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាដែលជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ បញ្ចប់ជាស្ថាពរ។ ការជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣នេះ បានចាប់ផ្ដើមជួសជុលតាំងពីដើមខែមករា ឆ្នាំ២០២៣មក។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី ឱ្យដឹងថា ក្នុងគម្រោងជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត គឺក្រុមការងារបានជួសជុលថ្មបែកបាក់ចំនួន២៩២ដុំ ដែលរុះរើពីតាមផ្នែកនៃជ្រុងនីមួយៗឱ្យល្អរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញ។ លោក ឃាម មុនី ឱ្យដឹងទៀតថា បន្ថែមពីលើការជួសជុលថ្មបែកបាក់ពីតាមផ្នែកនៃជ្រុងនីមួយៗឱ្យរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញនោះ ក្រុមការងារបច្ចេកទេសក៏បានជួយសង្គ្រោះការខូចខាតជាច្រើនកន្លែងផ្សេងទៀតឱ្យប្រសើរឡើងវិញដែរ ដូចជា រុញថ្មដែលញែកចេញពីគ្នាឱ្យចូលគ្នា ពង្រឹងរចនាសម្ព័ន្ធរបស់ប្រាសាទទាំងមូលឱ្យរឹងមាំឡើងវិញដែរ។ ខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្តដែលមានអាយុកាលនៃសំណង់យូរលង់មកហើយ បានរងការខូចខាតដោយសារតែដើមឈើដុះចាក់ឬសចូលតាមថ្នេរថ្មខឿន និងចូលទៅក្នុងគ្រឹះធ្វើឱ្យថ្មរហែកញែកចេញពីគ្នា រួមផ្សំនិងកត្តាទឹកភ្លៀងហូរចូលតាមចន្លោះថ្មទៅក្នុងគ្រឹះផងបណ្តាលឱ្យគ្រឹះខ្សោយនិងស្រុត។ ក្រុមអ្នកបច្ចេកទេសរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត គឺជាទីតាំងសំខាន់ដែលធ្វើឱ្យភ្ញៀវទេសចរឆ្លងកាត់ឥតដាច់ ដូច្នេះហើយ បានជាអ្នកជំនាញត្រូវយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌដ៏មហស្ចារ្យមួយនេះឱ្យបានល្អដើម្បីរួមចំណែកក្នុងការលើកតម្លៃក្នុងតំបន់នេះផង និងអាចបង្កើនកន្លែងទស្សនាដល់ទេសចរឱ្យកាន់តែមានជម្រើសច្រើនផង៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ យី…
-
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលេីកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង
នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្តស្វាយរៀង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជេីញចូលរួមជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលេីកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ក្រុមការងារ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការសាលាខេត្ត មន្រ្តីរាជការមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្តសរុបប្រមាណ ៥២០នាក់។ នាឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក៏បានពាំនាំនូវការផ្ដាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន…
-
ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបការសម្ដែងសិល្បៈរួមគ្នារវាងកម្ពុជា-ចិន
២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា និងប្រជាជនចិន ស្របតាមអនុសាសន៍របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានដាក់ចេញនូវគោលនយោបាយលើកស្ទួយកំណើនទេសចរ។ ក្នុងឆ្នាំថ្មី ២០២៤ នេះ ប្រមុខរដ្ឋាភិបាលចិន បានចាត់ថ្នាក់ដឹកនាំ ឱ្យដឹកនាំបេសកជន មន្ត្រីការទូត វិនិយោគទុន ធុរកិច្ចជន ភ្ញៀវទេសចរ និងក្រុមសិល្បៈចិន ប្រមាណ ១,០០០នាក់ មកបំពេញទស្សនកិច្ច ទស្សនាសៀមរាប និងមានការសម្ដែងសិល្បៈផ្លាស់ប្ដូរវប្បធម៌រួមគ្នាផងដែរ។ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានរៀបចំព្រឹត្តិការណ៍នៃពិធីបើកផ្លូវការ នៃឆ្នាំផ្លាស់ប្ដូរប្រជាជនកម្ពុជា និងប្រជាជនចិន ២០២៤ នៅបរិវេណព្រះលានជល់ដំរី ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលនឹងមានការសម្ដែងសិល្បៈចម្រុះមិត្តភាពកម្ពុជា-ចិន ដោយមានការចូលរួមពីអ្នករបាំ និងក្រុមតន្ត្រីវង់ធំរបស់ចិន ជិត ១០០នាក់ រួមជាមួយអ្នករបាំ និងតន្ត្រីករនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមកុមារនៃសិស្សសាលាវត្តបូព៌ ប្រមាណ ១០០នាក់ នឹងនាំមកនូវទស្សនីយភាពដ៏អស្ចារ្យនៃទម្រង់សិល្បៈរួមបញ្ចូលគ្នាកម្ពុជា-ចិន ដើម្បីបង្ហាញជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ បានទស្សនានាឱកាសនោះ៕
-
អបអរសាទរ ខួបទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា ថ្ងៃកំណេីតទី២ របស់យេីងទាំងអស់គ្នា
៧ មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរ:ភាព ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជា មិនត្រឹមតែជាវាលពិឃាត មកស្គាល់ កម្ពុជា ជាកម្ពុជាដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលេីគ្រប់វិស័យ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា។ ៧ មករា ១៩៧៩ – ៧ មករា ២០២៤



