News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ភ្ញៀវទេសចរ ស្គាល់ខ្លោងទ្វារតាកាវកាន់តែច្រើន បន្ទាប់ពីជួសជុលរួចរាល់

    ពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកទេសចរជាតិ-អន្តរជាតិកាន់តែច្រើនឡើងៗទៅទស្សនា និងថតរូបនៅខ្លោងទ្វារតាកាវ បន្ទាប់ពីក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានជួសជុលតួខ្លោងទ្វាររួចរាល់ រួមទាំងចម្លាក់ទេវតា និងអសុរៈទាញព្រ័ត្របានមួយចំនួន ហើយកែលម្អផ្លូវផង ងាយស្រួលភ្ញៀវទេសចរអាចឆ្លងកាត់ និងមានសុវត្ថិភាព។ លោក កុយ ភិរុណ ដែលខំស្កាត់មកតាំងពីខេត្តកំពត មានប្រសាសន៍ថា ខ្លោងទ្វារតាកាវ ស្ថិតនៅទិសខាងលិចនៃក្រុងអង្គរធំ មានចំណុចពិសេសជាងខ្លោងទ្វារផ្សេងៗទៀត ដោយសារតែខ្លោងទ្វារនេះ មានពន្លឺព្រះអាទិត្យរៀបលិចចាំងលើ ធ្វើឱ្យសម្រស់ខ្លោងទ្វារកាន់តែស្រស់ស្អាត។ ខ្លោងទ្វារតាកាវមិនត្រឹមតែជាកេរដំណែលរបស់បុព្វបុរសខ្មែរប៉ុណ្ណោះទេ ថែមទាំងអាចទស្សនាថ្ងៃរៀបលិច កសិន្ធុព័ទ្ធជុំវិញ ថតរូបជាមួយនិងប្លង់ស្អាតៗផង។ ក្រៅតែពីការថតរូប ទេសចរចំណាយពេល ចំណាយអារម្មណ៍ជាមួយទិដ្ឋភាពថ្ងៃរៀបលិច នឹងទទួលបានអារម្មណ៍ស្រស់ស្រាយទៅតាមធម្មជាតិ ផ្ទៃមេឃ ពន្លឺព្រះអាទិត្យរៀបអស្តង្គត បូកជាមួយស្ថាបត្យកម្មដ៏អស្ចារ្យរបស់ដូនតា ដែលនេះជាការចងចាំដ៏ល្អ និងមានក្តីសុខផ្លូវចិត្ត។ ចំណែក លោក វណ្ណី ពិសិដ្ឋ មកពីភ្នំពេញ ក៏បានបង្ហាញចំណាប់អារម្មណ៍ភ្ញាក់ផ្អើលថា ពេលរូបលោក ឃើញខ្លោងទ្វារតាកាវ បន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានជួសជុលតួខ្លោងទ្វាររួចរាល់នេះ មានភាពរឹងមាំ និងស្រស់ស្អាតខ្លាំងណាស់ ហើយលោកក៏មិនធ្លាប់បានឃើញ ឬស្គាល់ពីមុនសោះឡើយ។ លោក ពិសិដ្ឋ…

  • ពិធីបុណ្យភ្ជុំបិណ្ឌ និងបង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះដែលបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

    ————————————- ព្រឹកថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ជនរងគ្រោះ​ដែលបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នាឱកាសបុណ្យភ្ជុំបិណ្ឌនៅសារមន្ទីរទួលស្លែង ។ នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកជំទាវរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា បានរាប់បាត្រព្រះសង្ឈចំនួន ៤៤ អង្គ ដើម្បី​ឧទ្ទិសកុសល​ជូនជនរងគ្រោះដែលបាត់បងជីវិតនៅគុកទួលស្លែង និង​នៅទូទាំងប្រទេស ក្នុងរបប​ប្រល័យពូជសាសន៍ ប៉ុល ពត (៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ) ដែលបញ្ចប់ទៅកាលពី ៤៤…

  • ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប បានក្លាយជាទីតាំងមួយសម្រាប់ថតភាពយន្តខ្នាតវែងមានចំណងជើងថា The Creator របស់ Hollywood ដែលជាភាពយន្តល្បីនិងបានចាក់បញ្ចាំងនៅរោងភាពយន្តនានាទូទាំងពិភពលោក

    ដោយមានការអនុញ្ញាតថតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដោយមានការសម្របសម្រួលពីអជ្ញាធរពាក់ព័ន្ធ ភាពយន្តខ្នាតវែងមានចំណងជើងថា The Creator ដែលជាភាពយន្តបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ផលិតនិងដឹកនាំដោយលោក Gareth Edwards បានថតឈុតឆាកមួយចំនួននៅកំពង់ភ្លុក និងប្រាសាទមួយចំនួនទៀតក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០២២ កន្លងមក។ ភាពយន្តនេះ មានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗមួយចំនួន ក្នុងនោះមានតួក្មេងស្រីសំខាន់ម្នាក់ អាយុ៩ឆ្នាំ គឺជាកូនកាត់ខ្មែរ។ សូមបញ្ជាក់ថា The Creator ត្រូវបានចាប់ផ្តើមចាក់បញ្ចាំងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ហើយត្រឹមតែថ្ងៃទី០៥ ខែតុលានេះ ភាពយន្តនេះទទួលបានចំណូលពីការចាក់បញ្ចាំងទូទាំងពិភពលោករហូតដល់ ៣៧លានដុល្លារសហរដ្ឋអាម៉េរិក។ រូបភាពៈ Nathan Nathan (Vandy Piseth) https://www.facebook.com/vandy.vibol

  • សេចក្តីជូនដំណឹងរបស់សារមន្ទីរទួលសែង

    សារមន្ទីរទួលស្លែង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា សារមន្ទីរនឹងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ម៉ោង៨ព្រឹកមានកិច្ចរាប់បាត ព្រះសង្ឃ ចំនួន៤៤អង្គ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិតនៅមន្ទីរស-២១ ក្នុងសម័យខ្មែរក្រហម។ អាស្រ័យដូចបានជម្រាបជូនខាងលើ ប្រសិនបើសាធារណជនដែលមានសាច់ញាតិបាត់បង់ជីវិតនៅមន្ទីរស-២១ មានបំណងចូលរួមពិធីបុណ្យភ្ជុំបិណ្ឌអាចអញ្ជើញចូលរួមបាន ដែលកម្មវិធីនឹងប្រព្រឹត្តឡើងនៅក្នុងសារមន្ទីរទួលស្លែងផ្ទាល់។

  • ពិធីក្រុងពាលី និងសែនព្រេន នៅសារមន្ទីរទួលស្លែង

    រសៀលថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ នេត្រ ភូមារី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង លោកជំទាវ កែវ សុខពិសី អភិបាលរងនៃគណ:អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងសែនព្រេន នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី រៀបចំពិធីបុណ្យភ្ជុំបិណ្ឌឧទ្ទិសកុសលជូនជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

  • សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ស្តីពីអង្គរនិងសំបូរព្រៃគុកនឹងរៀបចំនៅទីស្នាក់ការធំនៃអង្គការយូណេស្កូ

    ឆ្លៀតក្នុងឱកាសដ៏មមាញឹកក្នុងកិច្ចប្រជុំលើកទី៤៥នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសសាអូឌីអារ៉ាប៊ីត ឯកឧត្ដម ហង់ ពៅអគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្ដម ផាន់ ណាឌី រួមជាមួយប្រតិភូដែលមានលេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរនិងសំបូរព្រៃគុក បានចូលជួបប្រជុំការងារជាមួយ ឯកឧត្ដម Lazare Eloundou Assomo ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌនៃអង្គការយូណេស្កូ ដើម្បីពិភាក្សាអំពីការសម្របសម្រួលនានាក្នុងការត្រៀមរៀបចំសន្និសីទលើកទី៤នៃអន្តររដ្ឋាភិបាលអំពីអង្គរដែលនឹងប្រព្រឹត្តនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្នាក់ការធំរបស់អង្គការយូណេស្កូ នាទីក្រុងបា៉រីស ប្រទេសបារាំង។ សន្និសីទអន្តររដ្ឋាភិបាលនេះរៀបចំឡើងដើម្បីកំណត់នូវគោលនយោបាយ និងទិសដៅសកម្មភាពនានាសំដៅពង្រឹងប្រសិទ្ធភាព អភិបាលកិច្ចល្អនៃកិច្ចអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរនិងរមណីយដ្ឋានសំបូរព្រៃគុក។ សូមបញ្ជាក់ថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរត្រូវបានប្រារព្ធឡើងលើកទី១ នៅឆ្នាំ១៩៩៣ នាទីក្រុងតូក្យូ ប្រទេសជប៉ុន លើកទី២ នៅឆ្នាំ២០០៣ នាទីក្រុងប៉ារីស ប្រទេសបារាំង និងលើកទី៣ នៅឆ្នាំ២០១៣ ប្រទេសកម្ពុជា។ នៅឆ្នាំ២០១៩ គណៈកម្មាធិការនេះត្រូវបានពង្រីកសមត្ថកិច្ចបន្ថែមដល់រមណីយដ្ឋានសំបូរព្រៃគុក ដោយប្តូរឈ្មោះថា គណៈកម្មការអាយស៊ីស៊ី-អង្គរនិងសំបូរព្រៃគុក៕