News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • បុរាណស្ថានចំនួន៥៥ នៅក្នុងឃុំបារាយណ៍​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម​ ត្រូវបានផ្ទៀងផ្ទាត់និងកំណត់ដែនរក្សាការពារ។

    ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា​ នៃ អគ្គនាយកដ្ឋានបេតិកភណ្ឌ​ ដឹកនាំដោយលោក ណៃ សុភាបានសហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋានឃុំបារាយណ៍ និងប្រជាពលរដ្ឋរស់នៅជុំវិញបុរាណស្ថាន ចុះទៅផ្ទៀងផ្ទាត់និងកំណត់ដែនរក្សាការពារបុរាណស្ថានចំនួន៥៥ នៅក្នុងឃុំបារាយណ៍​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម បានដោយជោគជ័យគួរជាទីមោទនភាព។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់​ ក្នុងភូមិសាស្រ្តឃុំបារាយណ៍​ បានបង្ហាញក្ដីសោមនស្សរីករាយ​ និងថ្លែងអំណរគុណ​ ដល់ក្រុមការងារ ចំពោះការងារដ៏ប្រពៃ​ និងមានសារៈសំខាន់​នេះ​ ដែលជួយឱ្យពួកគាត់បានស្គាល់ទីតាំងស្ថានីយ​ទាំងអស់ច្បាស់ជាងមុន​ មានការងាយស្រួលក្នុងការគ្រប់គ្រង​ ល្បាតនិងថែរក្សា​ ជាពិសេសការចុះបញ្ជីដីធ្លីជាប្រព័ន្ធតែម្តង ក្នុងនោះដែរ​ អាជ្ញាធរមូលដ្ឋានបានសន្យានឹងចូលរួមថែរក្សាការពារ​ ទប់ស្កាត់ការពារលួចជីក​ ឈូសឆាយស្ថានីយបុរាណក្នុងភូមិសាស្រ្តឃុំឱ្យខានតែបាន​ ចាប់ពីពេលនេះតទៅ។

  • ប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំផែនការ អភិវឌ្ឍន៍ទេសចរណ៍សម្រាប់រយៈ១០ឆ្នាំ (២០២៤-២០២៣៣) របស់រមណីយដ្ឋានប្រាសាទព្រះវិហារ

    ចាប់ពីថ្ងៃសុក្រ ២កើត រហូតដល់ ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារ បានសម្របសម្រួលអ្នកជំនាញការជាតិ ចំនួន ពីររូប ដើម្បីប្រជុំពិភាក្សាជាមួយ សហគមន៍មូលដ្ឋាន ព្រះសង្ឃ អាជ្ញាធរដែនដី នាយកសាលា អង្គភាពពាក់ព័ន្ធថ្នាក់ស្រុក និងមន្ទីរពាក់ព័ន្ធសំខាន់ៗថ្នាក់ខេត្តដូចជា មន្ទីរទេសចរណ៍ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរបរិស្ថាន ដើម្បីទទួលបានធាតុចូលសម្រាប់ រៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍១០ឆ្នាំ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ។ ការប្រជុំពិភាក្សានេះបានក្តោបលើចំណុចជាច្រើន ក្នុងនោះមានចំណុចសំខាន់ៗដូចជា ចក្ខុវិស័យរបស់ភាគីពាក់ព័ន្ធលើការអភិវឌ្ឍវិស័យទេសចរណ៍ ផែនការអភិវឌ្ឍន៍ថ្នាក់មូលដ្ឋាន ស្រុក និងខេត្ត ទំនៀមទម្លាប់ប្រពៃណី និងមុខរបរសហគមន៍មូលដ្ឋាន គោលដៅទេសចរណ៍សក្តានុពលក្នុងស្រុកជាំក្សាន្ត ខ្សែទស្សនាចរ សេវាកម្មទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗក្នុងខេត្តព្រះវិហារ។…

  • អង្គការ Norwegian People’s Aid ចូលរួមដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ

    នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ អង្គការ Norwegian People’s Aid ដែលជាអង្គការដោះមីននៃ ប្រទេសណ័រវេស ក្នុងឱកាសដឹកនាំបុគ្គលិកធ្វើដំណើរកម្សាន្តក្នុងខេត្តសៀមរាប បានចូលរួមដាំកូនឈើ នៅខាងត្បូងកសិន្ធុអង្គរវត្ត។ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអង្គការ Norwegian People’s Aid ចំនួន៩០នាក់ បានចូលរួមដាំកូនឈើចំនួន ១៨០ដើម និងស្មៅ៣០០ម៉ែត្រការ៉េ នៅក្នុងរមណីយដ្ឋានអង្គរ។ ដើមឈើដែលដាំនៅពេលនេះរួមមាន ដើមបេង ធ្នង់ រំដួល និងគគីរ។ សកម្មភាពនេះកំពុងចូលរួមលើកតម្លៃ​បរិស្ថាន និងបង្កើតភាពបៃតង​ក្នុងតំបន់រមណីយដ្ឋានអង្គរ ស្របពេលអាជ្ញាធរជាតិអប្សរារៀបចំ​កែលម្អ​តំបន់ពុំមាន​របៀបរៀបរយ ដោយដាំបំពេញដើមឈើ និងស្មៅឡើងវិញ។ លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា គិតពីឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរាបានដាំកូនឈើបានជាង ៤៨,៧៨៨ដើម និងដាំស្មៅបាន ៣៥,៥៣១ម៉ែត្រការ៉េ គឺដាំនៅតាមដីដែលបានសម្អាតលើទីតាំងចាស់​ពលរដ្ឋរស់នៅ បន្ទាប់ពីពួកគេព្រម ទទួលយកគោលនយោបាយពីរាជរដ្ឋាភិបាល​ចេញទៅរស់នៅ​តំបន់​រុនតាឯក និងពាក់ស្នែង៕…

  • សេចក្តីជូនដំណឹង ស្តីពី ការផ្អាកប្រើប្រាស់​សាលសន្និសីទចតុម្មុខ

    សេចក្តីជូនដំណឹង ស្តីពី ការផ្អាកប្រើប្រាស់​សាលសន្និសីទចតុម្មុខ។

  • ប្រកាសស្តីពីការតែងតាំងមន្ត្រីខុទ្ទកាល័យលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    ប្រកាសស្តីពីការតែងតាំងមន្ត្រីខុទ្ទកាល័យលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

  • អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាផ្ទៃក្នុងស្ដីពី ដំណើរអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ

    នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ដំណើរអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ (សម្បត្តិវប្បធម៌ បរិស្ថាន និងសង្គមមនុស្ស)» ដើម្បីផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ ដល់មន្រ្តី-បុគ្គលិក សរុបចំនួន ១០០នាក់ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា តំណាងឯកឧត្តមហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាអ្នកតំណាងគ្រប់គ្រងបរិស្ថានអង្គរ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ សិក្ខាសាលានាឱកាសនេះ មានបទបង្ហាញចំនួន៣សំខាន់ៗ ពីវាគ្មិនដែលជាមន្រ្តីជំនាញរបស់អាជ្ញាធរជាតិអប្សរា។ ទី១ បទបង្ហាញស្តីពី សម្បត្តិវប្បធម៌-បរិស្ថាន និងសង្គមមនុស្ស។ ទី២ បទបង្ហាញស្តីពី ការរួមចំណែករបស់នាយកដ្ឋានគ្រប់គ្រងដីធ្លីបេតិកភណ្ឌក្រុង និងសហគមន៍ ក្នុងដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ។ ទី៣ បទបង្ហាញស្តីពី ប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងការជួសជុល។ បន្ថែមពីលើនេះ ក៏មានសំណួរ- ចម្លើយ និងមតិសំណូមពរផ្សេងៗ ដើម្បីឱ្យសិក្ខាសាលាកាន់តែមានប្រសិទ្ធិភាពខ្ពស់។ សូមរំឮកថា អាជ្ញាធរជាតិអប្សរា តែងតែរៀបចំសិក្ខាសាលា ស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរជាទៀងទាត់ ៤ដងក្នុងមួយឆ្នាំ…