News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • លិខិតរំលែកទុក្ខ ជូនចំពោះឯកឧត្ដម រស់ សម័យ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដែលបានទទួលមរណភាព

    លិខិតរំលែកទុក្ខ ជូនចំពោះឯកឧត្ដម រស់ សម័យ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ៍ ២រោច ខែបឋមសាឍ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៤ និង៥០នាទីព្រឹក ដោយរោគាពាធ។ ពិធីបុណ្យសពប្រារព្ធ នៅបូរីប៉េងហួតបឹងស្នោ ផ្ទះលេខ៤៣ ផ្លូវD០៦ គម្រោងអេកូ ឌែលតា https://maps.app.goo.gl/2aM1Pee1vnkMrfP49?g_st=it

  • គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកជំទាវ​ ម៉ិញ​ កុសនី​ រដ្ឋលេខាធិការក្រសួងវប្បធម៌​ និងវិចិត្រសល្បៈ

    រសៀលថ្ងៃពុធ​ ៣រោច ខែបឋមាសាឍ​ ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥​ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ សពលោកជំទាវ​ ម៉ិញ​ កុសនី​ រដ្ឋលេខាធិការក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ​ ៤កេីត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា​ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។ ក្នុងនាមថ្នាក់ដឹកនាំ​ មន្រ្តីរាជការទាំងអស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្ដែងនូវសមានទុក្ខ អាឡោះអាល័យ និងក្ដីសង្វេគជាពន្លឹកជាមួយក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់ លោកជំទាវ​ ម៉ិញ​ កុសនី​ គឺការបាត់បង់ភរិយា​ ម្ដាយ​ ជីដូនជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌​ក្នុងការអប់រំផ្ដល់ដំបូន្មានដល់កូនចៅ…

  • អតីតប្រធានាធិបតីនៃប្រទេសស្រីលង្កា អញ្ជើញធ្វើទស្សនកិច្ចសិក្សានៅក្នុងតំបន់រមណីយដ្ឋានអង្គរ

    កាលពីពេលថ្មីៗនេះ អតីតប្រធានាធិបតីស្រីលង្កា អមដំណើរដោយ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញធ្វើទស្សនកិច្ចនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់អំពីការអភិវឌ្ឍ និងការងារអភិរក្សប្រកបដោយចីរភាព នៅក្នុងតំបន់រមណីយដ្ឋានអង្គរ៕

  • អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន បន្តដាំស្មៅ និងកូនឈើនៅបរិវេណមុខ​ប្រាសាទអង្គរវត្ត

    នៅថ្ងៃទី០១-០២ ខែកក្កដា ឆ្នាំ២០២៣ ក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្ស​រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា បានបន្តសហការ​ជាមួយ​ក្រុមហ៊ុន​Minebea (Cambodia) Co., Ltd. និងសាលាអន្តរជាតិ WESTGATE ខេត្តសៀមរាប ដាំកូនឈើចម្រុះចំនួន១,២០០ដើម និងស្មៅចំនួន៧០០ម៉ែត្រការ៉េ នៅបរិវេណខាងជើង​ឆៀងខាងលិច​ប្រាសាទអង្គរវត្ត(អតីតផ្សារយាងធំ)៕ អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ

  • សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានទទួលវត្ថុបុរាណចំនួន៧៧ ពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប

    នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានទទួលវត្ថុបុរាណចំនួន៧៧បន្ថែមទៀត ដែលប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បានស្ម័គ្រចិត្តប្រគល់ជូនមកកាន់សារមន្ទីរ ដើម្បីធ្វើការថែរក្សា និងអភិរក្សបន្ត។ ដោយវត្ថុបុរាណទាំង៧៧នោះ ខ្លះនៅរក្សាបានរូបរាងពេញ និងខ្លះទៀតបានបែបបាក់ជាបំណែក មានដូចជា៖ ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជននាសម័យបុរាណ មានកុលាលភាជន៍ ឧបករណ៍សម្រាប់ដាក់ទឹក និងម្ហូបអាហារផ្សេងៗ គ្រឿងអលង្ការដូចជា៖ កងដៃ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតដូចជា៖ កាំបិត ពូថៅ និងចានជាដើម។ លោក ណក់ បូរុន ជាអ្នកប្រកបរបររកស៊ីមួយរូប រស់នៅក្នុងខេត្តសៀមរាប បានឱ្យដឹងថា វត្ថុបុរាណមានចំនួន៧៧នេះ វត្ថុខ្លះលោកបានទិញបន្តពីប្រជាពលរដ្ឋ និងខ្លះទៀតប្រជាពលរដ្ឋបានប្រគល់ជូនលោកយកមករក្សាទុកបន្ត ដែលមានប្រភពនៅក្នុងខេត្តសៀមរាបខ្លះ និងមកពីខេត្តបន្ទាយមានជ័យខ្លះ។ ប៉ុន្តែលោកមិនបានដឹងអំពីអាយុកាលនៃវត្ថុនីមួយៗឡើយ ការរក្សាទុកនេះដោយយល់ថា វត្ថុទាំងនោះ ជារបស់មានតម្លៃពីបុរាណគួរបន្តថែរក្សា។ លោកបន្តថា ក្រោយទទួលបានព័ត៌មានពីមិត្តភ័ក្ត្ររបស់លោកថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលថែរក្សា និងអភិរក្សវត្ថុសិល្បៈពីបុរាណ មិនឱ្យបាត់បង់នោះ លោកក៏ស្ម័គ្រចិត្តប្រគល់ជូនមកកាន់សារមន្ទីរ ដើម្បីយកមកថែរក្សាបន្ត ទុកជាមរកតសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់។ លោក…

  • ក្រុមការងារព្រៃឈើកំពុងកាត់ក្រី និងព្យាបាលជំងឺដើមស្ពង់ចំណាស់នៅប្រាសាទតាព្រហ្ម

    ក្រុមការងារព្រៃឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រីមែក និងព្យាបាលដើមនិងឫសដើមស្ពង់ចំណាស់មួយដើម នៅជ្រុងខាងកើត​ប្រាសាទតាព្រហ្ម។ លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ បានលើកឡើងថា ដើមស្ពង់ចំណាស់ដែលក្រុមការងារលោកកំពុងកាត់ក្រី និងព្យាបាលនេះ មានសភាព ទ្រុឌទ្រោម និងត្រូវការការថែទាំ ព្យាបាល ដើម្បីទប់ស្កាត់ហានិភ័យ។ លោកបន្តថា ប្រសិនកង្វះខាតការ ថែទាំដិតដល់ ដើមឈើនេះអាចនឹងប្រឈមឆាប់ងាប់ និងបង្កគ្រោះថ្នាក់ដល់ប្រាសាទដូចគ្នា ព្រោះតួដើម និងឫសរបស់វាដុះជាប់យ៉ាងជិតស្និទ្ធជាមួយប្រាសាទ។ បន្ថែមពីនេះ ក៏អាចនឹងបាត់បង់សោភ័ណភាព ដែលទីតាំងនេះជាកន្លែងទាក់ទាញទេសចរ ដែលតែងឈរថតជានិច្ចនៅពេលបានមកដល់។ ក្រៅពីប្រយោជន៍ដូចជម្រាបខាងលើហើយ ព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ជារបាំងសម្រាប់ ការពារខ្យល់បាំងប្រាសាទ ជាម្លប់ និងជាសោភ័ណភាពទាក់ទាញទេសចរមួយផ្នែកធំផងដែរ។ តួយ៉ាង ដើមស្ពង់ដែលកំពុងព្យាបាលខាងលើ គឺកម្រត្រូវបានទេសចរមើលរំលងណាស់។ ចំពោះការព្យាបាល និងថែទាំ ក្រុមការងារព្រៃឈើបានដំឡើងរន្ទាឡើងកាត់មែកផ្នែកខាងចុង ដែលពុកផុយ ចំណែកនៅផ្នែកឫស គេបានចាំងនិងចោះសាច់ស្អុយឬពុកផុយចេញ…