

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងបង្ហាញចម្លាក់ព្រះពាន់នៃព្រះពុទ្ធសាសនាធ្វើពីថ្មភក់១ផ្ទាំងដែលជាវត្ថុកម្ររបស់សិល្បៈខ្មែរ
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងពិព័រណ៍ ថ្មគោលព្រះពាន់បុរាណនៃព្រះពុទ្ធសាសនា រចនាប័ទ្មបាយ័ន១ផ្ទាំងធ្វើពីថ្មភក់ ដែលទំនងកសាងឡើងនៅអំឡុងចុងសតវត្សរ៍ទី១២នៃគ្រីស្ដសករាជ ដើម្បីឱ្យសាធារណជន សិស្ស និស្សិត ព្រមទាំងក្រុមអ្នកស្រាវជ្រាវបានឃើញ និងអាចមកសិក្សាផងស្វែងយល់ផង។ មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរលោក វឿន វិបុលសុខុម ឱ្យដឹងថា ផ្ទាំងចម្លាក់ថ្មភក់ ដែលឆ្លាក់រឿងរ៉ាវនៃព្រះពុទ្ធសាសនា រកឃើញដោយការធ្វើកំណាយនេះ ត្រូវបានគេកំណត់ឈ្មោះថា«ថ្មគោលព្រះពាន់» ដែលជាវត្ថុកម្រមាននៅក្នុងសិល្បៈខ្មែរ។ លោក វិបុលសុខុម ពន្យល់ថា លក្ខណៈពិសេសរបស់ថ្មគោលនេះ គឺមានរូបព្រះពុទ្ធតូចៗទាំងអស់ចំនួន១០០៨អង្គ ដែលតំណាងឱ្យមង្គលចក្រវាល មួយទៀត អាចនិយាយបានថា ជាអនុព្យញ្ជនៈរបស់ព្រះសម្មាសម្ពុទ្ធ ឬគ្រប់សត្វទាំងអស់មាន១០០៨។ លោកបន្តទៀតថា ថ្មគោលប្រភេទចម្លាក់បែបសាសនានេះ នៅកម្ពុជាគេប្រទះឃើញចំនួន២ផ្ទាំង គឺទី១ជាថ្មគោលឆ្លាក់រូបព្រះពុទ្ធដែលដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនាខេត្តសៀមរាប និងមួយផ្ទាំងទៀត គឺជាថ្មគោលបែបព្រហ្មមញ្ញសាសនា ដែលមានឆ្លាក់រូបព្រះនារាយណ៍ សព្វថ្ងៃដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ។ ថ្មគោលព្រះពាន់នេះ មានរាងបួនជ្រុង មានកម្ពស់១២២សង់ទីម៉ែត្រ ទទឹង៥៨សង់ទីម៉ែត្រ និងកម្រាស់៤៥សង់ទីម៉ែត្រ និងទំងន់ប្រមាណជាងកន្លះតោន។ នៅតាមជ្រុងទាំង៤ មានចម្លាក់ព្រះពុទ្ធសមាធិតូចៗចំនួន១០០៨អង្គ។ នៅផ្នែកខាងលើ និងខាងក្រោមមានការខូចខាតខ្លះៗ ដោយផ្ទៃសាច់ថ្មមានស្នាមប្រេះបញ្ឈរ…
-
The technical staff of APSARA National Authority to participate in the third capacity-building training to use the GPR machine to study archeology
In collaboration with APSARA National Authority and Korea International Cooperation Agency (KOICA) on 15 March 2023, through the Korea Cultural Heritage Foundation (KCHF), a four-day training course has been held from March 13 to 17 March for technical staff of APSARA National Authority to use GPR (Ground Penetrating…
-
មន្ត្រី បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា បានចូលរួមវគ្គបណ្តុះបណ្តាលការកសាងសមត្ថភាពលើកទី៣ ក្នុងការ ប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវិទ្យា
ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF) បានបើកវគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី១៣-ខែមីនា រហូតដល់ថ្ងៃទី១៦ ខែមីនា ដល់មន្ត្រី បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរាអំពីការប្រើប្រាស់ម៉ាស៊ីន GPR (Ground Penetrating Radar)ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុនៅក្រោមដីក្នុងតំបន់អង្គរ។ លោក Hyundok Oh ជាភូគព្ភវិទូផ្នែកបុរាណវិទ្យាកូរ៉េ នៅ វិទ្យាស្ថានជាតិស្រាវជ្រាវបេតិកភណ្ឌវប្បធម៌ (NRICH) មានប្រសាសន៍ថា ជាទូទៅបុរាណវិទូតែងតែប្រើប្រាស់វិធីធ្វើកំណាយដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុ ឬ រចនាសម្ពន្ធសំណង់ដែលនៅក្រោមដី។ ការធ្វើកំណាយបែបនេះ ទាមទារនូវកម្លាំងពលកម្ម ពេលវេលា និងការចំណាយថវិកាច្រើន។ ប៉ុន្តែដោយសារបច្ចុប្បន្ននេះ បច្ចេកវិទ្យាមានការរីកចម្រើន គេបានប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីស្កេនរកមើលបុរាណវត្ថុដែលមាននៅក្រោមដីដែលជាជំនួយដល់ការសិក្សាស្រាវជ្រាវ ដោយវាចំណេញទាំងពេលវេលា ទាំងកម្លាំងពលកម្ម និងថវិកាទៀតផង។ លោកបានបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះ គឺបានផ្តោតទៅលើការសិក្សាទាំងទ្រឹស្តី ទាំងការអនុវត្តប្រើប្រាស់ម៉ាស៊ីន GPR និងបានសិក្សាពីរបៀបប្រើប្រាស់កម្មវិធីម៉ាស៊ីន GPR តភ្ជាប់ទៅនឹងកម្មវិធីក្នុងប្រព័ន្ធកុំព្យូទ័រ។…
-
«ប្រពៃណី ចូលម្លប់ » តំបន់ផ្អាវ ស្រុកបាធាយខេត្តកំពង់ចាម
កុនឯកសារ៖ ចូលម្លប់ ប្រពៃណី «ចូលម្លប់» ដែលយើងធ្លាប់តែឮពីចាស់ទុំ និងឮតាមរយៈអក្សរសិល្ប៍ ពិសេសរឿងទុំទាវនោះ គឺនៅពុំទាន់បាត់បង់អស់នៅឡើយទេពីសង្គមខ្មែរ។ ខាងក្រោមនេះជាកុនឯកសារស្តីពី «ប្រពៃណីចូលម្លប់» ដែលគេកំពុងបន្តប្រតិបត្តិនៅតំបន់ផ្អាវ ស្រុកបាធាយ នៃខេត្តកំពង់ចាម ដែលបានស្រាវជ្រាវ ចងក្រង និងផលិតដោយ មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និងនវានុវត្តន៍ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សូមទស្សនាឈ្វេងយល់ដោយមេត្រីយ៍! ………………………………… ឧបត្ថម្ភការងារស្រាវជ្រាវ ចងក្រង និងផលិតកុនឯកសារខាងលើដោយ៖ មូលនិធិ ប៉ែន ស៊ីម៉ន សម្រាប់សិស្សនិស្សិត ខេត្តកំពត
-
សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា រដ្ឋមន្ត្រីជាស្រ្ដី ២រូប នឹងបន្តកាន់តំណែងសម្រាប់អាណត្តិទី ៧បន្តទៀត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រដ្ឋមន្ត្រីជាស្រ្ដី ២រូប ដែលកាន់តំណែងនាពេលបច្ចុប្បន្ននេះ នឹងបន្តកាន់តំណែងជារដ្ឋមន្ត្រី សម្រាប់អាណត្តិទី ៧ នៃរាជរដ្ឋាភិបាលបន្តទៀត។ រដ្ឋមន្ត្រីជាស្រ្ដីទាំង ២រូបនោះ គឺលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី, និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី ១១២ នាព្រឹកថ្ងៃទី ៧ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ ប្រហែលជាត្រូវបង្កើតឡើងនៅក្នុងសប្ដាហ៍ទី ២ ឬសប្ដាហ៍ទី ៣ នៃខែកញ្ញា ឆ្នាំ ២០២៣ខាងមុខ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីជាស្រ្ដី ២រូប…
-
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥:០០ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ភឿង សកុណា ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត PARK Jung-Wook ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។នៅក្នុងអង្គជំនួបពិភាក្សានេះលោកជំទាវរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អជាច្រើនលើវិស័យវប្បធម៌ជាមួយនិងសាធារណរដ្ឋកូរ៉េតាមរយៈដៃគូនានា ដែលមានដូចជាការជួសជុលប្រាសាទមួយចំនួននៅតំបន់អង្គរ កិច្ចសហប្រតិបត្តិការជាមួយនិងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ជាការឆ្លើយតបឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះលោកជំទាវរដ្ឋមន្ត្រីដែលបានអនុញ្ញាតអោយឯកឧត្តមមកជួបសម្តែងការគួរសម និងពិភាក្សាការងារ។ឯកឧត្តមសន្យានឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរនៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម។ អត្ថបទ៖នាយកដ្ឋាន សហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ានរូបភាព៖ នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌



