

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
ពិធីបួងសួងសុំសេចក្តីសុខ ចម្រុងចម្រើន និងជោគជ័យ ជូនសិល្បករសិល្បការិនី សិស្សានុសិស្ស ព្រមកងកម្លាំងទាំងអស់ដែលចូលរួមហាត់សមការសម្តែងសិល្បៈសម្រាប់ពិធីបើកកីឡាសុីហ្គេម
នាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានកីឡដ្ឋានជាតិមរតកតេជោ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអញ្ជើញចូលរួមពិធីបួងសួងសុំសេចក្តីសុខ ចម្រុងចម្រើន និងជោគជ័យ ជូនសិល្បករសិល្បការិនី សិស្សានុសិស្ស ព្រមកងកម្លាំងទាំងអស់ដែលចូលរួមហាត់សមការសម្តែងសិល្បៈសម្រាប់ពិធីបើកកីឡាសុីហ្គេម ក្រោមបាវចនា កីឡារស់ក្នុងសន្តិភាព។ យោងតាមរបាយការណ៍ឯកឧត្ដម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាតំណាងក្រុមការងាររៀបចំទស្សនីយភាពសិល្បៈបើកព្រឹត្តិការណ៍ SEAGAMES លើកទី៣២ ឆ្នាំ២០២៣ បានអោយដឹងថា ការហាត់សមសម្តែងទស្សនីយភាពសិល្បៈសម្រាប់ពិធីបើក ដែលមានរយៈពេលសម្តែង៥៥នាទី ក្នុងនោះបានបែងចែកជា៥វគ្គ ការកកើតទឹកដី, ភាពរុងរឿងនៃសម័យ, ស្នាមញញឹមខ្មែរ, អនាគតកម្ពុជា, សហគមជោគវាសនាតែមួយ ដែលមានសិល្បករសិល្បការិនីក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ សិស្ស និស្សិត ព្រមទាំងកងអង្គភាពមួយនៃកងយោធពលខេមរភូមិន្ទ ចូលរួមសរុបចំនួន៣,២៩២នាក់។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យបានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់ដែលបានលះបង់ពេលវេលា កម្លាំងកាយប្រាជ្ញាស្មារតី ចូលរួមហ្វឹកហាត់ដើម្បីត្រៀមសម្តែងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលកម្ពុជាធ្វើជាម្ចាស់នៃកីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣…
-
លិខិតអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត
លិខិតអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសដែលឯកឧត្ដម ឧត្តមសេនីយ៍ឯក ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានដំឡើងឋានន្តរសក្ដិ ជានាយឧត្តមសេនីយ៍។
-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីទទួលវត្ថុបុរាណខែ្មរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ
នៅព្រឹក ថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ។ ពិធីនេះបានប្រព្រឹត្តទៅនៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី។ ក្រោយពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានធ្វើរបាយការណ៍ជូនអង្គពិធីដោយសង្ខេបពីសកម្មភាពពាក់ព័ន្ធនឹងការទារវត្ថុបុរាណខ្មែរ រួចមក សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់អង្គពិធីថា ថ្ងៃនេះ សម្តេចពិតជារីករាយបានទទួលនូវវត្ថុបុរាណខ្មែរ ដែលទទួលបានពីបរទេសមកវិញ ដែលបានបាត់ពីកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។សម្តេចតេជោបានស្វាគមន៍ដោយក្តីសោមនស្សរីករាយចំពោះការវិលត្រឡប់នៃព្រលឹងដូនតាខ្មែរមកវិញនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលនាំឱ្យកម្ពុជាទទួលបាននូវព្រលឹងវប្បធម៌ដូនតាខ្មែរត្រឡប់វិញ។ សុខសន្តិភាពបានធ្វើឱ្យគ្រួសារអាទិទេព ព្រះឥសូរ ព្រះស្កន្ធ និងព្រះគណេស បានវិលជួបគ្នាវិញ ក្រោយបែកគ្នាប្រមាណ៤ទសវត្សរ៍កន្លងមក។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន…
-
សេចក្ដីប្រកាសព័ត៌មានស្តីពីការរៀបចំពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំ “ពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ វត្ថុបុរាណដែលទទួលបានមកវិញនេះ គឺ ជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន និងជាព្រលឹងដូចតាខ្មែរជាច្រើនជំនាន់ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស នៅក្នុងអំឡុងនៃសង្រ្គាមស៊ីវិលរ៉ាំរ៉ៃ និងអសន្តិសុខ ដែលបានកើតឡើងនៅកម្ពុជានាពេលកន្លងទៅនេះ។ សន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច តេជោ នាយករដ្ឋមន្រ្តី បានផ្តល់ឱកាសមាស អនុញ្ញាតឱ្យកម្ពុជាអាចនាំយកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានាដែលបានបាត់បង់ ត្រឡប់មកមាតុភូមិ កំណើតវិញជាបន្តបន្ទាប់ដែលជាមង្គលនិងម្លប់ចំពោះប្រជាជាតិ និងប្រជាជនកម្ពុជា។
-
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីជួបពិភាក្សាការងារជាមួយលោក Sadar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា
នាព្រឹកថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបពិភាក្សាការងារជាមួយលោក Sadar Umar Alarm តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើការងាររួមមាន៖ អត្ថបទនាយកដ្ឋាន: សហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន រូបភាព:នាយកដ្ឋានសិល្បៈ ភាពយន្តនិងផ្សព្វផ្សាយវប្បធម៌
-
Preah Norodom Sihanouk-Angkor Museum exhibits a Large Pillar of Buddhism, a rare artifact of Khmer art
The guide of the Preah Norodom Sihanouk-Angkor Museum, Mr. Voeun Vibol Sokhom, said that the sandstone pillar of Buddhism found in this excavation was named “Thousand Buddhas”, a rare artifact of Khmer art.Mr. Vibol Sokhom explained that the special feature of this sandstone pillar is that there are…



