News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ព្រះរាជាណាចក្រកម្ពុជា សេ្ដចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធី ប្រោសព្រះរាជទាន​ព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣

    ព្រះមហាក្សត្រយាងប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡានៅប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សេ្ដចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធី ប្រោសព្រះរាជទាន​ព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅលើក្ដារបែននៃប្រាសាទអង្គរវត្ត។ នាឱកាសនោះដែរ មានការចូលរួមពីថ្នាក់ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល រួមមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មធិការជាតិ​រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលលើកទី១២ ឆ្នាំ២០២៣ សម្ដេច​ចៅ​ហ៊្វា​វាំង​ គង់ ​សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម​ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី…

  • ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ ជួបពិភាក្សាការងារជាមួយ លោក ស សារិន កុងស៊ុលកិត្តិយសនៃសាធារណរដ្ឋប៉ូឡូញប្រចាំរាជធានីភ្នំពេញ

    នាព្រឹកថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក សរ សារិន កុងស៊ុលកិត្តិយសនៃសាធារណរដ្ឋប៉ូឡូញប្រចាំរាជធានីភ្នំពេញ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៉ូឡូញជាយូរមកហើយ ហើយនិស្សិតកម្ពុជាជាច្រើនរូបក៏ធ្លាប់បានទទួលអាហាររូបករណ៍ទៅសិក្សានៅប្រទេសប៉ូឡូញផងដែរ។ តំណាងស្ថានកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋប៉ូឡូញបានស្នើសុំការសហការពីក្រសួង លើការងារមួយចំនួនក្នុងវិស័យវប្បធម៌ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកម្ពជា-ប៉ូឡូញឲ្យមានដំណើរការបានល្អប្រសើរ។ អត្ថបទ៖ នាយកដ្ឋាន សហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន។ រូបភាព៖ នាយកដ្ឋានសិល្បភាពយន្ត

  • ពិធីប្រុងពលី បួងសួងសុំសេចក្តីសុខ មុនព្រះរាជពិធីប្រោសព្រះរាជប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅប្រាសាទអង្គរវត្ត

    នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ នៅក្តាបែន ខាងមុខប្រាសាទអង្គរវត្ត បានរៀបចំពិធីប្រុងពលី និងបួងសួង តាមបែបសាសនា ដើម្បីសុំភ្លើងអាទិទេព សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ឆ្នាំ២០២៣។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងអាជ្ញាធរខេត្តសៀមរាប ឯកឧត្តម លោកជំទាវ អ្នកមុខអ្នកការជាច្រើនរូបទៀត។ សូមជម្រាបថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២នាពេលខាងមុខនេះ…

  • ដើម្បីអបអរខួប១៥ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក(២០០៨-២០២៣) និងខួប១០ឆ្នាំ

    សន្និសីទអន្តរជាតិពិសេសស្ដីពីតំបន់បេតិកភណ្ឌព្រះវិហារនិងកោះកេរ ដើម្បីអបអរខួប១៥ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក(២០០៨-២០២៣) និងខួប១០ឆ្នាំ នៃការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ICC Preah Vihear (២០១៤-២០២៣) អាជ្ញាធរជាតិព្រះវិហារបានរៀបចំសន្និសីទអន្តរជាតិពិសេសស្ដីពីតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ នាថ្ងៃទី២០ ខែមីនាឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងលោកជំទាវ Devyani Uttam Khobragade អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ជាសហប្រធានឥណ្ឌា និងលោកស្រី Zhu Ye អគ្គនាយករងរដ្ឋបាលវប្បធម៌ និងបេតិកភណ្ឌចិន ជាសហប្រធានចិន ព្រមទាំងតំណាងរដ្ឋសមាជិកចំនួន៤ប្រទេសផ្សេងទៀត ដោយមានការចូលរួមផ្ទាល់ពីស្ថាប័នជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិសរុបប្រមាណ ១០០នាក់ និងភ្ញៀវកិត្តិយសចូលរួមតាមប្រព័ន្ធវីដេអូប្រមាណ ៣០នាក់។ សន្និសីទអន្តរជាតិពិសេសនេះមានគោលដៅបូកសរុបលទ្ធផល នៃការងារអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ និងកោះកេរ ក្នុងរយៈពេល…

  • អាជ្ញាធរជាតិព្រះវិហារបានរៀបចំសិក្ខាសាលាស្តីពី ការទប់ស្កាត់ការជួញដូរវត្ថុបុរាណនៅរមណីយដ្ឋានប្រាសាទកោះកេរក្រោម

    ថ្ងៃអាទិត្យ ទី៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារបានរៀបចំសិក្ខាសាលាស្តីពី ការទប់ស្កាត់ការជួញដូរវត្ថុបុរាណនៅរមណីយដ្ឋានប្រាសាទកោះកេរក្រោមអធិបតីភាពឯកឧត្តម ផេង សំអឿន អគ្គនាយករង តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពីលោក ឈុន លុន តំណាងសាលាខេត្តព្រះវិហារ និងលោក Masanori Nagaoka តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជាដោយការរៀបចំសិក្ខាសាលានេះគាំទ្រថវិកាពីអង្គការយូណេស្កូ។ គោលបំណង់ក្នុងការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេរ ច្បាប់នានាស្តីពីកិច្ចគាំពារបេតិកភណ្ឌវប្បធម៌ និងផ្សព្វផ្សាយអំពីការទប់ស្កាត់ការជួញដូរវត្ថុបុរាណនៅរមណីយដ្ឋានប្រាសាទកោះកេរ ជូនដល់សិស្សវិទ្យាល័យស្រយង់ ប្រជាជនរស់នៅក្នុង និងជុំវិញរមណីយដ្ឋានប្រាសាទកោះកេរ លោកគ្រូ អ្នកគ្រូ អ្នកជំនាញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកជំនាញមកពីអាជ្ញាធរជាតិអប្សរា អង្គការមរតវប្បធម៌ខ្មែរ លោកអភិបាលស្រុកគូលែន នគរបាលការពារបេតិកភណ្ឌនគរបាលទេសចរណ៍ នគរបាលប៉ុស្តិ៍រដ្ឋបាលស្រយង់ និងអ្នកជំនាញការអង្គការយូណេស្កូ ប្រមាណជាចំនួន១២០នាក់។ ក្នុងសិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញពីសំណាក់វាគ្មិនដូចជា៖ លោក អុឹម…

  • នាវេលាព្រឹកស្រាងៗ មានព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ បើគិតនៅឆ្នាំ២០២៣ ត្រូវចំនៅថ្ងៃទី២១ ខែមីនា ខាងមុខនេះ។

    តើសមរាត្រីនារដូវប្រាំងត្រូវនឹងខែមីនា មានកិច្ចពិធីអ្វីខ្លះតាមទំនៀមព្រាហ្មណ៍? យើងស្គាល់សមរាត្រី តាមការប្រែសម្រួលពីភាសាសំស្ត្រឹត ដែលមានសរសេរលើថ្មបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរ ថា “វិសុវ” (បើសរសេរតាមភាសាបច្ចុប្បន្ន ជា “ពិសុព”) ដែលអ្នកប្រាជ្ញខាងសិលាចារឹកបានដឹងឮយូរមកហើយដែរ។ សមរាត្រី (វិសុវ/ពិសុព) ជាព្រឹត្តិការណ៍មួយ ដែលរយៈពេលថ្ងៃនិងយប់មានប្រវែងស្មើគ្នា។ ជាពិសេស ចំពោះអង្គរវត្តក្នុងវេលាថ្ងៃនេះ នាវេលាព្រឹកស្រាងៗ មានព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ បើគិតនៅឆ្នាំ២០២៣ ត្រូវចំនៅថ្ងៃទី២១ ខែមីនា ខាងមុខនេះ។ សមរាត្រី (Equinox) កើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ព្រឹត្តិការណ៍ពិសេសនេះ នាវសន្តរដូវ ប្រហែលមានប្រារព្ធកិច្ចពិធីធំៗតាមទំនៀមព្រាហ្មណ៍នាសម័យអង្គរ។ ប៉ុន្តែពិធីទាំងនោះ មិនមានបន្តរៀបចំមកទល់សព្វថ្ងៃ នាំឱ្យយើងបាត់ដានឈឹង។ ដើម្បីជាការពិចារណា…