News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជូនដំណឹងស្តីពីការប្រគល់សិទ្ធិជូនលោកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីចំនួន៤បទ ដែលជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន។

    ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជូនដំណឹងស្តីពីការប្រគល់សិទ្ធិជូនលោកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីចំនួន៤បទ ដែលជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន។

  • លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីអនុញ្ញាតអោយលោក Edgar DOERIG តំណាងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងា

    នាព្រឹកថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីអនុញ្ញាតអោយលោក Edgar DOERIG តំណាងតែងតាំងថ្មីរបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី(OIF) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី និងលោក Edgar DOERIG បានពិភាក្សាគ្នាលើប្រធានបទសំខាន់ៗជាច្រើនដែលទាក់ទងនឹងវិស័យវប្បធម៌ និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងក្រសួងវប្បធម៌ និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។មុននឹងបញ្ចប់នៃជំនួបនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាផងដែរអំពីគម្រោងផ្សេងៗនាពេលអនាគត។ អត្ថបទ៖នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន រូបភាព ៖ នាយកដ្ឋានសិល្ប:ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌

  • សិល្បៈចាក់ចេក ពេញនិយមសម្រាប់អ្នកស្រុកអង្គរ ប្រើក្នុងពិធីបុណ្យផ្សេងៗ

    ការយកដើមចេកមកឆ្លាក់រំលេចជាក្បូរក្បាច់រចនាសម្រាប់ជាគ្រឿងលម្អ គឺជាសិល្បៈយ៉ាងប្រណិត ដែលអ្នកស្រុកអង្គរនៅតែបន្តធ្វើជាហូរហែរច្រើនជំនាន់មកហើយសម្រាប់ពិធីបុណ្យទានផ្សេងៗទៅតាមប្រពៃណី។ អ្នកស្រុកតំបន់អង្គរ នៅតែចាត់ទុកការចាក់ក្បាច់លើស្រទបចេក ឬសិល្បៈចាក់ចេក ជាសិល្បៈយ៉ាងសំខាន់ស្ទើរខ្វះពុំបាន សម្រាប់រៀបចំទីសក្ការៈដូចជា អាសនៈតម្កល់ព្រះពុទ្ធរូប កន្លែងតម្កល់គម្ពីធម៌អាថ៌ រានពុទ្ធគុណ បុស្បុកឬក៏ទីតម្កល់មឈូសសម្រាប់បូជាសពជាដើម។ លោក ជា វុធ អាយុ៤៤ឆ្នាំ ជាអ្នកស្រុកក្នុងតំបន់អង្គរម្នាក់ រស់នៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលបានមកជួយចាក់ក្បាច់ស្រទបចេក ដើម្បីធ្វើបុណ្យបូជាសពសាច់ញាតិរបស់គាត់ បានឱ្យដឹងថា រូបគាត់មានជំនាញខាងសិល្បៈចាក់ស្រទបចេកនេះជាង២០ឆ្នាំមកហើយ ដោយបានរៀនសូត្រពីចាស់ព្រឹទ្ធាចារ្យ ចាស់ទុំនៅក្នុងភូមិ។ បន្ថែមពីលើនេះ លោកក៏បានទៅសង្កេតមើលក្បាច់នៅចម្លាក់តាមប្រាសាទនានាថែមទៀត ដូចជាប្រាសាទអង្គរវត្ត បន្ទាយស្រីជាដើម ដើម្បីយកមកច្នៃក្បាច់បន្ថែមទៅលើការងារឆ្លាក់នៅលើស្រទបចេក ឱ្យកាន់តែរស់រវើក និងរីកចម្រើន។ លោក ជា វុធ មានប្រសាសន៍ទៀតថា ដើម្បីចាក់ស្រទបចេកជាក្បាច់បានល្អ គឺត្រូវការកាំបិតមុត ដើមចេកស្រឡូនមានស្រទបល្អច្រើន ឬស្សីសម្រាប់ដោតភ្ជាប់ក្បាច់ និងក្រដាសពណ៌។ ការចាក់ចេកទៀតសោត ក៏សម្របទៅតាមអាកាសធាតុដែរ បើរៀបចំកម្មវិធីបុណ្យទាននៅរដូវក្តៅ តម្រូវឱ្យអ្នកចាក់ក្បាច់ស្រទបចេក ត្រូវតែចាក់ដោយរហ័ស…

  • អាជ្ញាធរជាតិអប្សរាបន្តយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក

    នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរាបានប្រារព្ធពិធីយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក នាបរិវេណ ភូមិទក្សិនត្បូង សង្កាត់គោកចក ក្រុងសៀមរាប។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អគ្គនាយក ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក មកពី០៨នាយកដ្ឋាន នៃអាជ្ញាធរជាតិអប្សរា។ យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណង កែលម្អរដីទំនេរ ដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញ ឱ្យក្លាយជាតំបន់បៃតង មានដើមឈើ និងវាលស្មៅ ដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជនន៍ដល់មនុស្សជាតិទាំងមូល៕ អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ រូបភាព៖លោក ភោគ ជា និងលោក រ័ត្ន ផល្លីន

  • គម្រោងជួសជុលចំនួន២ នៅរមណីយដ្ឋានសំបូរព្រៃគុក ក្រោមជំនួយថវិកាដោយមិត្តជប៉ុន និងឥណ្ឌាគ្រោងនឹងបញ្ចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៣នេះ

    ជាកិច្ចសហការជាមួយមិត្តជប៉ុន គ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៣នេះ ដោយធ្វើការជួសជុលដោយផ្នែក ត្រង់ចំនុចដែលមានហានិភ័យខ្លាំង។ ទន្ទឹមនេះ ប្រាសាទគុកឬអាស្រមមហាឫស្សី (N17) ដែលជំនួយថវិកាដោយ មិត្តឥណ្ឌា ក៏គ្រោងនឹងបញ្ចប់នៅដំណាច់ខែមីនា ឬសប្តាហ៍ទី១ ខែមេសានេះ ដែលរហូតពេលនេះ ការជួសជុលសម្រេចបាន៨៥%។ គម្រោងទាំង២នេះ បាននិងកំពុងអនុវត្តដោយអ្នកជំនាញការខ្មែរនៃអាជ្ញាធរជាតិសំបូរព្រៃគុក។

  • អាជ្ញាធរជាតិអប្សរាតភ្ជាប់ភ្លុកដំរីចំនួនមួយទៅក្បាលដំរីកណ្តាលរបស់ដំរីក្បាលបីនៅជ្រុងអាគ្នេយ៍នៃខ្លោងទ្វារតាកាវ

    ក្រុមការងារបច្ចេកទេសជួសជុល និងអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា បានតភ្ជាប់ភ្លុកដំរីចំនួនមួយទៅក្បាលដំរីកណ្តាលផ្នែកខាងស្តាំរបស់ដំរីក្បាលបីនៅជ្រុងអាគ្នេយ៍នៃខ្លោងទ្វារតាកាវ។ ការភ្ជាប់នេះ បានធ្វើឡើងបន្ទាប់ពីក្រុមការងារធ្វើកំណាយរកឃើញភ្លុកដំរី។ លោក មុំ សុផុន មន្ត្រីបច្ចេកទេសជួសជុលនិងអភិរក្សថ្ម បានលើកឡើងថាក្រុមការងារបានកំណាយសម្អាតកំណកដីនៅបរិវេណជុំវិញខ្លោងទ្វារតាកាវបានរកឃើញបំណែកភ្លុកដំរីចំនួន២ ទី១ស្ថិតនៅជ្រុងដំរីក្បាលទិសអាគ្នេយ៍ និងទី២បានឃើញនៅជ្រុងដំរីក្បាលបីទិសនិរតី។ ក្នុងចំណោមភ្លុកដំរីទាំង២ មានតែមួយប៉ុណ្ណោះដែលមានរូបរាងពេញលេញ និងរកឃើញទីតាំងដើម គឺនៅក្បាលដំរីកណ្តាលផ្នែកខាងស្តាំ ជ្រុងអាគ្នេយ៍របស់ខ្លោងទ្វារ ដែលមានបណ្តោយ ៤៤សង់ទីម៉ែត្រ ទទឹង ២៣សង់ទីម៉ែត្រ កម្រាស់ ២០សង់ទីម៉ែត្រ។ ចំណែក បំណែកភ្លុកដំរីទី២ បាក់ផ្នែកកណ្តាលមិនមានរូបរាងពេញអាចសម្គាល់ថា នៅទីតាំងណាមួយនៃដំរីក្បាលបីទាំងនោះបានឡើយ។ មន្ត្រីបច្ចេកទេសរូបនេះ ឱ្យដឹងទៀតថា ការតភ្ជាប់បំណែកភ្លុកដំរីទៅទីតាំងដើម គឺក្នុងគោលបំណង ដើម្បីបង្ហាញឱ្យសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានឃើញនូវរូបរាងពេញលេញរបស់ដំរីដែលដូនតាខ្មែរយើងបានឆ្លាក់ គឺមានភ្លុកក្នុងទម្រង់បែបណា និងជាពិសេសលើកតម្លៃប្រវត្តិសិល្បៈ ដែលដូនតាបានបន្សល់ទុកឱ្យ គឺមិនបាត់សាបសូន្យទាំងស្រុងនោះទេ។ ក្នុងនាមជាអ្នកជួសជុល និងអភិរក្សថ្មមួយរូប លោក មុំ សុផុន គិតថា នេះជាការល្អណាស់ដែលភ្លុកដំរីដែលបានបាក់កប់ទៅក្នុងដីជាយូរឆ្នាំមកហើយ ត្រូវបានរកឃើញមកវិញ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានរកឃើញទីតាំងដើមវិញ…