News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ពិព័រណ៍ទេពកោសល្យស្នាដៃនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:ត្រូវបានបើកសម្ពោធក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:

    ពិព័រណ៍ទេពកោសល្យស្នាដៃនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបើកសម្ពោធក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ព្រមទាំងថ្នាក់ដឹកនាំតំណាងអង្គភាពពាក់ព័ន្ធ សិស្ស និស្សិត និងមហាជនចូលរួមជាច្រើននាក់។ ពិព័រណ៍ទេពកោសល្យនេះ នឹងប្រារព្ធធ្វើឡើងក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «មរតកទាំង៥ ឆ្នាំ២០២៣» ។ព្រឹត្តិការណ៍នេះក៏ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជាការបង្ហាញពីស្នាដៃរបស់និស្សិតទាំង៥មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយក៏ដើម្បីឱ្យមហាជនទូទៅបានឃើញ នូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់។ នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់កិត្តិយសជាអធិបតីក្នុងកម្មវិធីសម្តែងសិល្បៈទស្សនីយភាពចម្រុះ និងផ្តល់មតិសំណេះសំណាល ដោយថ្លែងកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់ប្អូនៗនិស្សិតទាំង៥មហាវិទ្យាល័យដែលសម្រេចបាននូវសមិទ្ធិផលខាងលើនេះ ។ ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះដែរលោកជំទាវបានសង្កត់ធ្ងន់ថា ប្រសិនបើគ្មានសុខសន្តិភាពនោះទេ ប្អូនៗក៏មិនមានឱកាសក្នុងការបង្ហាញនូវទេពកោសល្យនាថ្ងៃនេះដែរ«អរគុណសន្តិភាព»។ ពាក់ព័ន្ធនឹងការបង្ហាញពីស្នាដៃរបស់និស្សិតទាំង ៥មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺដើម្បីបង្ហាញឱ្យមហាជនទូទៅ ពិសេសប្រជាពលរដ្ឋខ្មែរបានឃើញនូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់ ហើយក៏ដើម្បីឱ្យមានការយល់ដឹងច្បាស់ពីសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាយល់ដឹងពីរបៀបនៃការដំឡើង របៀបនៃការធ្វើ របៀបនៃការរៀបចំរបស់យុវជន មានលំដាប់លំដោយបែបណាខ្លះ។ម្យ៉ាងទៀតក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបង្ហាញក្ដីរីករាយដែលបានជួបជុំគ្នារៀបចំព្រឹត្តិការណ៍ នេះឡើងដោយទី១-បង្ហាញពីស្នាដៃ, ទី២-បង្ហាញពីសាមគ្គីភាព, ទី៣-បង្ហាញពីការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយក៏មានការពាក់ព័ន្ធនឹងការចូលរួមរបស់ Bayoun The Game…

  • ការរៀបចំមហោស្រពសិល្ប: គឺមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដើម្បីបណ្តុះគំនិតដល់កុមារ និងយុវជនជំនាន់អោយក្រោយចេះស្រឡាញ់ ថែរក្សាសិល្ប:វប្បធម៌របស់ដូនតាយើង

    ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហោស្រពសិល្បៈខេត្តកំពតលើកទី៣ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានមានប្រសាសន៍ថា ការរៀបចំមហោស្រពសិល្ប: គឺមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដើម្បីបណ្តុះគំនិតដល់កុមារ និងយុវជនជំនាន់ក្រោយចេះស្រឡាញ់ ថែរក្សាសិល្ប:វប្បធម៌ដ៏ត្រចេះត្រចង់របស់បុព្វបុរសយើង ពិសេសបានរួមចំណែកក្នុងការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍អោយចូលមកទស្សនាខេត្តកំពតផងដែរ។ សូមបញ្ជាក់ជូនថា មហោស្រពសិល្ប:ខេត្តកំពតលើកទី៣ រៀបចំដោយអង្គការសង្គមស៊ីវិលចំនួន ៤ រួមមាន អង្គការអេពិអាត អង្គការវិទ្យាស្ថានដើម្បីអភិវឌ្ឍន៍វប្បធម៌ខ្មែរ (KCDI) ផ្ទះយុវវ័យនិងវប្បធម៌ខេត្តកំពត (MJC Kompot) និងអង្គការសាលាបរទេសជុំគ្រៀល(CLS)។

  • សិស្សសាលាបឋមសិក្សាចំនួន៣ក្នុងរមណីយដ្ឋានអង្គរទទួលបានកាបូបសិក្សាពីអាជ្ញាធរជាតិអប្សរា

    នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរា លោក គីស៊ីណូ សាតូរុ (KISHINO SATORU) ប្រធានការិយាល័យទំនាក់ទំនងក្រៅប្រទេស នៃស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) ព្រមទាំងមន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា លោកគ្រូ អ្នកគ្រូ បានចូលរួមកម្មវិធីសងទៅសង្គមរបស់អាជ្ញាធរជាតិអប្សរា ដើម្បីចែកកាបូបសិក្សាដល់សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួនបី ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ។ សិស្សានុសិស្ស ដែលទទួលបានកាបូបសិក្សាពីអាជ្ញាធរជាតិអប្សរានៅពេលនេះសរុបចំនួន ៥០នាក់ ដែលជាសិស្សរៀនពូកែ និងក្រីក្រ មកពីសាលាបឋមសិក្សាដូនឪ ត្រពាំងស្វាយ និងគោកក្រៀល។ សាលាទាំងនេះ ត្រូវបានស្ថាប័ន JQA របស់ជប៉ុន ជ្រើសរើសសម្រាប់អនុវត្តកម្មវិធីបណ្ដុះបណ្ដាលអប់រំបរិស្ថានដល់សិស្សានុសិស្សក្នុងតំបន់រមណីយដ្ឋានអង្គរ។ គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេ ដែលអាជ្ញាធរជាតិអប្សរា រៀបចំពិធីចែកសម្ភារសិក្សាដល់សិស្ស ក្នុងរមណីយដ្ឋានអង្គរ។ កន្លងមកកម្មវិធីដូចគ្នានេះធ្លាប់បានធ្វើច្រើនលើកមកហើយ ដោយចែកសម្ភារសិក្សា និងកង់ជាដើម៕…

  • លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីបានអនុញ្ញាតឲ្យគណៈប្រតិភូសាធារណៈកូរ៉េដែលដឹកនាំដោយលោក Sangmin LEE Assistant Director, International cultural affairs Division, នៃក្រសួងវប្បធម៌កីឡា និងទេសចរណ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    នាព្រឹកថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានអនុញ្ញាតជូនលោក Sangmin LEE assistant Director, international Cultural Affairs Division នៃក្រសួងវប្បធម៌កីឡា និងទេសចរណ៍នៃសាធារណ:រដ្ឋឋកូរ៉េចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើគម្រោងចំនួន៣៖ ១. គម្រោងទទួលជំនួយសាងសង់វិទ្យាស្ថានអប់រំវិស័យសិល្បៈ ដែលជាជំនួយរបស់សាធារណរដ្ឋកូរ៉េ ២. គម្រោងកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យសិល្បៈ ៣. គម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអប់រំវប្បធម៌សិល្បៈ៕ អត្ថបទ: លោក លឹម យូសួ រូបភាព: នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌

  • អាជ្ញាធរជាតិអប្សរាបន្តយុទ្ធនាការដាំដើមឈើបន្ថែមដើម្បីអភិរក្សរមណីយដ្ឋានអង្គរ

    នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយ សាខាពន្ធដារខេត្តសៀមរាប និងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បន្តយុទ្ធនាការដាំដើមឈើចម្រុះ ចំនួនប្រមាណ១,២០០ដើម នៅបរិវេណខាងលិចត្រពាំងសេស ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ ឱ្យមានទេសភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោក។ អញ្ជើញចូលរួមក្នុងឱកាសនោះ មានឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប ឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តមានជ័យ រួមទាំងមន្ត្រី-បុគ្គលិកជាច្រើននាក់ទៀត។ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសនោះថា ដើមឈើមិនត្រឹមតែមានសារៈសំខាន់ខ្លាំងដល់រមណីយដ្ឋានអង្គរទាំងមូលប៉ុណ្ណោះទេ។ តែក៏ផ្តល់ជាប្រយោជន៍ទៅដល់មនុស្ស សត្វ និងបរិស្ថានជុំវិញផង។ ក្រោយពេលដាំរួច ដើមឈើទាំងនោះ ត្រូវបានថែទាំនិងស្រោចទឹក ជាប្រចាំ ដោយក្រុមការងារអាជ្ញាធរជាតិអប្សរា ដើម្បីទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ។…

  • ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការសិក្សាសម្រង់ប្លង់រានហាលទី២ផ្នែកជ្រុងខាងជើងឆៀងខាងលិចរបស់ប្រាសាទបន្ទាយសំរ៉ែ ដែលរងការខូចខាតខ្លាំង

    អាជ្ញាធរជាតិអប្សរា ជួសជុលរានហាលទី២ ប្រាសាទបន្ទាយសំរ៉ែ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការសិក្សាសម្រង់ប្លង់រានហាលទី២ផ្នែកជ្រុងខាងជើងឆៀងខាងលិចរបស់ប្រាសាទបន្ទាយសំរ៉ែ ដែលរងការខូចខាតខ្លាំង។ គម្រោងនេះស្ថិតក្នុងកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នGIZនៃប្រទេសអាល្លឺម៉ង។ ការងារសំខាន់ៗក្នុងគម្រោងនេះមានដូចជា ប្រមូលថ្មដែលធ្លាក់បាក់បែក(ពិសេសក្បាច់ចម្លាក់ និងបង្កាន់ដៃនាគ) ធ្វើការជួសជុលពង្រឹងឡើងវិញ ពង្រឹងរចនាសម្ពន្ធពាក់ពន្ធ័របស់សំណង់ និងរៀបផ្គុំឡើងវិញតាមទីតាំងដើម។ សូមបញ្ជាក់ថា ប្រាសាទបន្ទាយសំរ៉ែ ត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវ័រ្មនទី២ ដើម្បីឧទ្ទិសថ្វាយព្រះនរាយណ៍៕