News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមកម្មវិធីសម្ពោធចាក់បញ្ចាំងភាពយន្តរឿង កំណើតអរូប របស់ផលិតកម្ម វ៉នឌើ ហ្វីម (Wonder Films)

    នាល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមកម្មវិធីសម្ពោធចាក់បញ្ចាំងភាពយន្តរឿង កំណើតអរូប របស់ផលិតកម្ម វ៉នឌើ ហ្វីម (Wonder Films) នៅរោងភាពយន្ត Major Cineplex សាខាអេអន១។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តមអនុរដ្ឋលេខាធិការបានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ លោក សែម វិសាល ដែលជាអ្នកនិពន្ធ និងអ្នកដឹកនាំរឿង ព្រមទាំងក្រុមការងារទាំងអស់នៃផលិតកម្ម Wonder Films និងបងប្អូន សិល្បករ សិល្បការិនី អ្នកបច្ចេកទេសភាពយន្តទាំងអស់ ដែលបានចូលរួមកសាងស្នាដៃភាពយន្តរឿង កំណើរអរូប នេះដោយសំរិតសំរាំង ប្រកបដោយគុណភាពដើម្បីបម្រើអារម្មណ៍ទស្សនិកជនរបស់យើង។ សូមបញ្ជាក់ជូនថា ភាពយន្តរឿង កំណើតអរូប នឹងធ្វើការចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ តទៅ នៅគ្រប់រោងភាពយន្តក្នុងព្រះរាជាណាចក្រកម្ពុជា។

  • លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អនុញ្ញាតឲ្យលោកស្រី ប៊ុន ច័ន្ទនិមល នាយិកាផលិតកម្មសាស្រ្តា ហ្វីល ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីគម្រោងការការងារ

    នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនលោកស្រី ប៊ុន ច័ន្ទនិមល នាយិកាផលិតកម្មសាស្រ្តា ហ្វីល ព្រមទាំងក្រុមការងារចូលជួបសម្តែងការគួរសម និងជម្រាបជូនពីគម្រោងការងារមួយចំនួនរបស់ផលិតកម្មសម្រាប់ឆ្នាំ២០២៣។ លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះផលិតកម្មសាស្រ្តា ហ្វីល ដែលបានខិតខំផលិតស្នាដៃភាពយន្តជាច្រើនប្រកបដោយគុណភាព ហើយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈ Digital Flatform រោងភាពយន្ត និងទូរទស្សន៍។ ជាមួយនេះ លោកជំទាវក៏បានផ្តាំផ្ញើឲ្យផលិតកម្មសាស្រ្តា យកចិត្តទុកដាក់បង្កប់ និងរំលេចពីសិល្បៈវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ ឲ្យបានកាន់តែច្រើនថែមទៀតនៅក្នុងផលិតភាពយន្តរបស់ខ្លួន ដើម្បីជាគុណតម្លៃសម្រាប់អ្នកទស្សនាផង និងរួមចំណែកបញ្ជៀបចំណេះផ្នែកសិល្បៈវប្បធម៌ដល់សាធារណជនផង។

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញអុជធូប និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅខេត្តសៀមរាប

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញអុជធូប និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ។ កម្មវិធីបួងសួងថ្ងៃនេះនរួមមាន៖ ១. ពិធីអុជធូប ថ្វាយផ្កានៅព្រះអង្គចេកព្រះអង្គចម (មុខព្រះរាជដំណាក់) ២. បួងសួងនៅមុខរូបសំណាកមេទ័ពទាំង១២ ៣. ថ្វាយគ្រឿងសក្ការៈ លោកយាយទេព ៤.ថ្វាយគ្រឿងសក្ការៈ ព្រះឥន្ទ្រកោសីយ៍ ពិធីនោះផងដែរក៏មានវត្តមាន លោកជំទាវ ហង់ ភារី អ៉ឹម សិទ្ធី, ឯកឧត្តម អ៊ាន ឃុន…

  • លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និង លោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌា រួមដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសារមន្ទីរវាយនភ័ណ្ឌអាស៊ី

    នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី ដោយមានការអញ្ជើញចូលរួមដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ជាសហប្រធានកិច្ចប្រជុំ ព្រមទាំងការអញ្ជើញចូលរួម ឯកអគ្គរដ្ឋទូតសហព័ន្ធមីយ៉ាន់ម៉ា តំណាងស្ថានទូតថៃ ឡាវ និងវៀតណាម ព្រមទាំង ថ្នាក់ដឹកនាំ និងមន្រី្ត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាច្រើនរូប។ កិច្ចប្រជុំនេះបានពិភាក្សានិងសម្រេចលទ្ធផលសំខាន់ៗមួយចំនួនដូចជា៖ ១. កំណត់ឲ្យភាគីកម្ពុជានិងឥណ្ឌារៀបចំសេចក្តីព្រាងMOU ហើយភាគីទាំងអស់នឹងពិនិត្យ សម្រេចនាពេលក្រោយ ២. ធ្វើឱ្យកាន់តែប្រសើរឡើងនូវសាមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាពិសេសពិនិត្យលទ្ធភាពបន្ថែមសមុច័្ចយថ្មីៗនៃបណ្តាប្រទេសនីមួយៗដើម្បីតាំងបង្ហាញ ៣. ពិនិត្យលទ្ធភាពផ្តល់នូវប្រភពថវិកាដើម្បីធានាបាននូវនិរន្តរភាពនៃដំណើការទូទៅរបស់សារមន្ទីរ ៤. ជំរុញឱ្យមានការចូលរួមរបស់បណ្តាប្រទេសនីមួយៗឲ្យកាន់តែសកម្មក្នុងការរៀបចំតាំងបង្ហាញ ពិព័ណ៌អចិន្ត្រៃយ៍ ឬមិនអចិន្រ្តៃយ៍នៃវប្បធម៌របស់ខ្លួន ៥. បង្កើនការផ្សព្វផ្សាយអំពីសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឱ្យបានទូលំទូលាយ ធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរចូលទស្សនា និងជំរុញឱ្យមានការចូលរួមរបស់បណ្តាប្រទេសនីមួយៗឱ្យសកម្មថែមទៀត ៦. ផ្តល់នូវអ្នកជំនាញខាងផ្នែកសារមន្ទីរមកធ្វើការបណ្តុះបណ្តាលមន្ត្រី បុគ្គលិកកំពុងបំពេញភារកិច្ចនៅសារមន្ទីរផ្ទាល់ ក្រៅពីនេះទៀត…

  • ភូមិបេតិកភណ្ឌវប្បធម៌ កំពុងលេចរូបរាងជាបណ្តើរៗហើយ ត្រៀមបង្ហាញនូវបេតិកភណ្ឌរូបី និងអរូបីជាច្រើនទម្រង់ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

    មានទីតាំងនៅខាងជើងស្ពានហាលជាប់នឹងច្រាំងកសិន្ទុ បរិវេណមុខប្រាសាទអង្គរវត្ត ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាកំពុងមមាញឹករៀបចំហេដ្ឋារចនាសម្ពន្ធផ្សេងៗដើម្បីត្រៀមបង្ហាញសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីបេតិកភណ្ឌរូបី និងអរូបី ជាច្រើនទម្រង់ មានឈ្មោះថា ភូមិបេតិកភណ្ឌវប្បធម៌។ ភូមិបេតិកភណ្ឌវប្បធម៌ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង៤៤ នៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត។ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងបានស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីបេតិកភណ្ឌរូបី ដូចជាបច្ចេកទេសរំលីងថ្ម ការរំកិលថ្ម ការងារជួសជុលថ្ម និងបច្ចេកទេសជួសជុលប្រាសាទឥដ្ឋ។ រីឯបេតិកភណ្ឌអរូបី មានបង្ហាញអំពីរបៀបចារសាស្ត្រាស្លឹករឹត។ ក្រៅពីនោះក៏មានបង្ហាញសិល្បៈស្មូនភាជន៍ ការដាប់ស្បែក ការផ្តិតសិលាចារិក ឬប្រថាប់រូប ការប្រគំតន្ត្រីរបស់អ្នកភូមិត្បែង លេងល្បែងប្រជាប្រិយខ្មែរ រួមទាំងការតាំងបង្ហាញសមិទ្ធផលការងារ៣០ឆ្នាំរបស់អាជ្ញាធរជាតិអប្សរានៃការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខួប១០ឆ្នាំ ក្រោមប្រធានបទ ក្ដីស្រមៃ និងសង្ឃឹម ដែលនឹងធ្វើឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ សូមសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្ត និងស្វែងយល់ឱ្យបានច្រើនកុះករ៕ អត្ថបទ៖ យី…

  • ប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្ប:ចុះទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់នគរបាលការពារព្រំដែនខេត្តឧត្តរមានជ័យកងវវៈសេនាតូច ៩០៥ និងនគរបាលការពារព្រំដែនខេត្តព្រះវិហារកងវរៈសេនាតូច ៧៩៥

    គណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំដោយឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានចុះទៅសួរសុខទុក្ខនិងចែកអំណោយ មានគ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ជូនដល់នគរបាលការពារព្រំដែនខេត្តឧត្តរមានជ័យ កងវរៈសេនាតូច ៩០៥ និងនគរបាលការពារព្រំដែនខេត្តព្រះវិហារ កងវរៈសេនាតូច ៧៩៥។ នាឱកាសនោះដែរ ឯកឧត្តម ស្រី សួន ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងជូនពរនាឱកាសឆ្នាំថ្មី ពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី។ ក្នុងនាមឯកឧត្តមផ្ទាល់ បានលើកឡើងថា ថ្វីត្បិតកងកម្លាំងទាំងអស់ត្រូវប្រឈមមុខនឹងបញ្ហាយ៉ាងច្រើនក៏ដោយ ទាំងការងារកិច្ចការពារ បូរណភាពទឹកដី និងការងារកសាងអង្គភាពផងនោះ ក៏កងកម្លាំងទាំងអស់បានខិតខំប្រឹងប្រែង តស៊ូយកអស់កម្លាំងកាយកម្លាំងចិត្ត និងលទ្ធភាព ពុះពារជំនះរាល់ឧបសគ្គ រហូតសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនទាំងសមរភូមិមុខ ក៏ដូចជានៅសមរភូមិក្រោយ ប្រកបដោយទឹកចិត្តមុះមុត ស្មារតីអង់អាច ក្លាហាន តស៊ូប្តូរផ្តាច់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលជាគុណបំណាច់មិនអាចកាត់ថ្លៃបាន និងចងចាំមិនភ្លេចនោះឡើយនូវគំរូវីរភាព ដ៏អង់អាចក្លាហានរបស់កងទ័ពយើង។ ដោយឡែកអំណោយដែលផ្តល់ជូននគរបាលការពារព្រំដែននៃកងវរៈសេនាតូច ទាំងពីរខាងលើរួមមានគ្រឿងឧបភោគ បរិភោគ(អង្ករ ទឹកត្រី ទឹកស៉ីអ៉ីវ…