

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
ពិធីសម្ពោធពិព័រណ៍មិនអចិន្រ្តៃយ៍ ស្ដីពី “ការចងចាំ” ដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពី “ការចងចាំ” ដែលសហការរៀបចំដោយសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង រោងជាងចារ នៃមហាវិទ្យាល័យសូនរូប សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នាឱកាសនោះ លោកជំទាវបានចែករំលែកពីបទពិសោធនៃការចងចាំដែលធ្លាប់ឆ្លងកាត់ផ្ទាល់អំឡុងសម័យក្រហម និងសូមឧទ្ទិសស្នាដៃក្នុងពិព័រណ៍នេះ ដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៅ ស-២១ និងក្នុងសម័យខ្មែរក្រហមទាំងអស់។ ពិព័រណ៍នេះ រៀបចំឡើងក្នុងបំណង រំឮកដល់ព្រឹត្តិការណ៍នៃអំពើឃោរឃៅដោយពួកខ្មែរក្រហម ហើយចូលរួមទប់ស្កាត់កុំឲ្យរបបនេះកើតមានឡើងវិញ និងលើកទឹកចិត្តនិស្សិតបង្កើតស្នាដៃទាក់ទងនឹងសម័យខ្មែរក្រហម ដើម្បីទុកជាឯកសារ។
-
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តទទួលអំណរសាទរឆ្នាំថ្មី
ក្នុងឱកាសត្រៀមទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ គ.ស២០២៣ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រឹទ្ធាចារ្យសិល្ប: សិល្បករ សិល្បការិនី មន្ត្រីរាជការក្រោមឱវាទ បាននិមន្តព្រះសង្ឃ ដើម្បីសូត្រមន្ត ចម្រើនព្រះបរិត្ត ជម្រុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសេរីមង្គលពីទេវតាឆ្នាំថ្មី។ ពិធីសូត្រមន្តចម្រើនព្រះបរិត្តបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីជាកិច្ចទទួលអំណរសារទរទេវតាឆ្នាំថ្មី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ។ ជាងនេះទៀត ពិធីសូត្រមន្តចម្រើនព្រះបរិត្ត គឺប្រារព្ធធ្វើឡើង ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ ព្រឹទ្ធាចារ្យសិល្ប: សិល្បករ សិល្បការិនី និងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្ប:ទាំងអស់ ឱ្យមានសេចក្តីសុខ…
-
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អនុញ្ញាតអោយឯកឧត្តម Ricardo Estanislao Morote Canales ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នារសៀលថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អនុញ្ញាតអោយឯកឧត្តម Ricardo Estanislao Morote Canales ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប៉េរូប្រចាំព្រះរាជាណាចក្រកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងកូឡាឡាំពួរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។ នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ និងអបអរសារទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលទទួលបានភារកិច្ចថ្មី។ បន្ថែមពីនេះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើវិស័យវប្បធម៌ និងពិភាក្សាគ្នាលើការភ្ជាប់ទំនាក់ទំនងលើកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ទាំងរូបី និងអរូបី៕ អត្ថបទ៖នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន រូបភាព៖នាយកដ្ឋានសិល្បៈភាពយន្ត
-
អាជ្ញាធរជាតិព្រះវិហារចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស និងជួសជុលប្រាសាទ ក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ
ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រួមដំណើរដោយឯកឧត្តម ហែម ស៉ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំនាយកដ្ឋានជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស និងជួសជុលប្រាសាទ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។ ក្នុងដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពការងារនាពេលនោះរួមមាន ការងារសាងសង់ជណ្តើរដែក នៅចំណុចជណ្តើរប្រាណខាងលិចប្រាសាទព្រះវិហារ, ត្រួតពិនិត្យការងារអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង គោបុរៈទី៥, ត្រួតពិនិត្យទីតាំងដាក់ជើងហ្រ្គេននៅគោបុរៈទី៥, ត្រួតពិនិត្យទីតាំងជាក់ស្តែងដែលខាងភាគីចិនបានស្នើសុំដាក់ទីតាំងដើម្បីជួសជុលគោបុរៈទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ, ការងារគ្រោងសាងសង់កម្រាលឈើ នៅចំណុចប៉ើយតាឌី, ត្រួតពិនិត្យការងារជួសជុលស្ពានហាល គោបុរៈទី២ និងការងារគ្រោងសាងសង់បន្ទប់ទឹកនៅខាងលិចគោបុរៈទី៤,ពិនិត្យទីតាំងគ្រោងសាងសង់ស្ពានឆ្លងកាត់ផ្លូវទឹកដាច់ ចំណុចចំណតឡាន ទៅកាន់ស្ពានហាលខាងលិចគោបុរៈទី៥ ព្រមទាំងការងារសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យសំបុត្រ នៅជើងភ្នំ។ បន្ទាប់ពីត្រួតពិនិត្យលទ្ធផលការងារនៅលើភ្នំនៃរមណីយដ្ឋានប្រាសាទព្រះវិហាររួចរាល់ ឯកឧត្តមអគ្គនាយក និងសហការីបានបន្តចុះមកត្រួតពិនិត្យការងារសាងសង់បន្ទប់ទឹក នៅសារមន្ទីរធម្មជាតិសាកលសម្តេចតេជោ និងមណ្ឌលបដិសណ្ឋារកិច្ច នៃរមណីយដ្ឋានប្រាសាទព្រះវិហារ។ ជាមួយគ្នានេះឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងអស់ដែល មន្រ្តី និងអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិព្រះវិហារសម្រេចបាននាពេលនេះ…
-
ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអញ្ជើញចូលរួមកម្មវិធីខួប២៥ឆ្នាំ របស់អង្គការសិល្បៈខ្មែរអមតៈ។
នាល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា បានអញ្ជើញចូលរួមកម្មវិធីខួប២៥ឆ្នាំរបស់អង្គការសិល្បៈខ្មែរអមតៈ។ នៅក្នុងឱកាសនោះឯកឧត្តមបានសម្តែងការអបអរសាទរនិងកោតសរសើរចំពោះសកម្មភាពការងាររបស់អង្គការដែលបានរួមចំណែកក្នុងការលើកស្ទួយនិងអភិរក្សវិស័យវប្បធម៌។ជាមួយគ្នានេះផងដែរ ឯកឧត្តមបានជម្រុញនឹងលើកទឹកចិត្តដល់អង្គការសិល្បៈខ្មែរអមតៈអោយនៅតែបន្តការងារដ៏មានតម្លៃនេះបន្តទៅទៀត៕
-
លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងលេខ៣៧៧អា នៅខេត្តក្រចេះ
ថ្ងៃអង្គារ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងទី៤ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងលេខ៣៧៧អា ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក។ អង្គពិធីខាងលើត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ជូនថា ពិធីដ៏មានសារ:សំខាន់នេះបានធ្វើឡើងក្នុងបរិវេណវត្តសណ្តាន់ ស្រុកសំបូរខេត្តក្រចេះ៕



