News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣

    សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣ ចាប់ទទួលពាក្យសុំសិទ្ធិប្រឡងពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ បេក្ខជនអាចទាញយកពាក្យសុំសិទ្ធិប្រឡងតាមរយៈតំណនេះ ៖ https://bit.ly/40LQELv

  • អាជ្ញាធរជាតិអប្សរានឹងបើកឱ្យទេសចរដើរឆ្លងស្ពានហាលមុខប្រាសាទអង្គរវត្តបណ្តោះអាសន្ន

    អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគម ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងបើកឱ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្ត ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទឣង្គរវត្ត នាឱកាសនៃការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ចាប់ពីថ្ងៃទី១០ដល់២៣ ខែមេសា ឆ្នាំ២០២៣។

  • ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សូមអបអរសាទរ ជូនចំពោះលោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន

    ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សូមអបអរសាទរ ជូនចំពោះលោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានគោរមងារជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

  • ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយសាលាខេត្តពោធិ៍សាត់ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ រៀបចំព្រឹត្តិការណ៍វប្បធម៌តាមតំបន់លើកទី១ ឆ្នាំ២០២៣ « មរតកយើង » នៅសួនច្បារ១៤មករា នៃក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

    កាលពីថ្ងៃសៅរ៍ ៣ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយសាលាខេត្តពោធិ៍សាត់ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ រៀបចំព្រឹត្តិការណ៍វប្បធម៌តាមតំបន់លើកទី១ ឆ្នាំ២០២៣ « មរតកយើង » នៅសួនច្បារ១៤មករា នៃក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ចូលរួមជាអធិបតីបើកកម្មវិធីព្រឹត្តិការណ៍វប្បធម៌តាមតំបន់លើកទី១ ដោយឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តមឡាយ វិសិដ្ឋ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ ការរៀបចំឲ្យមានព្រឹត្តិការណ៍មរតកយើង ក្នុងគោលបំណងនាំយកសិល្បៈនិងមរតកវប្បធម៌អរូបីជូនដល់សាធារណជន ហើយក៏ជាយន្ដការផ្សព្វផ្សាយដ៏មានសក្តានុពលសម្រាប់ឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្ស និស្សិត បានឃើញ បានស្គាល់ និងបណ្ដុះទឹកចិត្តស្រឡាញ់មត៌កវប្បធម៌។ យន្ដការនេះស្ថិតក្នុងគោលនយោបាយអាទិភាពរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គឺ“អភិរក្សនិងលើកកម្ពស់មត៌កវប្បធម៌អរូបីកម្ពុជា”។ បន្ថែមពីនេះ ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ…

  • អាជ្ញាធរជាតិព្រះវិហារ រៀបចំពិធីសូត្រមន្តរាប់បាត្រ និងប្រគេនទេយ្យទានដល់ព្រះសង្ឃ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំមន្រ្តីរាជការនៃអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានឃុំស្រយង់ ក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ បានរៀបចំពិធីសូត្រមន្ត សុំសេចក្តីសុខសេចក្តីចម្រើន ព្រមទាំងរាប់បាត្រ បង្សុកូលឧទ្ទិស និងប្រគេនទេយ្យទានដល់ព្រះសង្ឃ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ក៏បានឧបត្ថម្ភជូន ឆ្មាំ ពលករ ភ្នាក់ងារទេសចណ៍​ ដែលកំពុងបម្រើការនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដោយក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល និងក្រម៉ា១ និងបង្កើតកម្មវិធីជួបជុំគ្នាញុំាអាហារសាមគ្គី ប្រកបដោយបរិយាកាសរីករាយ រវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ ជាមួយបងប្អូនឆ្មាំ ពលករ ភ្នាក់ងារទេសចរណ៍នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

  • អាជ្ញាធរជាតិព្រះវិហារ រៀបចំពិធីសូត្រមន្តរាប់បាត្រ និងប្រគេនទេយ្យទានដល់ព្រះសង្ឃ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំមន្រ្តីរាជការនៃអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានឃុំស្រអែម ព្រមទាំងកងកម្លាំងទាំង៣ប្រភេទ នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ បានរៀបចំពិធីសូត្រមន្ត សុំសេចក្តីសុខសេចក្តីចម្រើន ព្រមទាំងរាប់បាត្រ បង្សុកូលឧទ្ទិស និងប្រគេនទេយ្យទានដល់ព្រះសង្ឃ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ តាមរយៈឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ក៏បានផ្តល់ជូន ឆ្មាំ ពលករ ភ្នាក់ងារទេសចណ៍​ ដែលកំពុងបម្រើការនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងម្នាក់ៗទទួលបាន ក្រម៉ា១ និងថវិកា១ម៉ឺនរៀលផងដែរ។