

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
លិខិតជូនពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្ប:
លិខិតជូនពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្ប: គោរពផ្ញើជូនសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សចម្រើនជន្មាយុគម្រប់៨៥ឆ្នាំ ឈានចូល៨៦ឆ្នាំ។
-
សារលិខិតថ្វាយព្រះពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
សារលិខិតថ្វាយព្រះពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សនៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា លើកទី១១១ ឆ្នាំ២០២៣។
-
លិខិតជូនពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្ប:
លិខិតជូនពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្ប: សូមគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សនៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា លើកទី១១១ ឆ្នាំ២០២៣។
-
អាជ្ញាធរជាតិអប្សរាដំឡើងចម្លាក់បង្កាន់ដៃនាគផ្នែកខាងជើងនៃស្ពានហាលប្រាសាទអង្គរវត្ត
ក្រុមការងារអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលចម្លាក់បង្កាន់ដៃនាគដែលសាងឡើងពីថ្មភក់ ចំនួន២ ប្រវែង៥០ម៉ែត្រ នៅផ្នែកខាងជើងស្ពានហាលមុខប្រាសាទអង្គរវត្ត ដោយរៀបចំដាក់ទីតាំងដើមឡើងវិញឱ្យបានមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ ដើម្បីបើកឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិចូលទស្សនា។ បើតាមការបញ្ជាក់របស់លោក អន សុភាព អ្នកទទួលខុសត្រូវការដ្ឋានជួសជុលបានឱ្យដឹងថា ចម្លាក់បង្កាន់ដៃនាគទាំង២នេះ ស្ថិតក្នុងគម្រោងជួសជុលស្ពានហាលអង្គរវត្ត ហើយត្រូវបានរើចេញជាបណ្តោះអាសន្ននាពេលកន្លងមក។ បច្ចុប្បន្ន ដោយសារគម្រោងជួសជុលស្ពានហាលអង្គរវត្តត្រូវបញ្ចប់រួចរាល់ ក្រុមការងារត្រូវយកចម្លាក់បង្កាន់ដៃនាគទាំងនោះមកធ្វើការជួសជុលពង្រឹង និងដំឡើងនៅកន្លែងដើមឡើងវិញ។ គួរបញ្ជាក់ផងដែរថា បង្កាន់ដៃនាគទាំងនេះ ធ្លាប់ត្រូវបានធ្វើការជួសជុលម្តងហើយនៅសម័យបារាំងនៅឆ្នាំ១៩៤៩ ដោយប្រើជើងទម្រចាស់ខ្លះ និងធ្វើជើងទម្រថ្មីខ្លះៗមកដំឡើងឡើងវិញ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក ហាប់ គឹមអាន/យី សុថា
-
ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ ទៅទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត
នៅវេលាព្រឹកព្រលឹមស្រាងៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករបានមកអង្គុយរង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរ។ ភ្ញៀវទេសចរខ្លះបានអង្គុយរង់ចាំ នៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីរង់ចាំទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។ កញ្ញា យាន ដានី អាយុ២៩ឆ្នាំ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលមកដល់ខាងមុខប្រាសាទអង្គរ ដោយសារបានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានចូលមករង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះ។ កញ្ញាបន្តថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ តែនេះជាលើកទីមួយហើយ ដែលខ្លួននិងមិត្តភ័ក្រ បានចូលមកទស្សនាថ្ងៃរះនៅទីនេះ ដោយត្រូវក្រោកមករង់ចាំតាំងពីម៉ោង៥ព្រឹក។ ពេលបានឃើញភាពស្រស់ស្អាតនៃថ្ងៃរះទន្ទឹមកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺព័ណ៌មាសហើយនោះ។ កញ្ញា ដានី លើកឡើងថា ពិតជាមិនខកបំណងឡើយដែលខ្លួនចំណាយពេលដើម្បីមករង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត។ អ្នកស្រី Garency Fraken ជនជាតិអាមេរិក បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត ថ្ងៃរះនៅប្រាសាទអង្គរវត្ត។ ដោយនេះជាក្តីស្រម៉ៃជាយូរមកហើយ របស់អ្នកស្រីនិងគ្រួសារ ដែលប៉ងប្រាថ្នាមកកាន់ប្រាសាទអង្គរវត្ត។ អ្នកស្រីថា មកដល់កម្ពុជាភ្លាម (ថ្ងៃទី០៤…
-
អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលកម្រាលថ្មភក់ជ្រុងនិរតី នៅជាន់លើបង្អស់ របស់ប្រាសាទប្រែរូប
ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលឡើងវិញ កម្រាលថ្មភក់នៅជ្រុងនិរតីនៃជាន់លើបង្អស់នៃប្រាសាទប្រែរូបដែលរងការខួចខាត។ ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសនឹងធ្វើការរើកម្រាលថ្មភក់ដែលរំកិលញែកចេញពីទីតាំងដើមទាំងនោះ ដើម្បីសម្អាត និងពង្រឹងស្រទាប់ថ្មបាយក្រៀមផ្នែកខាងក្រោម និងរៀបផ្គុំកម្រាលថ្មភក់ទៅតាមទីតាំងដើមវិញ ព្រមទាំងបិទបាយអ តាមចន្លោះប្រហោងការពារជម្រាបទឹកដែរ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តន៏ជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សា លើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។ សូមបញ្ជាក់ថា ប្រាសាទប្រែរូបត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១០ក្នុងគ.ស.៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម “សិវលោក” ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា៕



