News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ក្រុមអ្នកជំនាញអាលឺ្លម៉ង់នៃស្ថាប័នគម្រោងអភិរក្សចម្លាក់អប្សរ (GACP) បានចុះពិនិត្យ និងសិក្សាស្រាវជ្រាវនៅរមណីយដ្ឋានប្រាសាទកោះកេរ

    ថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ លោកក ភិន ភក្តី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា រួមទាំងមន្រ្ដីនៃអាជ្ញាធរជាតិព្រះវិហារបានទទួលស្វាគមន៍ក្រុមអ្នកជំនាញអាល្លឺម៉ង់នៃស្ថាប័នGACP ដឹកនាំដោយលោកសាស្ត្រាចារ្យ Dr. Hans Leisen បានចុះពិនិត្យ និងផ្តល់អនុសាសន៍លើកិច្ចការងារជួសជុលប្រាសាទឥដ្ឋក្នុងបរិវេណប្រាសាទក្រចាប់ និងបានពិនិត្យលើកិច្ចការងារគម្រោងកំណាយស្រាវជ្រាវនៅប្រាសាទបល្ល័ង្កខាងត្បូងឬប្រាសាទលិង្គទី៣ ដើម្បីពិភាក្សាពីផែនការជួសជុលថ្មទម្របដិមាលិង្គនាពេលអនាគត។ លោកសាស្ត្រាចារ្យបណ្ឌិតបានកោតសរសើរ និងវាយតម្លៃខ្ពស់លើកិច្ចការងារដែលមន្ត្រីបច្ចេកទេសរបស់អាជ្ញាធរជាតិព្រះវិហារកំពុងអនុវត្តន៍ និងតែងតែអនុវត្តន៍តាមការណែនាំរបស់អ្នកជំនាញការជាតិ និងអន្តរជាតិលើកិច្ចការងារអភិរក្ស និងជួសជួលប្រាសាទក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងដំណើរទស្សនកិច្ចនេះដែរ ក្រុមការងាររបស់លោកបានចុះសិក្សាស្រាវជ្រាវការដ្ឋានយកថ្មភក់នៅតាមបាតស្ទឹងរងារ និងបាននាំយកសំណាកថ្មភក់មួយចំនួនយកទៅពិសោធន៍នៅប្រទេសអាល្លឺម៉ង់។ អត្ថបទដោយ ភិន ភក្តី

  • ភ្នាក់ងារទេសចរណ៍ ក្រុមការងារសណ្តាប់ធ្នាប់ ប៉ូលីសបេតិកភណ្ឌរួមគ្នាសម្អាតបរិស្ថាននៅជើងទំនប់ទឹក បារាយមេបុណ្យខាងលិច

    ភ្នាក់ងារទេសចរណ៍ ក្រុមការងារសណ្តាប់ធ្នាប់ ប៉ូលីសបេតិកភណ្ឌរួមគ្នាសម្អាតបរិស្ថាននៅជើងទំនប់ទឹក បារាយមេបុណ្យខាងលិច ក្រុមការងារភ្នាក់ងារទេសចរណ៍ និងក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ព្រមទាំងប៉ូលីសបេតិកភណ្ឌរួមគ្នាសម្អាតបរិស្ថាននៅតាមបរិវេណជើងទំនប់ទឹកបារាយមេបុណ្យខាងលិច មានដូចជាសំរាមដបភេសជ្ជៈ ដបទឹកសុទ្ធ ផ្លាស្ទិច កញ្ចប់ស្នោដាក់បាយ និងសំរាមផ្សេងៗនៅរាយប៉ាយបង្ករផល់ប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរដល់រមណីយដ្ឋានអង្គរ។ ការងារនេះបានបង្កើនសោភ័ណភាពបរិស្ថានស្អាត និងលើកតម្លៃរមណីយដ្ឋានអង្គរបានកាន់តែល្អបន្ថែមទៀត។ សូមសាធារណជន ដែលបានទៅលេងកម្សាន្ត មេត្តារក្សាទុកដាក់សំរាមរបស់ខ្លួនឱ្យមានសណ្តាប់ធ្នាប់ និងសំរាមចោលនៅក្នុងធុងសំរាម ជៀសវាងចោលពាសវាលពាសកាលនាំឱ្យបាត់បង់តម្លៃបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល។ អាជ្ញាធរជាតិអប្សរា សូមអរគុណ ដល់សាធារណជនដែលទុកដាក់សំរាមក្នុងធុងសំរាមបានត្រឹមត្រូវ រួមគ្នាលើកតម្លៃបរិស្ថានទាំងអស់គ្នា៕ អត្ថបទ: យី សុថា រូបភាព: ហៃ រដ្ឋា

  • ក្រុមអ្នកជួសជុលខ្លោងទ្វារតាកាវបង្ហាញអារម្មណ៍រីករាយ ក្រោយពេលឃើញសំណង់បុរាណមួយនេះឈររឹងមាំឡើងវិញ

    ក្រុមអ្នកជួសជុលខ្លោងទ្វារតាកាវបង្ហាញអារម្មណ៍រីករាយ ក្រោយពេលឃើញសំណង់បុរាណមួយនេះឈររឹងមាំឡើងវិញ

    ស្ថាបត្យកម្ម អ្នកបុរាណវិទូនិងក្រុមជាងគ្រប់ផ្នែក ដែលបានចូលរួមជួសជុលសំណង់ខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីឃើញខ្លោងទ្វារបុរាណមួយនេះ បង្ហាញសម្រស់ដ៏ល្អឯក ព្រមទាំងមានភាពរឹងមាំយូរអង្វែងតទៅទៀត។ អ្នកស្រី ហាន ម៉ាច អាយុ៦៦ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើងដែលបានចូលរួមជួសជុលប្រាសាទជាច្រើននៅតំបន់អង្គរជាមួយអាជ្ញាធរជាតិអប្សរាជាង២០ឆ្នាំមកហើយ ក្នុងចំណោមកម្មករជាច្រើនទៀត ដែលបានទៅជួសជុលខ្លោងទ្វារតាកាវ មានប្រសាសន៍ថា កាលពីដំបូង ខ្លោងទ្វារតាកាវ បានរងការខូចខាតជាច្រើនកន្លែង ដូចជាថ្មក្រៀកចេញពីគ្នា ព្រមទាំងមានជ្រុះធ្លាក់មកដីផង ហើយនៅទីតាំងកំពូលមុខព្រហ្ម ដំរីក្បាលបី ចម្លាក់រូបទេវតា និងអសុរទាញព្រ័ត្រនៅស្ពានហាលជាដើមសុទ្ធតែជាកន្លែងគ្រោះថ្នាក់មិនអាចធ្វើដំណើរឆ្លងកាត់បានទេ។ អ្នកស្រី ហាន ម៉ាច មានប្រសាសន៍ដោយសប្បាយចិត្តថា មកដល់ពេលជួសជុលរួចរាល់ ឃើញថាសម្រស់ខ្លោងទ្វារតាកាវពិតជាស្អាតខ្លាំងណាស់ស្ទើរតែមិនជឿភ្នែកខ្លួនឯង។ «ការងារនេះមានតម្លៃខ្លាំងណាស់ ព្រោះអ្នកស្រីបានចូលរួមថែរក្សាប្រាសាទបុរាណខ្មែរយើង ឱ្យស្ថិតស្ថេរយូរអង្វែងបន្តទៀត»។ លោក ហឿង ឈ្លឿន អាយុ៣៩ឆ្នាំ អ្នកភូមិអូរទទឹង ជាកម្មករដែលបានចូលរួមជួសជុលខ្លោងទ្វារតាកាវម្នាក់ទៀត ឱ្យដឹងដែរថា រយៈពេល៣ឆ្នាំមកនេះ ខ្លោងទ្វារតាកាវ បានផ្លាស់ប្រែសភាពខុសប្លែកពីមុន ដែលធ្លាប់តែមានការបាក់បែក បែរជាត្រឡប់ទៅជារឹងមាំឡើងវិញ។ លោក ឈ្លឿន មានប្រសាសន៍បន្តថា…

  • ក្រុមអ្នកជំនាញស្ថាប័នអាលឺ្លម៉ង់នៃគម្រោងអភិរក្សចម្លាក់អប្សរ (GACP) ចំនួន ៨នាក់ បានចុះសិក្សាស្រាវជ្រាវនៅរមណីយដ្ឋានប្រាសាទព្រះវិហារ

    ថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ក្រុមអ្នកជំនាញ GACP ដឹកនាំដោយលោកសាស្ត្រាចារ្យ Dr.Hans Liesan និងមន្រ្ដីជំនាញនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ បានចុះសិក្សាអំពីប្រភេទថ្ម​ និងភូគព្ភសាស្ត្រនៅបរិវេណប្រាសាទព្រះវិហារ។ ក្រុមការងារក៏បានពិភាក្សាគ្នាអំពីលទ្ធផលពិសោធន៍កំបោរបាយអ ដែលនឹងត្រូវយកមកជួសជុលជណ្តើរបុរាណខាងជើង។ ក្រុមអ្នកជំនាញ GACP បានយកសំណាកថ្មភ្នំមួយចំនួននៅតាម បណ្ដោយផ្លូវចុះមកក្រោមដើម្បីយកទៅសិក្សានិងវិភាគបន្ថែមទៀត។

  • លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា

    ថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥:០០ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ភឿង សកុណា ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត PARK Jung-Wook ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។នៅក្នុងអង្គជំនួបពិភាក្សានេះលោកជំទាវរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អជាច្រើនលើវិស័យវប្បធម៌ជាមួយនិងសាធារណរដ្ឋកូរ៉េតាមរយៈដៃគូនានា ដែលមានដូចជាការជួសជុលប្រាសាទមួយចំនួននៅតំបន់អង្គរ កិច្ចសហប្រតិបត្តិការជាមួយនិងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ជាការឆ្លើយតបឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះលោកជំទាវរដ្ឋមន្ត្រីដែលបានអនុញ្ញាតអោយឯកឧត្តមមកជួបសម្តែងការគួរសម និងពិភាក្សាការងារ។ឯកឧត្តមសន្យានឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរនៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម។ អត្ថបទ៖នាយកដ្ឋាន សហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន រូបភាព៖ នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌

  • កិច្ចប្រជុំក្រុមការងារយេនឌ័រក្រសួងវប្បធម៌និងវិចិត្រសិល្ប:

    នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការបានដឹកនាំកិច្ចប្រជុំក្រុមការងារយេនឌ័រក្រសួង ដើម្បីពិនិត្យលើសេចក្តីពា្រងនីតិវិធីប្រតិបត្តិស្តង់ដា(SOP) របស់គណ:កម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី គ្រួសារខ្មែរក្នុងការឆ្លើយតបនិងលើកកម្ពស់សីលធម៌សង្គមតាមប្រព័ន្ធអនឡាញ។កិច្ចប្រជុំខាងលើ គឺផ្តោតលើភារកិច្ចរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប:ដូចខាងក្រោម៖ ១-តាមដានលើមាតិកា ខ្លឹមសារ វីដេអូ កាយវិការ ការអត្ថាធិប្បាយ និងការសម្តែងតាមកម្មវិធីនានា ២-ចាត់វិធានការ អប់រំណែនាំ ដល់ក្រុមគោលដៅឬបុគ្គលដែលបង្ក ៣-ក្នុងករណីមិនរាងចាល ក្រសួងត្រូវជូនដំណឹងទៅក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការចាត់វិធានការបន្ត។ កិច្ចប្រជុំខាងលើទៀតសោត ក្រុមការងារក៏បានពិភាក្សាលើការងារត្រៀមរៀបចំសិក្ខាសាលានាពេលខាងមុខព្រមទាំងការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់ការអនុវត្តការងារយេនឌ័រនៅឆ្នាំបន្តបន្ទាប់ទៀត៕ អត្តបទ: ក្រុមការងារយេនឌ័រក្រសួង រូបភាព: លោកស្រី លីនណា បន្ទប់អប្សរា:ទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: