

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
បដិមាទ្វារបាល មកពីប្រាសាទទន្លេស្ងួត ជាមន្ទីរពេទ្យបុរាណ ដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តសីហនុ-អង្គរ បន្ទាប់ពីជួសជុលរួចរាល់
បដិមាទ្វារបាល ដែលកសាងឡើងពីថ្មភក់ដ៏ធំ កម្ពស់១,៨២ម៉ែត្រ ទទឹង០,៧៨ម៉ែត្រ និងកម្រាស់០,៥ម៉ែត្រ រចនាប័ទ្មបាយ័ន ចំនួន១ ត្រូវបានជួសជុលឱ្យល្អប្រសើរឡើងវិញ និងបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បន្ទាប់ពីកំណាយរកឃើញបដិមារូបទ្វារបាលនេះ បានកប់ក្រោមដីនៅបរិវេណប្រាសាទទន្លេស្ងួត ដែលមានសភាពខូចខាតជាច្រើនកន្លែង។ ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី ឱ្យដឹងថា បដិមាទ្វារបាលដ៏ធំមួយនេះ បាក់បែកជា៦បំណែកផ្សេងៗគ្នា ដូចជាព្រះកេស ដងខ្លួន ដៃ-ជើង និងក្រវិល។ រីឯផ្ទៃមុខក៏បានសឹករិករិលស្ទើរតែបាត់បង់ទម្រង់បបូរមាត់ ច្រមុះ និងភ្នែកផង។ ក្រោយពីក្រុមកាងារបានសិក្សាអំពីប្រវត្តិបដិមា ក្បាច់លម្អ និងទំហំខូចខាតទាំងផ្ទៃខាងក្នុង និងផ្ទៃខាងក្រៅ ដោយប្រើបច្ចេកទេសជួសជុលទៅតាមដំណាក់កាលនីមួយៗ ហើយបានតភ្ចាប់តាមទម្រង់ដើមវិញ។ បន្ថែមលើនេះ ដើម្បីតម្កល់បដិមាទ្វារបាលឱ្យមានលំនឹងនិងមានសុវត្ថិភាព ក្រុមការងារ ក៏បានធ្វើជើងទម្រថ្មីពីថ្មភក់ព្រមទាំងរៀបចំផ្ទាំងព័ត៌មានអំពីប្រវត្តិបដិមា ដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីឱ្យភ្ញៀវដែលចូលមកទស្សនា បានសិក្សានិងស្វែងយល់ពីការវិវត្តនៃប្រវត្តិសិល្បៈខ្មែរ។ បដិមាទ្វារបាលដ៏ធំមួយនេះ ត្រូវបានគេប្រទះឃើញនៅពេលធ្វើកំណាយស្រាវជ្រាវកាលពីឆ្នាំ២០១៧ នៅភាគខាងជើងនៃអតីតក្រុងអង្គរធំ ត្រង់ប្រាសាទទន្លេស្ងួត ដែលជាមន្ទីរពេទ្យបុរាណនៅសម័យអង្គរ ដែលទីតាំងបច្ចុប្បន្នស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។…
-
APSARA National Authority’s restoration team to strengthen the platform of the Lolei temple
The restoration team from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority is repairing and strengthening the platform around the southwestern tower of the Lolei temple.During the restoration work, the team collected the broken and rotten bricks, reassembled them, and used the…
-
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលពង្រឹងជើងក្រោមប្រាសាទលលៃ
្រកុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងឥដ្ឋផ្នែក ខាងក្រោមជុំវិញតួនិរតីប្រាសាទលលៃ ដែលមានសភាពពុកផុយខ្លាំង។ ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសបានប្រមូល បំណែកឥដ្ឋដែលបាក់បែក និងពុកផុយមករៀបផ្គុំពង្រឹងឡើងវិញ ព្រមទាំងបិទបាយអតាមចន្លោះប្រហោងដើម្បីការពារជម្រាប ទឹកនិងពពួកសត្វល្អិតផ្សេងៗ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តន៍ជាប្រចាំ ដើម្បីថែរក្សាប្រាសាទលលៃជាទីសក្ការៈ ដែលមានអាយុកាលជាង១២០០ឆ្នាំមួយនេះ ឱ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត៕ អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយរូបភាព៖ លោក ហ៊ុ រិទ្ធី
-
ក្រុមដៃគូអនុវត្ដន៍គម្រោងកសិកម្ម និងព្រៃឈើចុះពិនិត្យទីតាំងសួនកសិរុក្ខកម្ម និងទីតាំងស្តារព្រៃឈើក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ
ក្រុមដៃគូអនុវត្ដន៍គម្រោងកសិកម្ម និងព្រៃឈើចុះពិនិត្យទីតាំងសួនកសិរុក្ខកម្ម និងទីតាំងស្តារព្រៃឈើក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារគម្រោងកសិកម្ម និងព្រៃឈើដែលទទួលការឧបត្ថម្ភពីមូលនិធិ ដាវិនអ៉ីនីធីអេធីវ រួមមានបណ្ឌិត ចកជីម ក្រាហ្វៀល ជាប្រធានគម្រោង និងជាប្រធានកម្មវិធីថ្នាក់តំបន់នៃអង្គការអភិរក្សសួនភូត្តគាមអន្តរជាតិ និងដៃគូអនុវត្ដន៍គម្រោងរួមមានក្រុមការងារអង្គការកសិរុក្ខកម្មពិភពលោកដឹកនាំដោយបណ្ឌិត ងុយិន ក្វាងតាន ជាអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសវៀតណាម និងអាជ្ញាធរជាតិព្រះវិហារ ដឹកនាំដោយឯកឧត្តម ឃូ អៀងហួត ជាអគ្គនាយករង បានចុះពិនិត្យ សួនកសិរុក្ខកម្មរបស់សហគមន៍ក្នុងឃុំស្រអែម ថ្នាលបណ្តុះកូនឈើ និងទីតាំងស្ដារព្រៃឈើឡើងវិញក្នុងតំបន់អភិរក្សនៃរមណីយដ្ឋានប្រាសាទព្រះវិហារដែលទទួលបានការគាំទ្រដោយគម្រោងក្នុងរយៈពេល៣ឆ្នាំកន្លងមក រួមនឹងការពិភាក្សាអំពីបញ្ហាប្រឈមនានាទាក់ទងនឹងបច្ចេកទេសដាំដុះ ការរៀបចំសួនកសិរុក្ខកម្ម ទីផ្សារកសិផល ការស្តារព្រៃឈើឡើងវិញក្នុងស្ថានប្រព័ន្ធព្រៃស្ងួត។ នៅក្នុងបេសកកម្មសិក្សាវាយតម្លៃលទ្ធផលការងាររបស់គម្រោងនេះ ក៏មានការរៀបចំសិក្សាសាលាបញ្ចប់គម្រោងផងដែរ ដែលមានអ្នកចូលរួមសរុប ៨២រូប មកពីស្ថាប័នផ្សេងៗរួមមានអាជ្ញាធរជាតិព្រះវិហារ អង្គការសួនភូត្តគាមអន្តរជាតិ(BGCI) អង្គការកសិរុក្ខកម្មពិភពលោក(ICRAF) តំណាងស្ថានទូតចក្រភពអង់គ្លេស ស្ថាប័នជំនាញពាក់ព័ន្ធ សាកលវិទ្យាល័យ តៃងុយិននៃប្រទេសវៀតណាម សាកលវិទ្យាល័យវិទ្យាសាស្រ្តកសិកម្មស្វីស អង្គការជាតិ និងអន្តរជាតិ អាជ្ញាធរដែនដី និងសហគមន៍មូលដ្ឋាន។ គម្រោងនេះបានអនុវត្តក្នុងភូមិចំនួនបួនរួមមាន…
-
បដិមាទ្វារបាល មកពីប្រាសាទទន្លេស្ងួត ជាមន្ទីរពេទ្យបុរាណ ដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តសីហនុ-អង្គរ បន្ទាប់ពីជួសជុលរួចរាល់
បដិមាទ្វារបាល មកពីប្រាសាទទន្លេស្ងួត ជាមន្ទីរពេទ្យបុរាណ ដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តសីហនុ-អង្គរ បន្ទាប់ពីជួសជុលរួចរាល់ បដិមាទ្វារបាល ដែលកសាងឡើងពីថ្មភក់ដ៏ធំ កម្ពស់១,៨២ម៉ែត្រ ទទឹង០,៧៨ម៉ែត្រ និងកម្រាស់០,៥ម៉ែត្រ រចនាប័ទ្មបាយ័ន ចំនួន១ ត្រូវបានជួសជុលឱ្យល្អប្រសើរឡើងវិញ និងបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បន្ទាប់ពីកំណាយរកឃើញបដិមារូបទ្វារបាលនេះ បានកប់ក្រោមដីនៅបរិវេណប្រាសាទទន្លេស្ងួត ដែលមានសភាពខូចខាតជាច្រើនកន្លែង។ ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី ឱ្យដឹងថា បដិមាទ្វារបាលដ៏ធំមួយនេះ បាក់បែកជា៦បំណែកផ្សេងៗគ្នា ដូចជាព្រះកេស ដងខ្លួន ដៃ-ជើង និងក្រវិល។ រីឯផ្ទៃមុខក៏បានសឹករិករិលស្ទើរតែបាត់បង់ទម្រង់បបូរមាត់ ច្រមុះ និងភ្នែកផង។ ក្រោយពីក្រុមកាងារបានសិក្សាអំពីប្រវត្តិបដិមា ក្បាច់លម្អ និងទំហំខូចខាតទាំងផ្ទៃខាងក្នុង និងផ្ទៃខាងក្រៅ ដោយប្រើបច្ចេកទេសជួសជុលទៅតាមដំណាក់កាលនីមួយៗ ហើយបានតភ្ចាប់តាមទម្រង់ដើមវិញ។ បន្ថែមលើនេះ ដើម្បីតម្កល់បដិមាទ្វារបាលឱ្យមានលំនឹងនិងមានសុវត្ថិភាព ក្រុមការងារ ក៏បានធ្វើជើងទម្រថ្មីពីថ្មភក់ព្រមទាំងរៀបចំផ្ទាំងព័ត៌មានអំពីប្រវត្តិបដិមា ដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីឱ្យភ្ញៀវដែលចូលមកទស្សនា បានសិក្សានិងស្វែងយល់ពីការវិវត្តនៃប្រវត្តិសិល្បៈខ្មែរ។ បដិមាទ្វារបាលដ៏ធំមួយនេះ ត្រូវបានគេប្រទះឃើញនៅពេលធ្វើកំណាយស្រាវជ្រាវកាលពីឆ្នាំ២០១៧ នៅភាគខាងជើងនៃអតីតក្រុងអង្គរធំ…
-
តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:អញ្ជើញចូលរួមក្នុងកម្មវិធីទិវាជាតិអំណាន ឆ្នាំ២០២៣
ព្រីកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ លោកជំទាវនេត្រ ភូម៉ារី រដ្ឋលេខាធិការនិងជាតំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមពិធីប្រារព្វទិវាជាតិអំណានលើកទី៨ ក្រោមប្រធានបទ«អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) រាជធានីភ្នំពេញ។ គួរបញ្ជាក់ថាជារៀងរាល់ឆ្នាំ នាថ្ងៃទី១១ ខែមីនា ត្រូវបានកំណត់យកជាថ្ងៃទិវាជាតិអំណាននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ រួមចំណែកការពារនិងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ។ម្យ៉ាងវិញទៀតការប្រារព្ធទិវាជាតិអំណាននាថ្ងៃនេះ ក៏ដើម្បីរម្លឹកដល់ថ្ងៃប្រសូត របស់សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ប្រសូតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៨៨៣។ ឆ្នាំ២០២៣នេះ មានកម្មវិធីសំខាន់ៗជាច្រើន ដើម្បីជំរុញ និងលើកកម្ពស់អំណាននៅកម្ពុជាដូចជា៖ ការឃោសនា បិតផ្សាយបដាពាក្យស្លោក ខិតបណ្ណ តាមប្រព័ន្ធផ្សព្វផ្សាយនានា, ការធ្វើសន្និសីទសារព័ត៌មាន, ការប្រកួតប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងការតែងនិពន្ធសម្រាប់សិស្សានុសិស្ស តាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ, ការប្រកួតប្រជែងបកស្រាយប្រធានបទសំខាន់ៗ…



