News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល ជាមូលបទអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ ឆ្នាំ២០២៣

    នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី​ ៨មីនា​ ខួបលើកទី១១២​ ឆ្នាំ២០២៣ ក្រោមមូលបទ « ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសមយ័ឌីជីថល » ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងកិច្ចការនារី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំជានារី មន្ត្រីជានារីគ្រប់អង្គភាពជាច្រើនរូបទៀត។នាឱកាសដ៏ឧត្តុង្គឧត្តមនេះ បន្ទាប់ពីទទួលបាននូវអំណោយជាអាវយឺតចំនួន៤០០អាវពីក្រសួងកិច្ចការនារី លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងសំណេះសំណាល និងផ្តល់កិត្តិយសបំពាក់ជូននូវគ្រឿងឥស្សរិយយសដល់ថ្នាក់ដឹកនាំនិងមន្រ្តីជានារីដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចដើម្បីបុព្វហេតុការពារ ថែរក្សានិងលើកតម្កើងវិស័យវប្បធម៌និងសិល្ប:។ យុទ្ធនាការ ៨មីនា គឺជាព្រឹត្តិការណ៍ជាសកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧ ។ ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជា បានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រីគ្រប់រូប។…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរទិវាវប្បធម៌ជាតិ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីជាង៤ពាន់នាក់

    នៅល្ងាច ថ្ងៃព្រហស្បតិ៍​ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធី អបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីប្រមាណជាង៤,០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ទិវាវប្បធម៌ជាតិឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ »ដូចឆ្នាំមុនៗ ដែរដើម្បីជំរុញឱ្យយុវជនចូលរួមយ៉ាងសកម្មថែមទៀតលើការងារថែរក្សាវប្បធម៌ជាតិ។ទិវានេះរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញា និងអាយុជីវិតក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូន ចៅជំនាន់ក្រោយ។ ទន្ទឹមគ្នានេះដែរទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនិងអត្តសញ្ញាណជាតិក្នុងចំណោមប្រជាជនខ្មែរគ្រប់រូបក្នុងគោលបំណងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលក៏បានយកឱកាសនេះក្នុងការជួបជាមួយបងប្អូនអ្នកសិល្បៈគ្រប់ទម្រង់ដើម្បីស្វែងយល់អំពីគ្នាទៅវិញទៅមកជាពិសេសរវាងប្រមុខរាជរដ្ឋាភិបាល និងសិល្បករសិល្បការិនី ដើម្បីរិះរកវិធី និង ជំរុញការអភិវឌ្ឍវិស័យសិល្បៈវប្បធម៌របស់កម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខទៀត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការជួបជុំនៅថ្ងៃនេះ គឺជាជំនួបដ៏មានតម្លៃដើម្បីពង្រឹងភាពស្និទ្ធស្នាលរវាងប្រមុខរាជរដ្ឋាភិបាល និងអ្នកសិល្បៈ និងដើម្បីលើកកម្ពស់តម្លៃវប្បធម៌របស់យើងអោយកាន់តែល្អប្រសើរបន្ថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារសំខាន់មួយ​របស់ប្រជាជាតិកម្ពុជា…

  • ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល ជាមូលបទអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ ឆ្នាំ២០២៣

    នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី​ ៨មីនា​ ខួបលើកទី១១២​ ឆ្នាំ២០២៣ ក្រោមមូលបទ « ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសមយ័ឌីជីថល » ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងកិច្ចការនារី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំជានារី មន្ត្រីជានារីគ្រប់អង្គភាពជាច្រើនរូបទៀត។នាឱកាសដ៏ឧត្តុង្គឧត្តមនេះ បន្ទាប់ពីទទួលបាននូវអំណោយជាអាវយឺតចំនួន៤០០អាវពីក្រសួងកិច្ចការនារី លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងសំណេះសំណាល និងផ្តល់កិត្តិយសបំពាក់ជូននូវគ្រឿងឥស្សរិយយសដល់ថ្នាក់ដឹកនាំនិងមន្រ្តីជានារីដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចដើម្បីបុព្វហេតុការពារ ថែរក្សានិងលើកតម្កើងវិស័យវប្បធម៌និងសិល្ប:។ យុទ្ធនាការ ៨មីនា គឺជាព្រឹត្តិការណ៍ជាសកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧ ។ ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជា បានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រីគ្រប់រូប។…

  • ៣មីនា ជាទិវារំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកំលាំងកាយ កំលាំងចិត្ត ប្រាជ្ញា ស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សំបូរបែប

    ៣មីនា ជាទិវារំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកំលាំងកាយ កំលាំងចិត្ត ប្រាជ្ញា ស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សំបូរបែប និងមានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។ អបអរសាទទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ ២០២៣ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ។ កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប !

  • លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ចើញជួប សំណេះសំណាលស្វាគមន៍យ៉ាងកក់ក្តៅចំពោះមត៌កមនុស្សរស់ចាស់-ថ្មី, ព្រឹទ្ធាចារ្យដែលជាគ្រូគុនល្បុក្កតោ, និងសមាគមហ្វារពន្លឺ

    នៅរសៀលថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ចើញជួប សំណេះសំណាលស្វាគមន៍យ៉ាងកក់ក្តៅចំពោះមត៌កមនុស្សរស់ចាស់-ថ្មី, ព្រឹទ្ធាចារ្យដែលជាគ្រូគុនល្បុក្កតោ, និងសមាគមហ្វារពន្លឺសិល្បៈនៅសាលអង្គរវត្តរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ លោកជំទាវ បណ្ឌិតសភាចារ្យ បានបង្ហាញនូវសេចក្តីសោមនស្សចំពោះវត្តមានរបស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ មត៌កមនុស្សរស់ទាំងចាស់-ថ្មី និងបានថ្លែងអំណរគុណចំពោះព្រឹទ្ធាចារ្យដែលជាមត៌កមនុស្សរស់ក្នុងការខិតខំប្រឹងប្រែងលើកស្ទួយ ថែរក្សា ការពារមត៌កវប្បធម៌របស់កម្ពុជាជាពិសេសការចូលរួមជាមួយនឹងយន្តការបន្តវេន ដើម្បីចែករំលែកចំណេះដឹងក្នុងវិស័យមត៌កវប្បធម៌ប្រពៃណីដូនតាដល់អ្នកជំនាន់ក្រោយ។ បន្ថែមជាងនេះទៅទៀតលោកជំទាវក៏បានថ្លែងអំណរគុណចំពោះគ្រូគុនល្បុក្កតោទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការរៀបចំឯកសារដាក់គុនល្បុក្កតោចូលក្នុងបញ្ជីមត៌កវប្បធម៌អរូបីរបស់មនុស្សជាតិនៃអង្គការយូណេស្កូ។ ឆ្លៀតក្នុងឱកាសដដែលនោះ លោកជំទាវ បណ្ឌិតសភាចារ្យ បានប្រគល់ព្រះរាជក្រឹត្យតែងតាំងជូនចំពោះព្រឹទ្ធាចារ្យមត៌កមនុស្សរស់ថ្មីផងដែរ។

  • កម្មវិធី អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៥ ឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

    កម្មវិធី អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៥ ឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន