News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • អាជ្ញាធរជាតិអប្សរាដាក់របាំងសំណាញ់ការពារសត្វប្រចៀវនៅប្រាសាទអង្គរវត្ត

    អាជ្ញាធរជាតិអប្សរាបានដាក់សំណាញ់ការពារសត្វប្រចៀវកុំឱ្យតោងនៅតាមទីតាំងមួយចំនួននៃដំបូលប្រាសាទអង្គរវត្ត។ លោក សយ សុភារិន្ទ អ្នកទទួលបន្ទុកកិច្ចការអភិរក្សនៅប្រាសាទអង្គរវត្ត​ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងាររៀបចំដាក់សំណាញ់ការពារសត្វប្រចៀវនៅប្រាសាទអង្គរវត្ត ក្រុមការងារបានរៀបចំច្រើនកន្លែងមកហើយ ដូចជា នៅរួតបាកាណ និងរួតព្រះពាន់នៃប្រាសាទអង្គរវត្ត។ ប៉ុន្តែដោយសង្កេតឃើញថា ខ្លោងទ្វារខាងលិចប្រាសាទអង្គរវត្ត មានសត្វប្រចៀវមករស់នៅច្រើន ហើយបាននោម និងលាមកធ្វើឱ្យថ្មប្រាសាទពុកផុយ និងធុំក្លិនដល់ភ្ញៀវទេសចរផង។ សូមបញ្ជាក់ថា ការដាក់សំណាញ់ពេលនេះសរុបមានចំនួន១៦0ម៉ែត្រការ៉េ ដែលអនុវត្តក្នុងខែកុម្ភៈ២០២៣ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ ហាប់ គឹមអាន/យី សុថា

  • អបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ ឆ្នាំ២០២៣

  • អាជ្ញាធរជាតិអប្សរាពិភាក្សាជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធារណៈរដ្ឋកូរ៉េ​ពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌

    នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Choi Eubg-chon អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (CHA) បានជួបពិភាក្សាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌រវាងភាគីទាំងពីរ។ ឯកឧត្តម Choi Eung-chon អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ បានរំលឹកពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបេតិកភណ្ឌវប្បធម៌ កូរ៉េ ដែលចាប់ផ្តើមពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន។ ឯកឧត្តម ឆ្វេ អឹងឆន ក៏បានបង្ហាញពីសមិទ្ធផលដែលសមមរេចបាននាពេលកន្លងមក និងបង្ហាញពីគោលបំណងជួយជួសជុលខឿននៃរួតបាកាណប្រាសាទអង្គរវត្តនាពេលអនាគត។ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានមតិស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់ប្រតិភូនៃស្ថាប័នបេតិកភណ្ឌវប្បធម៌កូរ៉េ។ ឯកឧត្តមបានរំលឹកពីគម្រោង នានាដែលស្ថាប័នកូរ៉េ បាននឹងកំពុងជួយលើកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ និងបានសម្តែងការអរគុណដល់ភាគីកូរ៉េ ដែលបានជួយបណ្ដុះបណ្ដាលមន្រ្តី​អាជ្ញាធរជាតិអប្សរាដែលជាផ្នែកសំខាន់ក្នុងការពង្រឹងធនធានម​នុស្សសម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌ។ បន្ថែមពីនេះ ឯកឧត្តម ហង់ ពៅ ក៏បានស្នើទៅភាគីកូរ៉េ ពិចារណាចែករំលែកបទពិសោធន៍ផ្សេងៗអំពីកិច្ចការសារមន្ទីរ ដូចជាការគ្រប់គ្រង ថែរក្សាសមុច្ច័យនានាក្នុងសារមន្ទីរឱ្យបានគង់វង្ស និងស្ថិតស្ថេរផងដែរ៕ អត្ថបទ៖…

  • ដំណើរទស្សនកិច្ចរបស់លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាមកទស្សនាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

    ថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អគ្គនាយរង និង ប្រធាននាយកដ្ឋាន បានទទួលស្វាគមន៍ Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា និងភរិយា លោកស្រី Kathleen Norman បានអញ្ជើញទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងនោះមានលោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានធ្វើបទបង្ហាញទាក់ទងទៅនឹងការងារធ្វើកំណាយស្រាវជ្រាវ កិច្ចការងារអភិរក្សតួប៉មឥដ្ឋនៅប្រាសាទក្រចាប់ និងបង្ហាញអំពីប្រវត្តិប្រាសាទកោះកេរ។ លោក ភិន សំណាង ធ្វើបទបង្ហាញទាក់ទងទៅនឹងការងារស្រាវជ្រាវ នៅប្រាសាទចិន និងលទ្ធលការងារផ្សេងៗទៀតនៅប្រាសាទធំ។ ក្នុងដំណើរទស្សនកិច្ចនេះ បានបញ្ចប់ទៅដោយជោគជ័យ និងមានភាពស្និទ្ធស្នាលជាទីបំផុត។ រូបភាព និងអត្ថបទ: ថាច់ ផានិត

  • ដំណើរចុះពិនិត្យអំពីលទ្ធភាពតម្លើងអង់តែនទូរស័ព្ទ នៅរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ

    នារសៀលថ្ងៃសៅរ៍ ៦កើត ខែផល្គុន ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញអាជ្ញាធរជាតិព្រះវិហារ បានទទួលស្វាគមន៍ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម ជំទាវអនុរដ្ឋលេខាធិការ និងមន្ទីរពាក់ព័ន្ធ ដើម្បីចុះពិនិត្យអំពីលទ្ធភាពតម្លើងអង់តែនសេវាទូរស័ព្ទ ក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងគោលបំណងដើម្បីផ្តល់សេវាទូរស័ព្ទសម្រាប់ប្រើប្រាស់ក្នុងរមណីយដ្ឋានទាំងពីរ ទន្ទឹមនឹងនេះក្រុមការងារក៏បានពិនិត្យឱ្យបានយ៉ាងលម្អិតចំពោះទីតាំងអង់តែនដែលគ្រោងនឹងតម្លើង ដើម្បីបញ្ជៀសសផលប៉ះពាល់ទៅលើទេសភាពវប្បធម៌របស់រមណីយដ្ឋានទាំងពីរ ពីការតម្លើងអង់តែននេះ។ តាមរយៈអង់តែននេះវាបានផ្តល់ភាពងាយស្រួលជាច្រើនដល់កិច្ចការងារអភិរក្សក្នុងរមណីយដ្ឋាន និងភ្ញៀវទេសចរក៏ដូចជាផ្តល់សេវាទូរស័ព្ទប្រើប្រាស់ដល់ប្រជាជនដែលរស់នៅក្នុងតំបន់រមណីយដ្ឋានទាំងពីរផងដែរ។ អត្ថបទ: យ៉ែម សារិទ្ធ រូបភាព: ថាច់ ផានិត

  • អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីប្រុងពលី សាងសង់រោងពិព័រណ៌ភូមិបេតិកភណ្ឌវប្បធម៌ នៅកសិន្ធុខាងជើងប្រាសាទអង្គរវត្តសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៦-២៥៦៧

    អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីប្រុងពលី បួងសួងសុំសេចក្តីសុខ បើកការដ្ឋានសាងសង់ជាផ្លូវការសម្រាប់គម្រោង«ភូមិបេតិកភណ្ឌវប្បធម៌» នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅកសិន្ធុខាងជើងប្រាសាទអង្គរវត្ត ឧទ្យានប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប គឺបានបង្ហាញការកំណត់យ៉ាងច្បាស់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងធ្វើដំណើរមកដល់ខួប១០ឆ្នាំរបស់ខ្លួន សម្រាប់ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។ ក្នុងឱកាសប្រារព្វពិធីប្រុងពលី ដែលបានប្រព្រឹត្តិទៅនាថ្ងៃនេះ មានវត្តមានរបស់ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីបុគ្គលិកជាច្រើននាក់។ ពិធីប្រុងពលីនេះ បានធ្វើឡើងតាមទំនៀមសាសនា ក្នុងនោះរួមមាន ពីធីថ្វាយគ្រឿងសក្ការៈចំពោះបារមីវត្ថុស័ក្តសិទ្ធ ដើមី្បសុំនូវសេចក្តីសុខក្នុងការរៀបចំធ្វើអង្គរសង្រ្កាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ឱ្យបានប្រព្រឹត្តទៅប្រកបដោយភាពសុខសាន្ត ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានសប្បាយរីករាយ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖…