

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ទទួលជួបសមាគមស៊ីកាដាដើម្បីសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
នាព្រឹកថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យតំណាងសមាគមស៊ីកាដា (សមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រឧស្សាហកម្មកែច្នៃនៃកម្ពុជា) ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីទិសដៅការងាររបស់អង្គការ និងសកម្មភាពការងារដែលគ្រោងនឹងអនុវត្តនាពេលអនាគត។ ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់អង្គការស៊ីកាដាទាក់ទងនឹងការផ្សព្វផ្សាយ ការបញ្ជ្រាបចំណេះដឹងផ្នែកវប្បធម៌អោយកាន់តែទូលំទូលាយដល់យុវជនជំនាន់ក្រោយ និងផ្តល់ជាអនុសាសន៍មួយចំនួនដល់សមាគមស៊ីកាដាដើម្បីជាគន្លឹះដល់អង្គការក្នុងការរៀបចំសកម្មភាពការងាររបស់ខ្លួននាពេលខាងមុខ។ អត្ថបទនាយកដ្ឋាន សហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន។ រូបភាព លោកត្រឡុង បូរិន
-
ទស្សនកិច្ចសិក្សារបស់និស្សិតមហាវិទ្យាល័យសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងរមណីយដ្ឋានប្រាសាទកោះកេរ
ថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៣ និស្សិតមហាវិទ្យាល័យសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន២០០នាក់ ដឹកនាំដោយលោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសរងមហាវិទ្យាល័យសូនរូប និងលោកគ្រូ អ្នកគ្រូ បានចុះមកធ្វើទស្សនៈកិច្ចកសិក្សាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងដំណើរទស្សនៈកិច្ចសិក្សានេះដែរអាជ្ញាធរជាតិព្រះវិហារបានធ្វើការទទួលស្វាគមន៍ និងធ្វើបទបង្ហាញពន្យល់ជូននិស្សិតកម្មសិក្សាទាំងអស់ ដោយលោក ភិន ភក្តី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា អំពីប្រវត្តិសាស្រ្ត ទីតាំងភូមិសាស្រ្តក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងនោះលោកព្រឹទ្ធបុរសរងមហាវិទ្យាល័យសូនរូប បានជូនគំនូរដ៏ស្រស់ស្អាតមួយផ្ទាំងមកដល់អាជ្ញាធរជាតិព្រះវិហារទុកជាអនុស្សាវរីយ៍ក្នុងដំណើរកម្មសិក្សានេះ។ រូបភាព និងអត្ថបទ: លោក ថាច់ ផានិត
-
ព្រះសង្ឈនិងប្រជាពលរដ្ឋគាំទ្រ ឱ្យមានការដាំដើមឈើឡើងវិញនៅជុំវិញតំបន់អង្គរ
នៅក្នុងឱកាសដាំស្មៅនិងដើមឈើចម្រុះ ចំនួនប្រមាណ២,០០០ដើម លើផ្ទៃដីសរុបជិត២ហិកតា ដែលអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាអនុគណក្រុងសៀមរាប សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ក្រុមហ៊ុនULS ក្រុមហ៊ុនAJE នាបរិវេណខាងជើងស្រះត្រពាំងសេស នៃរមណីយដ្ឋានអង្គរ។ ដើម្បីកែលម្អរដីទំនេរទាំងនោះ ដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញ ឱ្យក្លាយជាតំបន់មានព័ណ៌បៃតង មានដើមឈើ និងវាលស្មៅដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជន៍ដល់សាធារណៈជនទូទៅ។ ព្រះសង្ឈ និងយុវជនក្នុងនៅខេត្តសៀមរាប បង្ហាញការគាំទ្រ នៅពេលមានយុទ្ធការដាំដើមឈើ និងដាំស្មៅឡើងវិញ លើផ្ទៃដីដែលប្រជាពលរដ្ឋប្រគល់ជូនរដ្ឋ និងស្ម័គ្រចិត្តចាកចេញទៅរស់នៅលើទីតាំងថ្មីដែលរដ្ឋាភិបាលប្រគល់ជូន។ ក្នុងឱកាសនិមន្តចូលរួមក្នុងពិធីដាំកូនឈើ នាឱកាសនោះ ព្រះតេជគុណព្រះនាម បវិរោ កែវ ខួយ ព្រះគ្រូចៅអធិការវត្តពោធិ៍លង្ការ បានថេរដីការថា នេះមិនមែនជាលើកទី១ឡើយព្រះអង្គបានចូលរួមក្នុងការការដាំដើមនៅតំបន់អង្គរ ហើយព្រះអង្គពិតជាមានព្រះទ័យសប្បាយរីករាយជាខ្លាំង នៅពេលឃើញអាជ្ញាធរជាតិអប្សរា បំផុសការងារដាំដើមឈើឡើងវិញ នៅលើផ្ទៃដីដែលប្រជាពលរដ្ឋចាកចេញពីតំបន់អង្គរ ដើម្បីឱ្យទីនេះមានទេសភាពបៃតង និងផ្តល់ប្រយោជន៍ ជាច្រើនសម្រាប់តំបន់អង្គរទាំងមូល។ ព្រះអង្គមានថេរដីការទៀតថា សកម្មភាពទាំងនេះជាការបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរទូទៅ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃព្រៃឈើ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននៅជុំវិញ។ ចំណែកយុវតីទួន ជាលីល័យ អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទីមួយនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នៅក្នុងក្រុងសៀមរាបបានឱ្យដឹងថា…
-
ស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ
ចំនួនសត្វស្វារស់នៅតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការផ្លាស់ប្ដូរ ជីវិតបែបធម្មជាតិពីស្វាព្រៃ មកជាស្វាស្រុក ដែលហាក់មានភាពសុំាជាមួយមនុស្ស។ ពួកវាលែងចូលព្រៃ ដើម្បីស្វែងរកចំណីទៀតហើយ គឺរង់ចាំចំណីពីមនុស្ស និងពេលខ្លះឆក់ចំណីពីភ្ញៀវទេសចរ ដែលបង្កហានិភ័យផ្សេងៗ។ លោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បានឱ្យដឹងថា ចំនួនសត្វស្វានៅប្រាសាទអង្គរវត្តមានការកើនឡើងនារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ស្វាទាំងនោះបានបង្កការរំខានដល់ភ្ញៀវទេសចរស្ទើរៀងរាល់ថ្ងៃ និងមានពេលខ្លះបានខាំភ្ញៀវផងដែរ។ លោក ឡេក គិមលីន បញ្ជាក់ពីមូលហេតុថា ស្វាខាំនៅពេលវាដណ្ដើមឥវ៉ាន់ពីភ្ញៀវ ហើយដណ្តើមមិនបានខាំតែម្តង។ ក្រៅពីនោះ សត្វស្វាក៏បានកកាយរកចំណីតាមធុងសំរាម ដែលធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថានដែរ។ ដូចគ្នានេះដែរ នៅតំបន់ក្រុងអង្គរធំឯណោះវិញ សត្វស្វាក៏កំពុងបង្កការរំខាន និងហានិភ័យ ដល់ភ្ញៀវទេសចរ ក៏ដូចជាថ្មប្រាសាទផងដែរ។ លោក សៀន បណ្ឌិត ប្រធានក្រុមភ្នាក់ងារទេសចរណ៍ប្រចាំក្រុងអង្គរធំ ប្រាប់ឱ្យដឹងថា តាមការអង្កេតពីក្រុមការងាររបស់លោក សត្វស្វានៅតំបន់អង្គរធំអាច មានរាប់រយក្បាល។ ពួកសត្វស្វាទៅខាំភ្ញៀវ ទាញរបស់របរភ្ញៀវ ទាញទូរសព្ទ ទាញកាបូប ប្រតោងលើប្រាសាទធ្វើឲ្យខូចខាតបរិក្ខាទេសចរណ៍…
-
អាជ្ញាធរជាតិអប្សរា និងឥណ្ឌា បញ្ចប់ការជួសជុលកម្រាលថ្មភក់នៅតួប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្ម
អាជ្ញាធរជាតិអប្សរា សហការជាមួយឥណ្ឌា ជួសជុលកម្រាលថ្មភក់នៅប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្ម ដោយធ្វើកំណាយរកថ្មភក់ដែលនៅរាយប៉ាយ និងយកជើងទម្រធំចំនួនមួយមានកម្ពស់៦៦សង់ទីម៉ែត្រ យកមកទៅតម្កល់ទីតាំងដើមនៅចំណុចកណ្ដាលនៃប្រាសាទតាព្រហ្មនេះឡើងវិញ ដែលការងារនេះបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ និងបានបញ្ចប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុមការងារគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក ចាន់ ឡាយ បានឱ្យដឹងថា ដំណើរការនៃការរៀបចំជួសជុលកម្រាលថ្មភក់នៅតួកណ្តាលនេះ ជាដំបូងក្រុមការងារបានរើថ្មភក់ដែលនៅរាយប៉ាយ ធ្វើកំណាយស្វែងរកថ្ម សិក្សារកទីតាំងដើមនៃថ្ម សម្អាតថ្ម និងជួសជុលថ្ម និងរកឃើញថ្មមួយចំនួនជាថ្មដំបូល និងថ្មរចនាសម្ពន្ធនៃសំណង់ផ្សេងទៀតដែលបានរលុះជ្រុះធ្លាក់មក ហើយបានរៀបចំឱ្យមានសណ្តាប់ មានសុវត្តិភាពទាំងថ្ម និងភ្ញៀវទេសចរផង និងងាយស្រួលនៅពេលខាងមុខ បើត្រូវការយកថ្មទាំងនេះទៅដាក់នៅទីតាំងដើមឡើងវិញ។ លោក ចាន់ ឡាយ មានបន្តថា បន្ទាប់ពីរៀបចំកម្រាលថ្មភក់បានល្អប្រសើរវិញហើយ ក្រុមការងារសម្រេចយកជើងទម្រធ្វើពីថ្មភក់ដែលគេជឿថាមានតួនាទីតម្កល់បដិមាប្រាជ្ញាបារមីយកមកដាក់នៅទីតាំងដើមឡើងវិញ ដែលត្រូវបានរំកិលចេញនាពេលកន្លងមកដើម្បីរៀបចំវង់ទស្សនា ហើយដើម្បីការពារមានការយកវត្ថុផ្សេងៗមកដាក់ចូលក្នុងប្រហោងរន្ធជើងទម្រ ឬស្លឹកឈើធ្លាក់ចូលនាំឱ្យបាត់បង់តម្លៃ និងរក្សាបានសណ្តាប់ធ្នាប់ល្អ ទើបក្រុមការងាររៀបចំដាក់កញ្ចក់ថ្លាពីខាងលើ ក៏ប៉ុន្តែភ្ញៀវទេសចរនៅតែអាចមើលឃើញទម្រង់នៃជើងទម្របានជាធម្មតា។ លោក ចាន់ ឡាយ បញ្ជាក់ថា ដោយសារផ្នែកកម្រាលដើមនៃតួប្រាង្គកណ្តាលមានសណ្ឋានជ្រៅដែលចោទពិបាកដល់ការដើររបស់ភ្ញៀវទេសចរ…
-
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អនុញ្ញាតអោយ លោក Peter Wong នាយកប្រតិបត្តិក្រុមហ៊ុន Center for Content Creation-Next ចូលជួបសម្តែងការគួរសម
នាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអនុញ្ញាតជូនលោក Peter Wong នាយកប្រតិបត្តិក្រុមហ៊ុន Center for Content Creation-Next ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីគម្រោងស្តីពីការប្រែក្លាយកម្ពុជាជាបណ្តុំនៃឧស្សាហកម្មភាពយន្តក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាការឆ្លើយតប លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងនូវការអរគុណចំពោះការរៀបចំគម្រោងដ៏មានសារ:សំខាន់នេះ ក៏ប៉ុន្តែស្នើអោយក្រុមហ៊ុនធ្វើការពិនិត្យ និងសិក្សាអោយបានម៉ត់ចត់ចំពោះស្ថានភាពបច្ចុប្បន្ននៃឧស្សាហកម្មភាពយន្តកម្ពុជា ជាពិសេសត្រូវធ្វើការជាមួយអង្គភាពជំនាញ ក៏ដូចជាផ្នែកពាក់ព័ន្ធនានា ដើម្បីអោយគម្រោងនេះអាចដំណើរការ និងទទួលបានជោគជ័យ។ រូបភាព និងអត្ថបទ នាយកដ្ឋានភាពយន្ត



