News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមពិធីដាក់បង្ហាញការផ្តួចផ្តើមកម្មវិធីស្រ្តីនិងតម្បាញ

    នាព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដាក់បង្ហាញការផ្តួចផ្តើមកម្មវិធីស្រ្តីនិងតម្បាញ របស់ធនាគារមេយប៊ែង (Maybank) ក្នុងសហគមន៍តម្បាញនិងការកែប្រែការរស់នៅកម្ពុជា នាមជ្ឈមមណ្ឌលបណ្តុះបណ្តាលជំនាញតម្បាញសូត្រស្ថិតក្នុងភូមិកន្រ្ទង់ព្រេច ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ អញ្ជើញចូលរួមក្នុងឱកាសនោះដែររួមមាន លោក Tan Sri Dato’ Sri Zamzamirani Mohd Isa ប្រធានធនាគារមេយប៊ែងគ្រុប និងជាប្រធានមូលនិធិមេយប៊ែង និងឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សា ធនាគារមេយប៊ែងកម្ពុជា ព្រមទាំងមន្រ្តី បុគ្គលិកនៃធនាគារមេយប៊ែង និងសិប្បករតម្បាញក្នុងសហគមន៍។ ក្នុងពិធីនេះបាន​បង្ហាញឱ្យឃើញពីភាពជោគជ័យក្នុងការបណ្តុះបណ្តាលស្រ្តីតម្បាញជាច្រើនជំនាន់ ព្រមទាំងការសម្ពោធអគារពង្រីកបន្ថែមមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញសូត្ររបស់ធនាគារមេយប៊ែង ក្រោមការផ្តួចផ្តើមគំនិតរបស់មូលនិធិធនាគារមេយប៊ែង…

  • ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីមត៌កវប្បធម៌អរូបី៖ តម្បាញសំពត់ និងកន្សែងប្រពៃណីនៅកម្ពុជា

    ថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តម ហ៊ឹល រ៉ាយ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីអំពី«ការអភិរក្ស និងលើកតម្លៃមត៌កវប្បធម៌អរូបី៖ តម្បាញសំពត់ និងកន្សែងប្រពៃណី» នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាតុមូលពីអ្នកពាក់ព័ន្ធដែលជាវាគ្មិនតំណាងការិយាល័យយូណេស្កូភ្នំពេញ, តំណាងសហគមន៍តម្បាញស្រុកភ្នំស្រុក, តំណាងសហគមន៍តម្បាញភូមិអង្គរបាន៧, តំណាងសមាគមសិប្បករកម្ពុជា, តំណាងសមាគមសូត្រមាសខ្មែរ, តំណាងសមាគមកីខ្មែរ, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, និងតំណាងមជ្ឈមណ្ឌលសូត្រខ្មែរនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងចូលរួមដោយគណៈកម្មាការជាតិយូណេស្កូ, មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ, មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ, មន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ, មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្តទូទាំងប្រទេស។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីមត៌កវប្បធម៌អរូបី៖…

  • ពុទ្ធបាទទម្ងន់ប្រមាណ៣តោន កំពុងតាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សម្រាប់សាធារណជនបានទស្សនាសិក្សាស្វែងយល់ និងគោរពបូជា

    មន្ត្រីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ ដែលមានទម្ងន់ប្រមាណ៣តោននៅក្នុងសារមន្ទីរនេះ ក្នុងគោលបំណងផ្ដល់នូវការស្រាវជ្រាវ សិក្សាស្វែងយល់អំពីព័ត៌មានសំខាន់ៗជាច្រើនដល់សិស្ស និស្សិត ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅ ឱ្យយល់ដឹងចំពោះការគោរពសាសនា សិល្បៈ ប្រវត្តិសាស្ត្រ ជាមួយនិងព្រឹត្តិការណ៍ ដែលបានកើតមានកាលពីជាង៦០០-៧០០ឆ្នាំមុន នៅក្នុងតំបន់អង្គរផង។ ការដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ ដែលជាកេរដំណែលសល់ក្រោយពីសម័យអង្គរនេះ បានធ្វើឡើងរយៈពេលជិត១ឆ្នាំមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ន។ ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរខេត្តសៀមរាប លោក គុន ផល្លី ឱ្យដឹងថា ព្រះពុទ្ធបាទបុរាណធ្វើពីថ្មភក់មួយនេះ បានកសាងឡើងតាំងពីអំឡុងសតវត្សទី១៤-១៦នៃគ្រីស្តសករាជមកម៉្លេះ។ វត្ថុសម្រាប់សក្ការបូជានេះ មានទម្ងន់ប្រមាណជា៣តោន ដែលមានបណ្តោយមានប្រវែង ២,១០ម៉ែត្រ ទទឹង ១,១៥ម៉ែត្រ និងមានកម្ពស់ ៣១សង់ទីម៉ែត្រ។ លោក គុន ផល្លី មានប្រសាសន៍ឱ្យដឹងទៀតថា ព្រះពុទ្ធបាទនេះមានលាបម្រ័ក្សណ៍ព័ណ៌ខ្មៅ ក្រហម និងទឹបទឹកមាសតាំងពីពេលកសាងមក។ តាមការសិក្សាស្រាវជ្រាវបង្ហាញថា តាំងអតីតកាលពុទ្ធបាទនេះត្រូវបានប្រជាជនខ្មែរ ចាត់ទុកជាវត្ថុសក្តារៈគោរពបូជាយ៉ាងសំខាន់ ចំពោះព្រះពុទ្ធសាសនាថេរវាទ…

  • ការចូលរួមវគ្គបណ្តុះបណ្តាលអំពីការកែច្នៃកសិផល

    គម្រោងកសិកម្ម និងព្រៃឈើដែលទទួលបានការថវិកាពីមូលនិធិដាវិនអិនីធីអេធីវបានបញ្ចូន និងឧបត្ថមដល់សិក្ខាកាមចំនួន៦នាក់ រួមមានមន្រ្តីអាជា្ញធរជាតិព្រះវិហារ១នាក់ សមាជិកក្រុមប្រឹក្សាឃុំ១នាក់ និងកសិករ៤នាក់ផ្សេងទៀតស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ទៅចូលរួមវគ្គកែច្នៃកសិផលចំនួន២០ថ្ងៃនៅឯវិទ្យាស្ថានជាតិបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង។ គោលបំណងនៃការចូលរួមវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបណ្តុះជំនាញកែច្នៃនេះដល់កសិករនិងដើម្បីលើកស្ទួយកម្រិតជីវភាពពួកគាត់ឱ្យកាន់តែប្រសើរតាមរយៈការកែច្នៃកសិផលដែលមានស្រាប់របស់គាត់និងលក់ទៅទីផ្សារបាន។ វគ្គកែច្នៃកសិផលនេះផ្តោតទៅលើជំនាញសំខាន់ៗដូចជា៖ ១ ការកែច្នៃជេម និងដំណាប់ ដូចជា ៖ ជេមម្នាស់ ជេមក្រូចពោធ៍សាត់ ជេមប៉េងប៉ោះ ត្រៀបម្នាស់ ដំណាប់ដំឡូង ដំណាប់ស្វាយ(ចំណិត និងសរសៃ) ដំណាប់គ្រាប់ឈូក ២ ការកែច្នៃជ្រក់ ដូចជា៖ ជ្រក់ត្រសក់ស្រូវ( ផ្អែម និងជូរ) ជ្រក់ស្ពៃ ជ្រក់ស្ពៃរំដេង ជ្រក់បន្លែចម្រុះ ជ្រក់ជើងមាន់ ជ្រក់ត្រកួន និងជ្រក់សណ្ដែកបណ្ដុះ ៣ ការកែច្នៃសម្ងួត និងបំពងដោយប្រេង ដូចជា៖ សម្ងួត និងបំពងខ្នុរ ចេកឆាប ត្រាវឆាប ដំឡូងឆាប គ្រាប់ចន្ទីបំពង ៤ ការកែច្នៃភេសជ្ជៈដូចជា៖…

  • ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្ស ជូនមន្រ្តីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

    ថ្ងៃអង្គារ ២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ សាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្ស ក្រោមអធិបតីភាព ឯកឧត្តម ឡុង ប៉ុណ្ណាសិរីវត្ថ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់ជាអនុសាសន៍សំខាន់ៗ ដល់សិក្ខាកាមនិងសាលា បណ្តុះបណ្តាលក្របខណ្ឌវប្បធម៌យកទៅអនុវត្ត ដើម្បីអោយដើរស្របតាមបរិបទសង្គម និងកម្មវិធីកំណែទម្រង់ និងការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល៖ ១. សិក្ខាកាមដែលមានតួនាទីគ្រប់គ្រង ការអភិវឌ្ឍធនធានមនុសុ្សនៅតាមអង្គភាព ត្រូវបន្តស្វ័យសិក្សាបន្ថែមទាំងទិដ្ឋភាពច្បាប់និងឯកសារគោលនយោបាយ និងរៀនសូត្រពីការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យការងារក្នុងវិស័យវប្បធម៌អោយដើរស្របតាមការរីកចម្រើន របស់សង្គមនាពេលបច្ចុប្បន្ននេះ។ ២. សាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ត្រូវដើរតួនាទីជាសេនាធិការ ក្នុងការងារបណ្តុះបណ្តាលមន្រ្តីក្របខណ្ឌ ក្នុងការជ្រើសរើសប្រធានបទសំខាន់ៗ និងធ្វើបច្ចុប្បន្នភាពជាប្រចាំដោយយោងទៅតាមការវិវត្តនៃកំណែទម្រង់ និងតម្រូវការរបស់រដ្ឋក្នុងវិស័យធនធានមនុស្ស។ ៣. ស្នើសុំសិក្ខាកាមត្រូវយកចិត្តទុកដាក់លើការសិក្សា ត្រូវកត់ត្រារាល់ចម្ងល់…

  • សេចក្តីជូនព័ត៌មាន ស្តីពីការប្រគល់គ្រឿងអលង្ការបុរាណខ្មែរ ពីគ្រួសារលោក ឌូគ្លាស ឡាតហ្វដ ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ

    សេចក្តីជូនព័ត៌មាន ស្តីពីការប្រគល់គ្រឿងអលង្ការបុរាណខ្មែរ ពីគ្រួសារលោក ឌូគ្លាស ឡាតហ្វដ ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ PRESS RELEASE The Return of a Cambodian Jewellery Collection from the Family of the Late Douglas Latchford to the Kingdom of Cambodia