News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី មានដាក់តាំងបង្ហាញឧបករណ៍កីតម្បាញខ្មែរបន្ថែមទៀត

    សារមន្ទីរវាយណភ័ណ្ឌប្រពៃណីអាស៊ី បាននាំយកកីតម្បាញចំនួន១ រួមទាំងអ័ក្សចំនួន២ ដែលជាឧបករណ៍សម្រាប់ផាត់សូត្រ ឬវែកសូត្រក្រោយស្រាវសូត្រចេញពីសំបុកនាង មកដាក់តាំងបង្ហាញដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនាស្វែងយល់ និងរួមចំណែកថែរក្សាឧបករណ៍តម្បាញខ្មែរ តាំងតែពីអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៣មកម៉្លេះ។ នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុន ឱ្យដឹងថាសមិទ្ធិផលដែលដាក់តាំងបង្ហាញនេះ ទទួលបានពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងអង្គការយូណេស្កូប្រចាំកម្ពុជា តាមរយៈមូលនិធិរបស់អង្គការ GIZ នៃប្រទេសអាល្លឺម៉ង់។ ឧបករណ៍កីតម្បាញសម្រាប់ត្បាញសូត្រ មានហូល និងផាមួងនេះ ថ្វីត្បិតតែធ្វើឡើងថ្មី ក៏ប៉ុន្តែវាត្រឹមត្រូវតាមក្បួនខ្នាតដោយមានឆ្លាក់ក្បាច់លម្អយ៉ាងប្រណិតផង។ លោក គឹមស៊ុន បន្តថា វត្តមានកីតម្បាញខ្មែរនៅសារមន្ទីរវាយណភ័ណ្ឌប្រពៃណីអាស៊ី ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា អភិរក្សឧបករណ៍កីតម្បាញបុរាណខ្មែរជាមួយសិប្បកម្មតម្បាញនៅទូទាំងប្រទេសមិនឱ្យបាត់បង់ ព្រោះវិស័យតម្បាញមានភស្តុតាង មនុស្សសម័យបុរេប្រវត្តិដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ មានចំណេះដឹងក្នុងការត្បាញសម្រាប់ប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃរួចទៅហើយ។ លោក គឹមស៊ុន បញ្ជាក់ទៀតថា កីតម្បាញតាមបែបបុរាណខ្មែរនេះ អាចផ្តល់ជាប្រយោជន៍ចំពោះសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យការសិក្សាស្វែងយល់ពីកេរដំណែលស្នាដៃបុព្វបុរសខ្មែរ ដែលមានជាយូរលង់មកហើយ។ ការតាំងបង្ហាញកីតម្បាញនោះទៀតសោត ក៏មិនមែនត្រឹមតែឱ្យភ្ញៀវចូលទៅទស្សនាឧបករណ៍តែប៉ុណ្ណោះទេ គឺ អ្នកជំនាញរបស់សារមន្ទីរ នឹងពន្យល់ទៅតាមដំណាក់កាលនីមួយៗ នៃដំណើរការត្បាញហូល…

  • សេចក្តីជូនដំណឹងស្តីពីការជ្រើសរើស អ្នកស្ម័គ្រចិត្តសម្រាប់កីឡាសុីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។

    សេចក្តីជូនដំណឹងស្តីពីការជ្រើសរើស អ្នកស្ម័គ្រចិត្តសម្រាប់កីឡាសុីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។

  • ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមពិធីបើកមហោស្រពភាពយន្តអឺរ៉ុប ឆ្នាំ២០២៣

    នៅថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅវិទ្យាស្ថានបារំាង ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រី្តក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមពិធីបើកមហោស្រពភាពយន្តអឺរ៉ុប នៅព្រះរាជាណាចក្រកម្ពុជា។ ចូលរួមក្នុងឱកាសនោះមាន លោកជំទាវ Carmen Morena ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Jacque Pellet ឯកអគ្គរដ្ឋទូតបារាំង ឯកឧត្តម Olesandr Gaman ឯកអគ្គរដ្ឋទូតអ៊ុយគ្រែនប្រចាំវៀតណាម និងមានភ្ញៀវកិត្តិយសជាតិ អន្តរជាតិចូលរួមយ៉ាងច្រើនកុះករ។ ឆ្លៀតក្នុងឱកាសនាពេលនោះដែរ ឯកឧត្តម សោម សុគន្ធ បានកោតសរសេរនូវការខិតខំប្រឹងប្រែងរបស់សហគមន៌ភាពយន្តអឺរ៉ុប ដែលបានផ្តួចផ្តើមគំនិតរៀបចំព្រឹត្តិការណ៍មហោស្រពភាពយន្តអឺរ៉ុប នៅក្នុងរាជធានីភ្នំពេញ និងមានការចាក់បញ្ចាំងភាពយន្តតាមបណ្តារោងភាពយន្តមួយចំនួន ក្នុងព្រះរាជាណាចក្រម្ពុជា ដែលបាននាំមកនូវភាពយន្តជាច្រើនប្រកបដោយគុណតម្លៃសម្រាប់ជូនប្រជាពលរដ្ឋកម្ពុជាបាន ទស្សនា និងសិក្សាស្វែងយល់ពីវប្បធម៌ប្រពៃណី ទំនៀមទំលាប់ ការរស់នៅរបស់ប្រទេសនីមួយៗ។…

  • ក្រុមការងារសិក្សាផែនទីហានិភ័យនៃអាជ្ញាធរជាតិព្រះវិហារ បានចុះសិក្សាផលប៉ះពាល់ផ្លូវវង់ទស្សនាគ្រោងបង្កើតថ្មីប្រវែង ១០.៩គីឡូម៉ែត្រ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

    ថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមការងារសិក្សាហានិភ័យនៃអាជ្ញាធរជាតិព្រះវិហារ បានចុះសិក្សាផលប៉ះពាល់ផ្លូវវង់ទស្សនាថ្មីប្រវែង ១០.៩គីឡូម៉ែត្រ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរដែលគ្រោងបង្កើតថ្មីដើម្បីបញ្ចៀសផលប៉ះពាល់ចំពោះកំណាត់ផ្លូវចាស់ដែលបានសាងសង់ក្បែរសំណង់ប្រាសាទមួយចំនួន។ ក្រុមការងារនេះ មានមន្ត្រីបច្ចេកទេសចម្រុះនាយកដ្ឋាន បានចុះអនុវត្តន៍ការងារ ដូចជា៖ ១. ក្រុមសិក្សាផែនទី និងកំណត់បង្គោលអ័ក្សផ្លូវថ្មី បានបោះបង្គោលកំណត់អ័ក្សទ្រូងផ្លូវថ្មីចេញពីខាងមុខប្រាសាទបន្ទាយពីរជាន់ ឆ្ពោះទៅកាត់ភូមិកោះកេរ និងបន្តឆ្ពោះទៅខាងក្រោយប្រាសាទធំ រួចបញ្ចប់ត្រឹមផ្លូវប្រសព្វបត់ទៅប្រាសាទខ្នារបានចំនួន ៨២បង្គោល (ទ្រូងផ្លូវមានទំហំ១០ម៉ែត្រ) និងបង្គោលកំណត់ពីអ័ក្សទ្រូងផ្លូវ ២៥ម៉ែត្រសងខាង បានចំនួន ១៦៤បង្គោល ដើម្បីឲ្យក្រុមការងារចុះពិនិត្យពីផលប៉ះពាល់ផ្សេងៗ។ ២. ក្រុមសិក្សាផ្នែកបុរាណវិទ្យា បានចុះពិនិត្យតាមបណ្តាយអ័ក្សផ្លូវថ្មី ដើម្បីសិក្សាពីផលប៉ះពាល់លើទីតាំងដែលមានស្លាកស្នាមបុរាណវិទ្យា រួមមាន ទីទួលបុរាណ ទំនប់បុរាណ និងសំណល់គ្រឹះសំណង់បុរាណ បានរកឃើញសរុបចំនួន ១៣ទីតាំង។ ក្នុងចំណោម១៣ទីតាំងនោះ ទីតាំងដែលត្រូវសិក្សាលម្អិតមានចំនួន ៤ទីតាំងសំខាន់ ដែលត្រូវការអង្កេតលម្អិត និងប្រមូលទិន្នន័យបន្ថែម…

  • លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យគណៈកម្មការរៀបចំពិពិព័រណ៍សៀវភៅកម្ពុជា លើកទី៩ ឆ្នាំ២០២២

    ការចូលជួបសម្តែងការគួរសមនិងសូមអនុសាសន៍លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី កាលពីរសៀលថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យគណៈកម្មការរៀបចំពិពិព័រណ៍សៀវភៅកម្ពុជា លើកទី៩ ឆ្នាំ២០២២ ចូលជួបសម្តែងការគួរសមនិងសូមអនុសាសន៍ដើម្បីរៀបចំពិព័រណ៍សៀវភៅ លើកទី១០ ឆ្នាំ២០២៣ ឱ្យកាន់ទទួលបានជោគជ័យ។ បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកជំទាវបណ្ឌិតសភាចារ្យនិងកិច្ចសម្តែងការគួរសមរបស់គណៈកម្មការពិព័រណ៍សៀវភៅ លោក ហុក សុទ្ធិ តំណាងគណៈកម្មការ បានធ្វើសេចក្តីរាយការណ៍ពីសកម្មភាពនិងលទ្ធផលនៃការរៀបចំពិព័រណ៍សៀវភៅ ឆ្នាំ២០២២ និងបានស្នើសុំពិភាក្សាអំពីការស្វែងរកទីតាំងថ្មីព្រមទាំងកំណត់កាលបរិច្ឆេទការរៀបចំពិព័រណ៍សៀវភៅឆ្នាំ២០២៣។ អត្ថបទ លោក កុក រស់ រូបភាព លោក ត្រឡុង បូរិន

  • លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតតែងតាំងថ្មីនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា

    នាព្រឹកថ្ងៃពុធ ១០ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Cherdkiat ATTHAKOR ដែលត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ តែងតាំងជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំ ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អជាច្រើនលើវិស័យវប្បធម៌កន្លងមករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរួមមាន៖ ការចូលរួមកិច្ចប្រជុំនានា ដែលរៀបចំឡើងក្នុងប្រទេសទាំងពីរ និងអន្តរជាតិ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករបស់គណៈប្រតិភូជាន់ខ្ពស់ និងជំនាញនៃប្រទេសទាំងពីរលើគ្រប់កំរិតក្នុងកិច្ចការវប្បធម៌ ការផ្លាស់ប្តូរប្រតិភូសិល្បៈ ការរៀបចំឲ្យមានការសម្តែងសិល្បៈរួមគ្នា ការផ្លាស់ប្តូរសាស្ត្រាចារ្យ ក៏ដូចជានិសិ្សតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងកិច្ចការសហប្រតិបត្តិការផ្សេងៗជាច្រើនទៀតទាំងផ្នែករូបី និងអរូបី ។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែម បន្ទាប់ពីការធូរស្រាលនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩នេះ និង បណ្តាឆ្នាំខាងមុខទៀតកិច្ចសហប្រតិបត្តិការជាច្រើនលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ នឹងអាចស្តារសកម្មភាពឡើងវិញ និងមានការរីកចម្រើនជាលំដាប់។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលអនុញ្ញាតអោយឯកឧត្តមមកជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម Cherdkiat…