News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ការចុះផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    ថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃ ក្រសួងមហាផ្ទៃ បានរៀបចំការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ហួសសុពលភាព បាត់បង់ របក ឬខូច និងសម្រាប់អ្នកមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់មន្ត្រីរាជការ និងក្រុមគ្រួសារ បងប្អូន សាច់ញាតិ សរុប ១១០នាក់។

  • ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាអមដំណើរប្រធានាធិបតីអាល្លីម៉ង់ទស្សនារមណីយដ្ឋានអង្គរ

    នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនិងថ្នាក់ដឹកនាំមួយចំនួន បានទទួលស្វាគមន៍ និងអមដំណើរប្រធានាធិបតីអាល្លឺម៉ង់ ឯកឧត្តម ហ្រ្វង់ វ៉ាល់ធ័រ ស្តេនម៉ៃយើ (Frank-Walter Steinmeier) ទស្សនកិច្ចផ្លូវការនៅក្នុងរមណីយដ្ឋានអង្គរ។ ជាមួយគ្នានោះ ឯកឧត្តមប្រធានាធិបតី បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ដោយផ្តោតលើគម្រោងជួសជុលប្រាសាទដែលទទួលបានការឧបត្ថម្ភពីប្រទេស អាល្លឺម៉ង់ តាមរយៈអង្គការ GIZ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមប្រធានាធិបតី ហ្រ្វង់ វ៉ាល់ធ័រ ស្តេនម៉ៃយើ ក៏បានផ្តល់បទសម្ភាសជាមួយសារព័ត៌មានអាលឺម្ល៉ង់នៅប្រាសាទអង្គរវត្តផងដែរ៕ អត្ថបទ៖ នាង សំណាង រូបភាព៖ ហាប់ គឹមអាន, ហ៊ុំ រិទ្ធី

  • លិខិតអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

    លិខិតអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេចទទួលបានមេដាយថ្នាក់ខ្ពស់បំផុត (ផូសៃឡានសាង) ពីប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតឡាវ។

  • សិក្ខាសាលាស្តីពីសហគ្រិនវប្បធម៌បៃតងអាស៊ាន(ASEAN Green Cultural Entrepreneur) នៅទីក្រុងបាងកក ខេត្តឈុនបុរី និងខេត្តរ៉ាក់យ៉ង ប្រទេសថៃ

    នាថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានសហប្រតិបត្តិកាវប្បធម៌អន្តរជាតិនិង កិច្ចការអាស៊ាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសហគ្រិនផ្នែកផលិតផលសូត្រ ពីររូបគឺអ្នកស្រី តិច ស៊ីមហ៊ាងនិងលោកផេង សុផល ទៅចូលរួមសិក្ខាសាលាក្រោមប្រធាន បទស្ដីពី“សហគ្រិនវប្បធម៌បៃតងអាស៊ាន(ASEAN Green Cultural Entrepreneur) នៅទីក្រុងបាងកក ខេត្ត ឈុនបុរី និងខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ គម្រោងនេះមានគោលបំណងជំរុញការយល់ដឹងឆ្ពោះទៅរកផលិតផលវប្បធម៌បៃតងក៏ដូចជាដើម្បីបំពេញតាមការរំពឹងទុកនៃរបៀបវារៈសកលក្នុងការបន្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)។ គម្រោងនេះនឹងប្រមូលផ្តុំសហគ្រិនដែលផលិត និងចែកចាយផលិតផល និងសេវាកម្មវប្បធម៌បៃតង ដែលដើរតួយ៉ាងសំខាន់ក្នុងការពង្រីកសហគមន៍មូលដ្ឋាននៃរដ្ឋសមាជិកអាស៊ាន។ លើសពីនេះ គម្រោងនេះនឹងអនុញ្ញាតឱ្យសហគ្រិនដែលចូលរួម បានចែករំលែកចំណេះដឹងនិងការអនុវត្តដ៏ល្អបំផុត(best practice)របស់ពួកគេលើគំរូអាជីវកម្មរវាងគ្នាទៅវិញទៅមក បង្កើតបណ្តាញវប្បធម៌បៃតងអាស៊ានដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែងនិងកាត់បន្ថយបញ្ហាប្រឈមដែលមិនអាចដឹងជាមុននាពេលអនាគត។ • សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីបណ្តាសហគ្រិននៃប្រទេសសមាជិកអាស៊ានដូចជា៖កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី សហភាពមីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម។ គម្រោងនេះមានសកម្មភាពជាច្រើនដូចជា៖ សិក្ខាសាលា ការតាំងពិព័រណ៌ផលិតផលវប្បធម៌ និងការចុះទៅធ្វើទស្សនកិច្ចសិក្សាដើម្បី បានសង្កេតនិងបានធ្វើលំហាត់អនុវត្តផ្ទាល់ជាមួយសិប្បករ/សហគ្រិនជោគជ័យលេចធ្លោមួយចំនួនដែលប្រើប្រាស់ទុនវប្បធម៌ដើម្បីបង្កើតផលិតផលនិងសេវាកម្មវប្បធម៌បៃតង។ សិក្ខាសាលានេះមានចំណុចសំខាន់ៗមួយចំនួនដូចតទៅ៖ • បានចែករំលែកបទពិសោធន៍…

  • ទស្សនកិច្ចកម្មសិក្សារបស់និស្សិតមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមករមណីយដ្ឋានប្រាសាទកោះកេរ។

    ដោយយោងទៅលើអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរជាតិព្រះវិហារ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ថ្ងៃសៅរ៍ ៦ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៣ លោកសាស្រ្តចារ្យ និងនិស្សិតមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន៣៥៩នាក់ ដឹកនាំដោយលោកសាស្រ្តចារ្យ គង់ កុសល ព្រឹទ្ធបុរសមហាវិទ្យាល័យ បានចុះមកធ្វើកម្មសិក្សាសម្រង់ប្លង់ស្ថាបត្យកម្មប្រាសាទចំនួន ៨ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ រួមមានប្រាសាទស្រុតខាងជើង ប្រាសាទស្រុតខាងត្បូង ប្រាសាទគុក ប្រាសាទត្រពាំងឫស្សី ប្រាសាទស្រឡៅ ប្រាសាទបេង ប្រាសាទបាក់ និងប្រាសាទរាមកេរ្តិ៍។ ក្នុងដំណើរទស្សនះកិច្ចកម្មសិក្សានេះដែរអាជ្ញាធរជាតិព្រះវិហារបានធ្វើការសហការ សម្រួល និងពន្យល់ជូនលោកសាស្រ្តចារ្យ និងនិស្សិតកម្មសិក្សាទាំងអស់ពីសំណាក់លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា លោក ភិន សំណាង ប្រធាននាយកស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងសហការី…

  • អាជ្ញាធរជាតិអប្សរាបើកសិក្ខាសាលាស្តីពី៖ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ

    នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាបរិវេណនាយកដ្ឋានសណ្នាប់ធ្នាប់ បានរៀបចំសិក្ខាសាលាមួយស្តីអំពី៖ ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ ជូនដល់មន្រ្តី-បុគ្គលិក នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ដើម្បីផ្សព្វផ្សាយ ណែនាំប្រព័ន្ធគ្រប់គ្រងបរិស្ថានតំបន់អង្គរ ផ្សព្វផ្សាយគោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា។ ផែនការ និងការងារគ្រប់គ្រងបរិស្ថានអង្គរ ស្វែងយល់ពីបញ្ហាប្រឈម និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ។ អញ្ជើញចូលរួមជាអធិបតី នាឱកាសនោះមាន ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិតហង់ ពៅ អគ្គនាយក រួមទាំងប្រធាននិងអនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ មន្ត្រី-បុគ្គលិក អាជ្ញាធរជាតិអប្សរាចំនួនប្រមាណ៩០នាក់។ ឯកឧត្តម ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា មានប្រសាសន៍នាឱកាសនោះថា ព្រៃឈើនិងបរិស្ថាន មានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមចំណែក លើកតម្លៃបេតិកភណ្ឌក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះថាព្រៃឈើ ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានភាពផ្សំ នៃសមាសភាពសំខាន់អំពីតម្លៃ នៃរមណីយដ្ឋានអង្គរ។ ឯកឧត្តមថា ដោយមើលឃើញអំពីសារៈសំខាន់របស់ព្រៃឈើ នៅក្នុងឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរាបានបង្កើតនាយកដ្ឋានមួយឈ្មោះថា នាយកដ្ឋានគ្រប់គ្រងទឹកនិងព្រៃឈើ។ តាមរយៈនេះ…