

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាទល់ទ្រខ្លោងទ្វារខាងជើង ប្រាសាទមេបុណ្យខាងកើតក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាដែលទ្រុឌទ្រោមខ្លាំង
ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងធ្វើការទល់ទ្រតួខ្លោងទ្វារខាងជើង ស្ថិតនៅរួតទី២ របស់ប្រាសាទមេបុណ្យខាងកើត ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង។ ការងារទល់ទ្រនេះ ធ្វើឡើងដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូល ដែលកំពុងមានសភាពស្រុតផ្អៀងខ្លាំងប្រឈមនិងការដួលរលំ ព្រមទាំងបិទបាយអបំពេញតាមចន្លោះថ្មប្រេះបែកនិងញែកចេញពីគ្នា ដើម្បីការពារជម្រាបទឹកផង។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ដើម្បីថែរក្សាប្រាសាទមេបុណ្យខាងកើតជាទីសក្ការៈ ដែលមានអាយុកាលជាង១០០០ឆ្នាំមួយនេះ អោយនៅឈររឹងមាំយូរអង្វែងបន្តទៀត៕
-
ពិធីសែនព្រេនបើកការដ្ឋានកំណាយស្រាវជ្រាវនៅបរិវេណប្រាសាទលិង្គទី៣
ថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ទទួលបន្ទុកក្នុងរមណីយដ្ឋានប្រាសាទកោះកេរ រួមជាមួយលោកប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញនៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានរៀបចំពិធីសែនព្រេនបើកការដ្ឋានកំណាយស្រាវជ្រាវនៅប្រាសាទលិង្គទី៣ ដើម្បីសិក្សាអំពីរចនាសម្ព័ន្ធគ្រឹះប្រាសាទ ប្រមូលទិន្នន័យអំពីការបាក់បែកនៃថ្មបល្ល័ង្ក និងរៀបចំឯកសារសម្រាប់ការងារជួសជុលនាពេលខាងមុន។ គម្រោងនេះគាំទ្រថវិកាដោយមូលនិធិអង្គរ ដើម្បីការអភិរក្ស និងអភិវឌ្ឍន៍។ អត្ថបទ: លោក ថាច់ ផានិត
-
សេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ចំពោះទិវានៃក្តីស្រឡាញ់ ១៤ កុម្ភ:
សេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ចំពោះទិវានៃក្តីស្រឡាញ់ ១៤ កុម្ភ: ។ All reactions: 605Ya Yenna and 604 others
-
អាជ្ញាធរជាតិអប្សរា និងឥណ្ឌា បញ្ចប់ការងារទល់ទ្រខ្លោងទ្វារខាងលិចនៃប្រាសាទតាព្រហ្ម និងបើកចរាចរ ឡើងវិញ
ខ្លោងទ្វារខាងលិចរបស់ប្រាសាទតាព្រហ្ម ដែលជាច្រកចេញ-ចូលសំខាន់ក្នុងវង់ទស្សនានៃប្រាសាទនេះ ត្រូវបានបើកឱ្យធ្វើចរាចរធម្មតាឡើងវិញ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោយពីអាជ្ញាធរជាតិអប្សរាសហការជាមួយឥណ្ឌា បានបិតផ្អាកចរាចរជាបណ្តោះអាសន្ននៅដើមខែមករាកន្លងទៅ ដើម្បីរៀបចំទល់ទ្រធ្នឹមផ្នែកខាងកើត ដែលបានរហែកប្រេះចំពាក់កណ្តាល ឱ្យមានសុវត្ថិភាពទាំងតួខ្លោងទ្វារ និងភ្ញៀវទេសចរដើរឆ្លងកាត់។ ក្រុមការងារគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក ចាន់ ឡាយ បានឱ្យដឹងថា ដោយសារអាយុកាលសំណង់ និងកត្តាធ្មជាតិផង ធ្វើឱ្យស្រុតគ្រឹះ និងធ្នឹមផ្នែកខាងកើតនៃខ្លោងទ្វារនេះបានរហែកប្រេះដោយសារទម្ងន់សង្កត់ពីខាងលើ។ លោក ចាន់ ឡាយ បន្តថា បច្ចេកទេសនៃការងារទល់ទ្រនេះ ក្រុមការងារមិនបានរើថ្មចេញនោះឡើយ ដោយប្រើដាក់ដែកពីខាងក្នុង រៀបចំតធ្នឹម និងដាក់ឱ្យស្មើឡើងវិញនៅទីតាំងដើម។ លោក ចាន់ ឡាយ បញ្ជាក់ថា ការងារទល់ទ្របានបញ្ចប់ដោយជោគជ័យ ឥឡូវនេះតួខ្លោងទ្វាររឹងមាំ មានសុវត្ថិភាពឡើងវិញ ភ្ញៀវអាចដើរឆ្លងកាត់ ថតផ្តិតរូបភាព ស្វែងយល់ស្លាកព័ត៌មាន មុននឹងចូលទៅទស្សនាប្រាសាទនៅខាងក្នុង។ បន្ថែមពីលើនេះ ក្រុមការងារក៏នៅតែពិនិត្យតាមដានជាប្រចាំ ជៀសវាងមានហានិភ័យផ្សេងៗកើតឡើងជាយថាហេតុផង៕ អត្ថបទ៖ យី សុថា រូបភាព៖…
-
ក្រុមថែរក្សាបរិក្ខារទេសចរណ៍បានដំឡើងជួសជុលជណ្តើរឈើខាងលិចប្រាសាទបាភួន
ក្រុមថែរក្សាបរិក្ខារទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានដំឡើងជួសជុលជណ្តើរឈើនៅខាងលិចប្រាសាទបាភួន និងថែទាំជួសជុលគ្រប់សម្ភារបរិក្ខារប្រើប្រាស់ទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរកាន់តែមានសោភ័ណភាពនិងរបៀបរៀបរយល្អជានិច្ច។ ការជួសជុលជណ្តើរឈើនេះ ក្នុងគោលបំណង ដើម្បីរក្សាបាននូវសុវត្ថិភាពអ្នកទស្សនា ការពារមិនឱ្យភ្ញៀវទេសចរជាន់លើថ្មនាំឱ្យរអិល ឬធ្លាក់ដោយយថាហេតុណាមួយបង្កគ្រោះថ្នាក់ផ្សេងៗ និងរួមចំណែកការពារផលប៉ះពាល់ដល់ថ្មប្រាសាទជាដើម។ សូមបញ្ជាក់ថា ក្រុមថែរក្សាបរិក្ខារទេសចរណ៍តែងតែយកចិត្តទុកដាក់សម្អាត និងជួសជុលសម្ភារបរិក្ខារប្រើប្រាស់មួយចំនួននៅបរិវេណប្រាសាទបាភួន ដើម្បីកែលម្អសម្ភារទាំងអស់នោះ ឱ្យមានសោភ័ណភាពល្អ រឹងមាំគង់វង្សបានយូរ ក៏ដូចជាដើម្បីថែររក្សាសុវត្ថិភាពភ្ញៀវទេសចរដែលមកទស្សនាប្រាសាទផង៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក ហាប់ គឹមអាន
-
អបអរសាទរ ព្រឹទ្ធាចារ្យចំនួន៩រូបដែលទទួលបានការប្រោសប្រទានគោរមងារ មត៌កមនុស្សរស់ ដោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕
អបអរសាទរ ព្រឹទ្ធាចារ្យចំនួន៩រូបដែលទទួលបានការប្រោសប្រទានគោរមងារ មត៌កមនុស្សរស់ ដោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕



