News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្តល់បទសម្ភាសន៍ដើម្បីអបអរសាទរ ឆ្នាំមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៣

    នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនអគ្គនាយិកាវិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងសហការី ចូលជួបនិងធ្វើបទសម្ភាសន៍ក្នុងឱកាសឆ្នាំមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៣ ត្រូវនឹងខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងខ្លឹមសារនៃកិច្ចសម្ភាសន៍ខាងលើ លោកជំទាវបណ្ឌិតសភាចារ្យ បានលើកឡើងពីទំនាក់ទំនងដ៏យូរលង់នៃប្រទេសទាំងពីរ និងបានលើកឡើងពីវប្បធម៌និងសិល្បៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្នុងកិច្ចសម្ភាសន៍នេះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានថ្លែងការចាប់អារម្មណ៍ខ្ពស់ចំពោះការលើកឡើង របស់ឯកឧត្តម Xi Jinping ប្រធានរដ្ឋចិន ដែលបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីទំនុកចិត្តនៃវប្បធម៌របស់ប្រជាជាតិ ហើយតែងតែតស៊ូមតិអំពីតម្រូវការ ដើម្បីលើកកម្ពស់«ភាពចម្រុះនៃអរិយធម៌របស់មនុស្សជាតិ»។ ម្យ៉ាងវិញទៀតក្នុងក្របខណ្ឌទ្វេភាគីនៃវិស័យវប្បធម៌និងសិល្បៈ ប្រទេសទាំងពីរនឹងបន្តខិតខំពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការក៏ដូចជាការសាកល្បងថ្មីនូវផ្នែកខ្លះរួមមាន៖ -ជម្រុញការប្រែក្លាយកម្ពុជាជាទឹកដីស្វាគមន៍សម្រាប់ការថតខ្សែភាពយន្តពីសំណាក់ផលិតករបរទេស ក៏ដូចជាផលិតករចិន អាចមកផលិតខ្សែភាពយន្តរបស់ខ្លួន ជាពិសេសខ្សែភាពយន្តបរទេសដែលមានការបញ្ចូលនូវវប្បធម៌ ប្រពៃណីខ្មែរ -សហការបណ្តុះបណ្តាលលើជំនាញដែលមានស្រាប់ប្រកបដោយនិរន្តរភាព(ជំនាញដូនតា) -បណ្តុះបណ្តាលការប្រើប្រាស់បច្ចេកវិទ្យាលើវិស័យវប្បធម៌និងសិល្បៈសម្រាប់ព្រឹត្តិការណ៍ធំៗ បន្ថែមលើតម្លៃវប្បធម៌ដែលមានស្រាប់…។ ជាចុងក្រោយ លោកជំទាវបណ្ឌិតសភាចារ្យ សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកទេសចរចិន ដែលជ្រើសរើសកម្ពុជាជាគោលដៅនៃដំណើរទស្សនកិច្ចរបស់ខ្លួន ខណ:ពេលថ្មីៗនេះរដ្ឋាភិបាលចិនបានអនុញ្ញាតអោយមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេសឡើងវិញ បានផ្តល់នូវកាលានុវត្តភាពដល់បណ្តាប្រទេសគោលដៅនៅលើពិភពលោករួមទាំងកម្ពុជា ដូច្នេះសូមទទួលយកនូវភាពរីករាយនិងប្រកបដោយស្នាមញញឹម ដោយការអញ្ជើញមកដល់ព្រះរាជាណាចក្រនៃវប្បធម៌៕…

  • ពិធីឡើងអ្នកតាក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ

    ជារៀងរាល់ឆ្នាំ ពោលគឺដល់ខែមាឃ អ្នកភូមិសំបូរ និងអ្នកភូមិកោះកេរ ឋិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ តែងប្រារព្វពីធីសែនព្រេនឡើងអ្នកតា ឬពិធីដេញរមល់របាល (ដេញព្រាយបិសាចឧបទ្រពចង្រៃចេញពីភូមិ) ព្រោះពួកគេគិតថា ការធ្វើបែបនេះ បាននាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ដល់ការរស់នៅរបស់អ្នកភូមិ និងមិនមានឧបទ្រពចង្រៃ បញ្ហាផ្សេងៗ ជំងឺកាចសាហាវរាតត្បាត ចូលភូមិ ឡើយ។ ជាមួយគ្នានេះ ក្រុមការងារនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ នៃអាជ្ញាធរជាតិព្រះវិហារ ប្រចាំតំបន់រមណីយដ្ឋានប្រាសាទកោះកេរ បានចុះសិក្សា និងអង្កេត នៅភូមិបុរាណចំនួន២គឺ ភូមិកោះកេរ និងភូមិសំបូរ ។ តាមការស្រាវជ្រាវ បង្ហាញថា ប្រជាជននៅទីនោះតែងតែមានការគោរពប្រតិបត្តិនូវជំនឿជីវចលរបស់ខ្លួន ក្នុងនោះមានពិធីមួយក្នុងពិធីជាច្រើនទៀត ដែលគេតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំក្នុងខែមាឃ គេហៅថា “ពិធីឡើងអ្នកតា” ។ ពិធីឡើងអ្នកតានៅភូមិសំបូរ មានភាពស្រដៀងគ្នាទៅនិងពិធីឡើងអ្នកតានៅភូមិកោះកេរដែរ ពោលគឺមានគោលបំណងរួមដូចគ្នា ទី១ គេធ្វើឡើងដើម្បីសុំសេចក្ដីសុខក្នុងការរស់នៅ និងការប្រកបមុខរបរចិញ្ជឹមជីវិតតាមរយៈការធ្វើស្រែចម្ការឲ្យកាន់តែបានផលច្រើន ពីម្ចាស់ទឹកម្ចាស់ដី (អ្នកតា)…

  • ការទទួលប៉ាន់ដុសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

    កាលពីវេលាព្រឹកថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារនៃនាយកដ្ឋានសារមន្ទីរ បានអញ្ជីញទៅទទួលយកប៉ាន់ដុសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយកមករក្សាទុកជាមរតកជាតិសម្រាប់ជាប្រយោជន៍នៃការសិក្សារៀនសូត្រនាពេលអនាគត។ ប៉ាន់ដុសធ្វើពីដីដុតនេះ ផលិតនៅប្រទេសចិននារវាងសតវត្សទី១៩-២០។ នាឱកាសនោះផងដែរ សម្តេចតេជោ ក៏បានណែនាំដល់ក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈឲ្យបន្តការសិក្សាពីសាវតារនៃប៉ាន់ដុសនេះ ហើយសម្តេចតេជោក៏បានពន្យល់លោកតានិងគ្រួសារពីមូលហេតុសំខាន់ៗមួយចំនួន ដែលសម្តេចតេជោមិនរក្សាទុកវត្ថុបុរាណនៅផ្ទះ៖ ១. យើងពុំគួររក្សាទុក ឬតាំងវត្ថុបុរាណនៅក្នុងផ្ទះឡើយ ព្រោះវត្ថុបុរាណទាំងនោះ ជាសម្បត្តិវប្បធម៌ជាតិ។ ២. អ្នកខ្លះដែលរក្សាទុក អាចនាំមកនៅគ្រោះថ្នាក់ដល់ខ្លួន ព្រោះវត្ថុបុរាណរមែងមានអ្នកកាន់ លុះយើងយកវត្ថុនោះមកព្រលឹងឬអ្នកថែរក្សាយើង អាចមិនពេញចិត្តឬអាក់អន់ចិត្ត ហើយគេចាកចេញពីយើង បណ្តាលឲ្យយើងមានជួបគ្រោះភ័យ។ សូមរម្លឹកផងដែរថា ប៉ាន់ដុសនេះជាកម្មសិទ្ធរបស់លោកតាឡុង សារឿន…

  • អាជ្ញាធរជាតិអប្សរាគ្រោងបញ្ចប់ការងារជួសជុលប្រាសាទតុបខាងលិច នាពេលដ៏ខ្លីខាងមុខ

    ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងជំរុញការងារជួសជុលប្រាង្គកណ្តាលនៃប្រាសាទតុបខាងលិច អោយរួចរាល់ក្នុងអំឡុងពេល៤ ឫ ៥ខែខាងមុខ។ ការជួសជុលប្រាសាទដែលសាងឡើងក្នុងសតវត្សរ៍ទី១០មួយនេះ មានការលំបាកយ៉ាងខ្លាំងនិងប្រើពេលវេលាយូរ ដោយថ្មប្រាសាទមួយចំនួនធំត្រូវបាត់បង់និងខូចគុណភាព។ រហូតមកដល់ពេលនេះ ការងារជួសជុលសម្រេចបានជិត៩០ភាគរយហើយ។ ដោយឡែកកិច្ចការនៅសេសសល់ គឺរៀបផ្គុំហោជាងទី២ឡើងវិញ ដែលជាផ្នែកចុងក្រោយនៃការងារ គ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខ តាមដែលអាចធ្វើបាន។ បើតាមការបញ្ជាក់របស់លោក ឡាំ សុភ័ក្រ អ្នកសម្របសម្រួលគម្រោងជួសជុលរបស់វិទ្យាស្ថានជាតិណារ៉ា បានឱ្យដឹងថា ៖ បន្ទាប់ពីការជួសជុលប្រាង្គកណ្តាលនេះរួចរាល់ យើងនឹងធ្វើការជួសជុល ខឿនវិហារខាងមុខប្រាសាទបន្តទៀត

  • ការយកចិត្តទុកដាក់របស់ភ្នាក់ងារទេសចរលើភ្ញៀវទេសចរនៅតាមតំបន់ប្រាសាទ

    ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្លាប់ នៃអាជ្ញាធរជាតិអប្សរា​ តែងសហការជាមួយកម្លាំងនគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌ យកចិត្តទុកដាក់លើភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតាមប្រាសាទនៃរមណីយដ្ឋានអង្គរ។ ការយកចិត្តទុកដាក់ទាំងនោះរួមមានជាអាទិ៍ ការទុកដាក់ និងប្រគល់សម្ភារដែលភ្ញៀវទេសចរបានភ្លេច ការជួយសង្រ្គោះបឋមកំឡុងពេលពួកគេរងរបួស និងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។ នេះសបញ្ជាក់ ពីការខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទ ក្នុងការបម្រើ និងជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត៕

  • អាជ្ញាធរជាតិអប្សរា និងស្ថាប័នអន្ដរជាតិកំពុងកំណាយស្រាយជ្រាវខឿនព្រះវិហារខាងកើត ប្រាសាទបាយ័ន

    គម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គររបស់សាកលវិទ្យាល័យតូរិនតូប្រទេសកាណាដា ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវ​នៅខឿន​ព្រះវិហារបុរាណមួយ ស្ថិតនៅខាងកើតប្រាសាទបាយ័ន ចម្ងាយប្រមាណ២០០ម៉ែត្រ។ ការស្រាវជ្រាវបង្កើតទ្បើងក្នុងគោលបំណងស្វែងយល់អំពីតួនាទីរបស់រចនាសម្ពន្ធ និងតួនាទីរបស់សំណងបុរាណនានាដែលក្នុងនោះរួមមាន ខឿនព្រះវិហារ ខឿនកាកបាទ​ស្ថិតខាងលិចជាប់នឹងព្រះវិហារ និងសំណង់ខឿនព្រះធាតុ។ ជាពិសេសគឺ​ស្វែងយល់​អំពីសម័យកាលវិវត្តន៍នៃការគោរពបូជាព្រះពុទ្ធសាសនានាចុងសម័យអង្គរ។ លោក Andrew Harris ជាប្រធានគម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គរ (Angkor Vihara Project) បានឱ្យដឹងថា នេះជាគម្រោងកំណាយស្រាវជ្រាវលើកទី៣ លើខឿនព្រះវិហារ​នៅក្នុងក្រុងអង្គរធំ។ លោកពន្យល់ថា កំណាយស្រាវជ្រាវនេះធ្វើឡើងក្នុងបំណង ស្វែងយល់ពីតួនាទីខឿនកាកបាទ និងខឿនព្រះពុទ្ធសាសនាដែលស្ថិតនៅជ្រុងខាងកើត ដើម្បីដឹងពីអាយុកាល និងតួនាទីនៃសំណង់ទាំងនោះ។ លោកបញ្ជាក់បន្ថែមថា ការងារលើកនេះ​គឺរួមបញ្ចូលទាំងការសិក្សាអំពីតួនាទី មុខងារ អាយុកាលរបស់ខឿនព្រះធាតុ ដែលស្ថិតនៅដាច់​អំពីសំណង់ព្រះវិហារបុរាណ និងជាពិសេសគឺស្វែងយល់អំពីទំនាក់ទំនង​ប្រើប្រាស់​របស់សំណង់​ព្រះវិហារទៅជាមួយនឹងសហគមន៍មនុស្សរស់នៅជុំវិញ។ល។ កំណាយស្រាវជ្រាវក្នុងរយៈពេលជិតមួយខែកន្លងមក ដល់ថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០២៣ លោក Andrew Harris បានពន្យល់នូវរបកគំហើញនានា ដូចជាមានការរកឃើញ គំនរបំណែកក្បឿន​នៅលើខឿនកាកបាទ ដែលជាសក្ខីភាពបញ្ជាក់អំពីសំណង់ឈើប្រក់ក្បឿង​មានវត្តមាន​នៅលើខឿននេះ។ ជាទូទៅក្រៅអំពីបំណែកកុលាលភាជន៍ខ្មែរ និងភាជន៍ចិន ដែលជាភស្តុតាង​ការ​ប្រើប្រាស់​​នាសម័យអង្គរ…