

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
អាជ្ញាធរជាតិអប្សរាបន្តបើកវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង និងសាលាបឋមសិក្សាលលៃ
នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ អាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅក្នុងតំបន់រលួស មកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគងថ្នាក់ទី១០ និងថ្នាក់ទី១១ ចំនួន៣៥នាក់ និងបឋមសិក្សាលលៃថ្នាក់ទី៥ និងទី៦ ចំនួន៦៥នាក់ សរុបចំនួន ១០០នាក់។ គោលបំណងបង្កើនទាំងការយល់ដឹងពីតម្លៃសម្បត្តិបេតិកភណ្ឌ ការស្រឡាញ់មរតកវប្បធម៌ និងការចូលរួមថែរក្សា។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការអប់រំបេតិកភណ្ឌ ចង់ឱ្យសិស្សានុសិស្សទាំងអស់ក្នុងសហគមន៍រស់នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកខាងតំបន់រលួស នៅក្បែរប្រាសាទ ទួលបុរាណ មានប្រាសាទលលៃ ប្រាសាទព្រះគោ ប្រាសាទបាគង ប្រាសាទព្រៃមន្ទីរ បានស្គាល់ប្រវត្តិសាស្រ្តភូមិស្រុករបស់ខ្លួន ដែលមានលក្ខណៈពិសេសលើសគេ ហើយការអប់រំនេះ នឹងធ្វើឱ្យកុមារយល់ពីទម្រង់ផ្សេងៗនៃបេតិកភណ្ឌ ជំរុញឱ្យពួកគេចេះពីបញ្ហាផ្សេងៗ យល់អ្វីជាការបំផ្លាញដល់សម្បត្តិបេតិកភណ្ឌ។ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា…
-
ការងារជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ រួចរាល់១០០ភាគរយហើយ
គម្រោងជួសជុលខ្លោងទ្វារតាកាវនៅទិសខាងលិចរបស់ក្រុងអង្គរធំ បានរួចរាល់ជាស្ថាពរហើយ ដែលបច្ចុប្បន្នក្រុមការងារកំពុងសម្អាតទីតាំងការដ្ឋាន និងបង្ហើយការងារដែលនៅសេសសល់មួយចំនួនតូចតែប៉ុណ្ណោះ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា។ ឯកឧត្តម បានឱ្យដឹងទៀតថា ការងារស្ថិតនៅជាប់ខ្លោងទ្វារនេះ គឺក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តជួសជុលជញ្ជាំងតែប្រវែង៥ម៉ែត្រ និងកម្ពស់១ម៉ែត្រ៤តឹក ឋិតនៅពីលើកំពែងភ្ជាប់សងខាងតួខ្លោងទ្វារ ទៅតាមអនុសាសន៍របស់អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ដើម្បីរក្សាបាននូវទ្រង់ទ្រាយដើមរបស់រចនាសម្ពន្ធខ្លោងទ្វារឡើងវិញ។ ការងារនេះ នៅសល់តែដាប់ខ្សែក្បាច់ និងចាក់ដីបំពេញកន្លែងហូរច្រោះលើខ្នងកំពែងជាប់នឹងតួខ្លោងទ្វារ ហើយនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ។ រីឯការងារជួសជុលចម្លាក់ទេវតាទាញព្រ័ត្រ ក្រុមការងារនឹងបន្តជួសជុលជាបន្តបន្ទាប់ ដោយដាក់រូបពេញលេញ មានដៃ ជើង និងមានព្រះកេសខ្លះៗ ដោយឡែក រូបយក្សទាញព្រ័ត្រ គឺមានភាពស្មុកស្មាញបន្ទិចដោយសារគ្រឹះ។ ឯកឧត្ដម បន្តទៀតថា មុននឹងបញ្ចប់ការងារជួសជុលខ្លោងទ្វារទាំងមូល អាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវត្រង់ចំណុចច្រកចេញចូលនៃតួខ្លោងទ្វារ ដើម្បីស្វែងយល់ពីរចនាសម្ពន្ធបាតរបស់ខ្លោងទ្វារ។ យើងបានរកឃើញមានរន្ធសម្រាប់ដាក់សសរឈើនៅកម្រាលថ្មបាយក្រៀម ថ្មភក់ដែលអាចមានសំណង់ឈើនៅសម័យនោះផង៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ យី សុថា/ភោគ ជា
-
អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញពិនិត្យការងារមួយចំនួននៅតាមការដ្ឋានដែលកំពុងអនុវត្តន៍
នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តមអគ្គនាយករង និងមន្ត្រីជំនាញ បានអញ្ជើញពិនិត្យការងារមួយចំនួន នៅតាមទីតាំងការដ្ឋាននានាដែលអាជ្ញាធរជាតិអប្សរាកំពុងអនុវត្ត នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ដំណើរអញ្ជើញចុះពិនិត្យនេះ ក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារ ដែលសម្រេចបាននាពេលកន្លងមក និងផ្តល់អនុសាសន៍ណែនាំមួយចំនួន ទៅកាន់អ្នកជំនាញនៅតាមការដ្ឋាននីមួយៗ ដើម្បីឱ្យដំណើរការជួសជុលសម្រេចបានលទ្ធផលល្អប្រសើរ៕
-
ទន្លេស្ងួតបានរស់ឡើងវិញ ក្រោយគោកទឹកជាច្រើនសតវត្សរ៍មកហើយ
ទន្លេស្ងួតជាស្រះបុរាណមួយដែលបុព្វបុរសខ្មែរ បានសាងសង់ឡើងតាំងពីសម័យអង្គរ ស្ថិតនៅភាគខាងជើងក្រុងអង្គរធំ ចម្ងាយប្រមាណ៤០០ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង ហើយនៅក្បែរនោះខាងកើតមានប្រាសាទព្រះខ័ន និងខាងលិចមានប្រាសាទទន្លេស្ងួត ដែលទើបជួសជុលរួចជាមន្ទីរពេទ្យសម័យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យចំនួន៤ផ្សេងទៀត ដែលតាំងនៅជុំវិញក្រុងអង្គរធំឡើងក្នុងរាជ្យព្រះបាទជ័យវរ័ន្មទី៧ នាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣។ ទន្លេស្ងួត មានបណ្តោយប្រវែង៨០០ម៉ែត្រ និងទទឹងប្រវែង៤០០ម៉ែត្រ ដែលបានខូចខាត និងរីងគោកដោយសារការបោះបង់ចោល និងមិនមានអ្នកថែទាំ រាប់សតវស្សរ៍មកហើយនោះ ហើយដោយសារមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ទើបតែបានបញ្ចប់ការស្តារ ជួសជុលទំនប់ដែលធ្លុះធ្លាយ សាងសង់ទ្វារបញ្ចេញ-បញ្ចូលទឹក និងរៀបចំប្រព័ន្ធធារាសាស្ត្របុរាណរបស់សម័យអង្គរទន្លេស្ងួតនេះ ដែលអាចស្តុកទឹកពេញជាអចិន្ត្រៃយ៍ឡើងវិញ បានប្រមាណ៧៥ម៉ឺនម៉ែត្រគូប។ ការស្ដារ និងរៀបចំប្រព័ន្ធធារាសាស្ត្រ នៅតំបន់ទន្លេស្ងួតឱ្យដំណើរឡើងវិញនេះ គឺធ្វើទៅតាមគម្រោងស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណ ដែលមានច្រើនស្កេកស្កះនៅក្នុងតំបន់អង្គរ ប្រយោជន៍ ដើម្បីការពារតំបន់អង្គរ និងក្រុងសៀមរាបទាំងមូល មិនឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាផង ហើយក៏ជាការរក្សាទឹកទុកនៅតាមស្រះបុរាណានានា កសិន្ធុបារាយណ៍ ព្រមទាំងប្រឡាយផងសម្រាប់ជួយទ្រទ្រង់ដល់ប្រាសាទ ព្រមទាំងជាការជួយលើកតម្លៃទេសភាពវប្បធម៌ ក៏ដូចជាការជួយឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ជាប្រចាំថ្ងៃផង៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ នាយដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ…
-
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទទួលជួបពិភាក្សាការងារជាមួយ លោក Takahashi Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA)
ថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦:០០ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ទទួលជួបលោក Takahashi Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន(JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាព្រមទាំងគណៈប្រតិភូ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ គោលបំណងនៃជំនួបពិភាក្សានេះគឺដើម្បីសម្តែងការគួរសមនៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា និងពិភាក្សាការងារមួយចំនួនដែលផ្តោតលើការសម្តែងតន្ត្រី ការបង្ហាញសម្លៀកបំពាក់ ភាពយន្តគំនូរជីវចល សៀវភៅរឿងគំនូរជីវចល ការរៀបចំតុបតែងផ្កាតាមបែបប្រពៃណីជប៉ុន ដែលកម្មវិធីនេះមានការចូលរួមពីអ្នកជំនាញជប៉ុន និងកម្ពុជា។ ជាការឆ្លើយតប លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឲ្យមានកម្មវិធីនេះឡើង ដែលជាឱកាសមួយក្នុងការស្វែងយល់ពីវប្បធម៌ប្រពៃណីរវាងគ្នាទៅវិញទៅមក។ អត្ថបទនាយកដ្ឋាន សហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន រូបភាព លោក ត្រឡុង បូរិន
-
គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃចន្ទ ១រោច ខែកមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្ដែងនូវសមានទុក្ខ អាឡោះអាល័យ និងក្ដីសង្វេគជាពន្លឹកជាមួយក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់ លោជំទាវ ប៊ុន សុថា គឺជាការបាត់បង់ប្អូនស្រី ប្អូនថ្លៃ…



