

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ បានបើកវគ្គបណ្តុះបណ្តាល
ថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ បានបើកវគ្គបណ្តុះបណ្តាល រយៈពេល៣ថ្ងៃ ស្តីពី ការការពារ ការត្រួតពិនិត្យ និងការចងក្រងឯកសារនៃអំពើចោរកម្មលើសម្បត្តិវប្បធម៌ក្នុងប្រទេសកម្ពុជា -Training Course on Cambodia Site Protection and Looting Documentation ក្រោមការឧបត្ថម្ភមូលនិធិដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវ ប៉ែន មុន្នីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនដែលអញ្ជើញមកពីក្រសួងការបរទេសសហរដ្ឋអាមេរិក,…
-
បច្ចេកទេសការថែទាំ និងអភិរក្សសមុច្ច័យនៅក្នុងសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីនៅខេត្តសៀមរាប
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនៅក្នុងខេត្តសៀមរាប អាចជាសារមន្ទីរដំបូងគេនៃព្រះរាជាណាចក្រកម្ពុជា ដែលមានដាក់តាំងបង្ហាញរបស់ប្រើប្រាស់ផលិតចេញពីសរសៃសូត្រ សរសៃកប្បាស សរសៃអំបោះ សរសៃគ សំបកឈើ រោមសត្វ តាមបែបប្រពៃណីផ្សេងៗគ្នា រួមទាំងជាសម្លៀកបំពាក់សហសម័យ មកពីបណ្តាប្រទេសចំនួន៦ ដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេគង្គារ។ ផលិតផលធ្វើអំពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វ ដែលគេយកមកតាំងបង្ហាញទាំងនោះ មានដូចជាសម្លៀកបំពាក់ មួក ស្រោមដៃ-ជើង កន្សែង ឆ្នួត និងវត្ថុធាតុដើមជាច្រើនទៀត រួមទាំងឧបករណ៍តម្បាញផង។ ក្រុមអ្នកជំនាញរបស់សារមន្ទីរ បានយកចិត្តទុកដាក់ប្រើប្រាស់បច្ចេកទេសយ៉ាងត្រឹមត្រូវ ដើម្បីថែទាំ និងការពារអភិរក្សសមុច្ច័យទាំងនោះ មិនឱ្យខូចខាតទៅតាមអាយុកាល និងពេលវេលាឡើយ បើទោះបីជាសមុច្ច័យទាំងនោះ មានអាយុកាលច្រើនឆ្នាំមកហើយក៏ដោយ។ នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុនឱ្យដឹងថា ផលិតផលធ្វើពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វទាំងអស់ ដែលមានតាំងបង្ហាញនៅក្នុងសារមន្ទីរមិនមែនតាំងសម្រាប់តែ១ឆ្នាំ ឬ២ឆ្នាំ ហើយពេលវាខូចត្រូវបោះចោលនោះទេ គឺក្រុមអ្នកជំនាញមានបច្ចេកទេសត្រឹមត្រូវ ក្នុងការថែរក្សារបស់ទាំងនោះឱ្យស្ថិតនៅបានយូរអង្វែងតទៅទៀតតាមដែលអាចធ្វើបាន។ លោក សែន គឹមស៊ុន មានប្រសាសន៍ទៀតថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីមានគោលការណ៍ពីរក្នុងការអភិរក្ស…
-
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបន្ទប់ថែទាំមុននិងក្រោយ
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបន្ទប់ថែទាំមុន និងក្រោយសម្រាលរបស់មណ្ឌលសុខភាពគគីសោម និងអគារមត្តេយ្យសិក្សាសហគមន៏ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ថ្ងៃអាទិត្យ១៥កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ស្វាយទាប ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដំណើរដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបន្ទប់ថែទាំមុន និងក្រោយសម្រាលរបស់មណ្ឌលសុខភាព នៃឃុំគគីសោម និងអគារមត្តេយ្យសិក្សាសហគមន៏ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ឆ្លៀតក្នុងឱកាសនោះលោកជំទាវ ក៏បានឧបត្ថម្ភ សម្ភារៈសំខាន់ៗជាច្រើនមុខដែលបម្រើដល់កិច្ចការវេជ្ជសាស្រ្ត និងការងារព្យាបាល ដល់មណ្ឌលសុខភាពគគីសោម និងផ្តល់សម្ភារៈសិក្សា ដល់កុមារតូចៗចំនួន៤៤ នាក់ នៅឃុំស្វាយរំពារផងដែរ។
-
លិខិតជូនពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
លិខិតជូនពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឬក្សចម្រើនជន្មាយុ គម្រប់៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ
-
ព្រះសង្ឃ និងពុទ្ធបរិស័ទជាង ១០០ អង្គ/នាក់ រៀបចំធ្វើពិធីបុណ្យមាឃបូជា នៅលើកំពូលភ្នំប្រាសាទព្រះវិហារ
ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិព្រះវិហារ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ព្រះចៅអធិការវត្តកែវសិក្ខាគិរីស្វារៈ តំណាងព្រះសង្ឃ និងពុទ្ធបរិស័ទ ចំនួន ១២០ អង្គ/នាក់ មកពីគ្រប់ទិសទី ក្នុងប្រទេសកម្ពុជា បាននិមន្ត និងធ្វើដំណើរទៅកាន់ខ្នងភ្នំដងរែក នៃរមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកប្រាសាទព្រះវិហារ ដើម្បីប្រារព្វពិធីបុណ្យមាឃបូជា។ ការប្រារព្ធពិធីសាសនា ក្នុងឱកាសបុណ្យមាឃបូជានេះ ដឹកនាំដោយឯកឧត្ដម សោម ជាតិ ទីប្រឹក្សាអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ និងតំណាងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍។ ពិធីនេះធ្វើឡើងក្នុងគោលបំណង គោរពប្រណិប័តន៍តាមទំនៀមទម្លាប់ប្រពៃណីសាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ និងធ្វើពិធីឧទ្ទិសដល់ដួងព្រលឹងបុព្វបុរសខ្មែរ ដើម្បីបួងសួង ឲ្យប្រជាជនខ្មែរ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលទទួលបាននូវសេចក្ដីសុខក្សេមក្សាន្ត។ សូមបញ្ជាក់ថា ពិធីនេះចាប់ផ្ដើមពីម៉ោង៥:០០នាទីរសៀល ដល់ម៉ោង២០:០០នាទីយប់ ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៣ នៅចំណុចស្រះទឹក គោបុរៈទី៤ នៃប្រាសាទព្រះវិហារ។ ជាមួយគ្នានេះ ឯកឧត្ដម សោម ជាតិ តំណាងឯកឧត្ដម គង់ ពុទ្ធិការ…
-
លិខិតរំលែកមរណទុក្ខ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមរណភាពរបស់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង
លិខិតរំលែកមរណទុក្ខ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមរណភាពរបស់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង ត្រូវជាប្អូនស្រីបង្កើត ដែលបានទទួលមរណភាពនាថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៣នាទី ល្ងាច ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។



