

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួមពិធីប្រុងពលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៣ នាបរិវេណប្រាសាទបាយ័ន
នាព្រឹកថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ នាបរិវេណព្រះលានជល់ដំរី ប្រាសាទបាយ័ន បានប្រាព្ធពិធីប្រុងពលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រុងពលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅព្រះលានជល់ដំរី ក្រុងអង្គរធំ មានឯកឧត្តម ស សុខា អនុប្រធានស.ស.យ.ក. តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. មានការអញ្ជើញរួមដំណើរដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អនុប្រធានស.ស.យ.ក. ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារ ស.ស.យ.ក…
-
ឯកឧត្តម Zeheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃប្រទេសប៉ាគីស្ថានប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី
កាលពីថ្ងៃព្រហស្បតិ៍ ១២កើតខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៥:៣០ នាទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីទទួលជួប ឯកឧត្តម Zeheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសមនិងពិភាក្សាការងារស្តីពីកិច្ច សហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងប្រទេសទាំងពីរនាពេលអនាគត។ អត្ថបទនាយកដ្ឋាន RC រូបភាព លោកត្រឡុង បូរិន
-
មន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា១៥នាក់ ទទួលការបណ្ដុះបណ្ដាលទាក់ទងនឹង ការកសាងសមត្ថភាពបន្ថែមផ្នែកវិស្វកម្ម និងភូគព្ភសាស្រ្ត(វិភាគទៅលើដី)ពីអ្នកជំនាញកូរ៉េ
មន្រ្តី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា សរុបចំនួន១៥នាក់ បានទទួលការបណ្ដុះបណ្ដាល ទាក់ទងនឹងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ដ, ការសិក្សាទៅលើស្រទាប់ដី និងការប្រើប្រាស់ ម៉ាស៊ីន GPR, DCPT, MASW នៅតាមបុរាណដ្ឋាន ពីអ្នកឯកទេសពីប្រទេសកូរ៉េ។ លោក Jeoung Jae Hyeung មន្រ្តីនៃនាយកដ្ឋានស្រាវជ្រាវវិស្វកម្មភូមិសាស្ត្រនៃ វិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវិទ្យាសំណង់កូរ៉េ (KICT) បានឱ្យដឹងថា គម្រោងបណ្ដុះបណ្ដាលប្រព័ន្ធគ្រប់គ្រងទឹកនៅព្រះលានជល់ដំរី មានរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី៣០ ខែមករា រហូតដល់ថ្ងៃទី២ ខែកុម្ភៈ។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតសំខាន់លើការសិក្សាលក្ខណៈដី ការរៀបចំដី ការអង្កេតដី លក្ខណៈភូមិសាស្រ្ដ ការវិភាគលើទឹកក្រោមដី និងលើដី និង ការប្រើប្រាស់ឧបករណ៍ដើម្បីវិភាគ។ល។ ក្រៅពីសិក្សាទ្រឹស្តី សិក្ខាកាមទាំងអស់ ក៏បានចុះទៅសិក្សា និងអនុវត្តន៍ដោយផ្ទាល់នៅការដ្ឋាន ព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូផងដែរ។ គម្រោងខាងលើបានជ្រើសរើសទីតាំងនេះ ដោយព្រះលានជល់ដំរី និង ក្រុមប្រាសាទព្រះពិធូជាគម្រោងដែលកំពុងធ្វើការជុសជុលដោយបានការគាំទ្រនិង កិច្ចសហប្រតិបត្តិការពីស្ថាប័ន…
-
គម្រោងសិក្សារៀបចំផែនការយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ឧបត្ថម្ភថវិកាដោយអង្គការយូណេស្កូ
អង្គការយូណេស្កូប្រចាំនៅទីក្រុងភ្នំពេញ បានអញ្ជើញអ្នកជំនាញ ៣រូប គឺលោក Kai Weise អ្នកនាង Anie Joshi និងលោក Masimo Sati សហការជាមួយមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ បានចុះសិក្សា និងរៀបចំផែនការយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយក្នុងរមណីយដ្ឋានប្រាសាទកោះកេរចំនួន២លើក លើកទី១ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូឆ្នាំ២០២២ និងលើកទី២ ចាប់ពីថ្ងៃទី២៤ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៣។ ក្នុងអំឡុងពេលបេសកកម្មនៅរមណីយដ្ឋានប្រាសាទកោះកេរ ក្រុមការងារបានចុះពិនិត្យ និងអង្គេតទីតាំងភូមិសាស្រ្តនានាដូចជា ប្រាសាទ សំណង់រក្សាទឹកបុរាណ(ត្រពាំងបុរាណ ទំនប់បុរាណ) ពិនិត្យទីតាំងដែលជន់លិចក្នុងរដូវវស្សា ស្ទឹង អូរជាដើម។ បន្ទាប់មកអ្នកជំនាញបានពិគ្រោះយោបល់អំពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ការគ្រប់គ្រងហានិភ័យ ជាមួយអ្នកគ្រប់គ្រងរមណីយដ្ឋានប្រាសាទកោះកេរ និងសហគមន៍ទាំងអស់ដែលរស់នៅក្នុង និងតំបន់ជុំវិញរមណីយដ្ឋានរមណីដ្ឋានប្រាសាទកោះកេរ សម្ភាសសហគមន៍ព្រៃឈើកោះកេររីកចម្រើន សម្ភាសអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងអង្គការដែលពាក់ព័ន្ធក្នុងមួយចំនួន។ ការរៀបចំ ផែនការយុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយធម្មជាតិសម្រាប់រមណីយដ្ឋានប្រាសាទកោះកេរក្នុងគោលបំណងកំណត់ពីមុខសញ្ញាហានិភ័យផ្សេងដែលអាចនឹងកើតមានឡើងនាពេលខាងមុខ ស្វែងរកដំណោះស្រាយដើម្បីកាត់បន្ថយហានិភ័យទាំងនោះ រៀបចំត្រៀមលក្ខណៈទុកជាមុនក្នុងការឆ្លើយតបបន្ទាន់ទៅលើហានិភ័យ…
-
អាជ្ញាធរជាតិអប្សរាកាត់ដក និងក្រីមែកឈើមួយចំនួននៅបរិវេណប្រាសាទបាយ័នដើម្បីបញ្ចៀសពីហនិភ័យ
នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា បានកាត់ដក និងក្រីមែកឈើ គឺដើមឈើទាលមួយចំនួន ដែលអាចបង្កហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរឆ្លងកាត់មកទស្សនាប្រាសាទ។ លោក យិន សុវ៉ាត ទីប្រឹក្សា នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការកាត់ដក ក្រីមែកឈើ ដែលងាប់នេះជាយូរមកហើយ មែក និងគល់របស់វាពុកផុយជាអន្លើៗ ការកាត់ដក និងកាត់ក្រីមែកឈើ គឺក្នុងគោលបំណងដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ ជួយសម្រាលទម្ងន់ដើមឈើ ជៀសវាងបាក់ធ្លាក់ ឬដួលរលំជាយថាហេតុផ្សេងៗ បណ្តាលឱ្យប៉ះពាល់ នឹងអាចបាក់ធ្លាក់បង្កហានិភ័យចំពោះភ្ញៀវដើរឆ្លងកាត់ចេញចូលប្រាសាទ។ លោកពន្យល់ថា ការកាត់ដក និងកាត់ក្រីមែកឈើនៅតាមទីតាំងនានា ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជា ដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវនិងតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ កំឡុងពេលអនុវត្តកិច្ចការងារនេះ ក្រុមការងារក៏បានរៀបចំផ្លូវវាងដើម្បីសម្រួលដល់ភ្ញៀវឆ្លងកាត់ និងបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗកំពុងកាត់។ គួរបញ្ជាក់ថា នេះជាការប្រចាំថ្ងៃរបស់អាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សាទេសភាពវប្បធម៌ ក៏ដូចជា ថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមមានការយោគយល់ អធ្យាស្រ័យ…
-
គណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជេីញគោរពវិញ្ញាណក្ខន្ធសព លោកស្រីសាស្ត្រចារ្យ ឌួង ម៉ារី គ្រូចម្រៀងរបាំព្រះរាជទ្រព្យ
នាព្រឹកថ្ងៃសុក្រ ១៣កេីត ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភ:ឆ្នាំ២០២៣ លោកជំទាវ ម៉ិញ កុសនីរដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានដឹកនាំគណៈប្រតិភូអញ្ជេីញគោរពវិញ្ញាណក្ខន្ធសពលោកស្រីសាស្រ្តាចារ្យ ឌួង ម៉ារី ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ១២កេីត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ក្នុងនាមលោកជំទាវបណ្ឌិតសភាចារ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសម្តែងនូវសមានទុក្ខចំពោះមរណភាពរបស់លោកស្រីសាស្រ្តាចារ្យ ឌួង ម៉ារី គឺជាការបាត់បង់ ម្តាយ ជីដូន សាស្រ្តាចារ្យ ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌និងតែងតែយកចិត្តទុកដាក់បីបាច់ថែរក្សា អប់រំណែនាំផ្តល់ដំបូន្មានល្អៗដល់កូន ចៅ សិស្សានុសិស្ស ពិសេសលេីវិស័យសិល្ប:វប្បធម៌។ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះនិងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកស្រីសាស្រ្តចារ្យ…



