News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • អ្នកភូមិនគរក្រៅតែងប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា

    ជារៀងរាល់ឆ្នាំ នៅថ្ងៃ៣កើត ខែមាឃ អ្នកស្រុកអង្គរ តែងតែរួមគ្នាប្រារព្ធពិធីឡើងមាឃ ឬពិធីឡើងអ្នកតា ដើម្បីសុំសេចក្តីតាមជំនឿរៀងៗខ្លួន នៅតាមភូមិ តាមតំបន់ខ្លួនរស់នៅមិនដែលខកខាន។ ជាក់ស្តែង នៅថ្ងៃបីកើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ខែមករា ឆ្នាំ២០២៣នេះ អ្នកភូមិនគរក្រៅ មានប្រជាពលរដ្ឋក្មេង ចាស់ ប្រុសស្រី ជួបជុំគ្នានៅបរិវេណខ្ទមអ្នកតានៅក្នុងភូមិ ដែលមានឈ្មោះថា តាគង់ ដើម្បីប្រារព្ធពិធីឡើងមាឃឬពិធីឡើងអ្នកតា ក្រោយពេលបញ្ចប់រដូវច្រូតកាត់ និងត្រៀមរដូវកាលធ្វើស្រែចម្ការក្នុងឆ្នាំថ្មី សុំសេចក្តីសុខចម្រើនដល់ភូមិឋានទាំងមូល ធ្វើស្រែចម្ការទទួលបានភោគផលច្រើន និងចៀសផុតពីជំងឺចង្រៃផ្សេងៗ។ ពិធីឡើងមាឃ ឬឡើងអ្នកតានេះ អ្នកភូមិដែលចូលរួម បានរៀបចំនំបញ្ចុក សម្លប្រហើរ សម្លការី នំចំណី និងផ្លែឈើ ព្រមទាំងគ្រឿងដង្វាយខ្លះទៀតមានដូចជា ក្បាលជ្រូក មាន់ស្ងោរ ភេសជ្ជៈផ្សេងៗ ព្រមទាំងគ្រឿងស្រវឹងខ្លះផង យកមករៀបចំធ្វើជាគ្រឿងសំណែន និងដង្វាយ។ ក្រៅពីនោះ ក៏មានស្លាធម៌…

  • ពិធីប្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨

    នាព្រឹកថ្ងៃពុធ ៤ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង មន្ទីរ និង សិស្សនិស្សិត។ គួររំលឹកដែរថា វិមានរំលឹកអ្នកដែលបានអនិច្ចកម្ម ត្រូវបានកសាងឡើងនៅឆ្នាំ១៩២៥ ដើម្បីរលឹកដល់ជ័យជំនះរបស់បារាំងលើអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី១ និង ដើម្បីរំលឹកដល់ពលិកម្មរបស់កម្ពុជា ក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំងក្នុងសង្គ្រាមលោកលើកទី១។ ប៉ុន្តែខ្មែរក្រហម បានបំផ្ទុះគ្រាប់បែកបំផ្លាញកាលពីឆ្នាំ១៩៧៧ ដែលជាហេតុនាំឲ្យមិនមានរូបរាងចាប់ពីពេលនោះមក។ ដោយមើលឃើញ ពីសារៈសំខាន់នៃចំណងការទូតរបស់កម្ពុជា ជាមួយបារាំង រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចឲ្យសាងសង់វិមាននេះឡើងវិញ និងនៅទីតាំងដើម។

  • រមណីយដ្ឋានអង្គរ មានអនាម័យស្រស់ស្អាតគ្មានសំរាម មិនអាចខ្វះបានឡើយពីការចូលរួមរបស់ក្រុមអ្នកសម្អាតរបស់អាជ្ញាធរជាតិអប្សរា

    ជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច លោកអ្នកនាងតែងតែបានឃើញសកម្មភាពជាច្រើនរបស់ក្រុមអ្នកសម្អាតអនាម័យបរិស្ថាន នៅតាមប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ។ សកម្មភាពទាំងនោះរួមមាន៖ ការងារប្រមូលសំរាម បោសសម្អាតតាមប្រាសាទ តាមដងផ្លូវសាធារណៈ តាមតំបន់ព្រៃឈើ កាត់ស្មៅ កសិន្ធុទឹក។ល។ ដើម្បីរក្សាបាននូវសោភណ្ឌភាព និងអនាម័យ ធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរទាំងមូល ក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ។ លោក ព្រះ ព្រិប ប្រធានក្រុមការងារសម្អាតបរិវេណមុខប្រាសាទអង្គរវត្ត និងភ្នំបាខែង បានឱ្យដឹងថា នៅពេលព្រឹកព្រលឹមក្រុមការងាររបស់លោកមានសមាជិកចំនួន១៩នាក់ តែងតែសម្អាតកាកសំណល់ថ្មីៗតាមធុងសំរាម និងតាមដងផ្លូវ បន្ទាប់មកទើបចាប់ផ្តើមការបោសសម្អាតសំរាមស្លឹកឈើ និងស្មៅនៅតាមដងផ្លូវនានា។ លោកបន្តទៀតថា ការងារបោសសំអាត និងបោចស្មៅតែងតែធ្វើឡើងជាប្រចាំនៅបរិវេណមុខប្រាសាទអង្គរវត្ត ភ្នំបាខែង ប្រាសាទបក្សីចាំក្រុងជាដើម។ ចំណែកអ្នកស្រី អ៊ុត ញន ជាអ្នកបោសសម្អាតមួយរូបបានឱ្យដឹងថា រយៈពេលជាង៣ឆ្នាំមកហើយ ដែលអ្នកស្រីបានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការងារជាអ្នកបោសសម្អាតនៅបរិវេណមុខប្រាសាទអង្គរ និងនៅតាមប្រាសាទមួយចំនួនទៀត។ អ្នកស្រីបន្តថា អ្នកស្រីមិនដែលខ្មាសអៀនឡើយក្នុងការងារជាអ្នកបោសសម្អាតនៅតាមប្រាសាទ ផ្ទុយទៅវិញអ្នកស្រីសប្បាយរីករាយ ដែលបានចូលរួមចំណែកធ្វើឱ្យរមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត គ្មានការបំពុលដោយសំរាមគ្រប់ប្រភេទ។…

  • អាជ្ញាធរជាតិអប្សរា និងឥណ្ឌា សហការជួសជុលកម្រាលថ្មភក់នៅតួប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្ម

    អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមអ្នកជំនាញឥណ្ឌា ជួសជុល រៀបចំកម្រាលថ្មភក់ប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្ម ដោយកំណាយរកថ្មភក់ដែលនៅរាយប៉ាយ ដើម្បីយកទៅដាក់នៅទីតាំងដើម នឹងយកជើងទម្របដិមាធំមួយដែលត្រូវបានរំកិលចេញកាលពីមុន មកតម្កល់នៅទីតាំងដើម នៅចំចំណុចកណ្ដាលនៃប្រាសាទតាព្រហ្ម ដែលការងារនេះបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ចុងខែកុម្ភៈ ឆ្នាំ២០២៣។ អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក Sing Sood មានប្រសាសន៍ថា ថ្មកម្រាលទីតាំងនេះបានបែកបាក់ច្រើនអន្លើរ និងចល័តខុសពីតាំងដើម បន្ថែមពីលើនោះ មានថ្មកំពូលតួប្រាង្គប្រាសាទនេះក៏បានរលុះធ្លាក់មកខាងក្រោមនៅរាយប៉ាយជាមួយនិងជើងទម្រ។ លោកបណ្ឌិតបន្តថា កន្លងមក ដើម្បីសម្រួលចរាចរភ្ញៀវទេសចរអាជ្ញាធរជាតិអប្សរាបានរំកិលជើងទម្រនេះចេញទៅទីតាំងមានសុវត្ថិភាព និងក្រាលកម្រាលឈើពីលើ ដើម្បីឱ្យភ្ញៀវឆ្លងកាត់។ ប៉ុន្តែ មកដល់បច្ចុប្បន្នកម្រាលឈើបានពុកផុយ ដើម្បីរក្សាសុវត្ថិភាពភ្ញៀវទេសចរផង និងលើកតម្លៃទីតាំងនេះឡើងវិញ ទើបស្ថាប័នទាំងពីរសម្រេចជួសជុលកម្រាលថ្មភក់ឡើងវិញ។ លោក Sing Sood មានប្រសាសន៍ទៀតថា ជាដំបូង ក្រុមការងារបានធ្វើកំណាយស្វែងរកថ្ម សិក្សារកទីតាំងដើមនៃថ្ម សម្អាតថ្ម និងជួសជុលថ្ម ប្រសិនរកឃើញមានថ្មដំបូលដែលជ្រុះធ្លាក់មកទីតាំងនេះ ក្រុមការងារនឹងយកទៅដាក់នៅទីតាំងដើមវិញ។ អ្នកជំនាញរូបនេះបន្តថា បន្ទាប់ពីរៀបចំកម្រាលថ្មភក់បានល្អប្រសើរឡើងវិញហើយ…

  • សមុច្ច័យចំនួន១១មុខនៃតម្បាញសូត្រខ្មែរនឹងដាក់បង្ហាញជូនសាធារណជនទស្សនានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

    សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គ្រោងនឹងដាក់តាំងពិព័រណ៌ផលិតផលសូត្រខ្មែរចំនួន១១មុខ នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។ ផលិតផលទាំង១១មុខនេះ មានកន្សែងសូត្រចំនួន៤ និងសំពត់ហូលចំនួន៥ នៅក្នុងនោះក៏មានហូលពិតានចំនួន២ ជាអំណោយផ្តល់មកពីវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ។ ការដាក់តាំងពិព័រណ៌វត្ថុដ៏មានតម្លៃទាំងនេះ ក្នុងបំណងអភិរក្ស ថែរក្សាសិល្បៈតម្បាញហូលពិតានខ្មែរ ស្របពេលដែលចំនួនអ្នកប្រើប្រាស់ហូលពិតានក្នុងសង្គមខ្មែរសម័យថ្មី កំពុងថយចុះគួរឱ្យព្រួយបារម្ភ។ ម្យ៉ាងវិញទៀត ក៏ដើម្បីបង្ហាញដល់សាធារណជន សិស្ស និស្សិត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់ពីកេរ្តិ៍ដំណែល និងស្នាដៃរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកមក។ នាយករងស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី លោក សែន គឹមស៊ុន ឱ្យដឹងថា សមុច្ច័យទាំងនេះ មានប្រវត្តិនៅជាប់ជាមួយនឹងបុព្វបុរសខ្មែរជាយូរយារណាស់មកហើយ ប៉ុន្តែមួយផ្នែកធំវាត្រូវបានបំផ្លិចបំផ្លាញដោយសាររបបប៉ុលពត ហើយបច្ចុប្បន្នមិនសូវមានអ្នកនិយមប្រើទេ ដូចជាហូលពិតានជាដើមនោះ ទើបធ្វើឱ្យវិស័យតម្បាញហូលពិតានបានធ្លាក់ចុះ។ ក្រុមអ្នកជំនាញផ្នែកប្រពៃណីនិងវប្បធម៌ពន្យល់ថា ហូលពិតានមានលក្ខណៈពិសេសខុសពីហូលធម្មតា ព្រោះវាមានចងក្បាច់លើកគោមជារូបផ្សេងៗយ៉ាងពិសិដ្ឋ ដែលទាក់ទងទៅនឹងជំនឿសាសនា។ ពីបុរាណកាលបានហាមអ្នកស្រុកមិនឱ្យយកហូលប្រភេទនេះ ទៅប្រើឬស្លៀកដូចហូលធម្មតាទេ បើទោះបីជាហូលនោះនៅថ្មីមិនទាន់បានអភិសេកក៏ដោយ។ គោមដែលប្រើនៅលើហូលពិតានខ្លះ ក៏មិនត្រូវអនុញ្ញាតឱ្យយកទៅត្បាញលើហូលសម្រាប់ស្លៀកពាក់ធម្មតាបានដូចគ្នា។ លោក សែន គឹមស៊ុន បញ្ជាក់ថា ការផលិតហូលពិតានមួយៗត្រូវការចំណាយពេលវេលាយូរ ត្រូវការកម្លាំងមនុស្សច្រើន…

  • ស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២ ដំណើរការជួសជុលសម្រេចលទ្ធផលបានប្រមាណ៩០ភាគរយ

    ចាប់តាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ា ប្រទេសជប៉ុន កំពុងអនុវត្តគម្រោងជួសជុលដំណាក់កាលទី២ ស្ពានហាលខាងមុខប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃ រក្សាទម្រង់ដើមរបស់សំណង់បុរាណមួយនេះ ឱ្យមានសភាពរឹងមាំឡើងវិញ។ លោកសាតុរឹ មីវ៉ា (Satoru MIWA) តំណាងមជ្ឈមណ្ឌលអាស៊ី សូហ្វីយ៉ា និងជាប្រធានការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត មានប្រសាសន៍ថា គម្រោងជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២នេះ មានប្រវែងសរុបជិត១០០ម៉ែត្រ ខណៈដំណាក់កាលទី១ បានជួសជុសប្រវែង១០០ម៉ែត្ររួចមកហើយ នៅផ្នែកខាងកើតខណៈការងារជួសជុលនៅផ្នែកខាងលិចក៏ជិតរួចរាល់ជាស្ថាពរ។ លោកបន្តថា បើពិនិត្យតាមស្ថានភាពជាក់ស្តែង ដំណើរការជួសជុលស្ពានហាលមកដល់ខែមករា ឆ្នាំ២០២៣នេះ សម្រេចបានប្រមាណ៩០ភាគរយហើយ ក្នុងនោះក្រុមការងារអាច នឹងប្រើប្រាស់ពេលវេលាបន្ត យ៉ាងហោចណាស់១ឆ្នាំទៀត ដើម្បីបញ្ចប់ការងារទាំងនេះ។ លោកបន្តទៀតថា ក្នុងដំណើរការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត បញ្ហាប្រឈមខ្លះៗតែងតែជួបប្រទះដូចជា៖ ទោះបីស្ថិតក្នុងស្ថានភាពនៃជំងឺឆ្លងកូវីដ១៩ រយៈពេល២ឆ្នាំជាង ប៉ុន្តែសកម្មភាពនៃការជួសជុលនៅតែបន្ត បញ្ហាទឹកភ្លៀងនារដូវវស្សា ជាពិសេសស្ពានហាលមានកសិន្ធុទឹកព័ទ្ធជុំវិញពិបាកក្នុងការជួសជុល។ លោកសាតុរឹ មីវ៉ា តំណាងមជ្ឈមណ្ឌលអាស៊ី សូហ្វីយ៉ា បានសម្តែងក្តីសប្បាយរីករាយនៅពេលបានជួយដល់កម្ពុជា ក្នុងការងារជួសជុលស្ពានហាល…