News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ការប្រជុំពិភាក្សាបច្ចេកទេសដើម្បីអនុវត្តគម្រោងអភិរក្សនិងជួសជុលប្រាសាទព្រះវិហារ ដំណាក់កាលទី៤ (២០២២-២០២៤)

    កាលពីថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ លោក អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្សនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារនិងជាប្រធានដឹកនាំគម្រោង បានដឹកនាំប្រជុំពិភាក្សាជាមួយមន្ត្រីជំនាញនិងពលករ ដើម្បីរៀបចំផែនការលម្អិតអនុវត្តគម្រោងអភិរក្សនិងជួសជុលជណ្តើរបុរាណខាងជើងក្នុងដំណាក់កាលទី៤ (២០២២-២០២៤)។ ការជួសជុលជណ្តើរបុរាណខាងជើងដំណាក់កាលទី៤ នេះនឹងជួសជុលពីថ្នាក់ទី ១១ដល់ទី១៤ ដោយបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទី១ ជួសជុលថ្នាក់ទី ១៣និង១៤ ហើយដំណាក់កាលចុងក្រោយជួសជុលថ្នាក់ទី១១ និង១២។ ការជួសជុលចាប់ផ្តើមពីជញ្ជាំងជណ្តើរខាងលិច ខាងកើត និងកាំជំណ្តើរ ដោយពិចារណាលើការអន្តរាគមន៍ តិចតួចតាមអនុសាសន៍របស់អ្នកជំនាញអាដហុកនៃអង្គការយូណេស្កូ។ បច្ចុប្បន្នក្រុមការងារកំពុងរៀបចំការដ្ឋានដូចជា៖ សាងសង់រ៉ៃរំកិលថ្ម ជណ្តើរវាងការដ្ឋាន រោងកាត់ថ្ម ឃ្លាំងរក្សាសម្ភារៈ រោងការដ្ឋាន ស្លាកសញ្ញាការដ្ឋាននិងកន្លែងរក្សាថ្ម។ ក្រៅពីនោះយើងបានណែនាំនិងបែងចែកក្រុមការងារជាផ្នែកៗ ពន្យល់អំពីវិន័យការដ្ឋាន និងការថែទាំសម្ភារៈប្រើប្រាស់។ សូមបញ្ជាក់ថា គម្រោងអភិរក្សនិងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារនេះទទួលបានថវិកាឧបត្ថម្ភពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិកដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌។ អត្ថបទនិងរូបភាព៖ អ៊ា ដារិទ្ធ

  • អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃធ្វើកំណាយស្រាវជ្រាវនៅបរិវេណផ្នែកខាងលិចប្រាសាទអង្គរវត្ត

    អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យហាវ៉ៃបានសហការគ្នាធ្វើកំណាយស្រាវជ្រាវពីការវិវត្ត ស្តីពី «ការគោរពពុទ្ធសាសនាថេរវាទ»ដោយផ្តោតលើ ការវិវត្តរបស់សហគមន៍មនុស្សក្នុងតំបន់នេះ តាំងពីសម័យមុនអង្គរ រហូតមកដល់សម័យកណ្តាល ថាមានការផ្លាស់ប្តូរដូចម្តេចខ្លះ នាពេលដែល «វត្ត» មកជំនួសប្រាសាទ សម័យអង្គរ ដោយបានក្លាយជាស្នូលរបស់សហគមន៍។ តាមរយៈទិន្នន័យ LiDAR បង្ហាញថា មានទួលលំនៅនៅផ្នែកពាយព្យប្រាសាទអង្គរវត្ត នាសតវត្សរ៍ទី១២ ត្រូវឈូសពង្រាបប្រហែលនៅ សម័យកណ្តាល។ លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ ធ្វើកំណាយស្រាវជ្រាវនេះ គឺក្នុងគោលបំណងដើម្បីស្វែងយល់ពីមូលហេតុនៃការប្រែប្រួលរចនាសម្ព័ន្ធទីក្រុង និងប្រជាសាស្ត្រក្នុងតំបន់អង្គរពីសតវត្សរ៍ទី១៣រៀងមក។ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងគោលបំណតខាងលើនេះបានក្រុមការងារស្រាវជ្រាវបានបើករណ្តៅ កំណាយចំនួន២០រណ្តៅ ទំហំ ១x២ម នៅតាមទួល និងត្រពាំងក្នុងបរិវេណប្រាសាទអង្គរវត្ត។ ក្រៅពីនេះ ដើម្បីទទួលទិន្នន័យបន្ថែមទៀត អ្នកស្រាវជ្រាវ បានខួងដីចំនួន១០៤រណ្តៅបន្ថែមទៀត។ គម្រោងស្រាវជ្រាវនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅថ្ងៃទី២០ ខែមករា…

  • កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិព្រះវិហារ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចុះសិក្សាស្វែងយល់ប្រព័ន្ធទឹកក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដើម្បីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍

    នៅថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៣ ក្រុមអ្នកជំនាញទឹក ដឹកនាំដោយព្រឹទ្ធបុរសមហាវិទ្យាល័យវារីសាស្រ្តនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ បានចុះសិក្សាស្វែងយល់អំពីស្ថានភាពភូមិសាស្រ្តទូទៅ ប្រព័ន្ធរៀបចំទឹកបុរាណ និងខ្សែរទឹកធម្មជាតិក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះករ។ ការសិក្សានេះមានគោលបំណងដូចខាងក្រោម៖ – ពិនិត្យមើលលទ្ធភាពរៀបចំកែលម្អរប្រព័ន្ធទឹកតាមប្រាសាទសំខាន់ៗដើម្បីកាត់បន្ថយការដក់ទឹកតាមបរិវេណប្រាសាទ និងសម្រួលការដើរទស្សនារបស់ភ្ញៀវទេសចរនារដូវវស្សា – ពិនិត្យមើលលទ្ធភាពស្តុកទឹកបានយូរនៅតាមស្រះ និងអាងទឹកបុរាណ – ការរៀបចំស្តារសំណង់ទឹកបុរាណ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តក្នុងរមណីយដ្ឋាន ដើម្បីអភិរក្សធនធានជីវៈចម្រុះ វិស័យកសិកម្ម និងទេសចរណ៍ លើសពីនេះ ក្រុមការងារទាំងពីរក៏បានពិភាក្សាគ្នា អំពីផែនការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនៅក្នុងរមណីយដ្ឋានទាំងពីរនាថ្ងៃអនាគត។ ក្រៅពីនេះ ក្រុមការងារមកពីមហាវិទ្យាល័យវារីសាស្រ្តក៏បានជួយតម្លើងឧបករណ៍ត្រង់ទឹកភ្លៀងនិងសីតុណ្ហភាព ដើម្បីប្រមូលទិន្នន័យកម្ពស់ទឹកភ្លើង និងសីតុណ្ហភាពក្នុងរមណីយដ្ឋានប្រាសាទកោះកេរដែរ។ អត្ថបទ: ឯ.ឧ. ឃូ អៀងហួត

  • សិស្សមកពីវិទ្យាល័យ ចំនួន២ក្នុងខេត្តសៀមរាប ចុះសិក្សាស្វែងយល់ពីប្រាសាទអង្គរវត្ត និងការស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត

    អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយសកលវិទ្យាល័យហាវៃ បានដឹកនាំសិស្សានុសិស្សមកពីវិទ្យាល័យស្វាយធំនៃស្រុកប្រាសាទបាគងចំនួន១០នាក់និងសិស្សនៃវិទ្យាល័យ១០មករានៅក្នុងក្រុងសៀមរាបចំនួន២០នាក់ ចុះទៅធ្វើទស្សនកិច្ចការធ្វើកំណាយស្រាវជ្រាវនៅបរិវេណខាងលិចរបស់ប្រាសាទអង្គរវត្ត ព្រមទាំងទៅទស្សនានៅប្រាសាទអង្គរវត្ត ក្នុងគោលបំណង ឱ្យសិស្សានុសិស្សទាំងនោះ បានសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងការងារធ្វើកំណាយស្រាវជ្រាវថ្មីៗ ព្រមទាំងឱ្យស្វែងយល់អំពីការរស់នៅ និងការតាំងទីលំនៅរបស់បុព្វបុរសខ្មែរ នាសម័យអង្គរនិងក្រោយអង្គរផង កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ លោក ទិន ទីណា មានប្រសាសន៍ថា ក្រៅតែពីចង់ឱ្យសិស្សានុសិស្ស ដែលមកធ្វើទស្សនកិច្ចពេលនេះ បានស្វែងយល់ពីប្រាង្គប្រាសាទ និងចម្លាក់ គឺអាជ្ញាធរអប្សរាក៏ចង់ឱ្យសិស្ស បានស្វែងយល់ពីការធ្វើកំណាយស្រាវជ្រាវបែបបុរាណវិទ្យា ដើម្បីឱ្យដឹងថាតើអ្នកជំនាញបានធ្វើឡើងក្នុងគោលបំណងអ្វី ?លទ្ធផលបានអ្វីខ្លះ? ហើយវត្ថុដែលកំណាយបាន គេយកទៅរក្សាទុកនៅឯណា?។ កន្លងមកអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវ ដូចជានៅប្រាសាទបន្ទាយក្តីជាដើម ហើយសកម្មភាពនេះ គឺបានអប់រំ បណ្តុះគំនិតដល់សិស្សានុសិស្ស និងប្រជាជនឱ្យចេះស្រលាញ់បេតិកភណ្ឌរបស់ខ្លួន និងចូលរួមថែរក្សាទាំងអស់គ្នា។ យុវតី សៅ សុសាន ជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យស្វាយធំ ឱ្យដឹងថា ពេលដែលរូបនាងបានមកទស្សនាប្រាសាទអង្គរវត្តលើកនេះ គឺខុសប្លែកពីសព្វដង។…

  • អាជ្ញាធរជាតិសំបូរព្រៃគុក រៀបចំការប្រជុំបូកសរុបលទ្ធផលការងារអនុវត្តន៍បានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣

    នៅព្រឹកថ្ងៃអង្គារ ១១ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរជាតិសំបូរព្រៃគុក បានរៀបចំការប្រជុំបូកសរុបលទ្ធផលការងារអនុវត្តន៍បានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្តម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក។ ការប្រជុំរៀបចំធ្វើឡើងនៅអគារអភិរក្ស នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីនៃ អ.ជ.ស.ព. ព្រមទាំងមានការចូលរួមពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក អង្គភាពនគរបាលទេសចរណ៍ប្រចាំតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងលោកមេឃុំ មេភូមិ តំណាងភូមិឃុំ ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក សរុបប្រមាណ៥០នាក់។

  • សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ

    នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ស្ថិតនៅក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ អញ្ជើញចូលរួមជាកិត្តិយសអមដំណើរ សម្តេចក្រឡាហោម ស ខេង ក្នុងពិធីនោះរួមមាន៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ ព្រមទាំងមន្ត្រីនគរបាលជាច្រើនរូបទៀត។ ថ្លែងក្នុងឱកាសស្វាគមន៍នៃពិធីនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានជម្រាបជូនអង្គពិធីទាំងមូលឲ្យបានជ្រាបថា ទីតាំងថ្មីនៃអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរនេះត្រូវបានសង់ឡើងនៅលើដីដែល មានផ្ទៃក្រឡាសរុបចំនួន…