

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
លិខិតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនពរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លិខិតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនពរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏សែនមហានក្ខន្តឬក្សចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
-
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពភាពយន្តជប៉ុននៅកម្ពុជា
នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រួមជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតតែងតាំង នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិបានអញ្ជើញជាអធិបតីក្នុងពីធីសម្ពោធបើកមហោស្រពភាពយន្តជប៉ុនលើកទី៨ នៅព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះរៀបចំនៅរោងភាពយន្ត មេជើ សុីណេផ្លិច សាខាអេអន៣ ដោយមានការចូលពីសំណាក់លោក លោកស្រី សិល្បករសិល្បការិនី និងភ្ញៀវកិត្តិយសជាច្រើនរូប។ មហោស្រពភាពយន្តជប៉ុនលើកទី៨នេះ រៀបចំដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចាប់ថ្ងៃទី១៣ ដល់ថ្ងៃ២៩ ខែមករា ឆ្នាំ២០២៣ នៅរោងភាពយន្តមេជើ សុីណេភ្លិច ភ្នំពេញ។
-
លិខិតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
លិខិតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៣៨ឆ្នាំ នៃការចូលកាន់តំណែងជាផ្លូវការជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ – ថ្ងៃ១៤ ខែមករា ឆ្នាំ២០២៣
-
សន្និបាតបូកសរុបលទ្ធផលការងារអាជ្ញាធរជាតិព្រះវិហារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣
ថ្ងៃពុធ-ព្រហស្បតិ៍ ៥-៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអាជ្ញាធរជាតិព្រះវិហារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពីបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសទី១ បញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង៩១១ កងពលតូអន្តរាគមន៍លេខ៧ និងលេខ៨ វរៈសេនាតូចនគរបាលអន្តរាគមន៍ អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ វរៈសេនាតូចនគរបាលការពារព្រំដែនគោក៧៩៥ កងពលតូចអន្តរាគមន៍លេខ១ អាជ្ញាធរមូលដ្ឋានមានតំណាងស្រុកជាំក្សាន្ត តំណាងស្រុកគូលែន មេឃុំកន្ទួត មេឃុំស្រអែម(មេភូមិស្រអែមជើង ធម្មជាតិ ស្ទឹងខៀវ បង្គោល៨ តេជោបុស្សស្បូវ ចំបក់សែនជ័យ សែនជ័យ) មេឃុំស្រយង់(មេភូមិស្រយង់ជើង កោះកេរ្តិ៍ រំចេក) ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីអាជ្ញាធរជាតិព្រះវិហារសរុបប្រមាណ ១៤០នាក់។ អង្គសន្និបាតនេះផ្តោតលើចំនុចមួយចំនួនដូចខាងក្រោម៖ ១.បូកសរុបលទ្ធផលការងារឆ្នាំ២០២២ ២.ទិសដៅការងារឆ្នាំ២០២៣ ៣.ពិនិត្យលេីបញ្ហាប្រឈមនៅក្នុងការងារដែលបានអនុវត្តកន្លងមក និងសំណូមពរនានារបស់នាយកដ្ឋានជំនាញ ៤.ពិភាក្សានិងពិគ្រោះយោបល់ជាមួយអង្គសន្និបាតនិងដៃគូពាក់ព័ន្ធដេីម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធបទល្មេីសព្រៃឈេី…
-
ឯកឧត្ដម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធសៀវភៅអត្ថបទភាពយន្ត និងការចាក់បញ្ចាំងខ្សែភាពយន្តខ្នាតខ្លីដែលបានទទួលជ័យលាភី
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធសៀវភៅអត្ថបទភាពយន្តនិងការចាក់បញ្ចាំងខ្សែភាពយន្តខ្នាតខ្លីចំនួនបួនរឿង ព្រមទាំងកិច្ចពិភាក្សាជាមួយជ័យលាភីចំនួនបួនរូបដែលទទួលបានពានរង្វាន់ នៅក្នុងកម្មវិធី មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ #cinehubkh#cambodianfilmmaker#វិស័យភាពយន្តខ្មែរ#coffeeandfilm#cinesharing#filmdirecting#booklaunch#រឿងរ៉ាវចេញពីបេះដូង#cnsff
-
ការចុះត្រួតពិនិត្យការរៀបចំសួនមិត្តភាពរបស់អាជ្ញាធរជាតិព្រះវិហារ
នាព្រឹកថ្ងៃសុក្រ ៧ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក្រុមការងារអភិវឌ្ឍន៍សហគមន៍របស់នាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ ក្រោមការតម្រង់ទិសទៅតាមផែនការរបស់នាយកដ្ឋានដែលដាក់ជូនមក កំពុងបន្តអនុវត្តការងាររៀបចំសួនមិត្តភាពរបស់អាជ្ញាធរជាតិព្រះវិហារស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំស្សាន្ត ខេត្តព្រះវិហារឲ្យមានដំណើរការល្អប្រសើរទៅមុខ។ គោលបំណងនៃសួនមិត្តភាពនេះ គឺរៀបចំឲ្យមានសួនបន្លែគ្រប់មុខ សួនដំណាំឈើហូបផ្លៃ និងកន្លែងចិញ្ចឹមសត្វ ដែលជាសួនគម្រូសម្រាប់បណ្តុះបណ្តាលដល់សហគមន៍ភូមិទាំង៧នៅក្នុងឃុំស្រអែមនាពេលឆាប់ៗខាងមុខ បន្ទាប់ពីសួនមួយចំនួនមានដាំណាំបង្ហាញគ្រប់គ្រាន់។ មកទល់ពេលនេះ ក្រុមការងារយើងសម្រេចបានការងារជាច្រើនដូចជា ៖ – ដាំបន្លែនៅរោងផ្ទះសំណាញ់មាន ៖ សាលាដ៏ ឆៃថាវ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ខ្ទឹមស្លឹក ត្រកួន និងបន្លែផ្សេងៗទៀត – ភ្ជួររាស់ដីនៅក្រៅរោងសំណាញ់ទំហំ (២០ម×៥០ម) សម្រាប់ដាំបន្ថែមបន្លែមួយចំនួនទៀតដូចជា ល្ពៅយកត្រួយ ត្រប់វែង ពោតបារាំង និងខ្ទឹមស្លឹកជាដើម –…



