News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ចិន-កម្ពុជាពិភាក្សាគម្រោងកិច្ចប្រតិបត្តិការអន្តរជាតិដើម្បីអភិរក្សនិងជួសជុលប្រាសាទព្រះវិហារ

    កាលពីថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងថ្នាក់ដឹកនាំចំនួន ៤រូប បានជួបប្រជុំពិភាក្សាជាមួយ កញ្ញា វ៉ាង ជីង (WANG Jing) ប្រធានានយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តជាតិនៃវិទ្យាស្ថានចិនដើម្បីបេតិកភណ្ឌវប្បធម៌ (Chinese Academy for Cultural Heritage) លើគម្រោងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីជួសជុលប្រាសាទព្រះវិហារ។ កិច្ចពិភាក្សាផ្តោតលើគម្រោងជួសជុលប្រាសាទព្រះវិហារ គោបុរៈទី ១ ទី២ និងទី៣ ការបណ្តុះបណ្តាលធនធានមនុស្សកំរិតខ្ពស់នៃស្ថាប័នទាំងពីរតាមរយៈ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការរៀបចំបង្កើតមន្ទីរពិសោធន៍និងវិភាគបុរាណវត្ថុនៅ ក្នុងស្រុកជាដើម។ ក្រៅពីនោះ ភាគីចិនដែលមានអ្នកបច្ចេកទេសចំនួន ៨រូបបានចុះសិក្សា ទីតាំងផ្ទាល់ជាមួយថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិព្រះវិហារ សិក្សាអំពី ស្ថានភាពប្រាសាទនាពេលបច្ចុប្បន្នដោយប្រើដ្រូន ស្កែន 3D តួប៉មប្រាសាទនៅគោបុរៈទី១ ទី២…

  • ការប្រកួត​ល្បែងប្រពៃណីវាយប្រដំពានរង្វាន់ស្រុកស្វាយទាប

    …………………………………… កាលពីថ្ងៃអាទិត្យ ទី​៨ ខែមករា ឆ្នាំ​២០២៣ ក្រុមការងារក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយ​អាជ្ញាធរមូលដ្ឋាន​ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយ​រៀង បាន​រៀបចំ​ការ​ប្រកួត​ “ល្បែង​ប្រពៃណីវាយ​ប្រដំពានរង្វាន់ស្រុកស្វាយទាប។ ក្នុងព្រឹត្តិការណ៍​ប្រកួត​ល្បែងប្រពៃណីនេះ ​ឯកឧត្តម​អគ្គនាយកបច្ចេកទេស​វប្បធម៌ និង​ឯកឧត្តម​អគ្គនាយក​រដ្ឋបាលនិង​ហិរញ្ញវត្ថុនៃក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បានអញ្ជើញ​ជា​អធិបតី និង​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់លោក​ស្រីអភិបាល​រង​ស្រុកស្វាយទាប លោកស្រីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ​ខេត្ត​ស្វាយ​រៀង លោកប្រធានការិយាល័យ​អប់រំយុវជន​និង​កីឡាស្រុកស្វាយ​ទាប លោកមេឃុំ ព្រម​ទាំងលោក-លោកស្រីនាយក នាយិកា​វិទ្យាល័យ និង​អនុវិទ្យាល័យ​ចំណុះស្រុកស្វាយទាប​។ ការ​ប្រកួត​ល្បែងប្រពៃណីវាយប្រដំយកពានរង្វាន់​ថ្នាក់ស្រុកនេះ មានការ​ចូលរួម​​ពីសំណាក់​សិស្សានុសិស្សជាក្រុមកីឡាវាយប្រដំប្រចាំវិទ្យាល័យ និង​អនុវិទ្យាល័យ​ក្នុងស្រុកស្វាយ​ទាប និង​ក្រុមកីឡាវាយប្រដំប្រចាំភូមិទាំង៦ ចំណុះឃុំព្រៃតាអី សរុបមាន​២៤ក្រុម ស្មើនឹង​៣៧០នាក់។ ក្នុង​ការ​ប្រកួត​យកពានរង្វាន់ខាងលើ​ គេសង្កេតឃើញសិស្សានុសិស្ស​ និង​ប្រជាពល​រដ្ឋក្នុង​មូលដ្ឋានចូលរួមគាំទ្រ​​យ៉ា​ងច្រើន​កុះករ។ ជាលទ្ធផលនៃការ​ប្រកួតគឺ ​ពានរង្វាន់លេខ១និង​លេខ២ បានទៅអនុវិទ្យាល័យ​ស្វាយ​រំពារ​ (ក្រុមទី១ និងទី២) និងពានរង្វាន់លេខ៣ បាន​ទៅក្រុមកីឡាមកពីភូមិ​ស្វាយ​ផ្អែម។ ចំពោះក្រុមទទួលបានពានរង្វាន់លេខ១ ទទួលបានថវិកាចំនួន១,៥០០,០០០៛ លេខ២ ទទួលបានថវិកាចំនួន១,២០០,០០០៛ លេខ៣ ទទួលបាន​ថវិកា១,០០០,០០០៛ និងក្រុមមិនបានទទួលជ័យលាភីទាំង២១ ក្រុម ទទួលបានប័ណ្ណសរសើរនិងថវិកាចំនួន ៥០០,០០០៛។…

  • លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចុះទៅពិនិត្យស្ថានភាពផ្ទះសសរ១០០ នៅវត្តរកាកណ្តាល ខេត្តក្រចេះ

    នៅថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះទៅពិនិត្យស្ថានភាពផ្ទះសសរ១០០ នៅវត្តរកាកណ្តាល ខេត្តក្រចេះ ក្រោយការសាងសង់ជួសជុលនិងតម្លើងឡើងវិញចប់សព្វគ្រប់ ដើម្បីអនុញ្ញាតឲ្យមន្ទីរអាចបើកទ្វារជូនសាធារណជនចូលទស្សនាបានជាផ្លូវការ។ ផ្ទះសរសរ១០០ ជាផ្ទះឈើបុរាណមួយដែលមានអាយុកាលជាង១៥០ឆ្នាំ ហើយបច្ចុប្បន្ននេះសសរផ្ទះធំមាននៅសល់តែចំនួន៤០ ដោយឡែកសសរចំនួន៦០ទៀត ក្រសួងបានណែនាំឲ្យមន្ទីរពិនិត្យលទ្ធភាពសាងសង់បន្ថែម និងស្វែងរកថវិកាបន្ថែមពីសប្បុរសជនសម្រាប់ចំណាយលើការសាងសង់។ ក្រៅពីការចូលរួមកម្មវិធីនេះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានចំណាយពេលវេលាជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងថ្នាក់ដឹកនាំខេត្ត ដោយបានលើកឡើងនូវអនុសាសន៍ណែនាំល្អៗមួយចំនួនទាក់ទងនិងកិច្ចការអភិរក្សបេតិកភណ្ឌជាតិទាំងរូបីនិងអរូបី។ ទន្ទឹមនឹងនោះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានពន្យល់ពីសារៈសំខាន់នៃកិច្ចការអភិរក្សបុរាណដ្ឋាននិងសំណង់បុរាណនានា ដោយការអំពាវនាវឲ្យមន្ត្រីជួយផ្សព្វផ្សាយនិងបង្ការកុំឲ្យប្រជាពលរដ្ឋវាយកំទេចសំណង់បុរាណនានាដែលនៅក្នុងវត្ត បំផ្លាញទីទួលបុរាណ និងប្រាសាទបុរាណ ព្រោះមរតកទាំងនោះគឺអាចប្រើប្រាស់បង្កើតជាតំបន់ទេសចរទាក់ទាញភ្ញៀវមកចូលទស្សនាបាន ឧទាហរណ៍ជាក់ស្តែងគឺទីតាំងវត្តរកាកណ្តាលនេះតែម្តងដែលមានអគារវត្ត កុដិ និងផ្ទះសសរ១០០កំពុងក្លាយជាតំបន់ទេសចរណ៍របស់ខេត្ត។ ប្រជាពលរដ្ឋគ្រប់រូប មានកត្វកិច្ចក្នុងការការពារសំណង់បុរាណ ហើយមន្ទីរជំនាញនានាចាំបាច់ត្រូវតែឆាប់ចុះស្រង់ស្ថិតិចុះបញ្ជី និងការពារនូវរាល់សំណង់សំខាន់ៗដែលមានអាយុកាលចាប់ពី៥០ឆ្នាំឡើងទៅ។ លោកជំទាវបណ្ឌិតសភាចារ្យ បានបង្ហាញពីការសោកស្តាយចំពោះរាល់សកម្មភាពនានាដែលឈានដល់ការបំផ្លាញសំណង់បុរាណមួយចំនួននារយៈកាលថ្មីៗនេះ។ ឆ្លៀតឱកាសនេះផងដែរ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានផ្តាំផ្ញើសារបន្តជូនជនរួមជាតិផងដែរថា សកម្មភាពនៃការបំផ្លាញសំណង់បុរាណ គឺបទល្មើសព្រហ្មទណ្ឌដែលប្រឈមការកាត់ទោសជាប់មន្ទីរឃុំឃាំង…

  • អាជ្ញាធរជាតិអប្សរា បើកសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ISO 14001-2015

    អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បើកសវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្របតាមស្តង់ដារអន្តរជាតិ ISO14001-2015 នៅគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO 14001: 2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន រយៈពេល២ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៣។ ពិធីបើកនេះ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធ។ ឯកឧត្តម សុខ លក្ខិណា បានលើកឡើងថា ការបើកសវនកម្មផ្ទៃក្នុងគឺដើម្បីត្រួតពិនិត្យវាយតម្លៃ ភាពមិនអនុលោម ចំណុចតាមអង្កេត និងចំណុចអនុសាសន៍ និងចំណុចប្រសើរ នៅក្នុងស្ថាប័នដែលបានអនុវត្តកន្លងមក និងត្រៀមខ្លួនឱ្យស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) ចុះមកធ្វើសវនកម្មលើស្ថាប័នអាជ្ញាធរជាតិ នាពេលខាងមុខនេះ។ សូមបញ្ជាក់ថា ការធ្វើសវនកម្មផ្ទៃក្នុង គឺធ្វើឡើងយ៉ាងទៀងទាត់ ២ដងក្នុងមួយឆ្នាំ ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនូវភាពអនុលោមជាប្រចាំរបស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ជាពិសេសការអនុវត្តជារួមនៅក្នុងនាយកដ្ឋាននីមួយៗ…

  • កិច្ចប្រជុំពិនិត្យនិងវាយតម្លៃលើគម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែងជំហានទី២

    ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅសារមន្ទីរទួលស្លែង មានរៀបចំកិច្ចប្រជុំរវាងក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដោយឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ជាមួយលោក Sardar Umar Alam ប្រធានការិយាល័យអង្គការយូណេស្កូភ្នំពេញ និងលោក Song Yungjun តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា ដើម្បីសិក្សាវាយតម្លៃលើគម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែងជំហានទី២ ដែលបានដាក់ស្នើសុំហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈ អង្គការ KOICA។ គម្រោងជំហានទី២នេះ ផ្ដោតបន្តលើការអភិរក្សបណ្ណសារសារមន្ទីរ និង ការអប់រំផ្សព្វផ្សាយ ដើម្បីសន្តិភាព។ កន្លងមក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយការិយាល័យអង្គការយូណេស្កូភ្នំពេញ បានអនុវត្តគម្រោងអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែង ប្រកបដោយជោគជ័យ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ KOICA។

  • លិខិតរំលែកមរណទុក្ខ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជូនចំពោះឯកឧត្ដម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែន ចំពោះមរណភាពរបស់ លោកជំទាវ ញាណធាន ណារី

    លិខិតរំលែកមរណទុក្ខ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជូនចំពោះឯកឧត្ដម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែន ចំពោះមរណភាពរបស់ លោកជំទាវ ញាណធាន ណារី ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។