

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
ភ្នាក់ងារទេសចរណ៍បន្តជួសជុលគ្រឿងបរិក្ខាក្នុងតំបន់ប្រាសាទដើម្បីត្រៀមស្វាគមន៍ទេសចរត្រឡប់មកវិញ
ក្រុមភ្នាក់ងារទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានបន្តជួសជុលគ្រឿងបរិក្ខា ទេសចរណ៍មួយចំនួននៅតាមប្រាសាទ ដូចជាជណ្ដើរក្ដារឈើដែលទ្រុឌទ្រោម ឱ្យមានសោភ័ណភាព និងរឹងមាំ។ ការងារនេះ ដើម្បីសម្រួលដល់ដំណើរទស្សនារបស់ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងរមណីយដ្ឋានអង្គរឱ្យប្រកបដោយផាសុកភាព និងប្រកបដោយភាពសប្បាយរីករាយ ពោរពេញដោយអនុស្សាវរីយ៍ និងការចងចាំដ៏ល្អៗ៕ រូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌
-
សូមអធ្យាស្រ័យ ចំពោះការយឺតយ៉ាវនៃការផ្សាយផ្ទាល់កីឡាប្រពៃណីវាយប្រដំ ដោយសារបញ្ហាបច្ចេកទេស។ យើងខ្ញុំនឹងផ្សាយផ្ទាល់ជូន ពីឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង នាពេលបន្តិចទៀត។ សូមអរគុណ
-
អបអរសាទរថ្ងៃខួបកំណើតទី២ របស់ប្រជាជនកម្ពុជា ៧ មករា ១៩៧៩ – ៧ មករា ២០២៣អបអរសាទរថ្ងៃខួបកំណើតទី២ របស់ប្រជាជនកម្ពុជា
អបអរសាទរថ្ងៃខួបកំណើតទី២ របស់ប្រជាជនកម្ពុជា ! ៧ មករា ១៩៧៩ – ៧ មករា ២០២៣ #៤៤ឆ្នាំ
-
អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមការងារជួសជុលខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម
នាដើមឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយស្ថាប័នASI របស់ឥណ្ឌា បានចាប់ផ្តើមគម្រោងជួសជុលឡើងវិញ ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យសំណង់ខ្លោងទ្វារ ដែលបាក់ស្រុតតួគ្រឹះ និងកំពូលមុខព្រហ្មទាំងបួនខាងលើបានរលុះធ្លាក់បាត់រូបរាងដោយកត្តាផ្សេងៗអស់រយៈពេលជាយូរឆ្នាំមកហើយនោះ អាចងើបឈរឹងមាំឡើងវិញ និងមានសុវត្ថិភាពគ្រប់គ្រាន់ ក្នុងន័យថែរក្សា អភិរក្សស្នាដៃបុព្វបុរសខ្មែរមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រមទាំងលើកតម្លៃសោភណ្ឌភាពប្រាសាទតាព្រហ្ម ជាពិសេស បង្អួតសម្រស់ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទតាព្រហ្ម និងឆ្លងកាត់វង់ទស្សនាផ្លូវវង់តូចជាដើម។ លោក Sing Sood អ្នកអនុវត្តគម្រោងសហប្រតិបត្តិការ ឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម មានប្រសាសន៍ថា គម្រោងជួសជុលខ្លោងទ្វារខាងត្បួងប្រាសាទតាព្រហ្មនេះ បានចាប់ផ្តើមនៅដើមខែមករា ឆ្នាំ២០២៣នេះតទៅ ដោយនៅក្នុងគម្រោងនេះដែរ ការជួសជុលមិនត្រឹមតែលើខ្លោងទ្វារប៉ុណ្ណោះទេ ភាគីកម្ពុជា និងឥណ្ឌា ក៏នឹងជួសជុលកំពែងសងខាងប្រវែង២០ម៉ែត្រ ដែលដួលរាបដល់ដីនោះផង។ លោក Sing Sood រំពឹងថា នៅរយៈពេល២ឆ្នាំខាងមុខ បន្ទាប់ពីការខិតខំប្រឹងប្រែងជួសជុលរបស់អ្នកជំនាញ ខ្លោងទ្វារ និងកំពែងផ្នែកខាងត្បួងនៃប្រាសាទតាព្រហ្ម នឹងរឹងមាំស្រស់ស្អាតឡើងវិញ។ លោកបន្តទៀតថា ដំណាក់កាលនៃការជួសជុល គឺត្រូវធ្វើការសិក្សាពីប្លង់ ធ្វើកំណាយស្រាវជ្រាវអំពីការខូចខាត…
-
គោរពជូនសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក្នុងឱកាសដ៏សែនមហានក្ខត្តឬក្សប្រពៃថ្លៃថ្លា ពោពេញដោយសិរីសួស្តី នៃពិធីខួបអាពាហ៍ពិពាហ៍គម្រប់៤៧ឆ្នាំ
លិខិតគោរពជូនពរ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរពជូនសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក្នុងឱកាសដ៏សែនមហានក្ខត្តឬក្សប្រពៃថ្លៃថ្លា ពោពេញដោយសិរីសួស្តី នៃពិធីខួបអាពាហ៍ពិពាហ៍គម្រប់៤៧ឆ្នាំ
-
លោកជំទាវបណ្ឌិតសភារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមពិនិត្យស្នាដៃការហាត់សមរបស់សិល្បករសិល្បការិនី សម្រាប់ត្រៀមសម្ដែងសិល្បៈទស្សនីយភាព
លោកជំទាវបណ្ឌិតសភារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមពិនិត្យស្នាដៃការហាត់សមរបស់សិល្បករសិល្បការិនី សម្រាប់ត្រៀមសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា។ នារសៀលថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររៀបចំការសម្ដែងសិល្បៈទស្សនីយភាព បានអញ្ជើញចូលរួមពិនិត្យស្នាដៃការហាត់សមរបស់សិល្បករសិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ និងក្រុមគុនល្បុក្កតោនៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សម្រាប់ត្រៀមការសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ នៅទីតាំងនាយកដ្ឋានសិល្បៈទស្សនីយភាព ។ ការពិនិត្យស្នាដៃការហាត់សមរបស់សិល្បករសិល្បការិនី និងកីឡាករកីឡាការិនី សម្រាប់ត្រៀមការសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព បានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានគណៈកម្មការរៀបចំពិធីខួបអនុស្សាវរីយ៍ផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា។…



