

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ
លោក ភឹង តារា បុរាណវិទូអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវរូបចម្លាក់មួយចំនួនទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ឬល្បុកតោ នៅតាមខឿននៃប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមអ្នកជំនាញ រូបចម្លាក់ទាំងនោះមាននៅប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត បន្ទាយសំរែ ព្រះខ័ន និងប្រាសាទប្រីជាដើម។ លោក ភឹង តារា ពន្យល់ថា ភាគច្រើនចម្លាក់គុន ឬក្បាច់វាយគ្នាទាំងនោះ ច្រើនឆ្លាក់ជាចម្លាក់តូចៗ មានឆ្លាក់នៅខឿនខាងផ្នែកខាងក្រោមប្រាសាទ។ តួយ៉ាងនាខឿនខាងត្បូងសាលរបាំ នៃប្រាសាទតាព្រហ្ម ចម្លាក់ប្រមាណ៨រូប បានឆ្លាក់តម្រៀមគ្នាជាជួរ ដោយមានជាក្បាច់ឱបក ឡើងជង្គង់ កម្ដៅសាច់ដុំ ការឱ្យទឹក។ល។ ក្រៅពីនោះ មានឆ្លាក់ដាច់ពីគេនៅផ្នែកខាងត្បូងនៃប្រាសាទនេះផងដែរ។ នៅប្រាសាទតាព្រហ្មដដែល ត្រង់ចម្លាក់ដែលមានមនុស្សពីរនាក់ឡើងជង្គង់។ រូបនេះ ត្រូវបានលោក ភឹង តារា យល់ថាជាគុនខ្មែរ ដោយគេឃើញមានមនុស្សពីរនាក់កំពុងប្រកួតគ្នា។ អ្នកនៅខាងស្តាំចាប់ក្បាលអ្នកនៅខាងឆ្វេងសង្កត់ចុះក្រោម ឯជើងខាងឆ្វេងវិញឡើងជង្គង់ទៅរកគូប្រកួតខ្លួន។ តែអ្នកនៅខាងឆ្វេងវិញយកដៃស្តាំរបស់ខ្លួនចាប់ទប់ជង្គង់នោះ កុំឲ្យមកត្រូវមុខបាន។ អ្នកស្រាវជ្រាវ យល់ថា…
-
ថ្ងៃចុងក្រោយនៃឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាប្រាសាទអង្គរវត្តយ៉ាងច្រើនកុះករ
នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយនៃឆ្នាំចាស់ ត្រៀមផ្លាស់ចូលឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍បានចូលមកទស្សនាប្រាសាទអង្គរវត្តជាច្រើនពាន់នាក់។ ការមកទស្សនាកម្សាន្តរមណីយដ្ឋានអង្គរ សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រកបដោយសុខសុវត្ថិភាពក្នុងការដំណើរ គោរពប្រតិបត្តិអង្គរ រក្សាសណ្តាប់ធ្នាប់ល្អ មានអធ្យាស្រ័យគ្នាទៅវិញទៅមក កុំធ្វេសប្រហែសទ្រព្យសម្បត្តិដែលមានតម្លៃ និងប្រកាន់ខ្ជាប់នូវឥរិយាបថចូលរួមថែរក្សាបរិស្ថាន លើកតម្លៃរមណីយដ្ឋានអង្គរទាំងអស់គ្នា៕ អត្ថបទ និងរូបភាព: យី សុថា
-
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចូលរួមពិនិត្យស្នាដៃការហាត់សមរបស់សិល្បករសិល្បការិនី ត្រៀមការសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា
នាព្រឹកថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររៀបចំការសម្ដែងសិល្បៈទស្សនីយភាព បានអញ្ជើញចូលរួមពិនិត្យស្នាដៃការហាត់សមរបស់សិល្បករសិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីត្រៀមការសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣។ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានត្រៀមសិល្បករសិល្បការិនី ចំនួន ១៨៥ នាក់ ដើម្បីចូលរួមសម្ដែងសិល្បៈទស្សនីយភាព នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចប្រធានគណបក្ស សម្ដេចប្រធានកិត្តិយស ថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកាគណបក្ស មហាជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ ការហាត់សមរបស់សិល្បករសិល្បការិនីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានយកចិត្តទុកដាក់ខ្ពស់ក្រោមការដឹកនាំ និងពិនិត្យយ៉ាងល្អិតល្អន់ពីសំណាក់លោកគ្រូអ្នកគ្រូជំនាញៗជាច្រើនរូប…
-
ក្រសួងវប្បធម៌និងវិចិត្រិសិល្បៈសហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការនិងគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)
រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ក្រសួងវប្បធម៌និងវិចិត្រិសិល្បៈសហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការនិងគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ក្រោមសហអធិបតីរបស់ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពស់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងគោលបំណងដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងវិសោធនកម្មច្បាប់ ដោយផ្តោតសំខាន់ទៅលើការបោះពុម្ពផ្សាយ និងការកម្រិត និងលើកលែងសិទ្ធិអ្នកនិពន្ធដែលទាក់ទងនឹង ការអនុញ្ញាតឱ្យប្រើប្រាស់ស្នាដៃដោយឥតគិតថ្លៃចំពោះគ្រឹះស្ថានសិក្សា បណ្ណាល័យ បណ្ណសារដ្ឋាន និង សារមន្ទីរ ជាពិសេសការអនុញ្ញាតឱ្យមានការផលិតទម្រង់ផ្សេងដែលអាចចែកជូន និងប្រើប្រាស់ផ្តាច់មុខដោយជនពិការភ្នែក គថ្លង់ និងពិការភាពការបោះពុម្ពផ្សេងៗទៀត ដូចដែលបានផ្តល់ជូនដោយសន្ធិសញ្ញាទីក្រុង ម៉ារ៉ាកេសឆ្នាំ២០១៣ ដើម្បីជួយសម្រួលទៅដល់ការទទួលបាននូវការបោះពុម្ពផ្សាយស្នាដៃសម្រាប់ជនពិការភ្នែក ជនបាត់បង់សមត្ថភាពចក្ខុវិញ្ញាណ ឬជនមានពិការភាពបោះពុម្ពផ្សាយដទៃទៀត។
-
គណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជេីញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ ម្តាយបង្កេីតលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា
នាព្រឹកថ្ងៃអង្គារ ៥កេីត ខែបុស្ស ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្តសិល្បៈ បានដឹកនាំគណៈប្រតិភូអញ្ជេីញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ ដែលត្រូវជាម្តាយបង្កេីតលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៣កេីត ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ក្នុងនាមលោកជំទាវបណ្ឌិតសភាចារ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសម្តែងនូវសមានទុក្ខចំពោះមរណភាពរបស់ឧបាសិកា ស៊ុយ សុំម៉ាឡៃ គឺជាបាត់បង់ ម្តាយ ជីដូន ជីដូនទួត ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌និងតែងតែយកចិត្តទុកដាក់បីបាច់ថែរក្សា អប់រំណែនាំផ្តល់ដំបូន្មានល្អៗដល់កូនចៅប្រកបដោយគន្លងធម៌។ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះនិងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព…
-
ក្រុក្រុមសិល្បៈកម្ពុជាបាននាំយកតន្ត្រីប្រពៃណីចំនួន៩បទ ចូលរួមប្រកួតប្រជែងក្នុងមហោស្រពតន្ត្រីអាស៊ានឆ្នាំ២០២២នេះ
ក្រុមសិល្ប:កម្ពុជានៃនាយកដ្ឋានសិល្បទស្សនីយភាព បានទទួលមេដាយចំនួនពីរ ក្នុងនោះមេដាយមាសមួយ និងមេដាយប្រាក់មួយ និងប័ណ្ណសរសើរចំនួនមួយ ក្នុងការប្រកួតប្រជែង មហោស្រពតន្ត្រីអាស៊ានឆ្នាំ២០២២ ដែលបានធ្វើឡេីងពីថ្ងៃទី១៩ ដល់២៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុង Hoi An ខេត្ត Quang Nam ប្រទេសវៀតណាម។ ក្រុក្រុមសិល្បៈកម្ពុជាបាននាំយកតន្ត្រីប្រពៃណីចំនួន៩បទ ចូលរួមប្រកួតប្រជែងក្នុងមហោស្រពតន្ត្រីអាស៊ានឆ្នាំ២០២២នេះ។ ក្នុងនោះតន្ត្រីភ្លេងការ(the wedding music) សម្រួលតន្ត្រីដោយ លោក រ៉ុន វណ្ណនី បានទទួលមេដាយមាស តន្ត្រីរបាំឆៃយ៉ាំ (Chhai Yam Dance Music) សម្រួលតន្ត្រីដោយលោក ឯល ប៊ុនណុល បានទទួលមេដាយប្រាក់ និងបានទទួលប័ណ្ណសរសើរចំនួនមួយលេីការរក្សាតន្ត្រីទំនៀមទម្លាប់ប្រពៃណីបានខ្ជាប់ខ្ជួន (Merit of Authentic Tradition)។ នេះជាជោគជ័យមួយសម្រាប់កម្ពុជាក្នុងការចូលរួមលេីវិស័យតន្ត្រីក្នុងតំបន់អាស៊ាន។ អត្ថបទ៖ នាយកដ្ឋានRC



