

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
កម្មវិធីបិទសិក្ខាសាលាវិបស្សនាស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម” សម្រាប់មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ឯកឧត្ដម អ៊ុន ទឹម អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបិទសិក្ខាសាលាវិបស្សនាស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម” កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ ក្នុងកម្មវិធីបិទសិក្ខាសាលានេះ ឯកឧត្ដមសង្ឃឹមថាសិក្ខាកាមទាំងអស់បានទទួលចំណេះដឹងបន្ថែមអំពីគោលការណ៍និងវិធីសាស្ត្រដើម្បីបង្កើនប្រសិទ្ធភាពក្នុងការរៀបចំផែនការថវិកាសមិទ្ធកម្មរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅបណ្ដាឆ្នាំខាងមុខ ស្របតាមក្របខណ្ឌពេលវេលារបស់ផែនការសកម្មភាពដើម្បីអនុវត្តយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥។ សិក្ខាសាលាលើកទី៥នេះ គឺជាការពង្រឹងសមត្ថភាពតាមរយៈការបំពេញនូវចំណុចខ្វះខាតដែលជាបញ្ហាប្រឈមរបស់អង្គភាពនីមួយៗបានជួបប្រទះកន្លងមក ជាពិសេសដោយផ្តោតលើការពិពណ៌នាគោលបំណងនៃកម្មវិធី អនុកម្មវិធី ការកំណត់សូចនាករគន្លឹះ សូចនាករលទ្ធផលក្នុងឆ្នាំ និងគោលដៅសូចនាករ។ មុននឹងប្រកាសបិទសិក្ខាសាលារយៈពេល២ថ្ងៃនេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងថ្មីៗដែលទទួលបានពីសិក្ខាសាលានេះទៅអនុវត្តឱ្យមានប្រសិទ្ធភាព ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ដំណាក់កាលទី៤ ដែលផ្តោតលើការបង្កើនគណនេយ្យភាពសមិទ្ធកម្ម ព្រមទាំងត្រូវចូលរួមផ្សព្វផ្សាយនិងចែករំលែកចំណេះដឹងដែលទទួលបានដល់សហការីរបស់ខ្លួន ដើម្បីធានានិរន្តរភាពនៃប្រសិទ្ធភាពការងាររៀបចំផែនការយុទ្ធសាស្ត្រថវិកាសមិទ្ធកម្មរបស់ក្រសួង។ ទន្ទឹមគ្នានេះ ឯកឧត្ដមក៏បានថ្លែងអំណរគុណចំពោះគ្រូបង្គោលនិងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះដោយជោគជ័យតាមផែនការ។ សូមបញ្ជាក់ថា សិក្ខាសាលាវិបស្សនានេះ បានរៀបចំឡើងពីថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់សិក្ខាកាមចំនួន១២០នាក់ ដែលជាថ្នាក់ដឹកនាំនិងជាមន្ត្រីពីគ្រប់អង្គភាពក្រោមឱវាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ សិក្ខាសាលាក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនេះ គឺជាសិក្ខាសាលាលើកទី៥ ដើម្បីបន្តបង្កើនសមត្ថភាពធនធានមនុស្សលើការរៀបចំនិងអនុវត្តថវិកាសមិទ្ធកម្មរបស់ក្រសួង។ រូបភាពនិងខ្លឹមសារ៖ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
-
លិខិតរំលែកមរណទុក្ខរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
លិខិតរំលែកមរណទុក្ខរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សូមទូលប្រគេន សម្តេចព្រះពោធិវង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះមរណភាពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ កាលពីថ្ងៃច័ន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០និង៣៨នាទីយប់ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។
-
សិក្ខាសាលាវិបស្សនាស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម” សម្រាប់មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបើកសិក្ខាសាលាវិបស្សនាស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម” កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពរបស់សិក្ខាកាមសរុបចំនួន១២០នាក់ ដែលជាថ្នាក់ដឹកនាំនិងជាមន្ត្រីមកពីគ្រប់អង្គភាពរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយផ្តោតលើការពិពណ៌នាគោលបំណងនៃកម្មវិធី អនុកម្មវិធី ការកំណត់សូចនាករគន្លឹះ សូចនាករលទ្ធផលក្នុងឆ្នាំ និងគោលដៅសូចនាករ។ ក្នុងកម្មវិធីបើកសិក្ខាសាលានេះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ សង្ឃឹមថាសិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ ព្រមទាំងមានឱកាសលើកយកបញ្ហាប្រឈមនិងបទពិសោធន៍ដែលបានអនុវត្តកន្លងមក ដើម្បីពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាជាមួយគ្រូបង្គោលដែលជាអ្នកជំនាញអញ្ជើញមកពីវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងន័យនេះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់គ្រូបង្គោល និងលើកឡើងជាសំណួរ ចម្ងល់ ឬបញ្ហាលំបាកទាំងឡាយដែលធ្លាប់ប្រឈមកន្លងមក ព្រមទាំងត្រូវពិភាក្សារិះរកយន្តការជាត្រីវិស័យរួម ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ដែលផ្តោតលើ “គណនេយ្យភាពសមិទ្ធកម្ម” ដោយគិតគូលើការកែទម្រង់ប្រព័ន្ធថវិកា ផែនការយុទ្ធសាស្រ្តថវិកា ថវិកាកម្មវិធី និងអង្គភាពថវិកា ដែលបានដាក់អោយអនុវត្តនៅតាមក្រសួង-ស្ថាប័ន…។ សូមបញ្ជាក់ថា សិក្ខាសាលាពីថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២២ ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនេះ…
-
គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូនាំយកថវិកាចំនួួន ៨២,៧០៣ ដុល្លាអាមេរិក ដែលបានមកពីការរៀបចំព្រឹត្តិការណ៍ “រាត្រីសមោសរសប្បុរសធម៌” នៅខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មកប្រគល់ជូនលោក Dr. DENIS LAURENT អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក៏បានមានប្រសាសន៍ផងដែរថានេះគឺជាចូលរួមចំណែកតូចមួយក្នុងការជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះថាមន្ទីរពេទ្យត្រូវចំណាយថវិកាជាច្រេីនក្នុងការពិនិត្យព្យាបាលជូនកុមារកម្ពុជាដែលមានជំងឺដោយឥតគិតថ្លៃ។ នាឱកាសនេះផងដែរលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកនូវគុណូបការៈរបស់លោកវេជ្ជបណ្ឌិត Beat Richner និងវេជ្ជបណ្ឌិត Peter Studer ស្ថាបនិកនៃមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាចាប់តាំងពីឆ្នាំ១៩៩២មក ហេីយលោកជំទាវក៏បានធ្វេីទស្សនកិច្ចស្វែងយល់អំពីដំណេីរការនៃមន្ទីរពេទ្យគន្ធបុប្ផា និងសួរសុខទុុក្ខកុមារដែលមានជំងឺបេះដូង ដែលបានវះកាត់រួច និងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។ ជាចុងក្រោយលោកអគ្គនាយក DENIS LAURENT តាំងនាមឲ្យគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី…
-
ពិធីសែនបើកការដ្ឋានអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារដំណាក់កាលទី៤
ថ្ងៃពុធ ១៣រោច ខែមគិសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោក បណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ លោក ឈាង សុវណ្ណា អនុប្រធាន ព្រមទាំងមន្ដ្រីបច្ចេកទេសចំនួន៥នាក់ ពលករ និងពលករជំនាញចំនួន១៨នាក់ បានរៀបចំពិធីសែន បើកការដ្ឋានអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារដំណាក់កាលទី៤ ដែលទទួលបានថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌ ដែលត្រូវអភិរក្ស និងជួលជុលជណ្ដើរចំនួន៤ថ្នាក់ គីចាប់ពីថ្នាក់ទី១១-១៤ មានរយះពេល២ឆ្នាំ (២០២២-២០២៤)៕
-
សេចក្តីជូនដំណឹង ស្តីពីករណីវាយកម្ទេចកុដិបុរាណចំនួន៣ ក្នុងបរិវេណវត្តឧណ្ណាលោម ។



