News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ បានបិទបញ្ចប់ និងរកឃើញភាពយន្តជ័យលាភីចំនួន៨ស្នាដៃ

    នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ បានរៀបចំពិធីបិទ ក្រោមអធិបតីភាព ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន។ ចូលរួមក្នុងពិធីនោះមានវត្តមាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងផលិតករ សិល្បករ ជាង៦០០នាក់។ ភាពយន្តដែលទទួលបានពានរង្វាន់ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ នេះ មានដូចខាងក្រោម ១ ពានមាស បានទៅលើភាពយន្តរឿង ជីវិត ស្នេហា សុខសាន្ត ដឹកនាំរឿងដោយ កញ្ញា សុធា អុីណេស ២.ពានប្រាក់ បានទៅលើភាពយន្តរឿង ក្តីស្រឡាញ់ដែលអ្នកផ្តល់អោយ ដឹកនាំរឿងដោយ លោក សាង…

  • សេចក្តីជូនដំណឹង ស្តីពីករណីវាយកម្ទេចកុដិបុរាណចំនួន៣ ក្នុងបរិវេណវត្តឧណ្ណាលោម

  • លិខិតអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន

    លិខិតអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម»ពីកិច្ចប្រជុំកំពូលបច្ចេកវិទ្យានិងសេដ្ឋកិច្ចចិនសកល និងវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)

  • ថវិកាចំនួន ៨២,៧០៣ ដុល្លារអាមេរិក នៃការសម្ដែងសិល្បៈទស្សនីយភាព ក្នុងព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

    នារាត្រីថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រារព្ធរៀបចំនូវព្រឹត្តិការណ៍ រាត្រីសមោសរសប្បុរសធម៌ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ រាត្រីសមោសរសប្បុរសធម៌ ដែលបានប្រារព្ធរៀបចំនៅលើទឹកដីអង្គរដ៏ពិសិដ្ឋនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរខួប ៣០ ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ព្រឹត្តិការណ៍នេះ ក៏រៀបចំឡើងដើម្បីស្វែងរកថវិកាឧបត្ថម្ភគាំទ្រដល់មន្ទីរគន្ធបុប្ផា តាមរយៈការលក់សំបុត្រចូលទស្សនាការសម្ដែងសិល្បៈទស្សនីយភាពជាច្រើនទម្រង់ ជាមួយនឹងការទទួលទានអាហារពេលល្ងាច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួង-ស្ថាប័នក្នុងប្រទេស ក្រុមការងារអង្គការយូណេស្កូ អ្នកជំនាញការអន្តរជាតិ និងដៃគូអន្តរជាតិនៃគម្រោងផ្សេងៗនៅតំបន់រមណីយដ្ឋានអង្គរ និងបណ្ដាវិស័យក្រុមហ៊ុនឯកជន។ សិល្បករសិល្បការិនី ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាច្រើននាក់ ដែលអញ្ជើញមកពីសាលាមធ្យមវិចិត្រសិល្បៈ នាយកដ្ឋានសិល្បៈទស្សនីយភាព…

  • មហាព្រឹត្តិការណ៍«រាត្រីចងចាំ»លើកទី៣ ឆ្នាំ២០២២ រម្លឹកគុណអង្គរប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យ

    ដើម្បីចូលរួមអបអរសាទរខួប៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការដោយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តការណ៍ទស្សនីយភាពសិល្បៈ រាត្រីចងចាំ សម្តែងជូនសាធារណៈបានទស្សនា នាបរិវេណខាងក្រោយប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភា ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ នៅពេលបានទៅទស្សនា ការសម្តែងសិល្បៈក្នុងព្រឹត្តិការណ៍ «រាត្រីចងចាំ» នៅខាងក្រោយប្រាសាទអង្គរវត្ត ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងក្រុងសៀមរាប បានលើកឡើងថាម្នាក់ៗមានអារម្មណ៍សប្បាយរីករាយជាពន់ពេក ក្រោយពីបានទស្សនានូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ក្នុងមហាព្រឹត្តិការណ៍«រាត្រីចងចាំ»បែបនេះ អាចធ្វើឱ្យកូនខ្មែរជំនាន់ក្រោយ បានស្គាល់កាន់តែច្បាស់ និងជាការរម្លឹកឱ្យដឹងថា ខ្មែរមានវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់ ហើយក៏ជាចំណែកមួយដើម្បីទាក់ទាញភ្ញៀវទេសចរនិងរួមចំណែកអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គមតាមរយ:វិស័យសិល្បៈ វប្បធម៌។មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:…

  • ជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំវប្បធម៌នៃប្រទេសកម្ពុជាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Sunwah នៅទីក្រុងហុងកុង ប្រទេសចិន

    កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជួប លោកបណ្ឌិត Jonathan K.S. Choi អគ្គនាយកក្រុមហ៊ុន Sunwah និងជាប្រធានសភាពាណិជ្ជកម្មចិន(Chinese General Chamber of Commerce) ដែលមានទីស្នាក់ការនៅទីក្រុងហុងកុង ប្រទេសចិន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការវប្បធម៌រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយក្រុមហ៊ុន Sunwah។ ជំនួបនេះត្រូវបានរៀបចំឡើង អំឡុងពេលពេលដែលគណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈអញ្ជើញមកចូលរួមវេទិកាសហប្រតិបត្តិការវប្បធម៌អាស៊ីឆ្នាំ២០២២ (Asia Cultural Co-operation Forum “ACCF” 2022) ពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់គ្នាលើការងារអាទិភាពមួយចំនួន ដើម្បីលើកកម្ពស់វិស័យវប្បធម៌និងមុខមាត់របស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈវិស័យភាពយន្ត សិល្បៈទស្សនីយភាព និងកម្មវិធីនានាជាដើម។ រូបភាពនិងខ្លឹមសារ៖ គណៈប្រតិភូចូលរួមវេទិកា…