News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងបង្កើតធនធានមនុស្សថ្មីៗក្នុងវិស័យភាពយន្ត

    ថ្លែងក្នុងពិធីបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២ៗ នៅសាលសន្និសីទចតុម្មុខ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានលើកឡើងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងបង្កើតធនធានមនុស្សថ្មីៗក្នុងវិស័យភាពយន្ត ដើម្បីរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យភាពយន្តនៅកម្ពុជា។ ចូលរួមក្នុងឱកាសនោះ រួមមានឯកឧត្ដម លោកជំទាវ លោក លោកស្រីតំណាងក្រសួងស្ថាប័ន ផលិតករ សិល្បករ សិល្បការិនី ព្រមទាំងយុវជនជាផលិតករវ័យក្មេងជាច្រើនរូប។ សូមបញ្ជាក់ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ រៀបចំចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលមានស្នាដៃភាពយន្តខ្នាតខ្លីចំនួន៣៥ចំណងជើងបានដាក់ចូលរួមប្រកួតប្រជែង ព្រមទាំងចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយសេរីនៅរោងភាពយន្តចំនួន៨ ក្នុងរាជធានីភ្នំពេញ។ #3rdcnsff

  • ពលរដ្ឋជាច្រើនបង្ហាញអារម្មណ៍រីករាយ ពេលបានទស្សនាការរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ

    ព្រឹត្តិការណ៍រំលឹកគុណអង្គរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២២បានប្រព្រឹត្តទៅយ៉ាងឱឡារិកអធិកអធម។ ក្រៅតែពីការរៀបចំ ឱ្យមានការសម្តែងសិល្បៈអរូបី បង្ហាញក្បាច់គុនល្បុកត្តោ អាយ៉ៃឆ្លើយឆ្លង សិល្បៈល្ខោនស្រមោលស្បែកធំ និងរបាំជាច្រើន។អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំស្ដង់ពិព័រណ៍ សមិទ្ធផលការងារដ៏ធំធេងរយៈពេល៣០ឆ្នាំ លើការងារសំខាន់ៗមួយចំនួនក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាពនៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនៅមុខប្រាសាទអង្គរវត្ត សម្រាប់ឱ្យពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមកំសាន្តដោយសេរី និងស្វែងយល់ដែរ។ អ្នកស្រី សូ វីឡែន ដែលបានមកទស្សនាសិល្បៈល្ខោនស្រមោលស្បែកធំ នៅអតីតអង្គភាពនគរបាលការពារបេតិកភណ្ឌ មុខបរិវេណប្រាសាទអង្គរវត្ត នារាត្រីចុងក្រោយនៃព្រឹត្តិការណ៍រំលឹកគុណអង្គរបានបង្ហាញអារម្មណ៍ថា នេះជាលើកទី១ហើយ ដែលបានមើលសិល្បៈស្រមោលស្បែកធំដោយផ្ទាល់។ គ្រួសាររបស់អ្នកស្រី បានមកមើលទាំងអស់គ្នា មានកូនៗ និងស្វាមីមកជាមួយផង។ អ្នកស្រីមានចិត្តរំភើប និងអរគុណអាជ្ញាធរជាតិអប្សរាដែលបានរៀបចំព្រឹត្តិការណ៍នេះឡើងឱ្យមហាជនបានទស្សនា។ លោក លី ហួរ ជាអ្នករស់នៅក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ហើយបានមកទស្សនាការសំដែងសិល្បៈដែរនោះ បង្ហាញអារម្មណ៍ថាសិល្បៈស្រមោលស្បែកធំ ពិតជាអស្ចារ្យ។ការបានមើលផ្ទាល់ លោកចាប់អារម្មណ៍ខ្លាំងជាងគេ គឺភ្នក់ភ្លើងដុត ឆេះសន្ធោរសន្ធៅហាក់ដូចជាស្ថិតនៅក្នុងសម័យបុរាណកាល។ ព្រឹត្តិការណ៍រំលឹកគុណអង្គរ…

  • ជំនួបសម្ដែងការគួរសមរវាងថ្នាក់ដឹកនាំវប្បធម៌នៃប្រទេសកម្ពុជាជាមួយថ្នាក់ដឹកនាំវប្បធម៌របស់ទីក្រុងហុងកុង ប្រទេសចិន

    កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្ដម Kevin Yeung លេខាធិការវប្បធម៌ កីឡា និងទេសចរណ៍(Secretary for Culture, Sports and Tourism) របស់ទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់គ្នាលើការងារអាទិភាពមួយចំនួន ដើម្បីជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសកម្ពុជានិងទីក្រុងហុងកុង ជាពិសេសលើវិស័យភាពយន្ត សិល្បៈទស្សនីយភាព និងម្ហូបអាហារជាដើម។ ការងារអាទិភាពទាំងនេះ គឺជាផ្នែកមួយដើម្បីជំរុញការអនុវត្តអនុស្សរណៈយោគយល់ទ្វេភាគីដែលបានចុះហត្ថលេខាកន្លងទៅ និងឈរលើស្មារតីរបស់វេទិកាសហប្រតិបត្តិការវប្បធម៌អាស៊ីឆ្នាំ២០២២ (Asia Cultural Co-operation Forum “ACCF” 2022) ដែលបានរៀបចំឡើងកាលពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ រូបភាពនិងខ្លឹមសារ៖ គណៈប្រតិភូចូលរួមវេទិកា ACCF…

  • គណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ បើកកិច្ចប្រជុំពេញអង្គ លើកទី២៩ នៅខេត្តសៀមរាប

    គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំពេញអង្គរលើកទី២៩ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប ក្រោមអធិបតីភាព របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងសហប្រធាននៃកិច្ចប្រជុំ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន និង ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំពេញអង្គលើកទី២៩នៃគណ:កម្មាធិការអាយស៊ីស៊ី-អង្គរ នាពេលនេះនឹងពិនិត្យ ពិភាក្សាទៅលើរបាយការណ៍សកម្មភាពនានារបស់អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក ការអភិរក្សជួសជុល ការស្រាវជ្រាវបុរាណវិទ្យា និងការបណ្ដុះបណ្ដាលធនធានមនុស្ស និងការងារសង្គ្រោះបន្ទាន់ទៅលើប្រាសាទ និងបុរាណដ្ឋាននានាជាដើម។ ក្នុងនោះដែរក៏មានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន២៖ ១)រវាងអាជ្ញាធរជាតិអប្សរា និងសហជីពអង្គរ សង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ្រ SIAVB (បារាំង) ២) អាជ្ញាធរជាតិអប្សរា និង ស្ថាប័នJASA ជប៉ុន។…

  • អាជ្ញាធរជាតិអប្សរាចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន២ ជាមួយបារាំង និងជប៉ុននឹងកិច្ចប្រជុំពេញអង្គលើកទី២៩របស់គណ:កម្មាធិការអាយស៊ីស៊ី-អង្គរនិងសំបូរព្រៃគុក

    អាជ្ញាធរជាតិអប្សរាចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន២ ជាមួយបារាំង និងជប៉ុន កិច្ចប្រជុំពេញអង្គលើកទី២៩របស់គណ:កម្មាធិការអាយស៊ីស៊ី-អង្គរនិងសំបូរព្រៃគុក បានធ្វើពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន២ ក្នុងន័យពង្រឹងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរស្របតាមផែនការ និងសកម្មភាពដែលបានកំណត់ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុកបានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាទាំង២ ដែលមានដូចជា៖ ១- គម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន ជាមូលនិធិផ្តល់ដោយរាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការយូណេស្កូ មានការអញ្ជើញចុះហត្ថលេខាជាពីរផ្នែកដោយ៖ • លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និង ឯកឧត្តម MIKAMI Masahiro ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា • ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង លោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ២- គម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរ (SDGERA) មានការអញ្ជើញចុះហត្ថលេខាដោយ៖ • ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា…

  • ថ្ងៃទី២ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងមានពិព័រណ៍ស្តីពីសមិទ្ធផលការងាររបស់អាជ្ញាធរជាតិអប្សរា ការចាក់បញ្ចាំងសិល្បៈនិងការសម្តែងសិល្បៈអាយ៉ៃឆ្លើយឆ្លងជូនទស្សនា

    ឯកឧត្តម ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា បន្ទាប់ពីពិធីបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២មក ទទួលបានការនិមន្ត និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូប និងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ ក្នុងនោះកម្មវិធីសំខាន់ៗជាច្រើនទៀត ដែលនឹងបង្ហាញជូនសាធារណៈទស្សនា សម្រាប់ថ្ងៃទី១៥ ខែធ្នូ ជាថ្ងៃទី២ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ មានដូចជា៖ ចាប់ពីម៉ោង០៨៖០០ព្រឹក ដល់ម៉ោង១៧៖០០ល្ងាច មានពិព័រណ៍ផលិតផល សកម្មភាពសិល្បៈចម្រុះ និងសមិទ្ធផលសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ការទស្សនាសារមន្ទីរ ការចុះទស្សនាតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ និងសកម្មភាពផ្សេងៗ មាន៖ពិព័រណ៍សៀវភៅប្រវត្តិសាស្ត្រខ្មែរនិងបរទេស បទបង្ហាញនានាដោយបុរាណវិទូអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌។ល។ ដោយពិធីនេះប្រារព្ធនៅទីតាំងបរិវេណមុខប្រាសាទអង្គរវត្ត និងការដ្ឋាននានា ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ឯកឧត្តមបន្តទៀតថា នៅពេលល្ងាចចាប់ពីម៉ោង១៨៖០០ ដល់ម៉ោង២២៖០០យប់ មានកម្មវិធីអាយ៉ៃឆ្លើយឆ្លង សម្តែងដោយលោក កិតិ្តឧទេសបណ្ឌិត ព្រហ្ម ម៉ាញ និងការបញ្ចាំងភាពយន្តឯកសារអំពីអង្គរ ដែលមានទីតាំងនៅបរិវេណព្រះលានជល់ដំរី នៃក្រុងអង្គរធំ។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមនិមន្ត…