

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
កម្មវិធីថ្នាក់រដ្ឋមន្ត្រីនៃវេទិកាសហប្រតិបត្តិការវប្បធម៌អាស៊ីឆ្នាំ២០២២ នៅទីក្រុងហុងកុង ប្រទេសចិន
កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូចូលរួមកម្មវិធីថ្នាក់រដ្ឋមន្ត្រី(Ministerial Panel)នៃវេទិកាសហប្រតិបត្តិការវប្បធម៌អាស៊ីឆ្នាំ២០២២ (Asia Cultural Co-operation Forum “ACCF” 2022) នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងកម្មវិធីនេះ ឯកឧត្ដម ហាប់ ទូច បានចូលរួមធ្វើបទបង្ហាញអំពីកិច្ចការវប្បធម៌ដែលជាអាទិភាពរបស់ប្រទេសកម្ពុជា ក្រោមប្រធានបទ “កសាងស្ពានវប្បធម៌ឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព” (Building Cultural Bridges Towards Sustainable Development) ដើម្បីចែករំលែកនិងផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍ រួមទាំងចំណេះដឹងជាមួយបណ្ដាប្រទេសចូលរួមនានាចំនួន ១៤ រួមមាន ចិន រុស្ស៊ី សិង្ហបុរី ស្រីលង្កា កោះម៉ាឌីវ ឡាវ នេប៉ាល់ ប៉ាគីស្ថាន ព្រុយណេ…
-
គណកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរបើកធ្វើកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ នៅខេត្តសៀមរាប
គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ)និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ របស់ខ្លួននៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប។កិច្ចប្រជុំបច្ចេកទេសនេះ ស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានបារាំង និងជប៉ុនជាសហប្រធាន។ សហប្រធាននៃកិច្ចប្រជុំពេលនេះ មានលោក TANINAI Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Pierri VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពី លោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។ កិច្ចប្រជុំបច្ចេកទេសថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះ គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) បានពិភាក្សា និងពិនិត្យតាមដានលើការអនុវត្តអនុសាសន៍ ដែលបានអនុម័តនៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៥ និងកិច្ចប្រជុំពេញអង្គទី២៨ នៅខែមីនា ឆ្នាំ ២០២២…
-
អាជ្ញាធរជាតិអប្សរារៀបចំស្ដង់ពិព័រណ៍សមិទ្ធផលការងារក្នុងព្រឹត្តិការណ៍ដឹងគុណអង្គរឆ្នាំ២០២២
ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ ដែលបានប្រារព្ធឡើងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរា បានរៀបចំជាស្ដង់ពិព័រណ៍សមិទ្ធផលការងារនៅមុខប្រាសាទអង្គរវត្ត។ ការតាំងពិព័រណ៍មិនអចិន្រ្តៃយ៍នេះ បានដាក់តាំងបង្ហាញពីសមិទ្ធផលដ៏ធំធេងរយៈពេល៣០ឆ្នាំ ដែលអាជ្ញាធរជាតិអប្សរាសម្រេចបានលើការងារសំខាន់ៗមួយចំនួនក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាពរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរដូចជា កិច្ចការអភិរក្សប្រាសាទបុរាណ ការងារស្រាវជ្រាវផ្នែកបុរាណវិទ្យានិងបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការជាមួយដៃគូរអន្តរជាតិនៅតំបន់អង្គរ ការងារអភិវឌ្ឍន៍វិស័យទេសចរណ៏អង្គរនិងវប្បធម៌ ការងារគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ការងារគ្រប់គ្រងដីធ្លីក្នុងឧទ្យាន និងបេតិកភណ្ឌក្រុង ការងារអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងកិច្ចគាំពារ និងអភិរក្សបុរាណដ្ឋានផ្សេង ទៀតក្នុងខេត្តសៀមរាបជាដើម។ ពិព័រណ៍ដែលមានរយៈពេល៣ថ្ងៃគឺ (ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០២២) នេះ គឺបានបើកចំហទទួលឱ្យសិស្ស និសិ្សត អ្នកស្រាវជ្រាវ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមានបំណងស្វែងយល់អំពីកិច្ចការអភិរក្សនិងកិច្ចការរៀបចំតំបន់រមណីយដ្ឋានអង្គររបស់អាជ្ញាធរជាតិអប្សរា អាចចូលទស្សនាបានដោយសេរី៕
-
ថ្ងៃបញ្ចប់នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងបន្តមានកម្មវិធីពិព័រណ៍ និងសកម្មភាពសម្តែងសិល្បៈចម្រុះជូនសាធារណៈជនទស្សនា
រយៈពេលពីរថ្ងៃកន្លងមកនេះ ចាប់ពីថ្ងៃទី១៤ និង១៥ ខែធ្នូនេះ ព្រឹត្តិការណ៍រំលឹកគុណអង្គរ បានប្រព្រឹត្តិទៅយ៉ាងឱឡារិក អធិកអធម្ម ព្រមជាមួយកម្មវិធីជាច្រើន ទាំងបែបប្រពៃណីសាសនា កម្មវិធីពិព័រណ៍បង្ហាញសមិទ្ធផលការងារសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា និងការសម្តែងសិល្បៈជាច្រើនទម្រង់។ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនចូលរួមទស្សនា ស្វែងយល់។ ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ឱ្យដឹងថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ ជាថ្ងៃចុងក្រោយនៅក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ សកម្មភាព និងកម្មវិធីជាច្រើននៅតែបន្ត ដើម្បីឱ្យសាធារណៈជនបានចូលរួមទស្សនាកម្សាន្តដោយសេរី។ ឯកឧត្តមបន្តថា ចាប់ពីម៉ោង០៨៖០០ព្រឹក រហូតដល់ម៉ោង១៧៖០០ល្ងាច មានតាំងពិព័រណ៍សមិទ្ធផលការងារសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ការតាំងបង្ហាញពីសកម្មភាពនៅសារមន្ទីរ សកម្មភាពការងារតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ និងសកម្មភាពផ្សេងៗ រួមមានការតាំងពិព័រណ៍សៀវភៅប្រវត្តិសាស្ត្រខ្មែរ និងបរទេស។ នៅតាមស្តង់បង្ហាញនីមួយៗមានអ្នកជំនាញលើផ្នែកផ្សេងៗរបស់អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ល។ កម្មវិធីខាងលើរៀបចំនៅទីតាំង៖ បរិវេណមុខប្រាសាទអង្គរវត្ត និងការដ្ឋាននានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ ឯកឧត្តមបន្តថា នៅពេលល្ងាចចាប់ពីម៉ោង១៨៖០០ ដល់ម៉ោង២២៖០០ មានការសម្តែងសិល្បៈល្ខោនស្បែកធំ សម្តែងដោយក្រុមសិល្បៈវត្តរាជបូរណ៍ និងព្រឹត្តិការណ៍ល្បែងសៀកជាដើម។ មានទីតាំងនៅបរិវេណខាងត្បូង…
-
ពិធីបួងសួងសុំសេចក្តីសុខចម្រើនក្នុងរមណីយដ្ឋានប្រាសាទកោះកេរ
ពិធីបួងសួងសុំសេចក្តីសុខចម្រើនក្នុងរមណីយដ្ឋានប្រាសាទកោះកេរ នាព្រឹកថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៧៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំពិធីបួងសួងសុំសេចក្តីសុខចម្រើន ជូនព្រះរាជាណាចក្រកម្ពុជា និងប្រមុខថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា នៅរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងឱកាសនោះផងដែរលោកជំទាវក៏បានជួបសំណេះសំណាលជាមួយឆ្មាំ ពលករ ភ្នាក់ងារទេសចរណ៍ សន្តិសុខអភិរក្ស បុគ្គលិក មន្រ្តីនៃអាជ្ញាធរជាតិព្រះវិហារ និងប្រជាពលរដ្ឋនៅភូមិកោះកេរ និងបានផ្តាំផ្ញើឱ្យថែទាំងសុខភាព និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារជម្ងឺកូវីដ ១៩។ ក្នុងកិច្ចពិធីបួងសួងនាឱកាសនោះលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើការបួងសួងថ្វាព្រះពរជ័យជូន ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត និងគោរពជូនពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…
-
លិខិតគោរពជូនពរ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាដដ៏សែនមហានក្ខត្តឬក្សចម្រើនជន្មាយុគម្រប់ ៦៨ឆ្នា ឈានចូល ៦៩ឆ្នាំ ។



