News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីបើកព្រឹត្តិការណ៍«រំលឹកគុណអង្គរ»

    អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងប្រារព្ធបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឃចំនួន១៣០អង្គនៅមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដ៏ច្រើនកុះករ។ មានប្រសាសន៍ក្នុងពិធីបើកព្រឹត្តិការណ៏«រំលឹកគុណអង្គរ» នាពេលនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថា៖ ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណង ដើម្បីអបអរសាទរខួបទី៣០ឆ្នាំនៃការចុះរមណីយដ្ឋាអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១៤ខែធ្នូឆ្នាំ១៩៩២-ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២២ ក៏ដូចជាដើម្បីរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា ព្រមទាំងបានបន្សល់ទុកនូវសម្បត្តិបេតិកភណ្ឌសិល្បៈនិងវប្បធម៌ជាច្រើនទៀត ដែលជាគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន នឹងទៅអនាគត។ ក្នុងឱកាសនោះដែរលោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន…

  • កិច្ចប្រជុំលើកទី១៦ ឧត្តមមន្រ្តីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈអាស៊ាន (The 16th ASEAN Senior Official Meeting on Culture and Arts)

    កិច្ចប្រជុំលើកទី១៦ ឧត្តមមន្រ្តីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈអាស៊ាន (The 16th ASEAN Senior Official Meeting on Culture and Arts) ក្រោមប្រធានបទ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមាគ៌ាឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌ និងសិល្បៈ តាមរយៈប្រព័ន្ធវីដេអូ។ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កិច្ចប្រជុំលើកទី១៦ ឧត្តមមន្រ្តីទទួលបន្ទុកវប្បធម៌អាស៊ាន ក្រោមប្រធានបទ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមាគ៌ាឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌ និងសិល្បៈ តាមរយៈប្រព័ន្ធវីដេអូ បានរៀបចំឡើងក្រោមការដឹកនាំរបស់ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈអាស៊ានលើកទី១៦។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាឧត្តមមន្រ្តីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈរបស់ប្រទេសជាសមាជិកអាស៊ាន រួមនឹងដៃគូសន្ទនាអាស៊ាន។ កិច្ចប្រជុំបានពិនិត្យ និងវាយតម្លៃលើកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យវប្បធម៌ និងសិល្បៈ ក៏ដូចជាបណ្តាដៃគូសន្ទនាដែលរួមមាន: សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ និងជប៉ុន។…

  • សិក្ខាសាលាអំពី “កា​រធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភណ្ឌ​ និង​លើក​កម្ពស់​ការ​យល់ដឹង​អំពី​មត៌ក​វប្បធម៌អរូបី​​តាមរយៈ​បច្ចេក​វិទ្យា​ឌីជីថល”

    នៅថ្ងៃទី១៥ កើត​ ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.​២៥៦៦ ត្រូវនឹង​ថ្ងៃទី១០ ខែតុលា ឆ្នាំ​២០២២ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​រៀបចំ​សិក្ខាសាលាអំពី “កា​រធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភណ្ឌ​ និង​លើក​កម្ពស់​ការ​យល់ដឹង​អំពី​មត៌ក​វប្បធម៌អរូបី​​តាមរយៈ​បច្ចេក​វិទ្យា​ឌីជីថល” នៅ​រោង​សម្តែង​នាយកដ្ឋាន​សិល្បទស្សនីយភាព។​ សិក្ខាសាលានេះ មាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​មន្រ្តីជំនាញ​តំណាង​មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ​រាជធានី-ខេត្តទាំង​២៥, មន្រ្តីជំនាញ​នាយកដ្ឋាន​៥ ក្រោមឱវាទនៃអគ្គនាយកដ្ឋាន​បច្ចេកទេសវប្បធម៌, ការិយាល័យយូណេស្កូភ្នំពេញ, ​គណៈកម្មការ​ជាតិ​យូណេស្កូ, អង្គការ​សិល្បៈ​ខ្មែរ​អមតៈ, អង្គការ​​ WWF, អង្គការ​ CIPO និងក្រុមហ៊ុន​បារមី សរុបប្រមាណ​៧០នាក់។ សិក្ខាសាលានេះ រៀបចំឡើង​ក្នុង​គោល​បំណង៖ -ពិនិត្យ​ឡើង​វិញ​លើ​បញ្ជី​សារពើ​ភណ្ឌ​មត៌ក​វប្បធម៌​អរូបី​កម្ពុជាឆ្នាំ​២០១៧ -ចែករំលែកអំពីគោលការណ៍ និងសេចក្តី​ណែនាំ​ដើម្បីចុះ​បញ្ជី​មត៌ក​វប្បធម៌​អរូបី -ការ​ចែក​រំលែក​បទពិសោធ ការចុះ​បញ្ជីមត៌កវប្បធម៌អរូបី និង​ការ​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​សង្គម​ និង​​បច្ចេក​វិទ្យា​ឌីជីថល។ សិក្ខា​សាលា​នេះ ក៏មាន​ការ​អញ្ជើញ​ចូល​រួម​ធ្វើបទបង្ហាញ​ពីអ្នកជំនាញ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផាណា និង​តំណាង​មន្ទីរ​វប្បធម៌និងវិចិត្រសិល្បៈខេត្ត​កណ្តាល កំពត កោះកុង កំពង់ធំ​ និង​មណ្ឌលគិរី ព្រមទាំង​មានការ​បែងចែក​ក្រុម​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់ពីសំណាក់​សិក្ខាកាម​​ពាក់​ព័ន្ធ​នឹង​ការ​យល់ដឹង​អំពី​មត៌កវប្បធម៌​អរូបីយ៉ាង​ផុល​ផុស​ផងដែរ៕

  • សត្វព្រៃ២ប្រភេទផ្សេងទៀត គ្រោងដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

    សត្វព្រៃ២ប្រភេទផ្សេងទៀត គ្រោងដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២០ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance បានដឹកជញ្ជូនសត្វឆ្មារដាវ(Leopard Cat) ចំនួន១គូ និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន១គូ ពីមជ្ឈមណ្ឌលថែទាំ និងសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ មកផ្សាំក្នុងទ្រុងនៅជិតខ្លោងតាកាវសម្រាប់កេងកងតូច និងនៅជិតខ្លោងដីឆ្នាំងសម្រាប់ឆ្មារដាវ ដែលក្រុមការងារគម្រោងនឹងធ្វើការដោះលែងសត្វទាំងនេះចេញពីទ្រុងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។ សូមបញ្ជាក់ជូនថា តាមរយៈកិច្ចសហការនេះ ចាប់តាំងពីឆ្នាំ២០១៣មក គម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ បានជាច្រើនប្រភេទដូចជា សត្វទោចមកុដចំនួន១២ក្បាល(កើតកូនបានចំនួន៤ក្បាល) សត្វឈ្លូសចំនួន៤ក្បាល សត្វស្វាព្រាមចំនួន១២ក្បាល សត្វសំពោចក្រអូបចំនួន៥ក្បាល សត្វភេខ្លួនរលោងចំនួន៥ក្បាល(កើតកូនបានចំនួន២ក្បាល) ដែលមកដល់ពេលនេះសត្វទាំងអស់នោះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។ ដើម្បីឲ្យសត្វព្រៃទាំងអស់នោះបន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ។ អត្ថបទ…

  • គណៈកម្មការជាតិយូណេស្កូ និងសាកលវិទ្យាល័យ Sungkyunkwanនៃប្រទេសកូរ៉េខាងត្បូង ដឹកនាំនិស្សិតមកសិក្សាស្វែងយល់ពីកិច្ចការអាជ្ញាធរជាតិអប្សរា

    នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនឹងកិច្ចការអភិរក្ស តិកភណ្ឌអង្គរ បានទទួលជួបប្រតិភូមកពីប្រទេសក៉រ៉េខាងត្បូង ដឹកនាំដោយលោកបណ្ឌិត Cindy Si Yeon Rim អ្នកឯកទេសកម្មវិធីសិក្សាជាន់ខ្ពស់នៃគណៈកម្មការជាតិយូណេស្កូ និងលោក KIM Kwibae ជំនួយការអគ្គលេខាធិការនៃស្ថាប័នសាកលវិទ្យាល័យ Sungkyunkwanនៃប្រទេសកូរ៉េ។ ជំនួបនេះ ក្នុងគោលបំណងស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ ទាក់ទងនឹងវិស័យបេតិភណ្ឌ និងដំណើរការគ្រប់គ្រងបេតិកភណ្ឌពិភពលោកនៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ជាការចែករំលែកចំណេះដឹងទៅដល់សិស្ស និស្សិតកូរ៉េខាងត្បូង។ ក្នុងនោះដែរ ថ្នាក់ដឹកនាំនៃអាជ្ញាធរចាតិអប្សរា បានលើកឡើងនូវព័ត៌មានទូទៅរបស់អាជ្ញាធរជាតិអប្សរាទៅកាន់ភាគីប្រទេសកូរ៉េ អំពីតួនាទី និងភារកិច្ចសំខាន់ៗ ព្រមទាំងចែករំលែកនូវបទពិសោធន៍នៃការគ្រប់គ្រងបេតិកភណ្ឌក្នុងរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរដល់ស្ថាប័នទាំងពីររបស់ប្រទេសកូរ៉េខាងត្បូង។ លើសពីនេះ ក៏មានការលើកឡើងជាសំណួរមកកាន់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នូវចម្ងល់ផ្សេងៗដើម្បីស្វែងយល់កាន់តែច្បាស់ពាក់ព័ន្ធនឹងរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ៕ អត្ថបទ៖ លោក យី សុថា រូបភាព៖ លោក អេង…

  • អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកែលម្អផ្លូវពីប្រាសាទប្រែរូប មកដល់មុខប្រាសាទបន្ទាយក្តី

    តាមរយៈការចុះត្រួតពិនិត្យផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ផ្លូវថ្នល់ចំនួន២កំណាត់ គឺចាប់ពីប្រាសាទប្រែរូប មកស្រះស្រង់ ប្រវែង១០៧៦ម៉ែត្រ និងពីស្រះស្រង់ដល់មុខប្រាសាទបន្ទាយក្តី ប្រវែង ១៤០០ម៉ែត្រ ត្រូវបានអាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់ជួសជុល ពង្រីក និងកែលម្អ​ទៅតាមបទដ្ឋានបេតិកភណ្ឌ​។ ឯកឧត្តមបន្តថា ការជួសជុលកែលម្អផ្លូវនេះគឺដើម្បីឱ្យផ្លូវមានសោភណ្ឌភាពល្អស្អាត និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ផ្លូវនេះមានទំហំចាប់ពី០៦ម៉ែត្រ ទៅ០៩ម៉ែត្រទៅតាមស្ថានភាពជាក់ស្តែង។ សូមបញ្ជាក់ថាកំណាត់ទី១ ពីប្រាសាទប្រែរូបមកស្រះស្រង់បានអ៊ុតបេតុងកៅស៊ូរួចរាល់ហើយ រីឯកំណាត់ទី២ កំពុងតែបង្ហាប់គ្រឹះ និងគ្រោងនឹងបញ្ចប់ក្នុងខែមីនាខាងមុខនេះ។ អត្ថបទ៖ នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យ