News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅសាលសន្និសីទចតុម្មុខ។ ក្រោយពីលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអានរបាយការណ៍ស្តីពីលទ្ធផលការងារ ទិសដៅ និងបញ្ហាប្រឈមរួចមក លោកជំទាវ កិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់មន្រ្តីរាជការក្រសួងវប្បធម៌ និងវិចត្រសិល្ប: និងបានផ្តល់អនុសាសន៍គន្លឹះសំខានៗ សម្រាប់ការអនុវត្តនាពេល អនាគត់។ ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយកនរដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសបំពាក់មេដាយការងារជូនដល់មន្ត្រីរាជការដែលខិតខំបំពេញការងារបានល្អផងដែរ។ អត្ថបទ និងរូបភាព នាយកដ្ឋានភាពយន្ត

  • ឯកឧត្តម សោម សុគន្ធ អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈរវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យ Yeungnam

    នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្ត្រី និងជាប្រធានក្រុម ប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានចូលរួមជាអធិបតីនាពិធីចុះអនុស្សរណៈនៃការយោគ យល់គ្នារវាងសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យ Yeungnam នៃសាធារណរដ្ឋកូរ៉េ។ ពិធីនេះក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម Park Heung- Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។ អនុស្សរណៈនៃការយោគយល់គ្នា ដែលផ្តោតទៅលើការផ្លាស់ប្តូរបទពិសោធន៍ និងដំណើរទស្សនកិច្ចសិក្សាវាងថ្នាក់ ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតនៃស្ថាប័នទាំងពីរ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ និងលោក Sur Gil Soo នាយកសាកលវិទ្យាល័យ Yeungnam។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានកិច្ចសហប្រតិបត្តិការនិងទំនាក់ ទំនងយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យ Yeungnam។ ជាក់ស្តែងកាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅ គណៈប្រតិភូចំនួន២៣រូបពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមហាវិទ្យាល័យតូរ្យតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដឹកនាំដោយឯកឧត្តម យន់…

  • សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈបានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅសាល សន្និសិទចតុម្មុខ។ ចូលរួមក្នុងឱកាសនោះ រួមមានឯកឧត្ដម លោកជំទាវអញ្ជើញមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ឯកឧត្ដម លោកជំទាវថ្នាក់ ដឹកនាំក្រសួង ព្រមទាំងមន្រ្តីរាជការ សាស្ត្រាចារ្យ សិល្បករ សិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប:សរុប ជាង ៦០០នាក់។ អត្ថបទ និងរូបភាព នាយកដ្ឋានភាពយន្ត

  • លោកជំទាវ ភឿង សកុណា បានអនុញ្ញាតអោយលោកសាស្ត្រាចារ្យ Vicent Vidal ចូលជួបពិភាក្សាការងារ

    លោកជំទាវ ភឿង សកុណា បានអនុញ្ញាតអោយលោកសាស្ត្រាចារ្យ Vicent Vidal ចូលជួបពិភាក្សាការងារ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅសាលសន្និសីទចតុម្មុខនេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈបាន អនុញ្ញាតអោយលោកសាស្រ្តាចារ្យ Vicent Vidal , Director of the Experimental Imaging Laboratory in CERIMED ចូលជួបពិភាក្សាការងារ និងជម្រាបជូនពីគម្រោងនៃការផលិតភាពយន្តនៅកម្ពុជា។ នៅក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯ.ឧ ហួត ហាក់ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុបផងដែរ ។ អត្ថបទ និងរូបភាព នាយកដ្ឋានភាពយន្ត

  • ម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ»​ ស្ម័គ្រចិត្តរុះរើសំណង់ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍

    នេះជាម្ចាស់ភោជនីយដ្ឋានទី២ហើយដែលបានបានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយ​ខ្នង គឺអតីតភោជនីយដ្ឋាន «ភ្នំស្រី» បច្ចុប្បន្នឈ្មោះថា «ផ្ទះបាយតានីខ្មែរអង្គរ» ​ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខ​ប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។ លោកស្រី មុត​ រតនា ម្ចាស់ទីតាំងភោជនីយដ្ឋាន​ «ភ្នំស្រី» ដែលសព្វថ្ងៃបានជួលឱ្យលោក ជ្រុន គឹមសេង ធ្វេីអាជីវកម្មបន្តបានឱ្យដឹងថា លោកស្រីបានបើកភោជនីយដ្ឋាននេះជាង២០ឆ្នាំមកហើយ អនុស្សាវរីយ៍ក៏ច្រើន ហើយទីនេះ ក៏ជាប្រភពចំណូលនិងភាពមានបានរបស់អ្នកស្រីមកដល់សព្វថ្ងៃឱ្យរស់នៅបានសុខសាន្តជាមួយកូនចៅ។ អ្នកស្រីរីករាយនឹងប្រគល់ដីនេះជូនអាជ្ញាធរជាតិអប្សរាតាមសំណូមពរដើម្បីអភិវឌ្ឍន៍ទីនេះឱ្យកាន់តែល្អប្រសើរ ព្រោះនេះជាកម្មសិទ្ធិរបស់រដ្ឋ និងបានតាំងចិត្តតាំងពីដើមមកថា នឹងប្រគល់ជូនរដ្ឋ ពេលរដ្ឋត្រូវការ។ លោក ជ្រុន គឹមសេង អាជីករភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ដែលបានជួលទីតាំងនេះប្រកបរបរលក់​អាហារជិត៣ឆ្នាំមកហើយ បានលើកឡើងថា ការប៉ះពាល់ដល់អង្គរ គឺមិនមែនជាផលប៉ះពាល់តែឆ្នាំងបាយរបស់ខ្ញុំទេ តែជាឆ្នាំងបាយជាតិទាំងមូល និងពិភពលោកដែរ ដូច្នេះការចូលរួមរបស់ខ្ញុំនេះជាចំណែកតូចណាស់ក្នុងការថែរក្សាអង្គរ ក្នុងនាមជាអ្នកទទួលបានផលពីអង្គរ។ លោក គឹមសេង បន្តថា ខ្ញុំស្ម័គ្រចិត្ត​សហការជាមួយអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលក្នុងការរុះរើសំណង់​ភោជនីយដ្ឋាននេះតាមសំណូមពរ​ដោយមិនមានការបង្ខិតបង្ខំទេ ព្រោះកើតចេញពីការជជែករកដំណោះស្រាយមួយដ៏ល្អបំផុតសម្រាប់ជាតិយើង​ទាំងអស់គ្នា​ដើម្បីរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរឱ្យមានសណ្តាប់ធ្នាប់ល្អ​​ បរិស្ថានស្អាត តាមតម្រូវការ​វិស័យទេសចរណ៍ទាំងនៅទីនេះ ទូទាំងប្រទេស…

  • អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការជួសជុលប្រាសាទបាតជុំក្នុងដំណាក់កាលទី១

    អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការជួសជុលប្រាសាទបាតជុំក្នុងដំណាក់កាលទី១ ប្រាសាទបាតជុំកសាងឡើងដោយមន្រ្តីម្នាក់ឈ្មោះកវិន្រ្ទារីមថនក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ នាពាក់កណ្ដាលសតវត្សរ៍ទី១០ ប្រាសាទនេះសាងអំពីឥដ្ឋមានតួប៉មចំនួនបីស្ថិតនៅលើខឿនថ្មបាយក្រៀម ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ បច្ចុប្បន្នប្រាសាទនេះ កំពុងរងការខូចខាតច្រើនអន្លើដោយសារកត្តាធម្មជាតិ អាយុកាល និងគុណភាពសម្ភារៈសំណង់។ ក្នុងគោលបំណងពង្រឹង សង្រ្គោះប្រាសាទឱ្យជៀសផុតពីហានិភ័យ និងលើកតម្លៃប្រាសាទ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំណើរការជួសជុលតាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ដែលគ្រោងនឹងបញ្ចប់នៅក្នុងខែមករា ឆ្នាំ២០២០នេះ។ កញ្ញា ដយ ពេជ្រជីរ៉ា បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបានឱ្យដឹងថា ប្រាសាទនេះមានសភាពទ្រុឌទ្រោមខ្លាំង ឥដ្ឋរលុះធ្ងន់ធ្ងរនិងច្រើនកន្លែងដូចជានៅផ្នែកខាងលើផ្តែរនៃប៉មខាងជើង ក្បាលសសរផ្អោបនិងគល់សសរផ្អោបជ្រុងខាងកើតនៃប៉មខាងជើងរលុះបាក់ខ្លាំង។ ឥដ្ឋផ្នែកដំបូល ជ្រុងកែងនិងលើជញ្ជាំងមានស្នាមប្រេះ រលុះបាក់និងពុកផុយ មានរុក្ខជាតិដុះតាមស្រទាប់ឥដ្ឋនិងទឺកភ្លៀងជ្រាបតាមស្នាមប្រេះធ្វើឲ្យតួប៉មពុកផុយ។ ចំណែកថ្មខឿនរំកិលចេញពីទីតាំងដើម មិនតែប៉ុណ្ណោះសំបុកកណ្ដៀរមាននៅក្នុងស្នាមប្រេះទាំងនោះ។ ដើម្បីជួសជុលនិងកាត់បន្ថាយហានិភ័យនេះ កញ្ញា ពេជ្រជីរ៉ា បញ្ជាក់ថា ជាដំបូងក្រុមអ្នកជំនាញបានជួសជុលនូវផ្នែកខាងជើងដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ជាពិសេសទីតាំងឥដ្ឋក្រៀកហែកចេញពីគ្នារហូតដល់២១សង់ទីម៉ែត្រនៅជញ្ជាំងខាងជើង។ កញ្ញា បន្ថែមថា បន្ទាប់មកក្រុមអ្នកជំនាញបានជួសជុលបិតភ្ជាប់ស្នាមប្រេះផ្នែកខាងក្នុងនិងខាងក្រៅដើម្បីការពារការជ្រាបទឹក ជៀសវាងការខូតខាតណាមួយបន្ថែមទៀត។ ចំពោះបច្ចេកទេស កញ្ញាបានឱ្យដឹងថា ទីតាំងខូចខាតក្រុមការងារបានរុះរើឥដ្ឋដែលពុកផុយនិងជួសជុលពង្រឹងឡើងវិញជាផ្នែកៗដោយរក្សាទម្រង់ដើមរបស់ប្រាសាទនិងរក្សាបច្ចេកទេសបុរាណ ហើយរក្សាតម្លៃប្រវត្តិនៃស្ថាបត្យកម្មប្រាសាទ។ ម្យ៉ាងវិញទៀត យើងបានស្វែងរកឥដ្ឋចាស់ៗនិងប្រើឡើងវិញ…