News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ទិដ្ឋភាពពិធីឡើងអ្នកតានៅប្រាសាទអង្គរវត្ត

    ទិដ្ឋភាពពិធីឡើងអ្នកតានៅប្រាសាទអង្គរវត្ត ដូចសព្វមួយដង អ្នកស្រុកអង្គរបានរៀបចំពិធីឡើងមាឃឬឡើងអ្នកតានៅរៀងរាល់ ថ្ងៃ៣កើត ខែមាឃ នៅតាមភូមិឬតាមទួលអ្នកតាដែលជាទីសក្ការៈបូជា។ ពិធីដូចគ្នានេះក៏ប្រារព្ធធ្វើនៅទីសក្ការៈបូជាលោកតារាជ្យ ក្នុងប្រាសាទអង្គរវត្តផងដែរ។ ប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយ បានជួបជុំគ្នារៀបចំពិធីដោយនាំមកនូវគ្រឿងសំណែនចម្រុះដូចជានំបញ្ចុក នំអន្សម ក្បាលជ្រូក មាន់ ទឹក ស្រា បង្អែម និងរណ្តាប់បូជាផ្សេងៗដើម្បីរៀបចំពិធី។ នៅពេលវេលាម៉ោង៣រសៀល ពិធីបានចាប់ផ្តើមដោយមានចាស់ក្មេងប្រមាណជិត១០០នាក់ចូលរួម។ ពិធីមានការប្រគំតន្រ្តីបុរាណ អាចារ្យសូត្រធម៌ដើម្បីអញ្ជើញអ្នកតាមកពិសារគ្រឿងសំណែន។ ពិធីនេះត្រូវបានអ្នកភូមិអង្គរគោរពធ្វើជារៀងរាល់ឆ្នាំនៅក្រោយរដូវច្រូតកាត់ ឬនៅរាល់ថ្ងៃ៣កើត ខែមាឃ ដើម្បីជាកិច្ចលៀងជូនអ្នកតាដែលបានផ្តល់ទឹកភ្លៀងតាមរដូវ និងផ្តល់ដីមានជីជាតិ ព្រមទាំងថែរក្សាអ្នកស្រុកពេញមួយឆ្នាំឱ្យជួបតែសេចក្ដីសុខជារហូតមក៕ សូមទស្សនាទិដ្ឋភាពទូទៅជុំវិញពិធីឡើងអ្នកតានៅប្រាសាទអង្គរវត្តដូចតទៅ៖ អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ រូបភាព៖ លោក សឿន ប៊ុនស៊រ

  • លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ អនុញ្ញាតឱ្យគណៈប្រតិភូមជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វញ៉ា (California Science Center”CSC” )ចូលជួប ពិភាក្សាលើគម្រោងស្នើសុំខ្ចីរូបចម្លាក់ខ្មែរយកទៅរៀបចំតាំងពិព័រណ៍នៅក្រៅប្រទេស

    លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ អនុញ្ញាតឱ្យគណៈប្រតិភូមជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វញ៉ា (California Science Center”CSC” )ចូលជួប ពិភាក្សាលើគម្រោងស្នើសុំខ្ចីរូបចម្លាក់ខ្មែរយកទៅរៀបចំតាំងពិព័រណ៍នៅក្រៅប្រទេស កាលពីព្រឹកថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យគណៈប្រតិភូមជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វញ៉ា (California Science Center “CSC”) ដឹកនាំដោយ លោក Jeffrey N. Rudolph ប្រធាននិងជានាយកប្រតិបត្តិនៃ CSC និង លោក Peter Elsaesser នាយកប្រតិបត្តិនៃ Museums Partner ចូលជួបពិភាក្សាលើគម្រោងស្នើសុំខ្ចីរូបចម្លាក់ខ្មែរយកទៅរៀបចំតាំងពិព័រណ៍នៅក្រៅប្រទេស គម្រោងតាំងពិព័រណ៍នេះ គឺគ្រោងនឹងរៀបចំឡើងនៅសហរដ្ឋអាមេរិក…

  • សិប្បកម្មឡឥដ្ឋក្បឿងអង្គរ ជាសិប្បកម្មតែមួយគត់ដែលផលិតឥដ្ឋជួសជុលប្រាសាទ

    សិប្បកម្មឡឥដ្ឋក្បឿងអង្គរ ជាសិប្បកម្មតែមួយគត់ដែលផលិតឥដ្ឋជួសជុលប្រាសាទ ជាផ្នែកមួយនៃការចូលរួមអភិរក្សប្រាសាទដូនតាខ្មែរ សិប្បកម្មផលិតឥដ្ឋក្បឿងអង្គរ ដែលស្ថិតនៅភូមិថ្មី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានផលិតឥដ្ឋបុរាណសម្រាប់ការងារជួសជុលប្រាសាទ។ សិប្បកម្មនេះបានចាប់ផ្តើមផលិតឥដ្ឋនេះតាំងពីអំឡុងឆ្នាំ១៩៩៤ មក និងគោរពតាមបច្ចេកទេសដែលអ្នកជំនាញជួសជុលប្រាសាទផ្តល់ឱ្យ។ លោក យិន លិម ជាម្ចាស់សិប្បកម្មផលិតឥដ្ឋក្បឿងអង្គរ បានចាប់ផ្តើមរបរនេះតាំងពីឆ្នាំ១៩៨៩មក ដោយលោកបានកែច្នៃឡបុរាណសល់ពី សង្គមចាស់សម្រាប់ការធ្វើ អាជីវកម្មនេះ។ លោកប្រាប់ថា ការផលិតឥដ្ឋនិងក្បឿងក្នុងសិប្បកម្មលោក គឺប្រើប្រាស់វត្ថុធាតុដើមធម្មជាតិសុទ្ធសាធ ហើយបច្ចេកទេសក៏នៅបែបបុរាណផងដែរ។ សម្រាប់ការផលិតឥដ្ឋផ្គត់ផ្គង់ការដ្ឋានជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ លោក យិន លិម ប្រាប់ថាបានចាប់ផ្តើមពីឆ្នាំ១៩៩៤ និង១៩៩៥មក ដោយសារសិប្បកម្មលោកមានពុម្ពចាស់ និងទទួលបានការផ្តល់ទំនុកចិត្តពីអ្នកជំនាញជួសជុលប្រាសាទ។ លោកបន្តថា អង្គការបរទេសដែលសហការជួសជុលប្រាសាទជាមួយអាជ្ញាធរជាតិអប្សរាបានបញ្ជាទិញឥដ្ឋបុរាណនេះដើម្បីជួសជុលប្រាសាទព្រះគោ ហើយការផលិតគឺមានការផ្តល់បច្ចេកទេស និងការសិក្សាត្រឹមត្រូវពីស្ថាប័នទាំងនោះ។ លោក យិន លិម បន្តថា ការផលិតឥដ្ឋបុរាណជួសជុលប្រាសាទដែលលោកកំពុងផលិតគឺមាន៣ខ្នាត។ ខ្នាតទី១ មានទំហំ ១,៦ស.ម គុណ ២៣ស.ម គុណ១១ស.ម, ខ្នាតទី២…

  • ពិធីបុណ្យឡើងមាឃ ឬឡើងអ្នកតា ជាទំនៀមមួយក្នុងចំណោមទំនៀមជាច្រើនទៀតនៃបេតិកភណ្ឌអរូបីរបស់អ្នកស្រុកអង្គរ

    ពិធីបុណ្យឡើងមាឃ ឬឡើងអ្នកតា ជាទំនៀមមួយក្នុងចំណោមទំនៀមជាច្រើនទៀតនៃបេតិកភណ្ឌអរូបីរបស់អ្នកស្រុកអង្គរ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ប្រជាជន ទាំង ប្រុស ស្រី ចាស់ ក្មេង ប្រមាណ ៥០០ នាក់ បានមកប្រមូលផ្តុំគ្នានៅបឹងធំមួយ ដែលស្ថិតនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បឹងធំមួយនេះ អ្នកភូមិអភិរក្សត្រីទុកមិនឱ្យមានការនេសាទផ្តេសផ្តាសនោះឡើយ គឺសម្រាប់តែរកត្រីរួមគ្នាដើម្បីយកមកធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃក្នុងថ្ងៃឡើងមាឃ ឬឡើងអ្នកតាដែលប្រារព្ធធ្វើឡើងនៅថ្ងៃ២៧ ខែមករា ឆ្នាំ២០២០ និងធ្វើម្ហូបសម្រាប់គ្រួសារ ព្រមទាំងទទួលភ្ញៀវ ដែលជាទំនៀមរបស់អ្នកស្រុកអង្គរប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅម៉ោង៧ព្រឹក គណៈកម្មការភូមិ បាញ់កាំជ្រួច បន្លឺស្នូរជាសញ្ញា អនុញ្ញាតឱ្យចុះចាប់ត្រីបានហើយ។ ដោយឡែកការរកត្រីនេះ អនុញ្ញាតឱ្យប្រជាជនក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យប្រជាជនភូមិក្រៅចុះចាប់នោះឡើយ និងប្រើប្រាស់តែឧបករណ៍បុរាណទាំងអស់ រួមមានដូចជា ឆ្នៀងអង្រុត និងសំណាញ់ជាដើម។ ចំពោះការចាប់ត្រីនេះ គណៈកម្មការបានកំណត់ជាពីរផ្នែក។ ជាដំបូងប្រជាជនទាំងអស់អាចរកត្រីទុកសម្រាប់ខ្លួនឯងផ្ទាល់ រីឯមួយផ្នែកនៃបឹងដែលដាក់សម្រាស់ការពារមិនឱ្យចាប់ពីដំបូងនោះ ត្រូវចាប់ទុករួមសម្រាប់ធ្វើទឹកនំបញ្ចុកប្រគេនព្រះសង្ឃ។ លោក ពេជ្រ…

  • លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមកម្មវិធីអបអរសាទរ “ទិវាសាធារណរដ្ឋឥណ្ឌាលើកទី៧១” (71st Republic Day of India)

    លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមកម្មវិធីអបអរសាទរ “ទិវាសាធារណរដ្ឋឥណ្ឌាលើកទី៧១” (71st Republic Day of India) កាលពីល្ងាចថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរ “ទិវាសាធារណរដ្ឋឥណ្ឌាលើកទី៧១” (71st Republic Day of India) ដែលបានប្រារព្ធឡើងនៅសណ្ឋាគារ Raffles Hotel Le Royal។ ទិវាសាធារណរដ្ឋឥណ្ឌា គឺតែងតែប្រារព្ធឡើងជាងរៀង រាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃដែលរដ្ឋធម្មនុញ្ញឥណ្ឌាចូល ជាធរមានដោយប្រកាន់យកប្រព័ន្ធរដ្ឋាភិបាលបែបប្រជាធិបតេយ្យ និងថ្ងៃដែលប្រទេសឥណ្ឌាក្លាយជារដ្ឋឯករាជ្យពេញលេញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៥០។ ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវរដ្ឋមន្ត្រី…

  • លទ្ធផលស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុក ត្រូវបានផ្សព្វផ្សាយដល់សិស្សានុសិស្សនិងអ្នកភូមិ

    លទ្ធផលស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុក ត្រូវបានផ្សព្វផ្សាយដល់សិស្សានុសិស្សនិងអ្នកភូមិ សិស្សានុសិស្សសាលាបឋម សិក្សាក្រសាំងរលើងនិងអ្នកភូមិចំណុះទួលដូនប៉ុកជាង៦០នាក់ ទទួលបានចំណេះដឹងបន្ថែមអំពីការស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុកដោយអ្នកជំនាញមកពីអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យហាវ៉ៃ។ នេះគឺជាការបញ្ជ្រាបចំណេះដឹងនិងផ្សព្វផ្សាយឱ្យសិស្ស រួមទាំងប្រជាជនក្នុងសហគមន៍បានយល់ច្បាស់ពីការធ្វើកំណាយស្រាវជ្រាវនិងលទ្ធផលដែលទទួលបានដើម្បីបំផុសគំនិតវិជ្ជមានដល់សិស្សនិងអ្នកភូមិឱ្យស្គាល់ពីបុរាណវិទ្យានិងបច្ចេកវិទ្យាវិទ្យាសាស្ត្រក្នុងការស្រាវជ្រាវប្រវត្តិសាស្ត្រ។ ទួលដូនប៉ុកជាភូមិមានមនុស្សរស់នៅជាង១០០០ឆ្នាំមកហើយ ពោលគឺតាំងពីស.វ.ទី១០ មានសំណង់ប្រាសាទឥដ្ឋចំនួន១ និងមានគោកភូមិនៅជុំវិញប្រាសាទចំនួន៦។ តឹកតាងនៃវត្តមានរបស់មនុស្សនៅទីនោះគឺសំណល់កុលាលភាជន៍ ប៉ុន្តែប្រាសាទនៅលើទួលបានដួលរលំនៅស.វ.ទី១២ឬ១៣ និងលែងជាកន្លែងប្រារព្ធពិធីសាសនាទៀតហើយ ពោលគឺនៅត្រឹមតែជាគោកអ្នកតាប៉ុណ្ណោះ។ ការបោះបង់ទួលនេះ ប្រហែលស្របពេលនឹងការកសាងវត្តអាធ្វារនាស.វ.ទី១២ឬទី១៣ដែរ ហើយមនុស្សបានប្តូរទៅគោរពបូជានៅវត្តអធ្វាវិញ។ តាមរយៈការស្រាវជ្រាវនេះ អ្នកជំនាញបង្ហាញថាក្រៅពីប្រាសាទនៅរមណីយដ្ឋានអង្គរ ក៏មានប្រាសាទតូចធំ បុរាណដ្ឋានជាច្រើន ហើយមនុស្សបានរស់នៅទីនោះដែលបង្ហាញអត្តសញ្ញាណខ្មែរ ការវិវត្តនៃអរិយធម៌ពីសម័យអង្គរមកដល់សព្វថ្ងៃ និងក៏ជាភស្តុតាងបញ្ជាក់ថា ពួកយើងពិតជាកូនចៅតពីដូនតាសម័យអង្គរមែន។ យុវសិស្ស ហូន គឹមហាន រៀនថ្នាក់ទី៦នៃសាលាបឋមសិក្សាក្រសាំងរលើង មានមតិថា នេះជាលើកទី១ដែលបានស្តាប់ការពន្យល់ពីការងារស្រាវជ្រាវបុរាណវិទ្យា បានឃើញគេធ្វើកំណាយនិងបានស្គាល់អំពីវត្ថុបុរាណក្រោមដី ដែលមិន ដឹងថាទួលនេះមានថ្មបាយ ក្រៀម ប្រាសាទ អំបែងចាន ក្អមទេ ហើយប្តេជ្ញានឹងចូលរួមថែទាំ ក៏ដូចជាសិក្សាពីវាឱ្យបានល្អទៅថ្ងៃអនាគត។ ចំណែកអ្នកស្រី ឈុត គូ នៅភូមិទ្រាក ក៏សប្បាយចិត្តដែលបានឃើញការស្រាវជ្រាវពីប្រវត្តិនៃវត្ថុទាំងនោះនៅទួលដូនប៉ុកដោយផ្ទាល់ បានស្គាល់ភាជន៍ ក្អម…