

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
ពិធីបំពាក់មេដាយជូនរង្វាន់ដល់ជ័យលាភីការប្រកួតកីឡារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Angkor Ultra Trial លើកទី៥
អគ្គនាយកអាជ្ញាធរជាតិអប្សរាចូលរួមពិធីបំពាក់មេដាយជូនរង្វាន់ជ័យលាភីការប្រកួតកីឡារត់ចម្ងាយឆ្ងាយឆ្លងឧបសគ្គ Angkor Ultra Trial លើកទី៥ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមពិធីបំពាក់មេដាយជូនរង្វាន់ដល់ជ័យលាភីការប្រកួតកីឡារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Angkor Ultra Trial លើកទី៥។ កីឡានេះ អ្នកចូលរួមត្រូវរត់ឆ្លងកាត់ឧបសគ្គ ព្រៃប្រឹក្សា ប្រាង្គប្រាសាទ ភូមិ-ឃុំអ្នកស្រុក និងវាលស្រែមួយចំនួន។ វត្តមានជាអធិបតីភាពក្នុងពិធីនេះ មានរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន, លោកជំទាវ អេវ៉ា ង្វៀង ប៉ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។ ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail 2020 គឺមានវិញ្ញាសាប្រកួតដូចជា…
-
អ្នកជំនាញអាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករនៅជេីងភ្នំគូលេនក្នុងសិល្បៈចម្លាក់ខ្មែរ
អ្នកជំនាញអាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករនៅជេីងភ្នំគូលេនក្នុងសិល្បៈចម្លាក់ខ្មែរ ចម្លាក់ទោល «សត្វម្ករ» ដ៏ធំ ដែលបានចុះផ្សាយដោយបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ មានទីតាំងនៅទំនប់ទឹកមុជជាទំនប់ទឹកបុរាណមួយនៅជេីងភ្នំគូលេន ដែលស្ថិតនៅទិសពាយ័ព្យនៃរមណីយដ្ឋានប្រាសាទបេងមាលា ក្នុងភូមិសាស្រ្តភូមិទឹកលេច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ តាមការចុះពិនិត្យជាក់ស្តែងរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ឃើញមានបំណែកវត្ថុសិល្បៈចំនួន១៤បំណែកដូចជា ចម្លាក់ក្បាលម្ករដ៏ធំ (បណ្តោយទំហំ២១៣០មីលីម៉ែត្រ ទទឹង៩៥០មីលីម៉ែត្រ និងកម្ពស់ទំហំ១០៩០មីលីម៉ែត្រ) ចំនួន០១ រួមទាំងបំណែកដងខ្លួនមានសណ្ឋានជាទរទឹកនិងគម្របទរព្រមទាំងបំណែកវត្ថុសិល្បៈផ្សេងៗទៀត ដែលនៅរាយប៉ាយក្បែរនោះ។ ប្រជាពលរដ្ឋមានជំនឿនិងគោរពបូជាបដិមានេះជាយូរ មកហើយរហូតមកដល់បច្ចុប្បន្ន។ ក្រៅពីនោះ ក៏មានស្លាកស្នាមជាការដ្ឋានយកថ្មភក់ពីបុរាណជាច្រើនកន្លែងនៅក្បែរៗនោះដែរ។ លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បញ្ជាក់ថាអាជ្ញាធរជាតិអប្សរានឹងបន្តការសិក្សាស្រាវជ្រាវបែបបុរាណវិទ្យា ដើម្បីដឹងច្បាស់ពីប្រវត្តិទីតាំងសម្រាប់ចងក្រងជាឯកសារ ការផ្សព្វផ្សាយ និងអភិរក្សដើម្បីលើកតម្លៃបេតិភណ្ឌជាតិ ព្រម ទាំងថែរក្សាជំនឿរបស់ប្រជា ពលរដ្ឋក្នុងតំបន់។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរអប្សរាបានឱ្យដឹងថា៖ ម្ករគឺជាត្រីសមុទ្រមួយប្រភេទ មានខ្លួនធំ ក្បាលខ្លីក្រម៉ុប ធ្មេញនិងចង្កូមស្ញាញគួរឱ្យសម្បើម។ ខ្មែរតែងហៅថាត្រីថ្ករឬឆ្លាមម្ករ។…
-
កិច្ចប្រជុំ អនុគណៈកម្មការរៀបចំសិល្បទស្សនីយភាព នៃគណៈកម្មការអន្តរក្រសួងរៀបចំសន្និសីទពិភពលោកស្តីពីទេសចរណ៍និងវប្បធម៌
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១៥.០០នាទីរសៀលទៅ នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំ អនុគណៈកម្មការរៀបចំសិល្បទស្សនីយភាព នៃគណៈកម្មការអន្តរក្រសួងរៀបចំសន្និសីទពិភពលោកស្តីពីទេសចរណ៍និងវប្បធម៌ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា ប្រធានអង្គប្រជុំនិងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានការអញ្ជើញចូលរួមពី លោកជំទាវ ឯកឧត្តម លោក លោកស្រី ជាប្រធាន អនុប្រធាន និងជាសមាជិកអនុគណៈកម្មការរៀបចំសិល្បទស្សនីយភាព បានប្រជុំពិភាក្សាលើកម្មវិធីសម្តែងសិល្បទស្សនីយភាពក្នុងសន្និសីទពិភពលោកស្តីពីទេសចរណ៍និងវប្បធម៌ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប នាថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខ៕
-
ពិធីសិក្ខាសាលាស្តីពីកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ
នៅព្រឹកថ្ងៃទី15 ខែមិថុនា ឆ្នាំ2017 នាសណ្ឋាគារហ្គោលដិនស៊ី ខេត្តព្រះសីហនុ មានប្រារព្ធពិធីសិក្ខាសាលាស្តីពីកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយបានការអញ្ជេីញចូលរួមជាអធិបតីពីឯកឧត្តម ឡុង ប៉ុណ្ណាសីរីវត្ថ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុនិងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្រ្តី។ សិក្ខាសាលាដែលមានរយ:ពេលបីថ្ងៃ 15-16-17 ខែមិថុនា ឆ្នាំ2017សហការរៀបចំដោយ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមទិសដៅយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា 2013-2020 និងចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញយ៉ាងយូរបំផុតនៅឆ្នាំ2018 ។សិក្ខាកាមប្រមាណ130នាក់ ជាមន្រ្តីជំនាញតាមអង្គភាពនិងមន្ទីរវប្បធម៌រាជធានី ខេត្ត ក្រោមឱវាទក្រសួងចូលរួមក្នុងសិក្ខាសាលានេះ។
-
លោក Valeriu Arteni ទីប្រឹក្សាទូតរ៉ូម៉ានី មានទីស្នាក់ការនៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ
កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១០.០០នាទីព្រឹកទៅ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក Valeriu Arteni ទីប្រឹក្សាទូតរ៉ូម៉ានី មានទីស្នាក់ការនៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ ដោយកន្លងមកកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសរ៉ូម៉ានីពុំសូវមានទំនាក់ទំនងទៅលើវិស័យវប្បធម៌នោះទេ។ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ និងជាការឆ្លើយតប លោក Valeriu Arteni ទីប្រឹក្សាទូតរ៉ូម៉ានី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងពិនិត្យរៀបចំកិច្ចព្រមព្រៀងលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ឲ្យកាន់តែប្រសើរឡើងថែមទៀត៕
-
កិច្ចប្រជុំគណៈកម្មការមេប្រយោគរៀបចំមហោស្រពសិល្បៈយុវជនទូទាំងប្រទេស
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១០.០០នាទីព្រឹកទៅ នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំគណៈកម្មការមេប្រយោគរៀបចំមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ក្រោមអធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត ប្រធានអង្គប្រជុំនិងជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកគណៈកម្មការមេប្រយោគរៀបចំមហោស្របសិល្បៈយុវជនទូទាំងប្រទេស បានប្រជុំពិភាក្សាលើការរៀបចំសំណួរ-ចម្លើយ Q&A ស្តីពីយុវជនដើម្បីវប្បធម៌ជាតិ សម្រាប់បេក្ខភាពប្រឡងក្នុងមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដើម្បីអបអរទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៧ ឆ្នាំ២០១៥ ខាងមុខ៕



