News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១៤.៣០នាទីរសៀលទៅ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក KOJI HOTTA តំណាងក្រុមហ៊ុន TOEI COMPANY, LTD. តំណាងអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ ពិសេសកិច្ចសហប្រតិបត្តិការងារលើវិស័យបេតិកភណ្ឌវប្បធម៌រវាងសារមន្ទីរជាតិកម្ពុជា និងក្រុមហ៊ុន TOEI COMPANY, LTD. ក្នុងការនាំយកវត្ថុបុរាណខ្មែរទៅតាំងពិព័រណ៌នៅប្រទេសជប៉ុន នៅឆ្នាំ២០១៧ ខាងមុខ៕

  • ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រដល់និស្សិត និងប្រកាសបើកម្មវិធីបណ្តុះបណ្តាលថ្នាក់អនុបណ្ឌិតផ្នែកមនុស្សសាស្ត្រ ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន INALCO (Institute de Recherche Pour Le Développement)

    នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៨.៣០នាទីនេះ នៅសាលអង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រារព្វពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រដល់និស្សិត និងប្រកាសបើកម្មវិធីបណ្តុះបណ្តាលថ្នាក់អនុបណ្ឌិតផ្នែកមនុស្សសាស្ត្រ ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន INALCO (Institute de Recherche Pour Le Développement) នៃប្រទេសបារាំង នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក សាកលវិទ្យាធិការ លោក លោកស្រី ព្រឹទ្ធបុរសមហាវិទ្យាល័យ សាស្ត្រាចារ្យនៃ សភវស. និងវិទ្យាស្ថាន INALCO ដើម្បីអបអរសាទរពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទាំងប្រាំមហាវិទ្យាល័យ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា២០១២-២០១៣ សរុបទាំអស់ចំនួន២៥៤នាក់ នារី៧៣នាក់ ក្នុងនោះមាន៖ មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីយវិទ្យាចំនួន១៣២នាក់ នារី១៧នាក់, មហាវិទ្យាល័យបុរាណវិទ្យាចំនួន៣៧នាក់ នារី១៥នាក់, មហាវិទ្យាល័យសិល្បៈនាដសាស្ត្រចំនួន០៩នាក់ នារី០៦នាក់, មហាវិទ្យាល័យតូរ្យតន្ត្រីចំនួន១៤នាក់…

  • ពិធីប្រកាសតែងតាំង ផ្ទេរ និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ

    នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៨.៣០នាទីនេះ នៅសាលអង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រារព្វពិធីប្រកាសតែងតាំង ផ្ទេរ និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការថ្នាក់អនុប្រធាននាយកដ្ឋាន ប្រធាននាយកដ្ឋាន អគ្គនាយករង ជំនួយការ ទីប្រឹក្សា និងថ្នាក់ស្មើ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក សាកលវិទ្យាធិការ សភវស. លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជាច្រើនរូបទៀត ដើម្បីអបអរសាទរដល់មន្ត្រីដែលត្រូវប្រកាសតែងតាំង ផ្ទេរ និងប្រគល់ភារកិច្ចថ្មីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕

  • សិក្ខាសាលាស្តីពីចាប៉ីដងវែង ដើម្បីត្រៀមដាក់បញ្ចូលជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់ពិភពលោក

    នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការខ្មែរអមតៈបានរៀបចំសិក្ខាសាលាស្តីពីចាប៉ីដងវែង ដើម្បីត្រៀមដាក់បញ្ចូលជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់ពិភពលោក ៕

  • សន្និសីទអន្តរជាតិស្តីពីប្រទេសកម្ពុជានិងការស្រាវជ្រាវអំពីអតីតកាលនៃសង្គមខ្មែរនិងប្រទេសជិតខាង

    សន្និសីទអន្តរជាតិស្តីពីប្រទេសកម្ពុជានិងការស្រាវជ្រាវអំពីអតីតកាលនៃសង្គមខ្មែរនិងប្រទេសជិតខាង ត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកនេះក្រោមអធិបតីភាព ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្រ្តី និងមានការចូលរួមពីអ្នកផ្តល់បទអន្តរាគមន៍មួយចំនួនមកពីបារាំង ឥណ្ឌា ជប៉ុន និងអ្នកសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យនានានៅកម្ពុជា ។ សូមបញ្ជាក់ថាសន្និសីទនេះប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃគឺថ្ងៃទី១៥-១៧ ខែធ្នូ ២០១៤ នៅសណ្ឋាគារភ្នំពេញ ៕

  • កិច្ចប្រជុំពិភាក្សាស្តីពី “ការរៀបចំព្រឹត្តិការណ៍វប្បធម៌យុវជនទូទាំងប្រទេស”

    នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៩.០០នាទីនេះ នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំពិភាក្សាស្តីពី “ការរៀបចំព្រឹត្តិការណ៍វប្បធម៌យុវជនទូទាំងប្រទេស” ក្រោមអធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត ប្រធានអង្គប្រជុំនិងជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី តំណាង សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អក្នុងការសហការរៀបចំព្រឹត្តិការណ៍វប្បធម៌យុវជនទូទាំងប្រទេសប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ពិសេសដើម្បីឲ្យបានជ្រួតជ្រាបដល់ស្រទាប់យុវជន សិស្ស និស្សិត នៅតាមគ្រឹះស្ថានអប់រំ បានចូលរួមប្រឡងប្រគួតប្រជែងដណ្តើមពានរង្វាន់ជ័យលាភី ដែលនឹងប្រគល់ជូនដោយ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងការប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំ២០១៥ នៅសាលសន្និសីទចតុម្មុខ។ គូសបញ្ជាក់ផងដែលថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំបើក “មហោស្រពសិល្បៈយុវជនទូទាំងប្រទេស” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងគោលបំណងដើម្បីអបអរសាទរ ទិវាវប្បធម៌ជាតិ…