News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

juin 2026
L M M J V S D
1234567
891011121314
15161718192021
22232425262728
2930  
  • សម្រង់រូបភាពក្នុងកម្មវិធីឆ្លងស្នាដៃសិល្បៈទម្រង់ល្ខោននិយាយរឿង “វង្សត្រកូលកំសត់ ឬព្រះអាទិត្យរះហើយ”

    សម្រង់រូបភាពក្នុងកម្មវិធីឆ្លងស្នាដៃសិល្បៈទម្រង់ល្ខោននិយាយរឿង “វង្សត្រកូលកំសត់ ឬព្រះអាទិត្យរះហើយ” ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ នាយកដ្ឋានសិល្បៈទស្សនីយភាព

  • ការបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា និងការប្រគល់ពានរង្វាន់សម្តែងឆ្នើមប្រចាំ

    លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅរាត្រីម្សិលមិញ ក្នុងឱកាសបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា និងការប្រគល់ពានរង្វាន់សម្តែងឆ្នើមប្រចាំឆ្នាំ២០១៤ ដល់កញ្ញា ម៉ា រីណែត តួសម្តែងក្នុងខ្សែភាពយន្តរឿងដុំហ្វីលចុងក្រោយ ជាសមិទ្ធិផលរបស់លោកស្រី សុទ្ធោ គុល្លិកា ដែលទើបទទួលបានពានរង្វាន់ដួងព្រលឹងនៅអាស៊ីពីប្រទេសជប៉ុន ៕

  • ការផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

    ការផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

    នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៨.៣០នាទីនេះ នៅសាលអង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ទឹម អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្របពេលនឹងទិសដៅយុទ្ធសាស្ត្រនៃកំណែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជាឆ្នាំ២០១៣-២០២០ របស់រាជរដ្ឋាភិបាល ដែលបានដាក់ឆ្លងសភាពីពេលថ្មីៗនេះ ដោយផ្លាស់ប្តូរកែលម្អឲ្យប្រសើឡើងតាមរយៈកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈគឺ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើធាតុចូលនិងមជ្ឍការ ឆ្ពោះទៅរកប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើលទ្ធផល ឬសមិទ្ធិផល និងវិមជ្ឍការដែលទំនើបជាងមុននិងមានលក្ខណៈស្តង់ដាអន្តរជាតិ៕

  • កម្មវិធីបង្ហើរខ្លែងខ្មែរលើកទី១៨

    នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រារព្ធកម្មវិធីបង្ហើរខ្លែងខ្មែរលើកទី១៨ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការចូលរួមប្រកួតបង្ហើរខ្លែងខ្មែរមានមកពីតាមបណ្ដារាជធានី-ខេត្ត និងមហាជនជាច្រើនកុះករបានចូលរួមប្រកួតដើម្បីទទួលបាននូវពានជ័យលាភី ទន្ទឹមនឹងនេះផងដែរខ្លែងដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើខេត្តស្ទឹងត្រែង ចំណាត់ថ្នាក់លេខ២ បានទៅលើខេត្តរតនគិរី ចំណាត់ថ្នាក់លេខ៣ បានទៅលើរាជធានីភ្នំពេញ (លទ្ធផលសម្រាប់ខ្លែងរាជធានីខេត្ត) និងជ័យលាភីចំណាត់ថ្នាក់លេខ១ ផ្នែកមហាជនវិញបានទៅលើខ្លែង ឈ្មោះថា ពេជ្រម្កុដរាជ មានលក្ខណៈជាទូក៕

  • ផលប្រយោជន៍នៃការចូលសន្និសញ្ញាអន្តរជាតិនៃសិទ្ធិអ្នកនិពន្ធ

    នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៩.០០នាទីនេះ នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំពិភាក្សាស្តីពី “ផលប្រយោជន៍នៃការចូលសន្និសញ្ញាអន្តរជាតិនៃសិទ្ធិអ្នកនិពន្ធ” ក្រោមអធិបតីភាព ឯកឧត្តម សោម សុគន្ធ ប្រធានអង្គប្រជុំនិងជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកគុណសម្បត្តិ និងគុណវិបត្តិក្នុងការចូលជាសមាជិកសន្ធិសញ្ញាអន្តរជាតិ ទាក់ទងនឹងសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដើម្បីការពារផលប្រយោជន៍ដល់អ្នកនិពន្ធខ្មែរ៕

  • ពិធីចែកវិញ្ញាបនបត្រ និងបិទវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល

    នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង០៨.៣០នាទីនេះ នៅសាលអង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកពិធីចែកវិញ្ញាបនបត្រ និងបិទវគ្គបណ្តុះបណ្តាលការងាររដ្ឋបាលនិងបទពិសោធការងារ ជូនមន្ត្រីរាជការក្របខណ្ឌថ្មីនៃទីស្តីការក្រសួងនិងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត ដែលទទួលបានការបណ្តុះបណ្តាលរយៈពេល៥ថ្ងៃនៅសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕