News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ពិធីសម្ភោធតាំងពិព័រណ៍សៀវភៅថ្នាក់ជាតិកម្ពុជា លើកទី៣ក្រោមប្រធានបទ អានខ្ញុំ យល់ពីពិភពលោក

    ឯកឧត្តម ថៃ នរសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្រ្តី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ភោធតាំងពិព័រណ៍សៀវភៅថ្នាក់ជាតិកម្ពុជា លើកទី៣ក្រោមប្រធានបទ អានខ្ញុំ យល់ពីពិភពលោក ដែលបានបើកធ្វើជាផ្លូវការហើយកាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលរៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពិព័រណ៍ថ្នាក់ជាតិសម្រាប់ពេលនេះគឺមានតម្លៃពិសេសក្នុងការបណ្តុះគំនិតឲ្យស្រទ្បាញ់ការអានសម្រាប់សាធារណជនគ្រប់ស្រទាប់វណ្ណៈ ពីព្រោះការអានសៀវភៅគឺជាទម្លាប់ដ៏ល្អមួយ បានធ្វើឲ្យមនុស្សយល់អំពីដំណើររឿងដែលកើតទ្បើង ពីអតីតកាល បច្ចុប្បន្នកាល និងព្រឹត្តិការណ៍ផ្សេងៗដែលកំពុងកើតទ្បើងនៅជុំវិញពិភពលោកនោះ៕

  • ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក គីម មុនហ្វា អគ្គនាយកគ្រឹះស្ថានវប្បធម៌និងផ្សព្វផ្សាយនៃសាធារណៈរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សា

    នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង១៤.៣០នាទីរសៀលនេះ នៅបន្ទប់ប្រជុំអប្សរានៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក គីម មុនហ្វា អគ្គនាយកគ្រឹះស្ថានវប្បធម៌និងផ្សព្វផ្សាយនៃសាធារណៈរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំសិក្ខាសាលាស្តីពី “ការផ្តោះប្តូរវប្បធម៌ក្នុងប្រព័ន្ធផ្សព្វផ្សាយរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណៈរដ្ឋកូរ៉េ” ដែលនឹងប្រារព្វធ្វើនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសណ្ឋាគារអ៊ីនធឺកង់ទីណង់តាល់ ក្នុងគោលបំណងធ្វើឲ្យប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការវប្បធម៌ក្នុងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពង្រឹងសីលធម៌ មិត្តភាព សាមគ្គីភាព និងផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រទេសទាំងពីរ៕

  • លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក Harry Hwang អនុប្រធាននាយកដ្ឋានតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម

    លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក Harry Hwang អនុប្រធាននាយកដ្ឋានតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម

    កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង០៨.៣០នាទីព្រឹកទៅ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក Harry Hwang អនុប្រធាននាយកដ្ឋានតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងរាយកាណ៍ពីសកម្មភាពការងារកន្លងមក ពាក់ព័ន្ធនឹងការរៀបចំសន្និសីទពិភពលោកស្តីពី “ទេសចរណ៍និងវប្បធម៌” គឺជាលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ នៅទឹកដីអង្គរ ខេត្តសៀមរាប នាដើមខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខ រៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រសួងទេសចរណ៍ សហការជាមួយអង្គការទេសចរណ៍ពិភពលោក ដើម្បីជម្រុញឲ្យមានការបង្ហាញពីសក្តានុពលផ្នែកបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ ហើយក៏ជាកិច្ចជំនួបកំពូលទ្វេភាគីច្រើនទៀតរវាងរដ្ឋមន្ត្រីវប្បធម៌ និងរដ្ឋមន្ត្រីទេសចរណ៍បណ្តាប្រទេសផ្សេងៗជាង២០ប្រទេសមកចូលរួម។ ការរៀបចំសន្និសីទនេះមានសារប្រយោជន៍ក្នុងគោលបំណងធ្វើឲ្យកម្ពុជាមានលទ្ធភាពបង្ហាញសក្តានុពលស្តីពីសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ ដែលជាឱកាសពិសេសក្នុងការបង្ហាញនិងទាក់ទាញនូវកំណើនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត៕

  • ពិធីចុះហត្ថលេខាលើគម្រោងកម្មវិធីស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌”

    នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង០៩.០០នាទីនេះ នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើគម្រោងកម្មវិធីស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌” រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងវប្បធម៌នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងទំនាក់ទំនងមិត្តភាពឲ្យកាន់តែជិតស្និទរវាងប្រជាជាតិនៃប្រទេសទាំងពីរ៕

  • លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន គណៈប្រតិភូសាធារណរដ្ឋកូរ៉េនិងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការវប្បធម៌លើវិស័យសិល្បៈទស្សនីយភាព

    នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង១៥.៣០នាទីនេះ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន គណៈប្រតិភូសាធារណរដ្ឋកូរ៉េនិងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការវប្បធម៌លើវិស័យសិល្បៈទស្សនីយភាព។ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ចំពោះគោលបំណងដ៏ល្អនេះ ជាការឆ្លើយតបនឹងគណៈប្រតិភូសាធារណរដ្ឋកូរ៉េ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីវិស័យសិល្បៈទស្សនីយភាពនៃព្រះរាជាណាចក្រកម្ពុជា និងស្នើសុំដល់គណៈប្រតិភូមេត្តាជួយបណ្តុះបណ្តាលដល់ផលិតករកម្ពុជាលើវិស័យសិល្បៈទស្សនីយភាព ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងទំនាក់ទំនងមិត្តភាពឲ្យកាន់តែជិតស្និទរវាងប្រជាជាតិនៃប្រទេសទាំងពីរ៕

  • លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក លី ចាងស៊ិន LV Zhangshen អគ្គនាយកសារមន្ទីរជាតិចិន និងសហការី ចូលជួបសម្តែងការគួរសម

    កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង១៥.៣០នាទីរសៀលទៅ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក លី ចាងស៊ិន LV Zhangshen អគ្គនាយកសារមន្ទីរជាតិចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ ពិសេសកិច្ចសហប្រតិបត្តិការងារលើវិស័យបេតិកភណ្ឌវប្បធម៌រវាងសារមន្ទីរជាតិកម្ពុជា និងសារមន្ទីរជាតិចិន។ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ចំពោះគោលបំណងដ៏ល្អនេះ ជាការឆ្លើយតបលោកអគ្គនាយកសារមន្ទីរជាតិចិន លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការវប្បធម៌កន្លងមក ដែលប្រទេសទាំងពីរជាប្រទេសធ្លាប់មានទំនាក់ទំនងវប្បធម៌ អរិយធម៌ ជាមួយគ្នាជាយូលង់ណាស់មកហើយ ពិសេសផ្នែកនយោបាយ និងសេដ្ឋកិច្ចដែលសាធារណរដ្ឋប្រជាមានិតចិនតែងតែជួយជ្រោមជ្រែងប្រទេសកម្ពុជា តាមរយៈជំនួយជាច្រើនក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកអគ្គនាយកសារមន្ទីរជាតិចិន បានបញ្ជាក់បន្ថែមទៀតលើកិច្ចសហប្រតិបត្តិការវិស័យបេតិកភណ្ឌវប្បធម៌ ដោយការជួយបណ្តុះបណ្តាលធនធានមនុស្សនិងជំនាញទាក់ទងនឹងការគ្រប់គ្រងសារមន្ទីរ និងការអភិរក្សវត្ថុបុរាណដល់កម្ពុជាចាប់ពីឆ្នាំក្រោយទៅ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការវិស័យវប្បធម៌បន្ថែមទៀត ពិសេសផ្តល់ការអញ្ជើញដល់មន្ត្រីជំនាញនៃសារមន្ទីរជាតិកម្ពុជា ធ្វើទស្សកិច្ចនៅសារមន្ទីរជាតិចិននាពេលខាងមុខ។ លោកជំទាវរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ លោក លី ចាងស៊ិន LV Zhangshen អគ្គនាយកសារមន្ទីរជាតិចិន លើការយកចិត្តទុកដាក់ចំពោះវិស័យបេតិកភណ្ឌវប្បធម៌កម្ពុជា ក្នុងការផ្តល់នូវជំនាញ…