News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • កិច្ចប្រជុំពិភាក្សាការងាររវាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងក្រុមការងារSmithsonian National Museum of Asian Art

    កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបពិភាក្សាការងារជាមួយលោក Chase Robinson នាយកសារមន្ទីរ Smithsonian National Museum of Asian Art និងក្រុមការងារនៅទីស្តីការក្រសួង។ នៅក្នុងជំនួបពិភាក្សានេះគឺបានលើកឡើងពីលទ្ធភាពក្នុងការសហការគ្នាលើគម្រោងបណ្តុះបណ្តាលមន្ត្រីជំនាញ អំពីកិច្ចការអភិរក្ស ជំនាញក្នុងការរៀបចំពិព័រណ៍ ជំនាញក្នុងការតែងនិពន្ធពន្យល់អំពីពិព័រណ៍ និងសមុច្ច័យដែលបានទាមទារត្រលប់មកប្រទេសកម្ពុជាវិញ ព្រមទាំងផែនការមួយចំនួនទៀត ដើម្បីពង្រឹង និងពង្រីកសក្តានុពលនៃការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ប្រកបដោយចីរភាពសម្រាប់ជាឧត្តមប្រយោជន៍ដល់សាធារណជនទូទៅ។ គួររំលឹកផងដែរថា កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងសារមន្ទីរ Smithsonian ក្នុងគោលដៅដើម្បីបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈរបស់បុគ្គលិកសារមន្ទីរតាមរយៈការផ្លាស់ប្តូរ ការសម្របសម្រួល ការផ្តល់ប្រឹក្សាលើការគ្រប់គ្រងសារមន្ទីរ។

  • កម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌ ដើម្បីអបអរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ នៅរមណីយដ្ឋានប្រាសាទកោះកេរ

    ថ្ងៃពុធ ៣ រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌនៅរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីអបអរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ ឆ្នាំ២០២៤ និងក្នុងគោលបំណងឱ្យសិស្សានុសិស្សបានទទួលបានចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្រ្ត ប្រវត្តិសិល្ប: បដិមាសាស្រ្ត ទប់ស្កាត់ការជួញដូរវត្ថុបុរាណ ព្រៃឈើ និងការគ្រប់គ្រងកាកសំណង់ក្នុងតំបន់បេតិកភណ្ឌ។ កម្មវិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ឃូ អៀងហួត អគ្គនាយករងប្រចាំនៅរមណីយដ្ឋានប្រាសាទកោះកេរ និងមានការចូលរួមពីសំណាក់លោកប្រធាន/អនុប្រធាននាយកដ្ឋាន មន្រ្តី សន្តិសុខសណ្តាប់ធ្នាប់ លោកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១១នៃវិទ្យាល័យស្រយង់ សរុបចំនួន៥០នាក់។ កម្មវិធីរួមមានការធ្វើបទបង្ហាញអំពី ១)រមណីយដ្ឋានប្រាសាទកោះកេរ ២)ការលួចវត្ថុបុរាណដោយខុសច្បាប់ និងការទាមទារត្រលប់មកវិញ ៣)គុណតម្លៃព្រៃឈើ និង ៤) ការគ្រប់គ្រងកាកសំណល់លក្ខណៈគ្រួសារក្នុងតំបន់បេតិកភណ្ឌ។ នៅក្នុងកម្មវិធីនេះផងដែរ លោក ភិន សំណាង និង លោក ថូ ថុន រួមជាមួយមន្រ្តីបច្ចេកទេស បាននាំសិស្សានុសិស្សទៅទស្សនកិច្ចសិក្សាស្វែងយល់បន្ថែមតាមប្រាសាទនានាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ…

  • អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ

    មកដល់សព្វថ្ងៃ អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ តាមរយៈការចូលរួមជួសជុលប្រាសាទបុរាណនានា និងបានក្លាយជាកម្មករជំនាញតាមផ្នែកផ្សេងៗដូចជា ដាប់ឆ្លាក់ថ្ម រៀបផ្គុំថ្ម និងស្វែងរកថ្មជាដើម។ ជាក់ស្តែង លោក ព្រាន ដូរ អាយុ៣២ឆ្នាំ និងលោក តប់ តង អាយុ៥៨ឆ្នាំ ក្នុងចំណោមកម្មករជំនាញជាច្រើន កំពុងបំពេញតួនាទីរបស់ខ្លួនជាអ្នកស្វែងរកថ្មដែលរលុះធ្លាក់ចល័តខុសពីទីតាំងដើម នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដែលទទួលរងការខូចខាត បាក់ស្រុតរលុះថ្មស្ទើរតែទាំងស្រុងជាយូរមកហើយឱ្យរឹងមាំឡើងវិញ។ លោក ព្រាន ដូរ ឱ្យដឹងថា នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម មានចំនួន២នាក់ ហើយការស្វែងរកថ្មប្រាសាទដែលរលុះធ្លាក់ និងចល័តខុសពីទីតាំងដើមយកមករៀបផ្គុំឱ្យត្រូវឡើងវិញចួបការលំបាកច្រើន ដោយចំនួនថ្មនៃតួខ្លោងទ្វារមានរាប់រយដុំ ថ្មខ្លះបានបែកបាក់ និងនៅរាយប៉ាយ។ ការស្វែងរកថ្មដែលរលុះធ្លាក់ទាំងនោះបានទាល់តែមានចិត្តព្យាយាមរកឱ្យឃើញផ្នែកណាមួយជាមុនសិន ទើបមានមូលដ្ឋានស្វែងរកថ្មទៅតាមល្បាក់ជាបន្តបន្ទាប់។ លោក ព្រាន ដូរ បញ្ជាក់ថា ក្នុងចំណោមថ្មប្រាសាទដែលងាយស្រួលស្វែងរក គឺថ្មដែលមានក្បាច់។ ចំណែកលោក តប់ តង អាយុ៥៨ឆ្នាំ ជាកម្មករជំនាញស្វែងរកថ្មម្នាក់ទៀត ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាថា…

  • កិច្ចប្រជុំក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀនប្រចាំក្រសួង ត្រៀមការងារផ្សព្វផ្សាយនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ

    កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ប្រចាំក្រសួង បានដឹកនាំកិច្ចប្រជុំក្រុមការងារ នឹងបានប្រាប់ទៅមន្ទីរវប្បធម៌និងវិចិត្រសិល្ប:រាជធានី-ខេត្តទូទាំងប្រទេស ឱ្យរៀបចំសង្ក្រាន្តក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយភ្ជាប់សកម្មភាពការដាស់តឿន កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។ បន្ថែមលើនេះ ក្រុមការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ប្រចាំក្រសួង ដែលមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ជាប្រធានកិត្តិយស ក៏បានផ្តាំសមាជិកសមាជិកា ធ្វើការងារសំខាន់មួយចំនួនទៀត រួមមាន៖ * សហការផលិតបទចម្រៀងអប់រំ រឿងអប់រំខ្លីៗ ខ្សែជីវិតពិតពីគ្រឿងញៀន និងផលវិបាករបស់ក្រុមគ្រួសារ ដើម្បីជាសារចែករំលែកដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់បានឃើញពីវិនាសសកម្ម ដោយសារគ្រឿងញៀន * កៀរគរសិល្បករ សិល្បការិនី និងតារាល្បីៗ ឱ្យជួយផ្សព្វផ្សាយសារអប់រំពីគ្រឿងញៀន នៅរាល់កម្មវិធីសម្តែងនានាគ្រប់ទម្រង់ * បង្កើតកម្មវិធីប្រឡងតែងកំណាព្យ គូរគំនូរ…

  • ស្តីពីពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ…

    សេចក្តីជូនដំណឹង ស្តីពីពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ…៕

  • វគ្គបណ្តុះបណ្តាលអំពីការផលិតមេជីសរីរាង្គអិចអិម និងថ្នាំពុលធម្មជាតិ

    ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ អាជ្ញារធជាតិព្រះវិហារ បានសហការជាមួយកញ្ញាលីលាន បេក្ខភាពបណ្ឌិតមកពីសាកលវិទ្យាល័យហូហិនហេម (University of Hohenheim ) រៀបចំវគ្គបណ្តុះបណ្តាលអំពីការផលិតមេជីអិចអិម និងថ្នាំពុលសរីរាង្គ និងចែករំលែកចំណេះដឹងអំពីការដាំដុះតាមបែបប្រព័ន្ធកសិរុក្ខកម្ម ដល់សមាជិកគ្រូបង្គោល សមាជិកក្រុមប្រឹក្សាឃុំស្រអែម មន្ត្រីអាជ្ញាធរជាតិព្រះវិហារ និងកសិករគម្រូរមកពីខេត្តរតនគីរី ចំនួន ២៩នាក់។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ផ្តល់ចំណេះដឹងអំពីការផលិតជី និងថ្នាំពុលសរីរាង្គដែលមានប្រសិទ្ធិភាពខ្ពស់សម្រាប់បង្កើនការលូតលាស់ និងសម្លាប់សត្វល្អិតដោយមិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងបានចែករំលែកបទពិសោធន៍ អំពីបច្ចេកទេសដាំដុះ ការថែទាំដំណាំ និងដំណោះស្រាយផ្សេងៗដែលកើតលើចម្ការដំណាំ។