

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
៣ខែដើមឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យជួសជុលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរចំនួន២១៧ករណី
ក្រុមការងារសហគមន៍នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការស្នើសុំជួសជុល និងអនុញ្ញាតជូនប្រជាពលរដ្ឋដែលរស់នៅក្នុង ០៥ ក្រុង-ស្រុក បានចំនួន២១៧ករណី។ ការអនុញ្ញាតទាំងចំនួន២១៧ករណីនោះ មានដូចជា៖ ១) ស្រុកប្រាសាទបាគង អនុញ្ញាតចំនួន២៥ករណី ២) ស្រុកអង្គរធំ អនុញ្ញាតចំនួន២៩ករណី ៣) ស្រុកពួក អនុញ្ញាត៤២ករណី ៤) ក្រុងសៀមរាប អនុញ្ញាតចំនួន៥៨សំណើ ៥) ស្រុកបន្ទាយស្រី អនុញ្ញត៥៩ករណី ៦) ទីតាំងក្រៅឧទ្យានរមណីយដ្ឋានអង្គរ អនុញ្ញាត៤ករណី។ ស្តែងចេញពីសកម្មភាពទាំងនេះ ក្រុមការងារសហគមន៍តែងតែចុះទៅតាមគោលដៅរបស់ខ្លួន ដល់ខ្នងផ្ទះប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដើម្បីដោះស្រាយ បញ្ហាជូនពួកគាត់ ថែមទាំងបាននាំយកថវិកាមួយចំនួន ជូនដល់ចាស់ជរា គ្មានទីពឹងនៅតាមមូលដ្ឋានគោលដៅជាដើម។ ទន្ទឹមនិងនេះ អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់គ្រប់បញ្ហា ចំពោះប្រជាពលរដ្ឋទាំងសុខទុក្ខ ទាំងជីវភាពរស់នៅ សុខភាព និងការអប់រំ៕
-
«ថ្មសោ» ជាគន្លឹះសម្រាប់រើថ្មជួសជុលសំណង់ប្រាសាទបុរាណ
នៅគ្រប់សំណង់ប្រាសាទថ្មភក់របស់ដូនតាខ្មែរ ការសាងសង់រៀបថ្មពីមួយដុំទៅមួយដុំ តែងតែមានថ្មគន្លឹះ ឬហៅថា ថ្មសោ។ ថ្មសោនេះ ជាទូទៅមានផ្ទៃខាងលើធំជាងបាតខាងក្រោម ដើម្បីសម្រាប់រឹតបន្តឹងថ្ម ទប់លំនឹងថ្មឱ្យរឹងមាំ មិនឱ្យថ្មងាកទ្រេត ឬថ្មរំកិលចេញពីគ្នា។ ថ្មសោដំបូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តជាឧទាហរណ៍។ នៅចំណុចមិនឆ្ងាយពីទីប្រសព្វនៃដំបូលដែលមានទិសទាំង៤ផ្គុំគ្នា ថ្មសោ ត្រូវបានយកមកប្រើ ដើម្បីខ្ទាស់ថ្មតម្រៀបក្រោយគេទាំងអស់។ ដូចនេះ ពេលរើ គឺត្រូវរើថ្មសោមុនគេបង្អស់ ប្រៀបដូចជាការបើកសោ ដើម្បីអាចរើថ្មផ្សេងៗទៀតបាន។ ឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍បន្តថា ខ្មែរបុរាណ ពិតជាមានបច្ចេកទេសខ្ពស់ ដែលសំណង់នីមួយៗអាចនៅគង់វង្សរាប់រយឆ្នាំ។ លក្ខណៈពិសេសនេះ កម្រមានអ្នកចាប់អារម្មណ៍ ឬដឹងនោះឡើយ មានតែអ្នកធ្វើការផ្ទាល់ជាមួយប្រាសាទបុរាណ ទើបយល់ពីស្នាដៃដូនតា និងអាចសិក្សាយកបច្ចេកទេសនោះ ដើម្បីយកមកជួសជុល អភិរក្សរាល់សំណង់នោះឡើងវិញឱ្យបានគង់វង្សរាប់រយឆ្នាំជាបន្តទៀត៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ យី សុថា/ភោគ ជា
-
នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលបឋម ដល់ភ្នាក់ងារទេសចរណ៍ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ
នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងតួនាទីភារកិច្ច វិន័យ និងវិធីសាស្រ្តសង្រ្គោះបឋមដល់ភ្នាក់ងារទេសចរណ៍ សន្តិសុខអភិរក្ស បរិស្ថានុរក្ស ពលករអនាម័យ ដែលកំពុងបម្រើការងារនៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។ វគ្គបណ្តុះបណ្តាលរយៈពេលពេញមួយថ្ងៃនេះធ្វើឡើងដោយមានការចូលរួមពីឯកឧត្តម ឃូ អៀងហួត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអជ្ញាធរជាតិព្រះវិហារ លោកប្រធាន លោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងគ្រូបង្គោលមកពីមណ្ឌលសុខភាពកោះកេរ្តិ៍ ចំនួន២រូប ដឹកនាំដោយលោកស្រី ពិន ចន្ថុល តំណាងគ្រូពេទ្យមកពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន២រូប ដឹកនាំដោយលោក កុល សុខគ្រី ព្រមទាំងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ ភ្នាក់ងារទេសចរណ៍ សន្តិសុខអភិរក្ស បរិស្ថានុរក្ស ពលករអនាម័យ សរុបប្រមាណជាង៤០រូប។ គោលបំណងនៃកម្មវធីនេះ ដើម្បីបង្កើននូវសមត្ថភាពបំពេញការងារ បដិសណ្ឋារកិច្ច សម្របសម្រួល និងវិធីសាស្រ្តក្នុងការសង្រ្គោះបឋម ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជួបគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗ ក្នុងកំឡុងពេលកម្សាន្តរមណីយដ្ឋានប្រាសាទកោះកេរ។…
-
លិខិតរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ជម្រាបជូន លោកឧកញ៉ា អ៉ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស HDTV ករណីផ្សព្វផ្សាយព័ត៌មានមិនពិតនិងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិតនិងវប្បធម៌ប្រពៃណីជាតិ
-
លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចុះពិនិត្យមើលការជួសជុលព្រះអង្គចេក និងព្រះអង្គចម
នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះពិនិត្យមើលការជួសជុលឡើងវិញនូវទីកន្លែងព្រះអង្គចេក និងព្រះអង្គចម ដែលជាទីកន្លែងប្រជាពលរដ្ឋតែងតែគោរពបូជាតាមទំនៀមទម្លាប់ ប្រពៃណីតាំងពីបុរាណរៀងមក។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏ណែនាំអោយមន្រ្តីពាក់ព័ន្ធរៀបចំប្រព័ន្ធភ្លើងអំពូលឡើងវិញនៅជុំវិញ និងថែរក្សាអនាម័យនៅជំវិញទីកន្លែងគោរពបូជាផងដែរ៕
-
សាលាមធ្យមវិចិត្រសិល្បៈមានកិត្តិយសដោយទទួលបានការជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ២០២៤ (International Women’s Universal 2024)
ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ សាលាមធ្យមវិចិត្រសិល្បៈមានកិត្តិយសដោយទទួលបានការជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ២០២៤ (International Women’s Universal 2024) ដឹកនាំដោយ Miss PRY ANA ខ្មែរ-អាមេរិកាំង ដែលជាបវរកញ្ញាលំដាប់លេខរៀងទី៤ បន្ទាប់ពីបានប្រកាសលទ្ធផលកាល ពីរាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្នុងខណៈដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតប្រជែង។ ដើម្បីទទួលបដិសណ្ឋារកិច្ចនៃដំណើរទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ២០២៤ (International Women’s Universal 2024) នេះ សាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំប្រគំតន្ត្រីសំនៀងស្រាល អមដោយបទចម្រៀង និងសម្តែងទស្សនីយភាពសិល្បៈក្នុងទម្រង់របាំបុរាណ របាំប្រពៃណី ល្ខោនខោល និងសិល្បៈសៀកដែលប្រគំ ច្រៀងនិងសម្តែងដោយសិស្សានុសិស្សសាលាតូរ្យតន្ត្រី សាលារបាំ និងសាលាសៀក។ ក្នុងកម្មវិធីសម្តែងទស្សនីយភាពសិល្បៈនេះដែរ ក៏មានការអញ្ជើញចូលរួមជាអធិបតីរបស់លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលអមដំណើរដោយឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ លោកគ្រូ…



